អត្ថបទខ្លីៗ

តុលាការ​កំពូល​តម្កល់​ការ​ផ្តន្ទាទោស​មេដឹកនាំ​សហជីព​ ​និង​សកម្មជន​អតីត​គណ​បក្សជំទាស់​ ​

ចេញផ្សាយ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២២
F T M
Rong Chhun speaks outside Phnom Penh’s Correctional Centre 1 following his release from prison in November 2021.

នា​ថ្ងៃនេះ​ ​តុលាការ​កំពូល​បាន​តម្កល់​ការ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​ ​លើ​មេដឹកនាំ​សហជីព​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​សកម្មជន​អតីត​គណ​បក្សជំទាស់​ ​កញ្ញា​ ​ស​ ​ក​ន្និ​កា​ ​និង​លោក​ ​តុ​ន​ ​និមល​ ​ដែល​កំពុង​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​ ​។​

​លោក​ រ៉ុ​ង​ ​ឈុន​ ​ដែល​ធ្លាប់​បាន​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ ​ដោយ​សកម្មភាព​ការពារ​សិទិ្ធ​ការងារ​របស់​លោក​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្រោយពេល​ដែល​លោក​បាន​ផ្តល់​អត្ថាធិប្បាយ​របស់​លោក​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា​-​វៀតណាម​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព​ចាស់​វស្សា​រូប​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​ការ​ចាប់ខ្លួន​អ្នករិះគន់​អាជ្ញាធរ​រដ្ឋ​ទ្រុង​ទ្រាយ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ ​។​ ​ក​ន្និ​កា​ ​និង​និមល​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោយពេល​ដែល​អ្នក​ទាំងពីរ​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​អហិង្សា​មួយ​ ​ដែល​ក​ន្និ​កា​បាន​ចូលរួម​តវ៉ា​នៅ​ក្នុង​ខែ​សីហា​ ​ហើយ​និមល​បាន​ចូលរួម​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​ដោះលែង​កាលពី​ខែវិច្ឆិកា​ ​ដោយ​ការ​ព្យួរទោស​សាកល្បង​រយៈពេល​ ​៣​ឆ្នាំ​ ​និង​តម្រូវ​ឱ្យ​អ្នក​ទាំង​បី​ ​គោរព​នូវ​វិធានការ​ដ៏​តឹងរ៉ឹង​ជាច្រើន​ ​ដែល​នេះ​ជា​ការ​រឹតត្បិត​សេរីភាព​របស់​ពួកគេ​ ​។​

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទាទោស​អ្នក​ទាំង​បី​ពី​បទ​ ​ញុះញង់​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​ព្យួរទោស​ផ្នែក​ខ្លះ​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​បង្គាប់​ឱ្យ​អ្នក​ទាំង​បី​ជាប់ពន្ធនាគារ​ចាប់ពី​ ​១​៤​ ​ខែ​ ​ដល់​ ​១​៥​ ​ខែ​ ​និង​បង់​ប្រាក់ពិន័យ​ក្នុង​ម្នាក់​ចំនួន​ ​២​លាន​រៀល​ (​៥​០​០​ ​ដុល្លារ​អាមេរិក​) ​និង​បង់​សំណង​ការខូចខាត​រួម​ចំនួន​ ​៤​០​០​លាន​រៀល​ (​១​០​០​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​។​

​តុលាការ​កំពូល​ ​បាន​តម្កល់​សេចក្តី​សម្រេច​ខាងលើ​នៃ​សាលាឧទ្ធរណ៍​កាល​ពីព្រឹកមិញ​នេះ​ ​។​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​កញ្ញា​ ​ស​ ​ក​ន្និ​កា​ ​និង​លោក​ ​តុ​ន​ ​និមល​ ​មិន​មានវត្តមានក្នុង​បន្ទប់​សវនាការ​នោះ​ទេ​ ​នៅ​ពេល​តុលា​ការប្រកាស​សាលក្រម​ ​។​

នៅ​ក្នុង​ករណី​មួយផ្សេងទៀត​ ​តុលាការ​កំពូល​នា​ព្រឹកនេះ​ ​ក៏បាន​តម្កល់​ការ​ផ្តន្ទាទោស​ពី​បទ​ ​ញុះញង់​ ​មក​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​តុ​ន​ ​និមល​ ​អ្នកស្រី​ ​លឹម​ ​សាន​ ​អ្នកស្រី​ ​យ៉​យ ​មុំ​ ​អ្នកស្រី​ ​សាត​ ​ផា​ ​អ្នកស្រី​ ​ផៃ​ ​រ៉េ​ន​ ​អ្នកស្រី​ ​សាន​ ​ច័ន្ទ​ស្រី​នាថ​ ​និង​អ្នកស្រី​ ​ហុង​ ​អាន​ ​ផង​ដែរ​ ​។​ ​ការចោទប្រកាន់​ខាងលើ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ក្រោយពេល​អ្នក​ទាំងនោះ​ចូលរួម​ក្នុង​ការ​តវ៉ា​អហិង្សា​មួយ​នៅមុខ​សា្ថ​ន​ទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​០​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា