អត្ថបទខ្លីៗ

កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ ​ណា​ហ្គាវើ​ល​ដ៍ ​ត្រូវ​បាន​បដិសេធ​ការ​នៅ​ក្រៅ​ឃុំ

ចេញផ្សាយ ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២៣
F T M

នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បដិសេធ​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​បង្គាប់​ឱ្យ​កញ្ញា​ស្ថិតនៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ដដែល​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ (​ព្រៃ​ស​) ​។​ ​ពុំ​មានការ​ផ្ដល់​ហេតុផល​ក្នុង​ការ​បដិសេធ​ការ​នៅ​ក្រៅ​ឃុំ​នេះ​ទេ​ ​។​

ដំបូង​ឡើយ​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​និង​បាន​ចំណាយ​ពេល​២​ខែ​ ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​រួម​ជាមួយ​សមាជិក​ដទៃទៀត​នៃ​សហជីព​កញ្ញា​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​ ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​នគរបាល​អន្តោប្រវេសន៍​ ​នៅ​ក្នុង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ខណៈ​ដែល​កញ្ញា​ ​ទើប​ត្រឡប់មក​ពី​ចូលរួម​សន្និសីទ​សិទ្ធិ​ការងារ​មួយ​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​។​

អាជ្ញាធរ​ ​បាន​ចោទប្រកាន់​កញ្ញា​ ​ស៊ី​ថ​រ​ ​ពី​ការ​បំពាន​លើ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​ ​ដោយ​ការ​ចាកចេញ​ពី​ប្រទេស​ ​ទោះបីជា​ទាំង​ស៊ី​ថ​រ​ ​និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​កញ្ញា​ ​មិនធ្លាប់​ត្រូវ​បាន​ជូនដំណឹង​អំពី​លក្ខខណ្ឌ​ទាំងនេះ​ក៏ដោយ​ ​។​ ​កញ្ញា​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ ​តាំងពី​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​។​

សមាជិក​ណា​ហ្គាវើ​ល​ដ៍ ​បាន​បន្ត​ធ្វើ​កូដកម្ម​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្រោយ​ពី​មាន​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងស្រុង​ ​និង​សមាជិក​ជាច្រើន​ទៀត​ផង​ដែរ​ ​។​

​កញ្ញា​ ​ស៊ី​ថ​រ​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ចំនួន​៨​នាក់​ទៀត​ ​កំពុង​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​នេះ​ ​។​ ​សមាជិក​សហជីព​៦​នាក់​ទៀត​ ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​តាមច្បាប់​កូ​វី​ដ​-​១​៩​ ​។​ ​នៅ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​សមាជិក​សហជីព​យ៉ាងតិច​ ​១​៨​នាក់​ ​ទៀត​ ​ត្រូវ​បានជា​ប់​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​លើ​លំនៅឋាន​ ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ចាប់ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុសច្បាប់​ ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ ​ដែល​មាន​ ”​សមាជិក​សហជីព​” ​ជាង​ ​១​០​០​នាក់​ ​ផ្សេងទៀត​ ​ដែល​មិនទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ​៕​ (វីដេអូពី LRSU)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា