របាយការណ៍

ចំណង​ក្នុង​ឡឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​

ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០២៣
F T M

ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​នៅ​កម្ពុជា​ ​ខណៈ​ដែល​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ​។​

​ថ្ងៃនេះ​ ​ជា​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​សូម​ស្នើសុំ​សារ​ជាថ្មី​ដល់​តួអង្គ​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​អនុវត្ត​អវិជ្ជមាន​ទាំងនេះ​ ​។​ ​កម្មករ​ត្រូវ​រួចផុត​ពី​ការ​ផ្តល់​កំលាំង​ពលកម្ម​ដើម្បី​តែ​ដោះ​បំណុល​ ​។​ ​ច្បាប់​ទាក់ទង​ពលកម្ម​កុមារ​ត្រូវ​​តែ​ពង្រឹង​ ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ត្រូវ​បញ្ឈប់​ការ​ដុត​កាកសំណល់​ ​របស់​ពួកគេ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ ​និង​កូន​ៗ​របស់​ពួកគេ​ ​។​

“​ចំណង​ក្នុង​ឡឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​នៅ​ ​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​” ​គឺជា​របាយការណ៍​មួយ​ផ្អែកលើ​ព័ត៌មាន​ ​ដែល​ចងក្រង​ដោយ​អង្គការ​លី​កា​ដូ ​អំពី​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន​ ​២​១​ ​ទីតាំង​ ​ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្តាល​ ​និង​រាជធានី​ភ្នំពេញ​ ​។​ ​ការសន្ទនា​ ​ជាច្រើន​ ​បូករួម​នឹង​បទសម្ភាសន៍​ស៊ី​ជម្រៅ​ជាមួយ​កម្មករ​ចំនួន​ ​១​០​ ​នាក់​ ​បាន​បញ្ជាក់​ថា​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​នៅតែ​មានការ​រីក​រាលដាល​ក្នុង​ឧស្សាហកម្ម​នេះ​ ​ហើយ​ការ​ទូទាត់ប្រាក់​ឈ្មួ​ល​ទាប​តាម​ចំនួន​ឥដ្ឋ​ ​នៅតែ​បន្ត​ជំរុញ​ឱ្យ​ក្មេង​ដែល​មាន​អាយុតិច​រហូត​ត្រឹម​ប្រាំបួន​ឆ្នាំ​ធ្វើការ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​។​

​ពេលនេះ​ជា​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​លុបបំបាត់​អំពើ​រំលោភបំពាន​ទាំងនេះ​ឱ្យ​អស់​តែម្តង​ ​។​ ​ការ​ថមថយ​នៃ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​នៅ​កម្ពុជា​ ​តាំងពី​មានវិបត្តិ​ជំងឺ​កូ​វី​ដម​ក​ ​បាន​ធ្វើ​ឱ្យ ​តម្រូវ​ការ​ឥដ្ឋ​ធ្លាក់ចុះ​ ​ដែល​នាំ​ឱ្យ​មានការ​ឆ្លើយតប​ជាច្រើន​ផ្សេងៗ​ពី​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​រួម​មាន​ ​ដូចជា​ ​កម្មករ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ខ្លះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឧស្សាហកម្ម​ដទៃ​ទៀត​ ​ឬ​ត្រូវ​បាន​បង្ខំ​ឱ្យ​រង់ចាំ​ ​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្មួ​ល​នៅ​ក្នុង​សិប្បកម្ម​ដែល​គ្មាន​ប្រតិបត្តិការ​ ​ឬ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ ​បណ្តោះអាសន្ន​ពី​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​ ​។​ ​កម្មករ​មួយ​ចំនួន​តូច​ត្រូវ​បាន​ដោះលែង​ឱ្យ​រួចពី​ពលកម្ម​ដើម្បី​ ​ដោះ​បំណុល​ ​ដោយ​បំណុល​ទាំងអស់​ត្រូវ​បាន​លុបចោល​ ​ហើយដែល​ករណី​នេះ​ជា​ការ​ឆ្លើយតប​ដែល​ ​ត្រូវ​ការចាំបាច់​បំផុត​ជាបន្ទាន់​នៅ​ឧស្សាហកម្ម​នេះ​ ​។​

ការ​ជំពាក់​បំណុល​របស់​កម្មករ​សិប្បកម្ម​ឡឥដ្ឋ​ជាមួយ​ម្ចាស់​សិប្បកម្ម​ ​គឺ​ជាឧទាហរណ៍​ទូទៅ​នៃ​ការ​បញ្ចាំ​​ខ្លួន​ដោះ​បំណុល​ដែល​ជា​អំពើ​ខុសច្បាប់​ ​ហើយ​បំណុល​ទាំងអស់​នោះ​ត្រូវតែ​លុបចោល​ជាបន្ទាន់

អំ ​សំអាត, នាយក ​ទទួលបន្ទុក​កិច្ចការ​ទូទៅ​

លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​មានប្រសាសន៍ថា​ “​​ការ​ជំពាក់​បំណុល​របស់​កម្មករ​សិប្បកម្ម​ឡឥដ្ឋ​ជាមួយ​ម្ចាស់​សិប្បកម្ម​ ​គឺ​ជាឧទាហរណ៍​ទូទៅ​នៃ​ការ​បញ្ចាំ​​ខ្លួន​ដោះ​បំណុល​ដែល​ជា​អំពើ​ខុសច្បាប់​ ​ហើយ​បំណុល​ទាំងអស់​នោះ​ត្រូវតែ​លុបចោល​ជាបន្ទាន់​” ​។​ ​លោក​​​បន្ត​ទៀត​ថា​ “​ក្មេង​អាយុ​ក្រោម​ ​១​៨​ឆ្នាំ​ ​មិនគួរ​ធ្វើការ​ផ្លូវការ​ ​ឬ​មិន​ផ្លូវការ​ ​នៅ​សិប្បកម្ម​​ផលិត​ឥដ្ឋ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​នោះ​ទេ​” ​។​

​ការ​ធ្វើ​អធិការកិច្ច​លើ​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ ​ដោយ​អាជ្ញាធរ​រដ្ឋ​ ​ដែល​គ្មាន​គណនេយ្យ​ភាព​ ​ឬ​គ្មាន​ការចោទប្រកាន់​ពី​បទល្មើស​នៃ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​មិនបាន​បញ្ចប់​អំពើ​រំលោភបំពាន​ ​ទាំងនេះ​ ​។​ វិ​ស័​យ​ឯកជន​ ​ក៏បាន​អនុញ្ញាត​ឱ្យ​បញ្ហា​ទាំងអស់​នេះ​បន្ត​កើតមាន​ ​ខណៈ​ដែល​អ្នកទិញ​ឥដ្ឋ​ ​នៅ​កម្ពុជា​ ​ដែល​ជា​ក្រុមហ៊ុន​សង់​លំនៅ​ដ្ឋា​ន​ក្នុងស្រុក​ ​ឬ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ​ក្តី​ ​បាន​ខកខាន​ ​ធានា​ឱ្យ​បាន​ថា​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​ ​កុមារ​ ​។​ ​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​ម៉ាក​អន្តរជាតិ​ដែល​ផលិតផល​របស់​ខ្លួន​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា​ ​ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សំណល់​របស់​ពួកគេ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​គ្រោះ​ថា្នក់ ​នៅ​តាម​​សិប្បកម្ម​ផលិត​ឥដ្ឋ​ផង​ដែរ​ ​។​

ការ​សម្តែង​របស់​អាជ្ញាធរ​រដ្ឋ​ ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​លើ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​ហើយ​ចុងក្រោយ​បដិ​សេ​ដ​ថា​មិន​មាន​បញ្ហា​ទាំងនេះ​ ​គឺជា​កិច្ចប្រឹងប្រែង​បែប​អវិជ្ជមាន​ ​ដើម្បី​តែ​លាក់បាំង​ការពិត

ណា​លី​ ​ពី​ឡូ​ក, នាយក ​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​

សិប្បកម្ម​ផលិត​ឥដ្ឋ​ ​ជា​ញឹកញាប់​ដុត​សំណល់​ក​ម្ទេ​ច​ក្រណាត់​ធ្វើជា​ឥ​ន្ធនៈ​បញ្ឆេះ​ឡឥដ្ឋ​ ​។​ ​ការ​អនុវត្ត​នេះ​ហាក់​មានការ​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​បើ​ទោះ​ជា​វា​មានផល​ប៉ះពាល់​ដល់​សុខភាព​ ​និង​បរិស្ថាន​ក្តី​ ​។​ ​កម្មករ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​និង​កូនៗ​របស់​ពួកគេ​ ​បាន​រាយការណ៍​អំពី​បញ្ហា​ប្រព័ន្ធ​ដង្ហើម​ ​ការ​ឈឺក្បាល​ ​និង​គ្រោះថ្នាក់​ដទៃ​ផ្សេងទៀត​ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​របស់​ម៉ាក​ ​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ចំនួន​ ​១​៩​ ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន​ប្រាំពីរ​ ​។​ ​អង្គការ​លី​កា​ដូ ​បាន​ធ្វើការ​ ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​មេ​ចំនួន​ ​១​៦​ ​ដែល​ជា​ម្ចាស់​ម៉ាក​ស​ម្លៀ​ក​បំពាក់​ទាំងអស់​នេះ​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​មាន​ក្រុមហ៊ុន​តែ​ប្រាំ​ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយតប​ ​។​ ​រូបថត​បង្ហាញ​ពី​សំណល់​របស់​ម៉ាក​ ​ស​ម្លៀ​ក​បំពាក់​ដែល​រក​ឃើញ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​និង​ព័ត៌មាន​លម្អិត​អំពី​ការ​ឆ្លើយតប​របស់​ក្រុមហ៊ុន​ ​អាច​​​រកមើល​បាន​នៅ​ “សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​” ​។​ ​អង្គការ​លី​កា​ដូ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការ​ឆ្លើយតប​បន្ថែម​ទៀត​នៅ​ទីនេះ​ ​បើសិនជា​មាន​ ​។

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​មានប្រសាសន៍ថា​ “​រាជរដ្ឋាភិបាល​ ​អនុញ្ញាត​ឱ្យ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​បន្ត​មាន​យ៉ាង​ជាក់ច្បាស់​” ​។​ ​អ្នកនាង​បាន​បន្ត​ទៀត​ថា​៖​ “​ការ​សម្តែង​របស់​អាជ្ញាធរ​រដ្ឋ​ ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​លើ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​ហើយ​ចុងក្រោយ​បដិ​សេ​ដ​ថា​មិន​មាន​បញ្ហា​ទាំងនេះ​ ​គឺជា​កិច្ចប្រឹងប្រែង​បែប​អវិជ្ជមាន​ ​ដើម្បី​តែ​លាក់បាំង​ការពិត​ ​។​ ​ជាច្រើន​ទសវត្សរ៍​មក​ហើយដែល​ ​ទីក្រុង​ ​និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ​ត្រូវ​បាន​ស្ថាបនា​ឡើង​ ​ដោយ​ការ​កេងប្រវ័ញ្ច​លើ​កម្មករ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​។​ ​ដល់ពេល​ដែល​ត្រូវ​បញ្ចប់​ទាសភាព​សម័យ​ទំនើប​ ​និង​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ហើយ​” ​៕​

សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​៖​
 លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ +​៨​៥​៥​ ​១​០​ ​៣​២​៧​ ​៧​៧​០​ (​ភាសាខ្មែរ​)
 អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ +​៨​៥​៥​ ​១​២​ ​២​១​៤​ ​៤​៥​៤​ (​ភាសា​អង់គ្លេស​)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា