ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ សែម សាង

សកម្មជនដីធ្លី​ សហគមន៍​ស្រែប្រាំង ​ខេត្តត្បូងឃ្មុំ

ការរំលោភ​យក​ដីធ្លី​ ​ការ​ផ្ដល់​ដី​ ​និង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​នៅតែ​បន្ត​កើតមានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ធំ​ជាច្រើន​ ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក​សិ-​ឧស្សាហកម្ម​ ​ដែល​ជា​ដើមហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ដីធ្លី​ ​រួម​មានការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​និង​ការរំលោភ​យក​ដីធ្លី​ ​ចាប់តាំង​ពី​អំឡុង​ឆ្នាំ​២​០​០​៥​មក​ ​ដោយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ ​។​ ​គ្រួសារ​ជាច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​ហើយ​សហគមន៍​ទាំងមូល​ ​ត្រូវ​បាន​បាត់បង់​ផ្ទះសម្បែង​ ​ប្រវត្តិ​សា​ស្រ្ត ​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ ​។​ ​សកម្មជន​ដីធ្លី​ ​និង​អ្នកការពារ​បរិស្ថាន​ ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ ​ដោយសារតែ​ការ​សម្ដែង​មតិ​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​ផ្ដល់​ដី​ ​និង​ការរំលោភ​យក​ដីធ្លី​ ​ទាំងនេះ​ ​។​ ​លោក​ ​សែម​ ​សាង​ ​គឺជា​មនុស្សម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងនោះ​ ​។

លោក​ ​សែម​ ​សាង​ ​បាន​និយាយ​ថា​ “​ខ្ញុំ​ជា​កសិករ​នៅ​ភូមិ​ស្រែប្រាំង​ផ្ទាល់​តែម្ដង​ ​ហើយ​ជា​ស្រុកកំណើត​របស់​ខ្ញុំ​តែម្ដង​” ​។​ ​គ្រួសារ​របស់​លោក​ ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​៦​០​០​គ្រួសារ​ផ្សេងទៀត​ ​នៅ​ក្នុង​សហគមន៍​ជាច្រើន​ ​ក្នុងស្រុក​តំ​បែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ចំការកៅស៊ូ​ចិន​ ​ហា​ម៉ឹ​នី​ ​វី​ន​ អ៊ិ​ន​វេ​ស​មេន​ ​។​ ​ការ​កាន់កាប់​របស់​ក្រុមហ៊ុន​ ​ទៅលើ​ដីធ្លី​នេះ​ ​ត្រូវ​បាន​គាំទ្រ​ ​និង​អនុវត្ត​ដោយ​រដ្ឋ​ ​ហើយ​ក្រុមហ៊ុន​នេះ​ ​បាន​ទាមទារ​យក​ដី​ព្រៃ​ ​និង​ដី​ស្រែចំការ​របស់​សហគមន៍​ ​។​ ​ការ​មើលឃើញ​ពី​ការ​រំលោភបំពាន​ទាំងនេះ​ ​បាន​លើកទឹកចិត្ត​លោក​ ​សែម​ ​សាង​ ​ដើម្បី​ឱ្យ​ធ្វើការ​ឆ្លើយតប​ ​។​

សូម​ឱ្យ​បងប្អូន​ឈរ​នៅ​លើ​ឆន្ទៈ​មួយ​ឱ្យ​រឹង​មាំ​ ​ជួយ​ប្រទេស​យើង​ ​សិទ្ធិ​ឬក៏​អំណាច​ ​មិនមែន​គេ​យកមក​ប្រគល់​ឱ្យ​យើង​ទេ​ ​បើ​យើង​មិន​តស៊ូ​ ​ឈ្មុសឈ្មុល​ប្រឹងប្រែង​ទេ​ ​អត់មាន​អ្នកណា​យកមក​ប្រគល់​ឱ្យ​យើង​ទេ

បំណង​របស់​លោក​ ​សែម​ ​សាង​ ​ក្នុងនាម​ជាសកម្ម​ជន​ ​គឺ​ ​ដើម្បី​ការពារ​ដីធ្លី​ ​ដែល​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ ​និង​ការធានា​សិទ្ធិ​ទាំងនោះ​ ​ដោយ​ការ​ទាមទារ​វិញ្ញា​បន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ​សម្រាប់​ដីធ្លី​ទាំងនោះ​ “​ក្រុមហ៊ុន​មួយ​ចំនួន​ ​ដែល​ជា​ឧកញ៉ា​ ​ឬក៏​ឯកឧត្ដម​ចឹ​ង​ទៅ​ ​គាត់​បាន​មក​ឈូស​ឆាយ​ ​ឬក៏​ឃុបឃិតជាមួយ​អាជ្ញាធរ​ភូមិ​អីចឹង​ទៅ​ ​អាច​នឹង​យក​ដី​ប្រជាពលរដ្ឋ​ ​ជា​ដី​សហគមន៍​ហ្នឹង​ ​នៅ​ក្នុង​ភូមិ​ស្រែប្រាំង​ហ្នឹង​ ​អស់​តែម្ដង​” ​។​

លោក​ ​សែម​ ​សាង​ ​បានឃើញ​ការ​បណ្ដេញ​ចេញ​ជាច្រើន​ ​និង​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​ ​ដែល​កើតមាន​លើ​ ​ជីវភាពរស់នៅ​ ​និង​ក្រុម​គ្រួសារ​របស់​អ្នកភូមិ​ ​។​ ​យោង​តាមច្បាប់​ភូមិបាល​ ​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដីធ្លី​លើស​ពី​៥​ឆ្នាំ​ ​មុន​ឆ្នាំ​២​០​០​១​ ​គឺ​មាន​សិទ្ធិ​ទទួល​បានការ​ការពារ​យ៉ាង​ច្បាស់​ ​។​ ​ប៉ុន្តែ​អាជ្ញាធរ​ដីធ្លី​ ​បាន​ចុះហត្ថលេខា​ផ្ដល់​ដី​សហគមន៍​ទាំងនេះ​ ឱ្យ​ទៅ​ភាគី​ដទៃ​ ​ទោះបីជា​សហគមន៍​បាន​កាន់កាប់​ដីធ្លី​ទាំងនេះ​ជាច្រើន​ជំនាន់​មក​ហើយក៏​ដោយ​ ​។​ ​លោក​បន្ត​ថា​ “​កាល​នៅ​ដី​ ​យើង​អាច​បង្កបង្កើន​ផល​នៅ​ក្នុង​នោះ​ ​បាន​ដូចជា​ដំឡូង​ ​ដូចជា​រក​ត្រី​ ​ត្រពាំង​” ​។​

លោក​ ​សែម​ ​សាង​ ​ទទួលស្គាល់​ថា​ ​ភាព​សកម្ម​លើ​បញ្ហា​ដីធ្លី​ ​គឺ​លំបាក​ ​។​ ​ភាគច្រើន​ភាព​សកម្ម​របស់​លោក​ ​គឺ​ផ្ដោ​ត​លើ​ការ​ជួបជុំគ្នា​ ​និង​ការ​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​សហគមន៍​ ​ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​ ​។​ ​លោក​បាន​លើកឡើង​ថា​ “​យើង​ធ្វើដំណើរ​ទៅ​ភ្នំពេញ​ ​ឬក៏​ទៅ​ខេត្ត​ ​ដាក់​ញត្តិ​ម្ដងៗ​អីចឹង​ទៅ​ ​យើង​ត្រូវ​ប្រើ​ពេលវេលា​ ​ហើយ​យើង​ប្រឹង​តស៊ូ​ ​និង​អត់ធ្មត់​ខ្លាំង​មែនទែន​ហ្មង​ ​យើង​ត្រូវ​ទៅ​មើល​ក្រុម​គ្រួសារ​យើង​ ​យើង​ខ្វះ​ការ​ហូបចុក​ ​យើង​ខ្វះ​ថវិកា​ឱ្យ​កូន​ទៅ​រៀនសូត្រ​” ​។

លោក សែម សាង ផ្ដល់​បទសម្ភាសន៍​នៅការិយាល័យ​អង្គការ​លីកាដូ ខេត្ត​កំពង់ចាម ។

លោក​ ​សែម​ ​សាង​ ​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ ​ចំពោះ​ភាព​សកម្ម​របស់​លោក​ ​ដោយ​ក្រុមហ៊ុន​បង្ក​ ​និង​អាជ្ញាធរ​ដែល​ឃុបឃិត​គ្នា​ ​ហើយ​លោក​ចាំ​មិន​អស់ពី​ចំនួន​បទ​ចោទ​ដែល​បាន​ចោទប្រកាន់​លើ​រូបលោក​ទេ​ ​។​ ​លោក​លើកឡើង​ពី​ករណី​មួយ​ ​ដែល​លោក​ ​និង​សមាជិក​សហគមន៍​ផ្សេងទៀត​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​កាន់កាប់​អាវុធ​ខុសច្បាប់​ ​ក្រោយ​ពី​ត្រូវ​បាន​ទម្លាក់កំហុស​ដោយ​អាជ្ញាធរ​ឃុំ​ ​និង​ស្រុក​ ​ដែល​បាន​យក​កាំភ្លើង​ ​A​K-47 ​ទៅ​លាក់​ទុក​នៅ​ ​ក្នុង​ដី​ព្រៃ​ ​អំឡុង​ឆ្នាំ​២​០​១​៧​ ​និង​ឆ្នាំ​២​០​១​៨​ ​។​

លោក​ ​សែម​ ​សាង​ ​បាន​ពន្យល់​ថា​ ​ព្រៃ​នៅ​ទីតាំង​នោះ​ត្រូវ​បាន​ភ្លើងឆេះ​ ​អំឡុង​ពេល​នោះ​ ​មានន័យ​ថា​ ​កាំភ្លើង​នោះ​គួរតែ​ត្រូវ​បាន​ខូចខាត​ផង​ដែរ​ ​ប្រសិនបើ​អ្នកភូមិ​ទាំងនោះ​ពិតជា​បាន​កាន់កាប់​កាំភ្លើង​នៅ​ពេល​នោះ​មែន​ ​។​ ​ប៉ុន្តែ​កាំភ្លើង​នោះ​ ​ត្រូវ​បាន​រក​ឃើញ​ថា​នៅ​ថ្មី​ ​ដោយ​ច្រក​នៅ​ក្នុង​ថង់​ផ្លា​ស្ទិ​ច​ ​នៅ​ក្រោម​ដើម​ដូងព្រះ​មួយ​ដើម​ “ចឹ​ង​ធ្វើ​ឱ្យ​ពលរដ្ឋ​គាត់​ភ័យ​ព្រួយ​ ​អ្នកខ្លះ​ពិបាកចិត្ត​ក៏​ឈប់​តវ៉ា​ខ្លះ​ចឹ​ង​ជាដើម​ ​ព្រោះ​ដោយសារតែ​យើង​ជាប់​បណ្ដឹង​ព្រះរាជអាជ្ញា​ច្រើន​” ​។​

ខណៈ​ពេល​ដែល​លោក​ ​សែម​ ​សាង​ ​ជាប់ពន្ធនាគារ​ ​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ​ ​នៅ​ក្នុង​សហគមន៍​របស់​លោក​ ​ព្រមទាំង​មានការ​ចាប់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​រូបរាងកាយ​ចំពោះ​អ្នកភូមិ​ទាំង​បុរស​ ​និង​ស្រ្តី ​ផង​ដែរ​ ​។

លោក​ ​សែម​ ​សាង​ ​ថា​បទ​ចោទ​ទាំងនេះ​គឺជា​រឿង​នយោបាយ​ ​ហើយ​លោក​នៅតែ​មាន​ជំហររឹង​មាំ​ ​ក្នុង​ការ​ការពារ​សហគមន៍​របស់​លោក​ ​។​ ​ក្រោយមក​ ​លោក​ ​សែម​ ​សាង​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ឆ្នាំ​ ​បន្ទាប់ពី​លោក​បាន​ប្ដឹងឧទ្ធរណ៍​ទៅកាន់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​។​ ​នៅ​ឆ្នាំ​២​០​២​២​ ​លោក​ត្រូវ​បាន​តុលាការ​កំពូល​រក​ឃើញ​ថា​ ​គ្មាន​ទោស​ ​ប៉ុន្តែ​លោក​បាន​ជាប់ពន្ធនាគារ​២​ឆ្នាំ​រួចហើយ​ ​គិត​ត្រឹម​ពេល​នោះ​ ​។​ ​លោក​លើកឡើង​ថា​ “​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​វា​តែងតែ​ពិបាក​ ​បងប្អូន​មិនមែន​ចង់​ទៅ​នៅ​ក្នុង​នោះ​ទេ​ ​ព្រោះ​ដោយសារតែ​មាន​មនុស្ស​ច្រើន​ ​វា​រមាស់​ ​វា​អត់មាន​ទឹក​ប្រើប្រាស់​ ​ហើយ​យើង​ហូបចុក​អត់​បាន​គ្រប់គ្រាន់​ផង​ទៀត​” ​។​

ខណៈ​ពេល​ដែល​លោក​ ​សែម​ ​សាង​ ​ជាប់ពន្ធនាគារ​ ​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ​ ​នៅ​ក្នុង​សហគមន៍​របស់​លោក​ ​ព្រមទាំង​មានការ​ចាប់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​រូបរាងកាយ​ចំពោះ​អ្នកភូមិ​ទាំង​បុរស​ ​និង​ស្រ្តី ​ផង​ដែរ​ ​។​

លោក​ ​ក៏បាន​បដិសេធ​ការ​សូកប៉ាន់​ពី​មន្ត្រី​ ​ដែល​ព្យាយាម​បញ្ឈប់​ភាព​សកម្ម​របស់​លោក​ផង​ដែរ​ “​ឯកឧត្ដម​នៅ​ភ្នំពេញ​ ​គាត់​បាន​ខ​លម​ក​ខ្ញុំ​ថា​ ​អា​ហ្នឹង​ខ្ញុំ​អត់​និយាយ​ឈ្មោះ​ទេ​ ​គ្រាន់តែ​ថា​ ​គាត់​ឱ្យ​ខ្ញុំ​និយាយ​ជាមួយ​ពលរដ្ឋ​ទៅ​ថា​ ​បើ​គាត់​ត្រូវ​យក​លុយ​ ​ប្រាប់​ខ្ញុំ​ ​ហើយនឹង​បង​ ​ចង់បាន​ផ្ទះល្វែង​ ​ឬក៏​ឡាន​ ​បង​ប្រាប់​ខ្ញុំ​មក​ ​យក​តម្លៃ​ប៉ុន្មាន​? ​ពេល​ដែលគេ​ទាញ​មិនបាន​ ​គេ​ធ្វើ​អី​យើង​មិនកើត​ ​គេ​អាច​នឹង​ដាក់​ប្រព័ន្ធ​តុលាការ​មួយ​ឱ្យ​យើង​គាំង​មួយ​សិន​” ​។​ ​លោក​​​មាន​ភាព​ស្មោះត្រង់​ជាមួយ​សហគមន៍​របស់​លោក​ “​យើង​អត់មាន​យក​លុយ​បុគ្គល​ណា​ ​មក​ចង់​មាន​ចង់បាន​ ​តែ​ក្រុម​គ្រួសារ​បងប្អូន​យើង​ទេ​ ​យើង​ចង់បាន​ព្រោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ដី​សហគមន៍​នេះ​ ​ព្រោះ​ជា​ដី​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា​ ​មិនមែន​ដី​រូប​ខ្ញុំ​ផ្ទាល់​ទេ​” ​។​

លោក សែម សាង និង​សមាជិក​សហគមន៍​ មក​ពី​ខេត្តត្បូងឃ្មុំ ជួបជុំគ្នា​នៅខាង​មុខក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​រកដំណោះស្រាយ​លើជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃរបស់ពួកគេ ។

លោក​ ​សែម​ ​សាង​ ​បាន​លើកឡើង​ពី​បញ្ហា​លំបាក​នៃ​ភាព​សកម្ម​របស់​លោក​ផង​ដែរ​ “​ថ្មីៗ​នេះ​គឺ​ខ្ញុំ​បាន​ក​ម្ចី​ប្រាក់​ [​ពី​មីក្រូ​ហិរញ្ញវត្ថុ​] ​ចំនួន​ ​៨​ពាន់​ដុល្លារ​” ​។​ ​លោក​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​ប្រមាណ​ ​១​ហិច​តា​កន្លះ​ ​ដើម្បី​បង់​សង​ឱ្យ​បាន​ទាន់ពេល​ ​។​ ​លោក​បន្ថែម​ថា​ ​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​រំពឹង​ថា​ ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ​ប៉ុន្តែ​រឿង​នេះ​មិនបាន​កើតឡើង​ទេ​ ​។​

នៅ​ពេល​សួរ​ពី​របៀប​ដែល​លោក​ជម្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​ ​លោក​ ​សែម​ ​សាង​ ​ឆ្លើយតប​ថា​ “​ខ្ញុំ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ ​ដោយសារ​ការសិក្សា​របស់​កូន​ខ្ញុំ​ក៏​វា​បាត់បង់​ទៅ​ហើយ​ ​ហើយ​អត់​បាន​រៀនសូត្រ​គ្រប់គ្រាន់​ទេ​ ​ដោយសារតែ​កាល​ខ្ញុំ​ចូល​ទៅ​ក្នុង​ពន្ធ​នាគា​រ​២​ឆ្នាំ​ហ្នឹង​ ​អត់​បាន​ជួយ​អី​គ្រួសារ​ទេ​ ​ជីវភាព​យើង​ក៏​ខ្វះខាត​ ​។​ ​យើង​ត្រូវ​បន្ត​ទៅទៀត​ ​ធ្វើដំណើរ​ទៅមុខ​ទៀត​ ​ហើយនឹង​រក​ដំណោះស្រាយ​” ​។​

លោក​ ​សែម​ ​សាង​ ​ក៏បាន​ផ្ដល់​ដំបូន្មាន​សម្រាប់​សកម្មជន​ផ្សេងទៀត​ថា​ “​សូម​ឱ្យ​បងប្អូន​ឈរ​នៅ​លើ​ឆន្ទៈ​មួយ​ឱ្យ​រឹង​មាំ​ ​ជួយ​ប្រទេស​យើង​ ​សិទ្ធិ​ឬក៏​អំណាច​ ​មិនមែន​គេ​យកមក​ប្រគល់​ឱ្យ​យើង​ទេ​ ​បើ​យើង​មិន​តស៊ូ​ ​ឈ្មុសឈ្មុល​ប្រឹងប្រែង​ទេ​ ​អត់មាន​អ្នកណា​យកមក​ប្រគល់​ឱ្យ​យើង​ទេ​” ​៕​

ត្រឡប់ទៅទំព័រដើមវិញ