ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ស៊ុត សាវន

សកម្មជន​ការពារ​សិទ្ធិជនជាតិដើម​ភាគតិច​ ឃុំ​ប្រមេរុ​ ខេត្តព្រះវិហារ​

កួយ​គឺជា​ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម​ ​ក្នុងចំណោម​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ជា​ ​២​៤​ក្រុម​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ត្រូវ​បាន​ផ្ដល់​ឱ្យ​នូវ​ការ​ការពារ​ពិសេស​ ​តាមច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​ដោយសារតែ​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ ​ផ្អែកលើ​វប្បធម៌​ ​ជីវភាពរស់នៅ​ ​និង​ជំនឿ​ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​ធនធាន​ ​និង​ដីធ្លី​ដូនតា​របស់​ពួកគេ​ ​។​ ​បន្ទាប់ពី​បានឃើញ​ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី​ជាច្រើនលើក​នៅ​សហគមន៍​កួយ​ក្នុង​ឃុំ​ប្រមេ​រុ ​លោក​ ​ស៊ុត​ ​សាវ​ន​ ​បាន​ចាប់ផ្ដើម​ចូលរួម​សកម្មភាព​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​។

ព្រៃឈើ​ហ្នឹង​គឺ​យើង​ស្រឡាញ់​ ​ហើយ​យើង​ចង់​ការពារ​ ​ចង់​ឱ្យ​ព្រៃឈើ​ហ្នឹង​បាន​ល្អ​គង់វង្ស​ ​ព្រោះ​ព្រៃឈើ​មិនមែន​ជា​របស់​អ្នកណាម្នាក់​ទេ​ ​គឺ​វា​ជា​ព្រៃឈើ​របស់យើង​ទាំងអស់គ្នា​ហ្នឹង

សហគមន៍​របស់​លោក​ ​សាវ​ន​ ​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ឆ្នាំ​ ​ជាមួយ​ក្រុមហ៊ុន​ ​ដែល​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ ​។​ ​ដូចគ្នា​ទៅ​នឹង​ទម្រង់​ផ្សេងទៀត​នៃ​ការ​គ្រប់គ្រង​ដី​ដែល​ផ្ដល់​ដោយ​រដ្ឋ​ផង​ដែរ​ ​ដីសម្បទាន​ទាំងនេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ​អភិវឌ្ឍ​ដីធ្លី​ទាំងនោះ​ទៅជា​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ ​ដែល​ប៉ះពាល់​ដល់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ទីនោះ​ ​។​ ​ក្រុមហ៊ុន​ដូចជា​ ​ឡាន​ ​ហ្វេ​ង​ (ខេ​ម​បូ​ឌា) អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​និង​ក្រុមហ៊ុន​ស្ករអំពៅ​ ​ហេង​ហ្វូ ​បាន​ទន្ទ្រាន​ ​ភ្ជួរ​ ​និង​ឈូស​ឆាយ​ ​ដី​សហគមន៍​ ​អស់​ជាច្រើន​ឆ្នាំ​ ​។​ ​ការរំលោភ​យក​ដីធ្លី​នេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដល់​ផ្ទះសម្បែង​ ​ជីវភាពរស់នៅ​ ​និង​វប្បធម៌​របស់​ពួកគេ​ ​។

លោក​ ​សាវ​ន​ ​បាន​និយាយ​ថា​ “​យើង​ធ្វើការ​ហ្នឹង​គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវច្បាប់​ទេ​” ​។​ “​អ្វី​ដែល​យើង​ធ្វើ​ហ្នឹង​គឺ​ ​ត្រឹមត្រូវតាម​ផ្លូវច្បាប់​ទាំងអស់​ ​ប៉ុន្តែ​គេ​ចោទប្រកាន់​ ​ធ្វើទុក្ខបុកម្នេញ​យើង​ ​ដោយសារ​យើង​ហ្នឹង​ជា​អ្នក​ដែល​ការពារ​សិទ្ធិ​” ​។​ ​ទម្រង់​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ជាងគេ​ ​ដែល​លោក​ ​សាវ​ន​ ​និង​សហគមន៍​របស់​លោក​ ​បាន​ជួបប្រទះ​នោះ​គឺ​ ​ប្រព័ន្ធ​តុលាការ​ ​ដោយ​ក្រុមហ៊ុន​និង​បុគ្គល​ឯកជន​ ​បាន​ដាក់ពាក្យបណ្ដឹង​ជាច្រើន​ ​ប្រឆាំង​នឹង​សមាជិក​សហគមន៍​កួយ​ ​ដោយសារតែ​ការ​ទាមទារ​សិទ្ធិ​ស្រប​ច្បាប់​ ​ពាក់ព័ន្ធ​នឹង​ដីដូនតា​របស់​ពួកគេ​ ​។​ ​លោក​ថា​ ​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ​ ​គឺ​កើតឡើងជា​ញឹកញាប់​ ​ហើយ​ជា​មធ្យោបាយ​ទូទៅ​មួយ​ ​សម្រាប់​អាជ្ញាធរ​ប្រើប្រាស់​ក្នុង​កា​រដាក់​សម្ពាធ​ ​។​

លោក​ ​សាវ​ន​ ​លើកឡើង​ពី​ករណី​មួយ​នៅ​អំឡុង​ឆ្នាំ​២​០​១​៧​ ​នៅពេលដែល​សមាជិក​សហគមន៍​ចំនួន​ ​៨​នាក់​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​បង្ខាំង​ដោយ​ខុសច្បាប់​នូវ​អ្នកតំណាង​ម្នាក់​ ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​មួយ​ ​។​ ​ករណី​នេះ​ ​ទាក់ទិន​នឹង​ហេតុការណ៍​មួយ​ ​ដែល​បាន​កើតឡើង​អំឡុង​ឆ្នាំ​២​០​១​៥​ ​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ​២​០​០​ ​ទៅ​៣​០​០​នាក់​ ​បាន​ដកហូត​គ្រឿងចក្រ​ឈូស​ឆាយដី​ ​ដែល​កំពុង​ភ្ជួរ​លើ​ដី​របស់​ជនជាតិ​ដើម​ភាគតិច​ ​។​ ​បទ​ចោទ​ទាំងនេះ​ ​បាន​កើតមាន​នៅ​អំឡុង​ឆ្នាំ​២​០​១​៧​ ​នៅពេលដែល​សហគមន៍​ ​ស្ម័គ្រចិត្ត​ប្រគល់​គ្រឿងចក្រ​នោះ​ឱ្យ​ទៅ​ម្ចាស់​គេ​វិញ​ ​។​ ​លោក​ថា​ ​បន្ទាប់ពី​ឆ្លង​ការ​ដំណាក់កាល​ស្មុគ​ស្មាញ​ជាច្រើន​ឆ្នាំ​ ​បទ​ចោទ​ទាំងនេះ​ត្រូវ​បាន​ទម្លាក់​ចោល​នៅដើម​ឆ្នាំ​២​០​២​៣​ ​។​

លោក ស៊ុត សាវន ផ្ដល់​បទសម្ភាសន៍​នៅផ្ទះរបស់លោក នៅ​ខេត្តព្រះវិហារ ។

លោក​ ​សាវ​ន​ ​ក៏បាន​ពន្យល់​ពី​របៀប​ដែល​អាជ្ញាធរ​ ​រារាំង​ការល្បាត​ដី​សហគមន៍​កួយ​ ​។​ ​លោក​ថា​ ​សហគមន៍​របស់​លោក​ ​មិន​ចង់​ចុះបញ្ជី​នោះ​ទេ​ ​ហើយ​ពួកគេ​ចង់​ប្រមូលគ្នា​ដើរ​ល្បាត​នៅ​មូលដ្ឋាន​ ​នៅ​ពេល​ចាំបាច់​ ​ដើម្បី​ធានា​ពី​ការ​ការពារ​ព្រៃឈើ​ជា​រួម​ប្រកបដោយ​ប្រសិទ្ធ​ភាព​ “​មន្ត្រី​បរិស្ថាន​ចង់​ឱ្យ​យើង​ធ្វើការ​ចុះបញ្ជី​ជា​ C​P​A​ ​អី​ផ្សេងៗ​ (​តំបន់​ការពារ​សហគមន៍​) ​មានការ​ទទួលស្គាល់​ពី​ក្រសួង​អ៊ីចឹង​” ​។​ ​ក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ព្រៃឈើ​គឺ​ខ្លាំងក្លា​ “​ព្រៃឈើ​ហ្នឹង​គឺ​យើង​ស្រឡាញ់​ ​ហើយ​យើង​ចង់​ការពារ​ ​ចង់​ឱ្យ​ព្រៃឈើ​ហ្នឹង​បាន​ល្អ​គង់វង្ស​ ​ព្រោះ​ព្រៃឈើ​មិនមែន​ជា​របស់​អ្នកណាម្នាក់​ទេ​ ​គឺ​វា​ជា​ព្រៃឈើ​របស់យើង​ទាំងអស់គ្នា​ហ្នឹង​” ​។​

ការរំលោភ​យក​ដីធ្លី​នេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដល់​ផ្ទះសម្បែង​ ​ជីវភាពរស់នៅ​ ​និង​វប្បធម៌​របស់​ពួកគេ​ ​។

ការ​តស៊ូ​ដើម្បី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​គឺ​ត្រូវការ​ចំណាយ​ពេលវេលា​ច្រើន​ ​។​ ​លោក​ ​សាវ​ន​ ​បាន​រៀបរាប់​ថា​ “​មាន​បងប្អូន​មួយ​ចំនួន​ដែរ​ ​គាត់​តស៊ូ​អត់​បាន​ ​គាត់​ក៏​លាឈប់​ចឹ​ង​ទៅ​ ​អ្នក​ដែល​អាច​ធ្វើ​បាន​ក៏​ធ្វើដំណើរ​ទៅមុខ​ទៀត​” ​។​ ​លោក​បន្ត​ថា​ “​គាត់​ធ្វើការ​យូ​រហើយ​ ​ជួនកាល​ក៏​ជីវភាព​គ្រួសារ​ចេះតែ​ធ្លាក់ចុះ​ៗ​ចឹ​ង​ទៅ​ ​ហើយ​បងប្អូន​ខ្លះ​គាត់​ក៏​ឈប់​តែម្ដង​ទៅ​ ​ដោយសារ​ជីវភាព​គាត់​ខ្វះខាត​” ​។​ ​ភាព​សកម្ម​របស់​លោក​ ​សាវ​ន​ ​នៅ​ក្នុង​សហគមន៍​ ​បាន​ធ្វើ​ឱ្យ​លោក​សល់​ពេល​តិចតួច​ប៉ុណ្ណោះ​ដើម្បី​រក​ប្រាក់ចំណូល​ ​ហើយ​ការ​លះបង់​របស់​លោក​ចំពោះ​ការងារ​សហគមន៍​ ​ក៏បាន​នាំ​ឱ្យ​លោក​ជំពាក់​បំណុល​ផង​ដែរ​ ​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ​ ​។​ ​ទោះបីជា​ជួប​ឧបសគ្គ​ទាំងនេះ​ ​លោក​នៅតែ​បន្ត​ “​បើសិនជា​យើង​អត់​ចូលរួម​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ ​ក៏ដូចជា​ចូលរួម​ការពារ​ធនធានធម្មជាតិ​ ​និង​ដីធ្លី​ទេ​ ​ចុះ​កូនចៅ​យើង​ជំនាន់​ក្រោយ​ដឹង​ថា​ ​យើង​មិន​មានការ​តស៊ូ​ ​យើង​មិន​មានការ​ទាមទារ​អី​ផ្សេងៗ​ ​ហើយ​យើង​បណ្ដោយ​ឱ្យ​គេ​មក​រំលោភបំពាន​សិទ្ធិ​លើ​យើង​ផ្សេងៗ​ ​តើ​យើង​គិត​ម៉េចទៅ​មុខ​ទៀត​? ​ហើយ​គិតថា​ ​មនុស្សម្នាក់​ៗ​បើសិនជា​យើង​មិន​មាន​ឆន្ទៈ​លះបង់​ពេលវេលា​សម្រាប់​ការងារ​សង្គម​ទេ​គឺ​ ​វា​អត់មាន​តម្លៃ​អី​ទេ​” ​។

កន្លងមក​ ​ពុំ​មាន​សមាជិក​ណា​ម្នាក់​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ក្នុង​ឃុំ​ប្រមេ​រុ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​ដោយសារតែ​ភាព​សកម្ម​របស់​ពួកគេ​នោះ​ទេ​ ​។​ ​នៅពេលដែល​បញ្ហា​ប្រឈម​នេះ​ ​នៅតែ​អាច​កើតមានឡើង​សម្រាប់​លោក​ ​សាវ​ន​ ​លោក​ត្រូវ​បាន​លើកទឹកចិត្ត​ដោយក្រុម​គ្រួសារ​ ​មិត្ត​ភក្ដិ​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាមួយគ្នា​ផ្សេងទៀត​ “​យើង​ធ្វើអ្វី​មួយ​គឺ​យើង​មានគ្នាច្រើន​ ​បើ​យើង​គិតថា​យើង​ធ្វើ​ត្រូវ​ ​យើង​មិនសូវ​បារម្ភ​ប៉ុន្មាន​ទេ​ ​ដោយសារ​យើង​ធ្វើ​ទៅ​វា​ត្រឹមត្រូវតាម​ច្បាប់​” ​។​ ​លោក​ ​សាវ​ន​ ​មានទំនុក​ចិត្ត​ចំពោះ​សាមគ្គីភាព​នៅ​ក្នុង​សហគមន៍​របស់​លោក​ “​នៅ​ពេល​ឡើង​ទៅ​តុលាការ​ ​ទៅ​បំភ្លឺ​ម្ដងៗ​ ​បងប្អូន​យើង​ទៅ​ច្រើន​ ​២​០​០​-​៣​០​០​នាក់​ចឹ​ង​ទៅ​ ​ទៅ​លើកទឹកចិត្ត​” ​។​

លោក ស៊ុត សាវន (រូបខាងស្ដាំ) និងសមាជិក​សហគមន៍​ផ្សេងទៀត ប្រារព្ធពិធី​បុណ្យរុក្ខទិវា កាលពីឆ្នាំ២០២១ ។

ការ​រួប​រួមគ្នា​នេះ​ ​បាន​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​លោក​ ​។​ ​បណ្ដាញ​របស់​លោក​ ​គឺ​មិន​ត្រឹមតែ​ចងក្រង​ជាមួយ​ជនជាតិ​ដើម​ភាគតិច​កួយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​លោក​ក៏បាន​ពន្យល់​ពី​របៀប​សមាជិក​ជនជាតិ​ដើម​ភាគតិច​ពូន​ង​ ​និង​ចារ៉ាយ​ ​ដែល​នៅ​ជិត​គ្នា​ ​ធ្វើការ​សហការ​គ្នា​ ​ដើម្បី​ជួយការ​ពារ​សិទ្ធិ​គ្នា​ទៅវិញទៅមក​ ​ផង​ដែរ ​។

លោក​និយាយ​ថា​ “​ដំណោះស្រាយ​ចាប់ផ្ដើម​ពី​យើង​ ​បើ​យើង​មិន​ស្វែងរក​ដំណោះស្រាយ​ទេ​ ​គ្មាន​អ្នកណា​ជួយ​ដោះស្រាយ​យើង​បានទេ​” ​៕​

ត្រឡប់ទៅទំព័រដើមវិញ