សេចក្តីថ្លែងការណ៍

អង្គការ​សិទិ្ធ​មនុស្ស​ដាក់ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន​ O​i​ko​credit​ ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

នា​ថ្ងៃនេះ​ ​អង្គការ​សិទិ្ធ​មនុស្ស​ចំនួន​បី​ស្ថាប័ន​ ​បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​ ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង់​សម្រាប់​ការទទួលខុសត្រូវ​សកម្មភាព​អាជីវកម្ម​ (​National​ ​Contact Point​ ​for​ ​Responsible​ ​Business​ ​Conduct​) ​ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ ​អយ​កូក្រេ​ឌីត​ (O​i​ko​credit​) ​ដែល​ជា​វិនិ​យោគិន​សង្គម​ជាស​កល​ ​ថា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​និង​ធ្វើការ​វិនិយោគ​ដែល​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៧​ ​ទោះ​ជា​មាន​ភស្តុតាង​យ៉ាង​ច្បាស់​ៗ​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ទាំងនោះ​ក៏ដោយ​ ​។

​ក្រុមហ៊ុន​ O​i​ko​credit​ ​បាន​វិនិយោគ​យ៉ាង​ធំ​ ​និង​បង្កើន​ការ​វិនិយោគ​ទៅលើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៧​ ​រហូតមកដល់​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​នៅពេលដែល​មាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ពី​ការ​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ ​និង​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​សង្គម​ ​តាម​ការ​ចេញផ្សាយ​របាយការណ៍​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ​អ្នក​សារ​ព័ត៌មាន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​នានា​ ​និង​រួម​ទាំង​ក្រុមហ៊ុន​ O​i​ko​credit​ ​ខ្លួនឯង​ផ្ទាល់​ ​។​ ​ទោះបីជា​មាន​ភស្តុតាង​ជាច្រើន​ក្តី​ ​ក៏​ក្រុមហ៊ុន​ O​i​ko​credit​ ​នៅតែ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ដោយ​កើន​ឡើង​ពី​ ​៥​០​លាន​អឺ​រ៉ូ ​នៅ​ឆ្នាំ​ ​២​០​១​៧​ ​ទៅដល់​ជាង​ ​៦​៧​លាន​អឺ​រ៉ូ ​គិត​ត្រឹម​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​ដែល​ការ​វិនិយោគ​នេះ​ ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ​ក្លាយ​ជា​ប្រទេស​ដែល​ទទួល​បានការ​វិនិយោគ​ធំ​ទីពីរ​របស់​ក្រុមហ៊ុន​ O​i​ko​credit​ ​។​

ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​ដែល​មាន​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​មនុស្សម្នាក់​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ​ដោយ​ទំហំ​បំណុល​ជាមធ្យម​ ​គឺ​ច្រើនជាង​បី​ដង​នៃ​ចំណូល​ជាមធ្យម​របស់​ពល​រដ្ឋកម្ពុជា​ ​។​ ​ហើយ​វិ​ប​តិ្ត​បំណុល​ដែល​កំពុង​បន្ត​កើតមានឡើង​នេះ​ ​និង​ផល​ប៉ះពាល់​ដែល​អាច​មើល​ដឹង​ជាមុន​របស់​វា​ ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អគ្គ​លេខា​ធិ​កា​អង្គការសហប្រជាជាតិ​ ​ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ​ហើយ​សូម្បីតែ​ការ​សិក្សាស្រាវជ្រាវ​មួយ​ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ O​i​ko​credit​ ​ខ្លួនឯង​ផង​ដែរ​ ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​។​

​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ O​i​ko​credit​ ​បាន​រួមចំណែក​ក្នុង​ការ​បង្កើត​ឱ្យ​មានវិបត្តិ​សិទិ្ធ​មនុស្ស​ដោយសារ​បញ្ហា​បំណុល​នៅ​កម្ពុជា​ ​។​ ​វិបត្តិ​នេះ​បង្ក​ឱ្យ​មានការ​លក់​ដី​ដោយបង្ខំ​ ​អសន្តិសុខ​ស្បៀង​ ​និង​ការ​បាត់បង់​ជីវភាពរស់នៅ​សមរម្យ​របស់​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​រាប់​សែន​នាក់​ ​។​ ​ពាក្យបណ្តឹង​នេះ​ ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ O​i​ko​credit​ ​ថា​បាន​បដិសេធ​ក្នុង​ការចូលរួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​របស់​ក្រុមហ៊ុន​ ​ទោះបីជា​មានការ​ស្នើសុំ​ពី​ក្រុម​សង្គម​ស៊ីវិល​ជាតិ​ទាំងនោះ​ ​និង​កង្វល់​នៃ​ការ​ប្រឈម​នឹង​ការសងសឹក​ក៏ដោយ​ ​។​

ក្នុងនាម​ជា​សមាជិក​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​ (O​E​C​D​) ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​របស់​ប្រទេស​ហូឡង់​ ​គឺជា​យន្ត​ការ​ទទួល​ពាក្យបណ្តឹង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ ​សម្រាប់​បណ្តឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​អាជីវកម្ម​ជាស​កល​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់​ ​និង​ការចោទប្រកាន់​ពី​ការ​រំលោភបំពាន​របស់​ពួកគេ​ ​ស្ដីពី​ការទទួលខុសត្រូវ​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​ដូច​មាន​ចែង​នៅ​ក្នុង​គោលការណ៍​ណែនាំ​ស្ដីពី​សហគ្រាស​ពហុ​ជាតិ​របស់​ ​អង្គការ​ O​E​C​D​ ​។

Specific instance under the OECD Guidelines for Multinational Enterprises submitted to the Dutch National Contact Point (NCP) for the OECD Guidelines

​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​៣​ដែល​ដាក់ពាក្យបណ្ដឹង​នេះ​ ​ក្នុង​នោះ​មាន​អង្គការ​សិទ្ធិមនុស្ស​២​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ លី​កា​ដូ​ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​ក៏ដូចជា​ អង្គការ​ ​F​I​AN​ ​​អា​ឡឺម៉ង់ ​បាន​ចេញផ្សាយ​ជា​សាធារណៈ​អំពី​ការ​រីក​រាលដាល​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ ​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួម​ទាំង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​មូលនិធិ​ដោយ​ផ្ទាល់​ពី​ O​i​ko​credit​ ​ផង​ដែរ​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “O​i​ko​credit​ ​បាន​អះអាង​ថា​ជា​ វិនិ​យោគិន​មួយ​ដើម្បី​អភិវឌ្ឍ​សង្គម​ ​ប៉ុន្តែ​ការ​វិនិយោគ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ខ្ចីប្រាក់​នៅ​ទីនេះ​ ​យ៉ាង​ធ្ងន់ធ្ងរ​ ​។​ ​ក្ដី​សង្ឃឹម​របស់យើង​គឺថា​ ​ពាក្យបណ្ដឹង​នេះ​នឹង​បង្ខំ​ឱ្យ O​i​ko​credit​ ​ក៏ដូចជា​វិនិ​យោគិន​ផ្សេងទៀត​ ​ដែល​បាន​អះអាង​ថា​ ​ធ្វើការ​វិនិយោគ​ដើម្បី​សង្គម​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ប៉ុន្តែ​បង្កើត​ឱ្យ​មានវិបត្តិ​សិទ្ធិមនុស្ស​នេះ​ ឱ្យ​ធ្វើការ​ជួសជុល​ការខូចខាត​ដែល​ពួកគេ​បាន​រួមចំណែក​ ​និង​ផ្ដល់​ការ​អនុគ្រោះ​ពិតប្រាកដ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​” ​។​

​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៩​ ​អង្គការ​លី​កា​ដូ ​បាន​ចេញផ្សាយ​របាយការណ៍​ចំនួន​៤​ ​ស្ដីពី​ការ​រំលោភបំពាន​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​ថ្មីៗ​នេះ​ “​សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​” ​ដែល​បាន​ចេញផ្សាយ​រួមគ្នា​ជាមួយ​ ​អង្គការ​សមធម៌​កម្ពុជា​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​អង្គការ​ទាំងពីរ​បាន​សម្ភាស​អ្នក​ខ្ចីប្រាក់​ជាង​ ​១​៧​០​នាក់​ ​នៅ​ទូទាំង​១​៤​សហគមន៍​ ​នៅ​កម្ពុជា​ ​ដោយ​រៀបរាប់​អំពី​ការ​អនុវត្ត​ការ​ប្រមូល​ឥណទាន​បែប​កេងប្រវ័ញ្ច​ ​កា​រលក់​ដី​ដោយបង្ខំ​ ​និង​ការ​បំភិតបំភ័យ​ ​ដែល​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​នាំ​ឱ្យ​មាន​អសន្តិសុខ​ស្បៀង​ ​កា​រលក់​ដី​ ​ពលកម្ម​កុមារ​ ​ចំណាកស្រុក​ ​និង​ការ​រំលោភបំពាន​ផ្សេងទៀត​ ​។​

​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​អង្គការ​ ​F​I​AN​ ​នៅ​អា​ឡឺម៉ង់ ​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ ​មាន​ចំណងជើង​ថា​ “​M​i​krokr​edit​e​ un​d​ Ü​be​rsc​h​u​l​dung​sk​rise​ ​in​ ​Kam​bo​d​sc​h​a​” ​ដែល​ពិពណ៌នា​ពី​ការ​ផ្ដល់​មូលនិធិ​របស់​រដ្ឋាភិបាល​ ​និង​ធនាគារ​អា​ឡឺម៉ង់ ​ទៅកាន់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​មានគ្រោះថ្នាក់​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​ការសិក្សា​មួយ​ដែល​គាំទ្រ​ដោយ​ B​M​Z​ ​របស់​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​សន្តិភាព​ (​IN​E​F​) ​បាន​បញ្ជាក់​ដូចគ្នា​ថា​ ​ការ​រក​ឃើញ​របស់​អង្គការ​ទាំង​បី​នេះ​ ​ដោយ​បាន​ប៉ាន់ប្រមាណ​ថា​ ​អ្នក​ខ្ចីប្រាក់​រហូតដល់​ ​១​៦​០​.​០​០​០​ ​នាក់​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​លក់​ដី​ ​ដើម្បី​បង់​សងបំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​នេះ​មានន័យ​ថា​ ​មានការ​លក់​ដី​ម្ដង​នៅ​រៀងរាល់​១​៦​នាទី​ ​។​

​លោក​ ​Mat​h​i​as​ ​P​f​e​if​e​r ​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ ​F​I​AN​ ​អា​ឡឺម៉ង់ ​បាន​មានប្រសាសន៍ថា​ “O​i​ko​credit​ ​និង​វិនិ​យោគិន​របស់​រដ្ឋ​ ​និង​វិនិ​យោគិន​សង្គម​ជាច្រើន​ផ្សេងទៀត​ ​បាន​មើល​រំលង​ពី​ភស្តុតាង​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ភាព​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ ​និង​គ្រោះថ្នាក់​សង្គម​ ​ហើយ​នៅតែ​បន្ត​ផ្ដល់​ប្រាក់​វិនិយោគ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ​។​

​ពាក្យបណ្ដឹង​ O​E​C​D​ ​កើតឡើង​ ​ខណៈ​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជាច្រើន​ដែល​ទទួល​បាន​មូលនិធិ​ពី​ O​i​ko​credit​ ​កំពុង​រង​បណ្ដឹង​មួយ​ដែល​កំពុង​ដំណើរការ​ ​នៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​ ​ពាក្យបណ្ដឹង​នោះ​ ​ត្រូវ​បាន​ដាក់​ប្ដឹង​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ដោយ​អង្គការ​លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​តំណាង​ឱ្យ​អ្នក​ខ្ចីប្រាក់​ដែល​រង​ផល​ប៉ះពាល់​ ​ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ត្រួតពិនិត្យ​អនុលោម​ភាព​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​។​

​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ធនាគារ​អភិវឌ្ឍ​នៅ​ហូឡង់​ឈ្មោះ​ ​F​M​O ​បាន​​វិនិយោគ​ទឹកប្រាក់​ ​៥​០​លាន​ដុល្លារ​ ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ ​។​ ​អំឡុង​ពេល​នោះ​ ​មូលនិធិ​ជំនួយ​មួយ​ដែល​បាន​ម្ចាស់​ភាគ​ហ៊ុន​ដូចជា​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ K​f​W​, B​M​Z​ ​និង​ស្ថាប័នរដ្ឋ​នៅ​អឺរ៉ុប​ផ្សេងទៀត​ បាន​បង្កើន​ការ​វិនិយោគ​របស់​ពួកគេ​​ ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផង​ដែរ​ ​។​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ធនាគារ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ (​A​I​I​B) ​បាន​ធ្វើការ​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​នូវ​ការ​វិនិយោគ​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ដោយ​សន្យា​ថា​នឹង​​ផ្ដល់​ទឹកប្រាក់​ចំនួន​ ​១​៧​៥​លាន​ដុល្លារ​ទៅកាន់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​២​ ​ដែល​បច្ចុប្បន្ន​កំពុង​រង​បណ្ដឹង​នៅ​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ ​។​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UN​D​P​) ​នៅ​កម្ពុជា​ ​បាន​រួមបញ្ចូល​ការ​វិនិយោគ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​ពួកគេ​ស្ដីពី​ ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ដែល​ឆ្លុះបញ្ចាំង​ពី​កង្វះខាត​នៃ​ការ​ចាត់វិធានការ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​និង​ការយល់​ដឹង​លើ​បញ្ហា​ទាំងនេះ​ ​ក្នុងចំណោម​ភ្នាក់ងារ​អភិវឌ្ឍ​មួយ​ចំនួន​ ​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​លោក​ ​អៀង​ ​វុទ្ធី​ ​បាន​មានប្រសាសន៍ថា​ “វិនិ​យោគិន​ ​និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ ​ត្រូវ​យល់​ដឹង​ថា​ ​ការ​វិនិយោគ​របស់​ពួកគេ​កំពុងតែ​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​យ៉ាង​ពិតប្រាកដ​ ​ហើយ​ពួកគេ​គួរតែ​ចូល​តុចរចា​ ​ដើម្បី​ចាប់ផ្ដើម​ពិភាក្សា​អំពី​វិធីសាស្ត្រ​ក្នុង​ការដោះស្រាយបញ្ហា​ទាំងនេះ​” ​។​ ​លោក​បន្ថែម​ថា​ “​ពួកយើង​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើការ​ជាមួយ​វិនិ​យោគិន​ ​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ស្វែ​ងរ​ក​ដំណោះស្រាយ​ពិតប្រាកដ​ ​ដែល​ជា​ប្រយោជន៍​របស់​អ្នក​ខ្ចីប្រាក់​ដែល​ងាយ​រងគ្រោះ​ជាងគេ​ ​នៅ​កម្ពុជា​ ​ហើយ​ផ្ដល់​ការ​អនុគ្រោះ​ពិតប្រាកដ​ ​សម្រាប់​អ្នក​ខ្ចីប្រាក់​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​” ​៕​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាតាមរយៈ Signal: (+៨៥៥) ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
 អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: (+៨៥៥) ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
 លោក Pfeifer Mathias មន្ត្រីកម្មវិធីនៃអង្គការ FIAN អាឡឺម៉ង់ តាមរយៈ Signal: (+៤៩) ១៧៦៥៤១១៣៩៨៨, m.pfeifer@fian.de

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា