សេចក្តីថ្លែងការណ៍

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​

ចេញផ្សាយ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២១; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ទាំងអស់គ្នា​ ​ជា​តំណាង​អង្គការសង្គម​ស៊ីវិល​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​និង​សមាគម​ដែល​ធ្វើការ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិ​ការងារ​ ​និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​សូម​បង្ហាញ​ពី​សាមគ្គីភាព​រឹង​មាំ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុងតែ​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​លី​មី​ធី​ត​ ​ដែល​កំពុង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ស្រប​តាមច្បាប់​ស្តីពី​ការងារ​ ​ច្បាប់​ស្តីពី​សហជីព​ ​និង​ផ្អែក​តាម​លក្ខន្តិក​:​របស់​សហជីព​ដែល​បាន​ចុះ​បញ្ជិកា​រ​នៅ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​យើង​មានការ​ខកចិត្ត​យ៉ា​ខ្លាំង​ចំពោះ​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដែល​បាន​ប្រកាស​ថា​កូដកម្ម​នេះ​គឺជា​កូដកម្ម​ខុសច្បាប់​។​ ​យើង​អំពាវនាវ​ដល់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ឱ្យ​ជួប​ចរចា​ជាមួយ​កម្មករ​និយោជិត​ ​និង​តំណាង​របស់​កម្មករ​និយោជិត​ដោយ​ផ្ទាល់​ ​ប្រកបដោយ​ភាព​ស្មោះត្រង់​ ​និង​វិជ្ជាជីវៈ​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​។​

កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​លី​មី​ធី​ត​ ​ជាង​ ​១​៣​០​០​ ​នាក់​ ​ព្រមទាំង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​កម្មករ​និយោជិត​ចំនួន​៣​៦​៥​នាក់​ ​ដែល​បាន​បញ្ឈប់​ពី​ការងារ​ក្នុងចំណោម​កម្មករ​និយោជិត​១​៣​២​៩​នាក់​ ​ដែល​បាន​បញ្ឈប់​ពី​ការងារ​រួមគ្នា​ដោយបង្ខំ​តាំងពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​។​ ​ក្នុងចំណោម​កម្មករ​និយោជិត​៣​៦​៥​នាក់​នេះ​ ​ក៏មាន​ថ្នាក់​ដឹកនាំ​ទាំងអស់​របស់​សហជីព​មូលដ្ឋាន​ ​រួម​ទាំង​ប្រធាន​សហជីព​គឺ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​និង​ប្រតិភូ​បុគ្គលិក​។​ ​បន្ទាប់ពី​កូដកម្ម​នេះ​បាន​ចាប់ផ្តើម​រួចហើយ​ ​អ្នកតំណាង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អាន​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​ចុះ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដោយ​ប្រកាស​ថា​កូដកម្ម​នេះ​គឺជា​កូដកម្ម​ខុសច្បាប់​ ​ដោយ​បាន​បង្គាប់​ឱ្យ​កូដករ​ចូល​ធ្វើការងារ​វិញ​។​ ​បើ​យោង​តាម​ដីកាសម្រេច​នេះ​ ​កូដករ​ណាមួយ​ដែល​មិន​ចូល​ធ្វើការងារ​វិញ​ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ ​ដែល​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​បញ្ឈប់​ពួកគាត់​ពី​ការងារ​ផង​ដែរ​។​ ​ភាគី​សហជីព​មិនបាន​ទទួល​ដំណឹង​អំពី​សេចក្តី​សម្រេច​របស់​តុលាការ​រហូតដល់​ម៉ោង​ប្រហែល​ ​៩​ ​និង​៣​០​នាទី​ ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​។​ ​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​នេះ​បាន​ចេញ​ដោយ​ភាគី​សហជីព​គ្មាន​ឱកាស​ឆ្លើយតប​ទៅ​នឹង​សំណើ​រ​របស់​ភាគី​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ឱ្យ​ហាមឃាត់​កូដកម្ម​មុន​ពេល​តុលាការ​បាន​ធ្វើ​សេចក្តី​សម្រេច​ទេ​។​ ​បើ​យោង​តាម​ក​​​ថា​ខណ្ឌ​ទី​៤​ ​នៃ​មាត្រា​៥​៤​៨​ ​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​តម្រូវ​ឱ្យ​តុលាការ​ឆ្លងកាត់​កាលបរិច្ឆេទ​នៃ​ការ​ទាញ​ហេតុផល​ដោយ​ផ្ទាល់មាត់​ ​ឬ​តាម​កាលបរិច្ឆេទ​នៃ​ការ​សួរ​មុន​ពេល​ចេញ​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​។​ ​ក្នុង​កាលៈទេសៈ​ដែល​តុលាការ​បាន​ចេញ​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​មុន​ពេល​កូដកម្ម​បាន​កើតឡើង​ ​តុលាការ​គួរតែ​កោះហៅ​ភាគី​សហជីព​សម្រាប់​ការ​ទាញ​ហេតុផល​ដោយ​ផ្ទាល់មាត់​ ​ឬ​ការ​ការ​បំភ្លឺ​ណាមួយ​មុន​ពេល​ធ្វើ​សេចក្តី​សម្រេច​។​

​ទន្ទឹម​នេះ​ដែរ​ ​នៅ​ពេលរសៀល​ ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូន​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​បង្គាប់​ឱ្យ​ពួកគាត់​បញ្ចប់​នូវ​ “​បាតុកម្ម​” ​ដោយ​ចោទប្រកាន់​ថា​ភាគី​សហជីព​មិនបាន​អនុវត្ត​ត្រឹមត្រូវតាម​មាត្រា​៥​ ​នៃ​ច្បាប់​ស្តីពី​ការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។​ ​ប៉ុន្តែ​បើ​យោង​តាម​ចំណុច​ ​៣​-​១​-​២​ ​នៃ​ផ្នែក​ទី​១​ ​នៃ​សៀវភៅ​ណែនាំ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ ​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ​តាមរយៈ​សេចក្តី​សម្រេច​លេខ​ ​២​៣​៣​៧​/​១​០​ ​បាន​ចែង​ឱ្យ​បាន​ច្បាស់​ថា​ ​ច្បាប់​ស្តីពី​ការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​មិន​អាច​អនុវត្ត​ចំពោះ​ការ​ប្រមូលផ្តុំ​ទាក់ទង​នឹង​វិវាទ​ការងារ​ដែល​ធ្វើឡើង​នៅ​ខាងក្រៅ​ ​ឬ​អែបប្រប​របង​សហគ្រាស​បាន​ឡើយ​។​ ​ដូច្នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនគួរ​ព្យាយាម​រំលាយ​កូដកម្ម​ដោយ​យោង​ទៅលើ​ច្បាប់​ដែល​មិន​អាច​អនុវត្ត​ចំពោះ​ករណី​នេះ​បានទេ​។​

កូដកម្ម​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​មិនបាន​ចូលរួម​ចរចា​ជាមួយ​សហជីព​ ​ឬ​កម្មករ​និយោជិត​ ដោយ​ភាព​ស្មោះត្រង់​ ​ព្រមទាំង​ការ​បរាជ័យ​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​ ​ផ្តល់​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​។​ ​សិទ្ធិ​ក្នុង​ការចរចា​ជាស​មូល​ហ​ភាព​ ​និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា​ ​និង​អនុសញ្ញា​ស្នូល​អន្តរជាតិ​លេខ​ ​៨​៧​ ​និង​ ​៩​៨​ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​រួចហើយ​។​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ធ្លាប់​បាន​សម្រេច​ចិត្ត​ថា​សន្ធិសញ្ញា​អន្តរជាតិ​ដែល​បាន​ផ្តល់​សច្ចាប័ន​ ​និង​ទទួលស្គាល់​ដោយ​ប្រទេស​កម្ពុជា​អាច​អនុវត្ត​បាន​ចំពោះ​ច្បាប់​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

​យើង​សូម​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ឈ្នួល​របស់​ពួកគាត់​ ​និង​ទទួលយក​ប្រធាន​សហជីព​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ចូល​ធ្វើការងារ​វិញ​។​ ​នៅ​ពេល​នោះ​ ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បាន​ឆ្លើយតប​ទៅ​កូដកម្ម​នេះ​ដោយ​ស្នើសុំ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ថា​កូដកម្ម​នោះ​គឺជា​កូដកម្ម​ខុសច្បាប់​ ​និង​បង្គាប់​ឱ្យ​កម្មករ​និយោជិត​ចូល​ធ្វើការងារ​វិញ​ក្នុង​៤​៨​ ​ម៉ោង​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​សម្រេច​នោះ​តទៅ​។​ ​ក្នុងនាម​ជា​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​និង​សមាគម​ដែល​ធ្វើការ​ដើម្បី​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិ​ការងារ​ ​និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​យើង​សង្កេតឃើញ​ថា​ ​ការ​ឆ្លើយតប​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ចំពោះ​កូដកម្ម​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​និង​កូដកម្ម​បច្ចុប្បន្ន​គ្រាន់តែ​ជា​ការប៉ុនប៉ង​ក្នុង​ការ​បំបិទ​សំឡេង​រួម​របស់​សហជីព​ ​និង​កម្មករ​និយោជិត​តែប៉ុណ្ណោះ​។​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនគួរ​ទទួលយក​នូវ​សំណើ​រ​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ឱ្យ​ចេញ​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​នោះ​ទេ​ ​ហើយ​សេចក្តី​សម្រេច​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ដល់​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​អង្គការ​ពលកម្ម​អន្តរជាតិ​ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ចាំបាច់​ដើម្បី​ធានា​នូវ​ការប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​ស្រប​ច្បាប់​ ​និង​ប្រកបដោយ​សន្តិវិធី​ដែរ​។​

​យើង​ស​ង្ឈឹ​ម​ថា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​នឹង​មិន​ត្រូវ​បាន​បំបិទមាត់​ដោយសារតែ​ចំណាត់​ការ​ ​ឬ​ការ​បំភិតបំភ័យ​ណាមួយ​យ​នោះ​ទេ​។​ ​វិវាទ​នេះ​អាច​ដោះស្រាយ​បាន​លុះត្រាតែ​ក្រុមហ៊ុន​ចូល​តុចរចា​ជាមួយ​កម្មករ​និយោជិត​ ​និង​តំណាង​របស់​ខ្លួន​ដោយ​ភាព​ស្មោះត្រង់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​ភាគី​ទាំងសងខាង​អាច​ទទួលយក​បាន​តែប៉ុណ្ណោះ​ ​ហើយ​ប្រព័ន្ធ​តុលាការ​មិនគួរ​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​បំបិទ​សំឡេង​របស់​ល​កម្មករ​និយោជិត​ទេ​។​ ​យើង​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ខិតខំ​ប្រឹងប្រែង​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ដោយ​សន្តិវិធី​។​

សេចក្តី​ថ្លៃ​ង​ការណ៍​នេះ​គាំទ្រ​ដោយ​៖​
​១​.​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (C​Y​N)
​២​.​ស​ម្ព័ន្ធ​សហជីព​កម្ពុជា​ (​CAT​U)
​៣​.​សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)
​៤​.​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C)
​៥​.​សហ​ព័ន្ធ​សហជីពកម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​កម្ពុជា​ (C​F​S​W​F​)
​៦​.​សហ​ព័ន្ធ​សហជីពកម្មករ​សំណង់​ ​និង​ព្រៃឈើ​កម្ពុជា​ (B​W​T​UC)
​៧​.​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
​៨​.​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
​៩​.​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC)
​១​០​.​សហ​ព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ (​F​U​F​I​)
​១​១​.​ស​ម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (C.​CA​W​D​U)
​១​២​.​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​)
​១​៣​.​ស​ម្ព័ន្ធ​សហជីព​សេរី​ស្រ្តី​កាត់​ដេរ​ (C​F​T​U​W​T​)
​១​៤​.​សហជីព​ឯករាជ្យ​កំលាំង​សា​ម្គី​កម្មករ​ (​W​SS​I​U)
​១​៥​.​សហភាព​ផ្ទះ​សាមគ្គី​ (S​H​)
​១​៦​. ​សមាគម​ម​ន្រ្តី​រាជការ​ស៊ីវិល​ឯករាជ្យ​ (C​I​CA​)
​១​៧​. ​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ (C​I​ERA​)
​១​៨​. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
​១​៩​.​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​ (​CENTRAL​)
​២​០​.​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ​អា​ដ​ហុ​ក​ (​A​D​H​OC)
​២​១​.​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (​CO​M​F​R​E​L​)
​២​២​.​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
​២​៣​. ​អង្គការ​សមាគម​ធាងត្នោត​ (S​T​T​)
​២​៤​. ​អង្គការ​ស​ម្ព័ន្ធ​ភាព​ការពារ​សិទ្ធ​មនុស្ស​កម្ពុជា​ (C​H​R​A​C)
​២​៥​. ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (​Y​R​D​P​)
​២​៦​. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
​២​៧​. ​សហគមន៍​ដីធ្លី​អណ្តូង​ត្របែក​ (​ស្វាយរៀង​)
​២​៨​. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​អា​រ៉ែ​ង​ (​កោះ​កុង​)
​២​៩​. ​សហគមន៍​បឹង​ប្រាំ​ (​បាត់​ដំបង​)
​៣​០​. ​សហគមន៍​បុស្ស​ស្នោ​រ​ (​ត្បូងឃ្មុំ​)
​៣​១​. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​ចារ៉ាយ​ (​រតនគិរី​)
​៣​២​. ​សហគមន៍​ដីធ្លី​ជី​ខ​ក្រោម​ (​កោះ​កុង​)
​៣​៣​. ​សហគមន៍​ដីធ្លី​ជី​ខ​លើ​ (​កោះ​កុង​)
​៣​៤​. ​សហគមន៍​ទ្រទ្រង់​ធម្មជាតិ​ (​ពោធិ៍សាត់​)
​៣​៥​. ​សហគមន៍​ដក់​ពរ​ (​កំពង់ស្ពឺ​)
​៣​៦​. ​សហគមន៍​ហោង​សំណំ​ (​កំពង់ស្ពឺ​)
​៣​៧​. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឃុំ​ប្រមេ​រុ​ខេត្ត​ព្រះវិហារ​
​៣​៨​. ​សហគមន៍​ឃ្លាំង​ទឹក​៧​៨​ (​សៀមរាប​)
​៣​៩​. ​សហគមន៍​នេសាទ​កោះ​ស្រឡៅ​ (​កោះ​កុង​)
​៤​០​. ​សហគមន៍​ជនជាតិ​ភាគតិច​គួយ​ (​ព្រះវិហារ​)
​៤​១​. ​សហគមន៍​ដីធ្លី​ (​ប៉ៃលិន​)
​៤​២​. ​សហគមន៍​ឡ​ពាង​ (​កំពង់ឆ្នាំង​)
​៤​៣​. ​សហគមន៍​អូរ​ចាំ​ស្រី​ត្រដក់​ពង​ (​កំពង់ធំ​)
​៤​៤​. ​សហគមន៍​អូរ​ដំដែក​ (​កំពង់ធំ​)
​៤​៥​. ​សហគមន៍​អូរ​វ​ល្លិ៍​ព្រេង​ (​បាត់​ដំបង​)
​៤​៦​. ​សហគមន៍​ពាម​រស់​ (​កំពង់ស្ពឺ​)
​៤​៧​. ​សហគមន៍​ភ្នំ​ត្នោត​ (​កំពត​)
​៤​៨​. ​សហគមន៍​ព្រៃឈើ​ពេជ្រ​ចង្វា​រ​ល្អឆើត​ (​កំពង់ឆ្នាំង​)
​៤​៩​. ​សហគមន៍​ព្រៃ​ឡង់​ (​កំពង់ធំ​)
​៥​០​. ​សហគមន៍​ព្រៃ​ពាយ​ (​កំពត​)
​៥​១​. ​សហគមន៍​សាមគ្គី​សង្កែ​ពីរ​មាន​រិទ្ធិ​ (​ព្រះវិហារ​)
​៥​២​. ​សហគមន៍​ព្រៃឈើ​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​ (​កំពង់ឆ្នាំង​)
​៥​៣​. ​សហគមន៍​ស្រែប្រាំង​ (​ត្បូងឃ្មុំ​)
​៥​៤​. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
​៥​៥​. ​សហគមន៍​ដីធ្លី​តា​នី​ (​សៀមរាប​)
​៥​៦​. ​សហគមន៍​ដីធ្លី​តា​នូន​ (​កោះ​កុង​)
​៥​៧​. ​សហគមន៍​ថ្មដា​ (​ពោធិ៍សាត់​)
​៥​៨​. ​សហគមន៍​ទ​ន្លូ​ង​ (​ត្បូងឃ្មុំ​)
​៥​៩​. ​អង្គការ​សមធម៌​កម្ពុជា​ (​E​C)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 197 Land Community (Koh Kong)
២. Andong Trabek Land Community (Svay Rieng)
៣. Areng Indigenous Community (Koh Kong)
៤. Boeung Pram Community (Battambang)
៥. Bos Snaor Community (Tbong Khmum)
៦. Building and Wood Workers’ Trade Union Federation of Cambodia (BWTUC)
៧. Cambodia Informal Workers’ Association (CIWA)
៨. Cambodian Alliance of Trade Unions (CATU)
៩. Cambodian Center for Human Rights (CCHR)
១០. Cambodian Food and Service Workers’ Federation (CFSWF)
១១. Cambodian Human Rights Action Coalition (CHRAC)
១២. Cambodian Human Rights and Development Association (ADHOC)
១៣. Cambodian Independent Civil Servants’ Association (CICA)
១៤. Cambodian Informal Employment Reinforcement Association (CIERA)
១៥. Cambodian League for the Promotion and Defence of Human Rights (LICADHO)
១៦. Cambodian Tourism Workers’ Union Federation (CTWUF)
១៧. Cambodian Youth Network (CYN)
១៨. Center for Alliance of Labor and Human Rights (CENTRAL)
១៩. Charay Indigenous Community (Ratanakiri)
២០. Chi Kha Kraom Land Community (Koh Kong)
២១. Chi Kha Leu Land Community (Koh Kong)
២២. Coalition of Cambodian Apparel Workers’ Democratic Union (CCAWDU)
២៣. Coalition of Cambodian Farmers Community Association (CCFC)
២៤. Coalition of Free Trade Unions of Women Textile (CFTUWT)
២៥. Committee for Free and Fair Elections in Cambodia (COMFREL)
២៦. Community to Protect Nature (Pursat)
២៧. Dak Por Community (Kampong Speu)
២៨. Free and Independent Trade Union Federation (FUFI)
២៩. Free Trade Union of Workers of the Kingdom of Cambodia (FTUWKC)
៣០. Haong Samnam Community (Kampong Speu)
៣១. Independent Democratic of Informal Economy Association (IDEA)
៣២. Independent Trade Union Federation (INTUFE)
៣៣. Indigenous Community in Prame Commune (Preah Vihear)
៣៤. Klaing Toek 78 Community (Siem Reap)
៣៥. Koh Sralao Fishery Community (Koh Kong)
៣៦. Kuy Indigenous Community (Preah Vihear)
៣៧. Land Community (Pailin)
៣៨. Lor Peang Community (Kampong Chhnang)
៣៩. Ou Chamsrey Tradakpong Community (Kampong Thom)
៤០. Ou Damdaek Community (Kampong Thom)
៤១. Ou Vor Preng Community (Battambang)
៤២. Peam Ros Community (Kampong Speu)
៤៣. Phnom Tnaut Community (Kampot)
៤៤. Prey Chher Pech Changvar Laor Chhert Community (Kampong Chhnang)
៤៥. Prey Lang Community (Kampong Thom)
៤៦. Prey Peay Land Community (Kampot)
៤៧. Samaki Sangkae Pir Mean Rith (Preah Vihear)
៤៨. Samakum Teang Tnaut (STT)
៤៩. Solidarity House (SH)
៥០. Sre Ampel Water Fall Tourism Forestry Community (Kampong Chhnang)
៥១. Srae Prang Community (Tboung Khmum)
៥២. Steung Khsach Sor Forestry Resource (Kampong Chhnang)
៥៣. Ta Ni Land Community (Siem Reap)
៥៤. Ta Nuon Land Community (Koh Kong)
៥៥. Thmar Da Community (Pursat)
៥៦. Tonlung Community (Tboung Khmum)
៥៧. Workers’ Solidarity Strength Independent Union (WSSIU)
៥៨. Youth Resource Development Program (YRDP)
៥៩. Equitable Cambodia (EC)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា