សាលក្រមករណីក្បាលថ្នល់៖ បុរសម្នាក់ជាប់ពន្ធនាគារ រីឯអ្នកបាញ់នៅតែរួចខ្លួន
ចេញផ្សាយ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤នាព្រឹកនេះ បុរសបីនាក់ ក្នុងចំណោមប្រាំមួយនាក់ ដែលត្រូវបានចាប់ខ្លួននៅស្ពានក្បាលថ្នល់ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា។ រីឯបុរសបីនាក់ផ្សេងទៀត ត្រូវបានរួចផុតពីការចោទប្រកាន់។ បុរសទាំងប្រាំមួយនាក់ ត្រូវបានចូលខ្លួនជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤។ ង្វៀង ធីដុក ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ម១ ចាប់តាំងពីត្រូវបានចាប់ខ្លួន ត្រូវបានផ្តន្ទាទោសពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយទោស ២ឆ្នាំ ត្រូវព្យួរ។ វ៉ាន់ នឿន និងឡាច សាមឿន ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ត្រូវបានផ្តន្ទាទោសពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយទោសដែលនៅសល់ត្រូវបានព្យួរ។ បុរសទាំងបីនាក់ មានគម្រោងនឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនេះ។ នៅខណៈនេះដែរ គ្មានកងកម្លាំងប្រដាប់អាវុធណាម្នាក់ ត្រូវបានផ្តន្ទាទោសទាក់ទងនឹងការបញ្ជាឲ្យប្រើប្រាស់កាំភ្លើងពិត បាញ់ទៅលើប្រជាពលរដ្ឋ ដែលបណ្តាលឲ្យអ្នកឈរមើលម្នាក់បានស្លាប់កាលពីថ្ងៃទី១៥ ខែកញ្ញានោះទេ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ ការបោះឆ្នោត