របាយការណ៍

ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ

ចេញផ្សាយ ខែសីហា ឆ្នាំ២០២៣
F T M

នា​ថ្ងៃនេះ​ ​អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​ចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ ​ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​។​ ​របាយការណ៍​នេះ​ ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការស្ទង់មតិ​មួយ​ទៅលើ​ប្រជាពលរដ្ឋ​ចំនួន​ ​៧​១​៧​ខ្នង​ផ្ទះ​ ​។​

​ការ​សិក្សាស្រាវជ្រាវ​នេះ​ ​បង្ហាញ​ថា​ ​ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ ​រួម​មាន​ភាព​អត់ឃ្លាន​ ​ពលកម្ម​កុមារ​ ​និង​កា​រលក់​ដី​ដោយបង្ខំ​ជាដើម​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​។​ ​អ្នក​ខ្ចីប្រាក់​ ​កំពុង​ធ្វើការ​លះបង់​ដោយ​មិន​សមស្រប​ជាច្រើន​ ​ដើម្បី​បង់​សង​ក​ម្ចី​ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ច្រើនលើស​លប់​ ​ហើយ​ជារឿយៗ​ ​វា​តែងតែ​លើស​ពី​ប្រាក់ចំណូល​ ​និង​សមត្ថភាព​របស់​អ្នកខ្ចី​ ​ក្នុង​ការ​បង់​សង​ ​។​

​អ្នកនាង​ ​ពី​ឡូ​ក​ ​ណា​លី​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​ ​បាន​មានប្រសាសន៍ថា​ “​ការស្រាវជ្រាវ​នេះ​ ​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា​ ​ការរំលោភ​សិទ្ធិមនុស្ស​គឺ​ ​កំពុង​កើតឡើងជា​ញឹកញាប់​ ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​វិ​ស័​យ​ឥណទាន​ខ្នាត​តូច​ ​នៅ​កម្ពុជា​” ​។​ ​អ្នកនាង​បន្ថែម​ថា​ “​ប្រជាពលរដ្ឋ​អ្នក​ខ្ចីប្រាក់​ ​ពុំ​មាន​ពេលវេលា​សម្រាប់​ការ​ពន្យារពេល​ទៀត​នោះ​ទេ​ ​។​ ​ពួកគេ​ ​ត្រូវការ​ការ​អនុគ្រោះ​បំណុល​បន្ទាន់​ ​សម្រាប់​អ្នក​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ជាងគេ​ ​ដើម្បី​ទប់​ស្កាត់​វិបត្តិ​សិទ្ធិមនុស្ស​នេះ​ ​កុំ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​” ​។​

ការ​រក​ឃើញ​សំខាន់​ៗ​ ​នៃ​របាយការណ៍​ ​ហា​និ​ភ័យ​នៃ​បំណុល​ ​រួម​មាន​៖​
 អ្នក​ខ្ចីប្រាក់​ភាគច្រើន​គឺ​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ ​ដោយ​អ្នក​ខ្ចីប្រាក់​ជាង​២​/​៣​ “​យល់ស្រប​ទាំងស្រុង​” ​ឬ​ “​យល់ស្រប​” ​ថា​ ​គ្រួសារ​របស់​ពួកគេ​ជំពាក់​បំណុល​ច្រើនពេក​ ​ហើយ​អ្នកខ្ចី​ជាង​ ​២​៧​% ​កំពុង​ចំណាយ​ប្រាក់ចំណូល​របស់​ពួកគេ​ជាង​ ​៧​០​% ​លើ​ការ​បង់​សងបំណុល​ ​ជា​រៀងរាល់​ខែ​ ​។​
 ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ជាង​ ​៩​២​% ​ត្រូវ​បាន​តម្រូវ​ឱ្យ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​យ៉ាងតិច​មួយ​ ​ដើម្បី​វាយ​តម្លៃ​ពី​ក​ម្ចី​ឥណទាន​ខ្នាត​តូច​មួយ​ ​។​
 ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ​៦​,​១​% ​បាន​លក់​ដី​ដើម្បី​សងបំណុល​ ​។​ ​គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​ដែល​កាន់កាប់​ក​ម្ចី​ច្រើនជាង​ ​១​% ​នៅ​ក្នុង​ការស្ទង់មតិ​នេះ​ ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កា​រលក់​ដី​ដោយសារ​បំណុល​ ​យ៉ាងតិច​មួយ​ករណី​ ​។​
 ពលកម្ម​កុមារ​ ​និង​កុមារ​បោះបង់​ការសិក្សា​ដោយសារ​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​គឺ​កើតឡើង​ញឹកញាប់​ខ្លាំង​ ​។​ ​ប្រមាណ​ជា​ ​៣​%​នៃ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ​បាន​ឱ្យ​កូន​បោះបង់​ការសិក្សា​ ​ដោយសារតែ​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​ដោយ​កុមារ​ជាច្រើន​ត្រូវ​ទៅ​ធ្វើការ​ជួយ​រក​ប្រាក់​ ​ដើម្បី​បង់​សង​ក​ម្ចី​ទាំងនោះ​វិញ​ ​។​
 អ្នកផ្ដល់​បទសម្ភាសន៍​ ​ជិត​ ​១​/​៥​ (​១​៨​,​៣​%) ​បរិភោគអាហារ​តិច​ជាង​មុន​ ​ក្រោយពេល​យក​ក​ម្ចី​ពី​គ្រឹ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​។​
 ប្រជាពលរដ្ឋ​កំពុង​បង្កើន​ការ​យក​ក​ម្ចី​ថ្មី​ ​ដើម្បី​ទៅ​សង​ក​ម្ចី​ចាស់​ ​។​ ​ក្នុង​ឆ្នាំ​២​០​១​២​ ​ក​ម្ចី​ត្រឹមតែ​ ​៣​,​៤​៥​% ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​យកទៅ​សង​ក​ម្ចី​ដែល​មានស្រាប់​ ​។​ ​ប៉ុន្តែ​ ​តួលេខ​នៃ​ក​ម្ចី​ប្រភេទ​នេះ​ ​បាន​កើន​ឡើង​ដល់​ ​៣​៤​,​៨​% ​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​។​
 អ្នកខ្ចី​ភាគច្រើន​ ​មិនបាន​យល់​ដឹង​ពី​ដំណើរការ​ផ្លូវច្បាប់​ ​ក្នុង​ករណី​ខកខាន​ការ​បង់​សង​ក​ម្ចី ​ឬ​មិន​ជឿ​ថា​ ​មាន​ការប្រើប្រាស់​ដំណើរការ​ផ្លូវច្បាប់​ ​។​ ​ប្រមាណ​តិច​ជាង​ ​២​%​នៃ​អ្នកផ្ដល់​បទសម្ភាសន៍​ទាំងអស់​ ​បាន​លើកឡើង​ថា​ ​ពួកគេ​បាន​គិត​អំពី​ការ​រឹបអូស​ដី​តាម​ផ្លូវច្បាប់​ ​ក្នុង​ករណី​ខកខាន​ការ​បង់​សង​ ​។​

វិនិ​យោគិន​ ​អាជ្ញាធរ​ ​និង​តួអង្គ​អភិវឌ្ឍន៍​នានា​ ​ត្រូវ​ចាត់វិធានការ​បន្ទាន់​ ​ដើម្បី​ផ្ដល់​ដំណោះស្រាយ​ ​សម្រាប់​អ្នក​ខ្ចីប្រាក់​ ​និង​ធានា​ថា​ ​ការ​អនុវត្ត​បែប​កេងប្រវ័ញ្ច​ទាំងនេះ​នឹង​ត្រូវ​បញ្ឈប់​ ​ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់​ការពារ​អ្នកប្រើប្រាស់​ ​ដើម្បី​អាច​ឱ្យ​យើង​ធានា​បាន​ថា​ ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​អ្នក​ខ្ចីប្រាក់​ ​ត្រូវ​បាន​គោរព

ហា​និ​ភ័យ​នៃ​បំណុល​ ​គឺជា​របាយការណ៍​ទី​៥​ ​ធ្វើឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ធ្វើការ​លើ​សិទ្ធិមនុស្ស​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៩​មក​ ​ដោយ​ផ្ដោ​ត​សំខាន់​លើ​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​នៅ​កម្ពុជា​ ​។​ ​នេះ​ ​ក៏​ជា​របាយការណ៍​ទីមួយ​ ​ដែល​ប្រើប្រាស់​វិធី​សា​ស្រ្ត​ស្រាវជ្រាវ​បែប​បរិមាណ​ ​ដើម្បី​ពិនិត្យ​លើ​វិសាលភាព​នៃ​ផល​ប៉ះពាល់​ទាំងនេះ​ ​។​

​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​បង្ហាញ​ថា​ ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ ​១​៩​៥​.​៨​៨​២​ខ្នង​ផ្ទះ​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​៖​
 ១​៥​៧​.​៤​១​៣​ ​ខ្នង​ផ្ទះ​ ​កំពុង​បន្ត​បង់​សង​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​យ៉ាងតិច​មួយ​ ​។​
 ១​៤​៤​.​៨​១​៩​ ​ខ្នង​ផ្ទះ​ ​បាន​ដាក់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​យ៉ាងតិច​មួយ​ ​ជា​ទ្រព្យ​ធានា​ ​សម្រាប់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​មួយ​ ​។​
 ៩​.​៦​០​២​ ​ខ្នង​ផ្ទះ​ ​បាន​លក់​ដី​ ​ដើម្បី​បង់​សង​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​មួយ​ ​។​
 ២​៨​.​៨​០​៦​ ​ខ្នង​ផ្ទះ​ ​កំពុង​បរិភោគអាហារ​តិច​ជាង​មុន​ ​ក្រោយពេល​យក​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​មួយ​ ​។​
 ៤​២​.​៩​៧​៣​ ​ខ្នង​ផ្ទះ​ ​កំពុង​ចំណាយ​ប្រាក់ចំណូល​របស់​ពួកគេ​ជាង​ ​៧​០​% ​បង់​សងបំណុល​ ​ជា​រៀងរាល់​ខែ​ ​។​
 ៤​.​៥​៦​៥​ ​ខ្នង​ផ្ទះ​ ​បាន​ឱ្យ​កូន​យ៉ាងតិច​ម្នាក់​បោះបង់​ការសិក្សា​ ​ដោយសារ​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​មួយ​ ​ដោយ​ប៉ះពាល់​កុមារ​សរុប​ចំនួន​ ​៨​.​៩​១​២​នាក់​ ​។​

​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​ពេលនេះ​ ​ផល​ប៉ះពាល់​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ជា​លម្អិត​ ​ដោយ​វិធី​សា​ស្រ្ត​ស្រាវជ្រាវ​ទាំង​បែប​គុណភាព​ ​និង​បែប​បរិមាណ​ ​នៅ​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ​” ​។​ ​លោក​បាន​បន្ត​ថា​ “វិនិ​យោគិន​ ​អាជ្ញាធរ​ ​និង​តួអង្គ​អភិវឌ្ឍន៍​នានា​ ​ត្រូវ​ចាត់វិធានការ​បន្ទាន់​ ​ដើម្បី​ផ្ដល់​ដំណោះស្រាយ​ ​សម្រាប់​អ្នក​ខ្ចីប្រាក់​ ​និង​ធានា​ថា​ ​ការ​អនុវត្ត​បែប​កេងប្រវ័ញ្ច​ទាំងនេះ​នឹង​ត្រូវ​បញ្ឈប់​ ​ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់​ការពារ​អ្នកប្រើប្រាស់​ ​ដើម្បី​អាច​ឱ្យ​យើង​ធានា​បាន​ថា​ ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​អ្នក​ខ្ចីប្រាក់​ ​ត្រូវ​បាន​គោរព​” ​៕​

សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​៖​
 លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​តាមរយៈ​ ​Signal​: (+​៨​៥​៥​) ​១​២​ ​៧​៩​១​ ​៧​០​០​ (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)
 ​អ្នកនាង​ ​ពី​ឡូ​ក​ ​ណា​លី​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​: (+​៨​៥​៥​) ​១​២​ ​២​១​៤​ ​៤​៥​៤​ (​ភាសា​អង់គ្លេស​)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា