វីដេអូ

យន្តការ​ដាក់ពាក្យបណ្ដឹង​សម្រាប់​អ្នករង​ការរំលោភ​បំពាន​ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

ចេញផ្សាយ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២៣
F T M

នា​ថ្ងៃនេះ​ ​អង្គការ​លី​កា​ដូ ​សូម​ណែនាំ​យន្ត​ការ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​ចង់​ដាក់ពាក្យបណ្ដឹង​អំពី​ការ​រំលោភបំពាន​ ​និង​កេងប្រវ័ញ្ច​ ​ពីសំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​។​

​ពាក្យបណ្ដឹង​នេះ​ ​អាច​ដាក់​ដោយ​បុគ្គល​ណា​ម្នាក់​ ​ដែល​រង​ផល​ប៉ះពាល់​ ​និង​ជួប​ការ​រំលោភបំពាន​ ​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​ការ​រំលោភបំពាន​ទាំងនោះ​ ​មាន​ដូចជា​ ​កា​រលក់​ដី​ដោយបង្ខំ​ ​ពលកម្ម​កុមារ​ ​ចំណាកស្រុក​ខុសច្បាប់​ ​ភាព​អត់ឃ្លាន​ ​ការ​គំរាមកំហែង​ ​និង​ការ​បង្ខិតបង្ខំ​ ​ព្រមទាំង​ផល​ប៉ះពាល់​ផ្សេងទៀត​ ​។​

​ការចូលរួម​របស់​អ្នក​ ​អាច​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ជាពិសេស​ប្រជាពលរដ្ឋ​អ្នក​ខ្ចីប្រាក់​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន​ទាំងនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ដោយ​គ្មាន​ដំណោះស្រាយ​ ​។​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ជាច្រើន​ ​គួរតែ​គោរព​តាម​ស្ដង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដើម្បី​ធានា​ពី​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​អ្នក​ខ្ចីប្រាក់​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា