ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ខេម សុឃី

សកម្មជន​ការពារ​បរិស្ថាន​នៃបណ្ដាញ​សហគមន៍​ព្រៃឡង់​ ខេត្តព្រះវិហារ

ព្រៃ​ឡង់​ ​គឺជា​តំបន់​ទំនាប​ព្រៃ​បៃតង​ធំ​ជាងគេ​ ​នៅ​អាស៊ី​អាគ្នេយ៍​ ​និង​ជា​ព្រៃ​ដែល​មាន​ជីវៈ​ចម្រុះ​ច្រើនជាង​គេ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​មាន​ ​សត្វ​ ​និង​រុក្ខជាតិ​ក​ម្រ ​ព្រមទាំង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ ​សម្រាប់​ទន្លេ​ ​។​ ​វា​មាន​តំបន់​អភិ​រក្ស​ព្រៃ​ឡង់​ ​ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ ​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ជា​ ​៥​០​ម៉ឺន​ ​ហិកតា​ ​។​ ​ព្រៃ​ឡង់​គឺជា​ជម្រក​របស់​មនុស្សជា​ច្រើន​នាក់​ ​ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ផង​ដែរ​ ​។​

​ព្រៃ​ឡង់​ ​បាន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ជីវិត​រស់នៅ​ ​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ជាច្រើន​ជំនាន់​ ​។​ ​ឈ្មោះ​ពិតប្រាកដ​នៃ​ “​ព្រៃ​ឡង់​” ​ជា​ភាសា​កួយ​គឺ​មានន័យ​ថា​ “​ព្រៃ​របស់យើង​” ​។​ ​ប៉ុន្តែ​ព្រៃ​នេះ​ ​កំពុង​រង​ការខូចខាត​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​ហើយ​ព្រៃ​ដែល​នៅសល់​កំពុង​រង​ការ​គំរាមកំហែង​ ​។​ ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ ​បាន​ធ្វើ​ឱ្យ​ទំហំ​ព្រៃ​ឡង់​រួម​តូច​ទៅ​ៗ​កាន់តែ​ខ្លាំង​ ​។​ ​ពុំ​មាន​ទិន្នន័យ​ជាក់លាក់​ពិតប្រាកដ​ទេ​ ​ប៉ុន្តែ​ទំហំ​ព្រៃ​ឡង់​សព្វថ្ងៃ​គឺ​នៅសល់​ត្រឹម​ចន្លោះ​ពី​ ​១​៣​ម៉ឺន​ ​ទៅ​៣​៥​ម៉ឺន​ ​ហិកតា​ប៉ុណ្ណោះ​ ​។​

ខ្យល់ព្យុះ​កើតឡើង​សឹងតែ​រាល់​ឆ្នាំ​ ​ហើយ​ទឺ​ក​ជំនន់​គឺ​ខុសប្លែក​ ​ជាក់ស្ដែង​ឆ្នាំ​ហ្នឹង​ ​ទឹកជំនន់​ដែល​នៅ​ជាប់ៗ​ព្រៃ​ឡង់​ហ្នឹង​គឺ​មានការ​កើន​ឡើង​ខ្ពស់​ ​ការ​បញ្ចេញ​ពន្លឺព្រះអាទិត្យ​ហ្នឹង​ក៏​ខ្លាំង​ ​ដូច​ថា​ ​ក្ដៅ​មែនទែន​ ​គឺថា​ ​ក្ដៅ​ខ្លាំង​មែនទែន​នៅ​តំបន់​ពួក​ខ្ញុំ​នៅ​ជាប់​ព្រៃៗ​ហ្នឹង​ ​ហើយ​មួយទៀត​ភ្លៀង​ផ្គរ​ដែល​ពួក​ខ្ញុំ​ធ្វើ​ស្រែចំការ​ហ្នឹង​គឺ​អត់​ទៀង​ដូចមុន​ទេ​ ​ជួនកាល​ត្រូវ​ភ្លៀង​ក៏​ភ្លៀង​ ​មិន​ត្រូវ​ភ្លៀង​ ​ក្នុង​វស្សា​ហ្នឹង​គឺ​ខែ​មួយ​ណា​នោះ​គឺ​ដាច់​ហ្មង​ ចឹ​ង​ការ​បង្កបង្កើន​ផល​សម្រាប់​ពួក​ខ្ញុំ​គឺ​អត់​បាន​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ

លោក​ ខេ​ម​ សុឃី ​គឺ​ជាសកម្ម​ជន​ការពារ​បរិស្ថាន​ ​និង​ជា​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ​ដែល​តែងតែ​ល្បាត​ព្រៃ​ឡង់​ ​។​ ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ​គឺជា​ក្រុម​សមាជិក​សហគមន៍​មូលដ្ឋាន​មួយ​ ​ដែល​ការពារ​ព្រៃ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​និង​ក​សិ​ឧស្សាហកម្ម​ដែល​ប៉ះពាល់​ដល់​ព្រៃឈើ​ ​។​ ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នៃ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​ ​ព្រៃ​ឡង់​ត្រូវ​បាន​កំណត់​ជាគោល​ដៅ​យ៉ាង​ជាក់លាក់​ ​ដោយសារ​តម្រូវ​ការ​នៃ​ឈើ​ប្រណិត​ ​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​ក្នុង​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​ ​។​

​អ្នកល្បាត​ព្រៃ​ដូច​លោក​ សុឃី ​ចូលព្រៃ​ម្ដងៗ​ជាច្រើន​ថ្ងៃ​ ​ដោយ​ចងក្រង​ឯកសារ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​ក៏ដូចជា​ផ្ដួចផ្ដើម​គំនិត​ពិភាក្សា​ដោយ​សន្តិវិធី​ ​ជាមួយនឹង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​ ​។​ ​លោក​ ​បាន​និយាយ​ថា​ “​ការ​ដើរ​ល្បាត​សព្វថ្ងៃនេះ​ហ្នឹង​គឺ​មាន​ ​៣​០​នាក់​ ​ពួក​ខ្ញុំ​ ​កាល​ឆ្នាំមុន​ៗ​ ​ដក​បា​នរណា​រ​យន្ត​ ​យើង​ធ្វើការ​ដកហូត​ពី​ជនល្មើស​ ​ឬ​អ្នក​ដែ​លកាប់​ឈើ​ហ្នឹង​ ​ពួក​ខ្ញុំ​តែងតែ​ធ្វើ​កិច្ចសន្យា​មួយ​ឱ្យ​គាត់​ផ្ដិតមេដៃ​ដោយខ្លួនឯង​ថា​ ​ឈប់​អារ​ឈើ​នៅ​តំបន់​ហ្នឹង​” ​។​ ​លោក​ ​បន្ត​ថា​ “​ហើយ​មួយទៀត​វត្ថុ​តាង​ ​ឬ​ស​ម្ភារៈ​ទាំងប៉ុន្មាន​ហ្នឹង​ ​ពួក​ខ្ញុំ​តែងតែ​បញ្ជូន​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ធ្វើការ​នៅ​ក្នុង​ព្រៃ​ឡង់​” ​។​

​ភាព​សកម្ម​និយម​ផ្នែក​បរិស្ថាន​របស់​លោក​ សុឃី ​បាន​ចាប់ផ្ដើម​នៅ​អំឡុង​ឆ្នាំ​២​០​១​៣​-​២​០​១​៤​ ​នៅពេលដែល​លោក​កត់​សម្គាល់​ថា​ ​ធនធានធម្មជាតិ​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ឆាប់រហ័ស​ ​។​ ​លោក​ព្រួយបារម្ភ​ថា​ ​ព្រៃ​ឡង់​ ​នឹង​បាត់បង់​ទៅ​ឆាប់ៗ​ ​ដែល​នាំ​ឱ្យ​មាន​ផលវិបាក​នៃ​មហន្តរាយ​ជាច្រើន​ ​។​ ​លោក​ ​បាន​រៀបរាប់​ថា​ “​ខ្យល់ព្យុះ​កើតឡើង​សឹងតែ​រាល់​ឆ្នាំ​ ​ហើយ​ទឺ​ក​ជំនន់​គឺ​ខុសប្លែក​ ​ជាក់ស្ដែង​ឆ្នាំ​ហ្នឹង​ ​ទឹកជំនន់​ដែល​នៅ​ជាប់ៗ​ព្រៃ​ឡង់​ហ្នឹង​គឺ​មានការ​កើន​ឡើង​ខ្ពស់​ ​ការ​បញ្ចេញ​ពន្លឺព្រះអាទិត្យ​ហ្នឹង​ក៏​ខ្លាំង​ ​ដូច​ថា​ ​ក្ដៅ​មែនទែន​ ​គឺថា​ ​ក្ដៅ​ខ្លាំង​មែនទែន​នៅ​តំបន់​ពួក​ខ្ញុំ​នៅ​ជាប់​ព្រៃៗ​ហ្នឹង​ ​ហើយ​មួយទៀត​ភ្លៀង​ផ្គរ​ដែល​ពួក​ខ្ញុំ​ធ្វើ​ស្រែចំការ​ហ្នឹង​គឺ​អត់​ទៀង​ដូចមុន​ទេ​ ​ជួនកាល​ត្រូវ​ភ្លៀង​ក៏​ភ្លៀង​ ​មិន​ត្រូវ​ភ្លៀង​ ​ក្នុង​វស្សា​ហ្នឹង​គឺ​ខែ​មួយ​ណា​នោះ​គឺ​ដាច់​ហ្មង​ ចឹ​ង​ការ​បង្កបង្កើន​ផល​សម្រាប់​ពួក​ខ្ញុំ​គឺ​អត់​បាន​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ​” ​។​

ភាព​សកម្ម​របស់​លោក​ សុឃី ​គឺ​ធ្វើឡើង​ដោយ​ឆន្ទៈ​ផ្ទាល់ខ្លួន​ ​។​ ​លោក​បាន​ពន្យល់​ថា​ “​ឆ្នាំ​កន្លង​ទៀត​ ​មានការ​ធ្វើទុក្ខបុកម្នេញ​ដល់​ក្រុម​បណ្ដាញ​ពួក​ខ្ញុំ​ ​ដែល​ការពារ​ហ្នឹង​” ​។​ ​លោក​បន្ត​ថា​ “​ខ្ញុំ​កន្លងមក​ ​នៅ​ខេត្ត​ក្រចេះ​ហ្នឹង​ធ្លាប់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ ​ឬក៏​បញ្ជូន​ទៅ​តុលាការ​ ​ជា​រួម​គឺ​បាន​វាយ​តប់​ខ្ញុំ​ផ្ទាល់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ហើយ​មួយទៀត​ការ​ចូល​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ត្រូវ​បានការ​វាយ​តប់​ពី​មន្ត្រី​បរិស្ថាន​ ​ដែល​ជា​អ្នកការពារ​ធនធានធម្មជាតិ​របស់​ខ្មែរ​ដូចគ្នា​ ​អា​ហ្នឹង​ជា​បទពិសោធន៍​ដែល​ខ្ញុំ​បំភ្លេច​មិនបាន​ទេ​” ​។​ ​លោក​ ​ក៏បាន​ពន្យល់​ពី​របៀប​ដែល​ក្រុមហ៊ុន​ឯកជន​ ​ដាក់ពាក្យ​ប្ដឹង​លោក​ ​ដោយសារតែ​លោក​ ​និង​សកម្មជន​ផ្សេងទៀត​ ​បាន​ថត​យក​រូបភាព​ ​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់​របស់​ពួកគេ​ ​។​

លោក ខេម សុឃី ផ្ដល់បទសម្ភាសន៍​នៅផ្ទះ​របស់លោក ក្នុង​ខេត្តព្រះវិហារ ។

លោក​ ​បាន​បន្ថែម​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​អាជ្ញាធរ​ថា​ “​បើ​តាម​បទ​ចោទ​គេ​ ​គឺ​ចោទ​ច្រើន​ពី​បទ​ទៅ​រំលោភ​លំនៅឋាន​ ​ថា​យើង​ចូល​ទៅ​លំនៅឋាន​គេ​” ​។​ ​លោក​បន្ត​ថា​ “​មន្ត្រី​ពាក់ព័ន្ធ​ធ្វើបាប​ខ្ញុំ​ ​ហៅ​ខ្ញុំ​ទៅ​ផ្ដិតមេដៃ​ ឱ្យ​ខ្ញុំ​ឈប់​ចូលព្រៃ​ ​អា​ហ្នឹង​ជា​បទពិសោធន៍​ខ្ញុំ​ជូរចត់​” ​។​

លោក​ សុឃី ​ធ្លាប់​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ដល់​ផ្ទះ​របស់​លោក​ ​ដោយ​រង​កា​រដាក់​សម្ពាធ​ ​និង​ការ​គំរាមកំហែង​ ​លើស​ពី​ករណី​ព្រៃ​ឡង់​ ​។​ ​ដោយ​ចង្អុល​ទៅកាន់​ទីតាំងនៅ​ទល់មុខ​ផ្ទះ​របស់​លោក​ ​លោក​បាន​រៀបរាប់​ពី​របៀប​ដែល​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​ចរចា​ជាមួយ​លោក​ ​ដើម្បី​ឱ្យ​លោក​បញ្ឈប់​ភាព​សកម្ម​និយម​ ​។​ ​លោក​ ​បាន​និយាយ​ថា​ “​គេ​ចូល​មក​ផ្ទាល់​ហ្មង​ ​គេ​មក​និយាយ​រឿង​សូក​ ​ពាក្យ​ខ្មែរយើង​គឺ​ការ​សូកប៉ាន់​ ​ដើម្បី​ឱ្យ​យើង​ផ្អាក​ការងារ​ធ្វើ​ ​ផ្អាក​ឈប់​ធ្វើការងារ​លើវិស័យ​ធនធានធម្មជាតិ​ហ្នឹង​ណា​ ​គាត់​នឹង​មាន​កញ្ចប់​អ្វីខ្លះ​ឱ្យ ​ឬ​ធ្វើ​ផ្ទះសម្បែង​ឱ្យ​យើង​ចឹ​ង​ណា​” ​។​

​ការ​បដិសេធ​របស់​លោក​ សុឃី ​ក្នុង​ការបញ្ឈប់​សកម្មភាព​ការពារ​បរិស្ថាន​ ​ត្រូវ​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ ​។​ ​លោក​បាន​និយាយ​ថា​ “​គាត់​បាន​ប្រមាថ​ពួក​ខ្ញុំ​ថា​ ឱ្យ​តែ​ជួប​កន្លែងណា​ ​បាញ់​ចោល​កន្លែង​ហ្នឹង​” ​។​ ​ទាហាន​ ​និង​នគរបាល​ស្រុក​ ​បានប្រៀប​ធៀប​លោក​ទៅ​នឹង​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ​ម្នាក់​ដែល​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​អំឡុង​ពេល​ល្បាត​ព្រៃ​ ​។​

សារ​​​ដែល​ខ្ញុំ​ចង់​ផ្ដាំ​ទៅ​យុវជន​ ​និយាយទៅ​អ្នក​ដែល​ត្រូវ​ការដកដង្ហើម​ពី​ព្រៃឈើ​ហ្នឹង​ ឱ្យ​ចេះ​ចូលរួម​ការពារ​ព្រៃ​

ប៉ុន្តែ​លោក​ សុឃី ​មិន​ខ្លាច​នឹង​ការ​គំរាមកំហែង​ទាំងនេះ​ទេ​ ​។​ ​លោក​បាន​និយាយ​ថា​ “​វិសាលភាព​នៃ​ព្រៃ​ឡង់​យើង​ ​កាន់តែ​តូច​ទៅ​ៗ​” ​។​ ​លោក​ សុឃី ​បាន​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​រូបរាងកាយ​ ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​លោក​កន្លងមក​ ​ដោយសារតែ​អ្វី​ដែល​លោក​ភ័យខ្លាច​បំផុត​គឺ​ផលវិបាក​នៃ​ការ​បាត់បង់​ព្រៃ​ឡង់​ ​សម្រាប់​លោក​ ​និង​សហគមន៍​របស់​លោក​ ​។​ ​លោក​ថា​ “​ការ​បាត់បង់​ ​ឬក៏​លែង​មាន​នូវ​ព្រៃ​សម្រាប់​អភិ​រក្ស​ ​ឬក៏​នឹង​សូន្យ​អស់​ទៅ​ ​សហគមន៍​នៅ​ជុំវិញ​ព្រៃ​ឡង់​នឹង​មានការ​រងគ្រោះ​ខ្លាំង​ ​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ព្រៃ​ហ្នឹង​គឺ​ ​កូនចៅ​គាត់​ដែល​ធ្លាប់​អាស្រ័យផល​ ​រក​ផល​បាន​ហ្នឹង​ ​ដល់ពេល​រក​អត់​បាន​ ​គាត់​ចំណាកស្រុក​ចាកចេញ​ពី​មូលដ្ឋាន​ទៅ​ធ្វើការ​នៅ​កន្លែងផ្សេង​ៗ​ ​ដើម្បី​រកចំណូល​សម្រាប់​ក្រុម​គ្រួសារ​” ​។​

យោង​តាម​លោក​ សុឃី ​អាជ្ញាធរ​បាន​ចោទប្រកាន់​ថា​ ​សកម្មភាព​សហគមន៍​របស់​លោក​គឺ​ខុសច្បាប់​ ​ដោយសារតែ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​មិនបាន​ចុះបញ្ជី​តាម​ផ្លូវច្បាប់​ ​។​ ​លោក​បាន​និយាយ​ថា​ “​ការ​ចុះឈ្មោះ​មិនមែន​ជា​កាតព្វកិច្ច​របស់​ពួក​ខ្ញុំ​ដែល​ត្រូវ​ចុះឈ្មោះ​ទេ​ ​ព្រោះ​ព្រៃ​ហ្នឹង​ ​អ្នកណា​ក៏មាន​សិទ្ធិ​ការពារ​ ​អ្នកណា​ក៏មាន​សិទ្ធិ​ចូល​ ​មិនថា​តែម​ន្រ្តី​ពាក់ព័ន្ធ​ដែល​មាន​កាតព្វកិច្ច​ហ្នឹង​ទេ​” ​។​

ការបំផ្លិចបំផ្លាញ​ព្រៃឈើ ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២១ នៅតំបន់​ព្រៃឡង់ ។

ចក្ខុវិស័យ​របស់​លោក​ សុឃី ​សម្រាប់​ព្រៃ​ឡង់​ ​គឺ​មាន​ភាព​ច្បាស់លាស់​ថា​ “​ក្ដី​ស្រមៃ​មួយ​គឺ​ចង់​ឱ្យ​ព្រៃ​ឡង់​ក្លាយ​ជា​តំបន់​មួយ​ដែល​មានការ​អភិ​រក្ស​មាំទាំ​ ​ហើយ​ក្លាយ​ជា​តំបន់​មួយ​ដែល​អាច​នាំ​ភ្ញៀវ​ចូល​ទៅ​មើល​ ​ទៅ​ទស្សនា​ ​ឬក៏​ទៅដើរ​ក​ម្សាន្ត​នៅ​ក្នុង​ព្រៃ​ ​មើល​ទិដ្ឋភាព​នៃ​ដើមឈើ​ធំ​ៗ​ ​មាន​ទស្សនា​សត្វព្រៃ​ ​ព្រៃស្រោង​ ​មាន​ទឹក​ ​អាច​ទស្សនា​ហើយ​ថត​ផ្ដិត​យក​រូបភាព​ស្អាត​ៗ​” ​។​ ​លោក​ផ្ញើ​សារ​សម្រាប់​រាជរដ្ឋាភិបាល​ថា​ ​សូម​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ ​និង​ធ្វើការ​ដាក់ទោស​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​អ្នកណា​ដែល​បំផ្លាញ​ព្រៃឈើ​ ​។

លោក​ សុឃី ​បាន​និយាយ​ថា​ “​យើង​មិនទាន់​ហួសពេល​ទេ​ ​ក្នុង​កិច្ចការពារ​វិស័យ​​ធនធានធម្មជាតិ​ដែល​យើង​មាន​ ​យើង​ត្រូវធ្វើ​ពហិការ​ក្នុង​ការ​កាប់​ឈើ​ ​ឬក៏​ការ​​​ដឹកជញ្ជូន​ឈើ​” ​។​ ​លោក​បន្ថែម​ថា​ “​សារ​​​ដែល​ខ្ញុំ​ចង់​ផ្ដាំ​ទៅ​យុវជន​ ​និយាយទៅ​អ្នក​ដែល​ត្រូវ​ការដកដង្ហើម​ពី​ព្រៃឈើ​ហ្នឹង​ ឱ្យ​ចេះ​ចូលរួម​ការពារ​ព្រៃ​” ​៕​

ត្រឡប់ទៅទំព័រដើមវិញ