អត្ថបទខ្លីៗ

​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​កាត់ទោស​ ​លោក​ ​ថា​ច់ ​សេដ្ឋា

ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤
F T M
រូបភាព​អគារ​​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ថ្ងៃទី​២២​ ខែមករា ​ឆ្នាំ២០២៤ ​។

​​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​រសៀល​នេះ​បាន​សម្រេច​តម្កល់​សាលក្រម​ ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ ​ទៅលើ​ ​អនុប្រធាន​ ​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​តុលាការ​បង្គាប់ឱ្យ​កងកម្លាំង​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធ​នាគា​រ​ភ្លាម​ៗ​ ​ក្រោយពេល​ប្រកាស​សាលដីកា​ ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កាត់ទោស​លោក​ ​សេដ្ឋា​ ​នៅ​ថ្ងៃទី២​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​​ ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ ​យោង​តាម​មាត្រា​២​៣​១​ ​នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញ​ដូរ​បាន​ ​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ​។​ ​គាត់​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់ពន្ធនាគារ​ ​១​៨​ ​ខែ​ ​និង​បង្គាប់​ឱ្យ​សង​ជា​ប្រាក់ពិន័យ​ ​៣​ ​លាន​រៀល​ (​ប្រមាណ​ជា​ ​៧​៥​០​ដុល្លារ​) ​និង​សង​ប្រាក់​ទៅកាន់​ដើមបណ្តឹង​ ​ដែល​ជា​ហាង​បញ្ចាំ​ ​រិន​ឆាយ​ ​ចំនួន​ ​៣​៣​.​៤​០​០​ ​ដុល្លារ​ (​ប្រមាណ​ជា​ ​១​៣​៣​,​៦​ ​លាន​រៀល​) ​និង​ ​សំណង​ជំងឺចិត្ត​ ​៥​ ​លាន​រៀល​ (​ប្រមាណ​ ​១​.​២​៥​០​ដុល្លារ​) ​ផង​ដែរ​ ​។​ ​សាលក្រម​នេះ​ ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ទុកជា​បានការ​ ​។​

​បទ​ចោទ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​តាម​បណ្តឹង​មួយ​ ​ដែល​បាន​ចោទ​លោក​ ​សេដ្ឋា​ ​ថា​បាន​ចេញ​ ​មូលប្បទានប័ត្រ​ចំនួន​ ​៥​ ​សន្លឹក​ដែល​គ្មាន​ទឹកប្រាក់​ (​សែក​ស្អុយ​) ​កាលពី​ឆ្នាំ​ ​២​០​១​៩​ ​ដើម្បី​សង​ប្រាក់​ទៅកាន់​ហាង​បញ្ចាំ​ ​រិន​ ​ឆាយ​ ​។​ ​ ​បញ្ហា​បំណុល​នេះ​ ​លោក​បាន​លើកឡើង​ថា​ ​ជា​ករណី​បណ្តឹង​រដ្ឋប្បវេណី​ដែល​មាន​ពីមុន​ ​ហើយ​ត្រូវ​បាន​ដោះស្រាយ​ ​ដោយ​សាលាឧទ្ធរណ៍​កាត់ក្តី​ឱ្យ​លោក​ សេដ្ឋា ឈ្នះក្តី​ ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​ចាប់តាំង​ពី​ពេល​ចាប់ខ្លួន​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ក៏​ត្រូវ​បាន​តុលាការ​បដិសេធជាច្រើនលើក​ផង​ដែរ​ ​។​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក៏​ផ្តន្ទាទោស​លោក​ ​សេដ្ឋា​ ​នៅ​ក្នុង​ករណី​ដាច់ដោយឡែក​មួយទៀត​កាលពី​ ​​ថ្ងៃ​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ផង​ដែរ​ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​នៅ​ពេល​លោក​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ឆ្នាំ​ ​២​០​២​៣​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា