អត្ថបទខ្លីៗ

ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​ការស៊ើបអង្កេត​លើ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២៣
F T M
តារាងបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ ។

​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ (​ស៊ី​អេ​អូ​) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយ​អេហ្វ​ស៊ី​) ​នឹង​បើក​ការស៊ើបអង្កេត​អំពី​អនុលោម​ភាព​នៃ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​ ​៦​ ​នៅ​កម្ពុជា​ ​និង​អន្តរការី​ចំនួន​ ​៤​ ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​បំណុល​វ័ណ្ណ​ក​ ​និង​ការ​ផ្ដល់​ក​ម្ចី​បែប​កេង​ប្រ​វ័ញ្ច ​។​

​ការស៊ើបអង្កេត​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ត្រូវ​បាន​ប្រកាស​លើកដំបូង​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​បន្ទាប់ពី​គណៈ​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ភិ​បាល​របស់​ខ្លួន​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​លើ​សេចក្ដី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​។​ ​នេះ​គឺជា​សំណើ​ដំបូងបង្អស់​របស់​ស្ថាប័ន​នេះ​ ​ក្នុង​ការប្រើប្រាស់​វិសោធនកម្ម​គោល​នយោបាយ​នៃ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ឆ្នាំ​២​០​២​១​ ​ដែល​អនុញ្ញាត​ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើងវិញ​ក្នុង​ក​ម្រិ​ត​ហេតុផល​បច្ចេកទេស​ ​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត​តែប៉ុណ្ណោះ​ ​។​ ​ក្រោយមក​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​ដក​សំណើ​សុំ​ត្រួតពិនិត្យ​របស់​ខ្លួន​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ត្រួតពិនិត្យ​នេះ​ ​ដោយ​មិនបាន​ពន្យល់​ហេតុផល​អ្វី​នោះ​ទេ​ ​។​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​កត់​សម្គាល់​ថា​ ​គោល​នយោបាយ​មួយ​ ​ទាមទារ​ឱ្យ​មាន​ “​សំណើ​” ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ប៉ុន្តែ​ក៏បាន​លើកឡើង​ថា​ ​ការ​សម្រេច​ចេញផ្សាយ​ជា​សាធារណៈ​នូវ​ការ​ដក​សំណើ​ ​ឬ​យ៉ាងណា​ ​គឺ​នៅ​មិនទាន់​សម្រេច​នៅឡើយ​ទេ​ ​។​

​របាយការណ៍​វាយ​តម្លៃ​ពី​អនុលោម​ភាព​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​កំណត់​ថា​ដំណើរ​ការស៊ើបអង្កេត​គឺ​មាន​ភាព​ចាំបាច់​ ​។​ ​នៅ​ក្នុងរបាយការណ៍​នេះ​ដែរ​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​អះអាង​ថា​ ​ខ្លួន​បាន​រក​ឃើញ​សូចនា​ករ​ជាបឋម​មួយ​ចំនួន​នៃ​ផល​ប៉ះពាល់​ ​និង​លើកឡើង​ថា​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រហែលជា​មិនបាន​គោរព​តាម​គោលការណ៍​របស់​ខ្លួន​ឡើយ​ ​។​ ​របាយការណ៍​នេះ​បាន​កត់​សម្គាល់​ថា​ ​ផល​ប៉ះពាល់​ទាំងនោះ​គឺ​អាច​ជឿ​ទុកចិត្ត​បាន​ថា​ ​អាច​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មិន​អនុវត្ត​អនុលោម​ភាព​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​

​របាយការណ៍​នេះ​ក៏បាន​រក​ឃើញ​អំពី​ “​សូចនា​ករ​មួយ​ចំនួន​ ​ដែល​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​មិនបាន​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​សកម្ម​ ​និង​ជា​ប្រព័ន្ធ​ ​ទាក់ទង​នឹង​ការ​ចាត់វិធានការ​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ការ​គ្រប់គ្រង​គម្រោង​ [​បរិស្ថាន​ ​និង​សង្គម​] ​។​” ​ក្នុង​នោះ​ក៏បាន​កត់​សម្គាល់​ថា​ “​មាន​ឯកសារ​​​ដែល​អាច​​​រក​បាន​ជាច្រើន​ ​ដែល​ចងក្រង​អំពី​ ​វិសាលភាព​ ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ផល​ប៉ះពាល់​សង្គម​ ​ទាក់ទង​នឹង​ការ​ផ្តល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ​ដោយ​បាន​ចង្អុលបង្ហាញ​ថា​ ​ការ​ព្រួយបារម្ភ​ទាំងនេះ​ ​ត្រូវ​បាន​បង្ហាញ​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ខ្លួនឯង​ ​តាំងពី​ដើម​ឆ្នាំ​ ២០១៥ ​។​

​របាយការណ៍​វាយ​តម្លៃ​នៃ​អនុលោម​ភាព​ ​ក៏បាន​រួមបញ្ចូល​នូវ​ការ​អះអាង​របស់​គណៈ​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដែល​ថា​ ​ផល​ប៉ះពាល់​ចំពោះ​អ្នកខ្ចី​ឥណទាន​របស់​ពួកគេ​ ​គួរតែ​ស្ថិតនៅ​ក្រៅ​គោល​នយោបាយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​ ​នេះ​អាច​មានន័យ​ថា​ ​បញ្ហា​នេះ​ ​គឺ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ចំពោះ​ការ​ត្រួតពិនិត្យ​ដោយ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​រក​ឃើញ​ថា​ “​អត្ថបទ​នៃ​ក្របខណ្ឌ​និរន្តរភាព​ ​មិន​គាំទ្រ​ការ​អះអាង​របស់​គណៈ​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ទេ​” ​។​

អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​និង​អង្គការ​សមធម៌​កម្ពុជា​ (​E​C) ​តាងនាម​ឱ្យ​ពល​រដ្ឋកម្ពុជា​ជា​អ្នកខ្ចី​ឥណទាន​ខ្នាត​តូច​ដែល​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​បែប​កេងប្រវ័ញ្ច​ ​បាន​ដាក់ពាក្យបណ្តឹង​ទៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ក្នុង​ខែ​កុម្ភ: ​ឆ្នាំ​២​០​២​២​ ​។​ ​ក​ម្ចី​ទាំងនោះ​ត្រូវ​បាន​ផ្ដល់​ដោយ​ស្ថាប័ន​ចំនួន​ប្រាំមួយ​ ​ដែល​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​និង​តាមរយៈ​ក​ម្ចី​មូលនិធិ​អន្តរការី​ ​។​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​ចំណាយ​ពេល​ចំនួន​ ​១​៥​ខែ​មក​ហើយ​ ​ដើម្បី​វាយ​តម្លៃ​ ​និង​កំណត់​ពី​ភាព​ពាក់ព័ន្ធ​នៃ​ពាក្យបណ្តឹង​ ​ហើយ​បាន​សម្រេច​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ថា​ ​ការស៊ើបអង្កេត​គឺ​សម​ហេតុផល​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា