អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​របស់​សាលាដំបូង​ ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

ចេញផ្សាយ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២២
F T M
សមាជិកគ្រួសាររបស់សកម្មជនអតីតគណៈបក្សសង្រ្គោះជាតិ បានជួបជុំគ្នានៅមុខព្រះអង្គដងកើក្នុងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការសាលាឧទ្ធរណ៍បានបញ្ចប់ នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា នេះ ។

នា​ព្រឹកនេះ​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​តម្កល់​ការ​សម្រេច​ផ្តន្ទាទោស​ ​និង​ដាក់ទោស​ពន្ធ​នាគា​រ​ ​របស់​សាលាដំបូង​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ទៅលើ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចំនួន​ ​១​២​រូប​ ​និង​ម​ន្រ្តី​រាជការ​ ​១​រូប​ ​របស់​​​ក្រសួងមហាផ្ទៃ​ពី​បទ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ ​។​

​ការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​​មួយ​នេះ​ ​គឺជា​ការ​ជំនុំ​ជម្រះ​មួយ​ក្នុងចំណោម​ការ​ជំនុំ​ជម្រះ​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​ទៅលើ​អតីត​អ្នក​គាំទ្រ​ ​និង​ថ្នាក់​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​ជំនុំ​ជម្រះ​នេះ​ ​បាន​ផ្តោត​ទៅលើ​ការ​គាំទ្រ​លើ​ “​ចលនា​សង្គ្រោះ​ជាតិ​” ​នៅ​ក្រៅ​ប្រទេស​ ​និង​ការ​បញ្ចេញ​ទ​ស្សនៈ​ទៅលើ​សកម្មភាព​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​ កូវីដ​-​១​៩​ ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ជា​លក្ខណៈ​ឯកជន​ ​និង​ការឆ្លើយឆ្លង​តប​សារ​ ​និង​ការ​ស​ន្ទនា​នៅ​លើ​ទូរ​ស័ព្ទ ​។​

​មនុស្ស​ចំនួន​ ​១​៣​នាក់​ ​ដែល​រួម​​មាន​ ​លោក​ ​ឆន​ ​ប៊ុន​ឆាត​ ​លោក​ ​ឡុង​ ​ផា​រី​ ​លោក​ ឃុ​ត​ ​ច្រឹប​ ​លោក​ ងិ​ន​ ​ភា​ ​លោក​ ​យឹម​ ​សារ៉េត​ ​លោក​ ​ឃឹម​ ​ភា​ណា​ ​លោក​ ​ថៃ​ ​គន្ធា​ ​លោក​ ​កែវ​ ​ថៃ​ ​លោក​ ​ញ៉ែម​ ​វា​ន​ ​លោក​ ​ជុំ​ ​ចាន់​ ​លោក​ ​សុខ​ ​ចាន់​ថា​ ​លោក​ ពៀ​ត​ ​ម៉ាប់​ ​និង​លោក​ ស៊ន់ ​ធន់​ ​ត្រូវ​បាន​ផ្តន្ទា​ទោស​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៥​ឆ្នាំ​ ​ដែល​មួយ​ភាគ​នៃ​ទោស​របស់​ពួកគេ​ត្រូវ​បាន​ព្យួរ ​។​ ​មនុស្ស​ទាំង​ ​១​៣​នាក់​នេះ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​អំឡុង​ពេល​នៃ​ការ​ជំនុំ​ជម្រះ​របស់​ពួកគេ​នៅ​សាលាដំបូង​ ​ហើយ​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​ខ្លួន​លើស​ពី​ ​២​ឆ្នាំ​ ​។​ ​ពួកគេ​ទាំងអស់​កំពុងតែ​អនុវត្ត​ទោស​ដែល​នៅ​សល់​ចំនួន​ ​៣​ឆ្នាំ​នឹង​ ​៨​ខែ​ ​ក្នុង​ពន្ធ​នាគា​រ​ ​។​ ​កាលពី​ខែមុន​ ​យ៉ាងហោចណាស់​សកម្មជន​ ​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ ​១​២​រូប​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ ​ម​៣​ ​ដែល​ឆ្ងាយ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​ការបញ្ជូន​នេះ​ ​គឹ​ជា​ការបញ្ជូន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធំ​មួយ​ ​ចេញពី​ភ្នំពេញ​ទៅកាន់​ពន្ធ​នាគា​រ​ខេត្ត​ ​។​

​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​ចំនួន​ ​៧​រូប​ ​ផ្សេងទៀត​ ​ដែល​រួម​មាន​ឯកឧត្តម​ ​សម​ ​រ​ង្ស៊ី ​អ្នកស្រី​ ​មួរ​ ​សុខ​ហួរ​ ​និង​លោក​ ​អេង​ ​ឆៃ​អៀង​ ​ក៏​ជា​ចុងចោទ​នៅ​ក្នុង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដោយកំបាំង​មុខ​ ​ពី​បទ​ ​ញុះញង់​ ​រួមគំនិតក្បត់​ ​និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់បង្គាប់​ ​និង​ត្រូវ​បាន​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​ ​១​០​ឆ្នាំ​ ​។​ ​អ្នក​ទាំង ៧រូប នោះ​ ​មិនបាន​ប្តឹងឧទ្ធរណ៍​នោះ​ទេ​ ​។​

​ចុងចោទ​ជាច្រើន​នាក់​ ​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើសកម្មភាព​នយោបាយ​ចំនួន​ ​៥​ឆ្នាំ​ ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​ហើយ​បម្រាម​នេះ​នឹង​ត្រូវ​ផុត​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ ​។​ ​ការ​ផ្តន្ទាទោស​ទៅលើ​អ្នក​ទាំងនោះ​ ​ក៏មាន​ភ្ជាប់​នូវ​បម្រាម​ដាច់ដោយឡែក​ផ្សេងទៀត​ផង​ដែរ​ទៅលើ​សកម្មភាព​នយោបាយ​ជាក់លាក់​មួយ​ចំនួន​ ​ដូចជា​កាន់​តួនាទី​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​គណបក្ស​នយោបាយ​ ​ឬ​ឈរឈ្មោះជាបេក្ខជន​តំណាងរាស្ត្រ​នៅ​ក្នុង​សភាជាតិ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា