បណ្ណាល័យ

វាយប្រហារ​លើ​អ្នកសារព័ត៌មាន និង​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ

សេចក្តីថ្លែងការណ៍ | ​ការ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា

ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

​ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ​យើងខ្ញុំ​ជា​អង្គការសង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ជាក់លាក់​ ​ដើម្បី​ធានា​នូវ​ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ឯករាជ្យ​ ​និង​តម្លា​ភាព​ ​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៤​ ​យ៉ាងហោចណាស់​អ្នក​សារ​ព័ត៌មាន​ចំនួន​១​៥​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ក្នុងចំណោម​នោះ​ ​អ្នក​សារ​ព័ត៌មាន​ចំនួន​១​២​នាក់​បាន​រាយការណ៍​អំពី​បញ្ហា​រសើប​នៅ​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​នាំមក​ផ្តន្ទាទោស​ចំពោះ​ករណី​ទាំងអស់​នេះ​ទេ​ ។​

សេចក្តីថ្លែងការណ៍ | សារ​ព័ត៌មាន​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​សោកស្ដាយ​ជា​ខ្លាំង​ ​ចំពោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​និង​ការបៀតបៀន​ផ្លូវ​ភេទ​លើ​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​

ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

យើងខ្ញុំ​ ​ជា​ស្ថាប័ន​សារ​ព័ត៌មាន​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​សម្រេច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការលុបចោល​អាជ្ញាប័ណ្ណ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​ថ្កោលទោស​ផង​ដែរ​ ​ចំពោះ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​ការ​គំរាមកំហែង​ថ្មីៗ​នេះ​ ​ទៅលើ​ស្ត្រី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ម្នាក់​ ​។​

ការ​បិទ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​និង​ការ​ប្រើ​ភាសា​បៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្រ្តី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ ​បាន​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ទៅលើ​ការ​អះអាង​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង​ ​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​និង​ហាក់ដូចជា​កំពុង​ឆ្លុះបញ្ចាំង​ពី​ការ​ខកខាន​ក្នុង​ការ​គោរពច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​៥​ ​។​ ​ការ​សម្រេច​ចិត្ត​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២​០​២​៣​នេះ​ ​បង្ហាញ​ពីរ​លក​ថ្មី​មួយ​នៃ​មធ្យោបាយ​គំរាមកំហែង​ប្រឆាំង​នឹង​សារ​ព័ត៌មាន​ឯករាជ្យ​ដែល​កំពុង​មាន​តិច​ស្រាប់​ ​ដែល​ស្រដៀងគ្នា​ទៅ​នឹង​ការ​បិទ​កាសែត​ខេ​ម​បូ​ឌា ដេ​លី​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​និង​កា​រលក់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​។​

អត្ថបទ | រាជរដ្ឋាភិបាល​ ​លុបចោល​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​មានការ​បញ្ជា​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​

ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ (CC​I​M​) ​ជា​ស្ថាប័ន​គ្រប់គ្រង​ទៅលើ​សារ​ព័ត៌មាន​ដែល​ផ្សាយ​ជា​ពីរ​ភាសា​គឺ​ ​វី​អូ​ឌី​ (​V​O​D​) ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​ដែល​នៅ​សេសសល់​ ​។​

​ក្រសួង​ព័ត៌មាន​ ​បាន​ដកហូត​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​កូនប្រុស​របស់​សម្ដេច​ ​ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​ចោទ​ជា​បញ្ហា​ចំពោះ​អត្ថបទ​របស់​វី​អូ​ឌី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែកុម្ភៈ​ ​ដោយ​បង្ហាញ​ពី​ប្រតិកម្ម​មួយ​ចំនួន​ ​ពី​មនុស្ស​ផ្សេងៗ​គ្នា​ ​។​ ​នេះ​រួម​មាន​ ​ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផា​ន​ ​ផង​ដែរ​ ​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ​ដើម្បី​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ ​ទៅកាន់​ប្រទេស​តួ​គី​ ​។​ ​ទាំង​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ក្រោយមក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ​ដើម្បី​បដិសេធ​ទៅលើ​រឿង​ដែល​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​នោះ​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ឃាត់ខ្លួន​និង​ប្រើ​ហិង្សា​យ៉ាង​អាក្រក់​លើ​សារ​ព័ត៌មាន​និង​សកម្មជន​ ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការលើ​កក​ម្ពស់​សេរីភាព​សារ​ព័ត៌មាន​ ​សិទ្ធិមនុស្ស​ ​និង​សង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សា​ ​ការ​ឃាត់ខ្លួន​តាមទំនើងចិត្ត​ ​និង​ការ​បំភិតបំភ័យ​អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​និង​សកម្មជន​ចំនួន​៤​នាក់​កាលពី​ពេលថ្មីៗនេះ​ពីសំណាក់​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅ​តំបន់​ព្រៃ​ភ្នំ​តា​ម៉ៅ​។​

​អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​មកពី​អង្គភាព​សារ​ព័ត៌មាន​ឯករាជ្យ​ ​វី​អូ​ឌី​(​V​O​D​)​និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ប្រមាណ​៧​ម៉ោង​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តា​ម៉ៅ​កាល​ពីព្រឹក​ថ្ងៃអង្គារ​ ​ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី​ (B​H​Q) ​និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ​ខេត្ត​តាកែវ​។​

អត្ថបទខ្លីៗ | អ្នកកាសែត​៥​នាក់​ ​និង​សកម្មជន​៤​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ភ្នំ​តា​ម៉ៅ​

ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០២២audio available

នា​ព្រឹកនេះ​ ​អាជ្ញាធរ​ ​បាន​ឃាត់ខ្លួន​អ្នក​សារ​ព័ត៌មាន​៥​នាក់​ ​មកពី​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​វី​អូ​ឌី​ ​និង​៤​នាក់​ទៀត​មកពី​ក្រុម​យុត្តិធម៌​សង្គម​ ​ខ្មែរ​ថាវរៈ​ ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ ​។​ ​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ម៉ោងជាង​ ​៦​ល្ងាច​នេះ​ ​ក្រោយ​ពី​អាជ្ញាធរ​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​មួយ​ ​។​

​មន្ត្រី​កង​អង្គរក្ស​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បាន​ឃាត់ខ្លួន​ ​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ខ្មែរ​ថាវរៈ​ ​រួម​មាន​កញ្ញា​ ​សុគន្ធ​ ​តុលា​ ​កញ្ញា​ ​ឆែម​ ​ស្រី​គា​ ​កញ្ញា​ ​ឈឿន​ ​ដារ៉ា​វី​ ​និង​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​ហើយ​បាន​បញ្ជូន​ពួកគេ​ទាំង​៩​នាក់​ទៅ​សាកសួរ​ជាច្រើន​ម៉ោង​ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ​នៅ​ខេត្ត​តាកែវ​ ​។​

​សកម្មជន​ខ្មែរ​ថាវរៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោយ​ពី​សមាជិក​ក្រុម​ម្នាក់​បាន​ធ្វើ​ការផ្សាយ​ផ្ទាល់​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ពី​តំបន់​ភ្នំ​តា​ម៉ៅ​ ​នា​ព្រឹកនេះ​ ​ហើយ​ក្រុម​ដដែល​នេះ​បាន​ដាក់​ញត្តិ​មួយ​ទៅកាន់​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​នេះ​ ​បើ​តាម​សមាជិក​ក្រុម​ម្នាក់ទៀត​ ​។​ ​មានការ​រាយការណ៍​ថា​ ​អាជ្ញាធរ​បាន​ចាប់ផ្ដើម​បោះបង្គោល​ដី​ព្រៃ​ ​ដែល​នាំ​មាន​ច​ម្ងល់​ជាច្រើន​ពី​អ្នកភូមិ​នៅ​ក្នុង​តំបន់​ ​និង​នាំ​ឱ្យ​មានការ​ចុះទៅ​ទស្សនា​ផ្ទាល់​ដោយក្រុម​ខ្មែរ​ថាវរៈ​ ​។​

អត្ថបទខ្លីៗ | លោក​ ​យួន​ ឈី​វ​ ​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​

ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១audio available

​នា​ថ្ងៃនេះ​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​ផ្ដន្ទាទោស​លោក​ ​យួន​ ឈី​វ​ ​ដែល​ជា​ចាងហ្វាង​ការផ្សាយ​ ​គេហទំព័រ​កោះ​កុង​ទាន់​ហេតុការណ៍​ (​w​w​w​.ko​h​kon​g​hot​news​.​co​m​) ​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​រយៈពេល​តិច​ជាង​ ​៧​២​ម៉ោង​ ​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ ​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​កំណត់​រយៈពេល​ ​១​ឆ្នាំ​ ​។​

​ការ​ផ្ដន្ទាទោស​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការណែនាំ​របស់​សម្ដេច​ ​ទៀ​ ​បាញ់​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ដើម្បី​ឱ្យ​ស៊ើប​អង្កេត​លើ​លោក​ ​យួន​ ឈី​វ​ ​ជុំវិញ​ការចោទប្រកាន់​ថា​លោក​ ​បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ខុស​ពី​ការពិត​ ​អំពី​ការ​ពាក់ព័ន្ធ​របស់​លោក​អភិបាល​រង​ខេត្ត​កោះ​កុង​ ​នៅ​ក្នុង​វិវាទ​ដីធ្លី​មួយ​នៅ​ខេត្ត​កោះ​កុង​ ​។​

​លោក​ ​យួន​ ឈី​វ​ ​ត្រូវ​បាន​នគរបាល​ស្រុក​បទុម​សាគរ​កោះហៅ​ទៅ​សាកសួរ​កាលពី​ថ្ងៃអង្គារ​ស​ប្ដាហ៍​នេះ​ ​ហើយ​លោក​បាន​បង្ហាញ​វត្តមាន​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​ ​។​ ​លោក​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ ​ចំពោះ​លោក​អភិបាល​រង​ខេត្ត​ ​និង​បាន​យល់ព្រម​លុបចោល​អត្ថបទ​ ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​មុន​ពេល​ករណី​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ​ម្សិលមិញ​នេះ​ ​។​ ​សំណុំរឿង​របស់​លោក​ត្រូវ​បាន​ជំនុំ​ជម្រះ​ថ្ងៃនេះ​ ​ដោយ​ពុំ​មានការ​បើក​ការស៊ើបអង្កេត​តាម​ផ្លូវច្បាប់​ ​ដោយ​ផ្អែកលើ​ហេតុផល​ថា​ ​លោក​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ​។​

សេចក្តីថ្លែងការណ៍ | ការលើកកម្ពស់ ​និងការពារ​សេរីភាព​សារព័ត៌មាន​គឺជាការ​ធានានូវ​ព័ត៌មាន​ដែលជា​ប្រយោជន៍​សាធារណៈ

ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២១

ក្នុងឱកាស​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក ​យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម​ សូមក្រើន​រម្លឹក​ឡើងវិញ​ថាសេរីភាព​ខាងការ​បញ្ចេញមតិ​ រួមមាន​សិទ្ធិប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលសេរី​និង​ឯករាជ្យ​ ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយគ្មាន​ការជ្រៀតជ្រែក​ សិទ្ធិ​សេរីភាព​ក្នុងការ​ស្វែងរក​ ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិតនានា ។ ​សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវលទ្ធិប្រជាធិបតេយ្យ​ដែលមាន​វិបុលភាព​និងល្អប្រសើរ ។​ យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះការបន្ត​ធ្លាក់ចុះ​នូវបរិយាកាស​មិនល្អ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​ ហើយយើងខ្ញុំ​សូមជំរុញ​ឱ្យរាជរដ្ឋាភិបាលកម្ពុជា ​(“រដ្ឋាភិបាល”)​ បញ្ឈប់នូវ​ការយាយី​នានា​ដែលកំពុង​បន្តកើតមាន​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ និងអ្នកសារព័ត៌មាន​ដែលបាន​អនុវត្ត​សិទ្ធិមូលដ្ឋាន​ចំពោះ​សេរីភាព​ខាងការបញ្ចេញមតិ​របស់ខ្លួន​ ។​ យើងខ្ញុំ​ក៏សូមជំរុញ​ឱ្យរដ្ឋាភិបាល​ធ្វើការ​លុបបំបាត់​នូវអំពើ​និទណ្ឌភាព​ប្រឆាំង​នឹងអ្នកសារព័ត៌មាន​ ដែលត្រូវបាន​វាយប្រហារ ​និងធ្វើឃាតផងដែរ​ ។ យើងខ្ញុំ​សូមជំរុញ​ឱ្យរដ្ឋាភិបាល​លុបចោល​ នូវច្បាប់​ដែលមានលក្ខណៈ​គាបសង្កត់​ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាព​មូលដ្ឋាន​ ក៏ដូចជា​សេរីភាព​សារព័ត៌មាន​ ហើយត្រូវធានា​ថារាល់ការ​តាក់តែង​ច្បាប់​នានាក្នុង​ពេល​ខាងមុខ​នឹងត្រូវបាន​ព្រាងឡើង​ឱ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា ប្រកប​ដោយតម្លាភាព ​និង​មានការ​ពិគ្រោះយោបល់​ជាមួយ​សង្គមស៊ីវិល ។

របាយការណ៍សង្ខេប | ការតស៊ូ​ដើម្បី​សេរីភាព​ ៖ ការរំលោភ​បំពាន​អ្នកការពារ​សិទិ្ធមនុស្ស ​២០១៨-២០២០

ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២០

នៅថ្ងៃនេះ ​អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទិ្ធមនុស្ស ​លីកាដូ ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា​ “ការតស៊ូ​ដើម្បីសេរីភាព​ ៖ ការរំលោភបំពាន​អ្នកការពារ​សិទិ្ធ​មនុស្ស ២០១៨-២០២០” ។​ របាយការណ៍នេះ ​មិនបាន​រៀបរាប់​ឱ្យអស់​នូវព្រឹត្តិការណ៍​នៃការរំលោភ​បំពាន​លើ​អ្នក​ការពារ​សិទិ្ធមនុស្ស​ចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។​ ក៏ប៉ុន្តែ​របាយការណ៍​នេះ​បាន​លើក​ឡើង​នូវករណី​សំខាន់ៗជាច្រើន​ ដែល​អ្នកការពារ​សិទិ្ធមនុស្ស​ត្រូវបាន​គេគំរាមកំហែង​ ចាប់​ ឬឃុំខ្លួន​ ដោយសារ​អ្នកទាំងនោះ​អនុវត្ត​នូវ​សិទិ្ធសេរីភាព​របស់ពួកគេ​លើការជួបជុំ​ ប្រមូលផ្តុំ ​និងបញ្ចេញមតិ​ ដោយ​​អហិង្សា ដូចដែល​មានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​ និងច្បាប់អន្តរជាតិ ។​

សេចក្តីថ្លែងការណ៍ | សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​ការ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ

ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ សូមមេត្តា​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ​ អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ លោក សុខ​ ឧត្តម​ និង​លោក សុវណ្ណ រឹទ្ធី​ និង​បញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​ចំពោះ​អ្នកសារព័ត៌មាន​មិនស្ថិត​ក្នុងការ​ឃុំឃាំង​ផ្សេងទៀត​ ដែល​ប្រឈមមុខ​នឹងការ​ផ្ដន្ទាទោស​ដោយសារ​ការងារ​រាយការណ៍​ព័ត៌មាន​របស់​ពួកគាត់ ​។ យើងខ្ញុំ ​ក៏សង្ឃឹម​យ៉ាងមុតមាំថា​ រាជរដ្ឋាភិបាល​នឹងប្រគល់​អាជ្ញាប័ណ្ណវិទ្យុ​ និង​គេហទំព័រ​ផ្សាយព័ត៌មាន​ ដែលត្រូវបាន​ដកហូត​កន្លងមក​និងក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ដល់​ម្ចាស់​អាជ្ញាប័ណ្ណទាំងអស់នោះ​ឱ្យបាន​ដំណើរការ​ឡើង​វិញ ។

កាលពីថ្ងៃពុធ​សប្ដាហ៍នេះ​ នគរបាល​បានចាប់ខ្លួន​ម្ចាស់ស្ថានីយ​វិទ្យុ​ក្នុងស្រុក​មួយនៅ​ខេត្តកំពង់ឆ្នាំង​គឺលោក សុខ ឧត្តម​ ដោយ​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍” ។​ ជាញឹកញាប់​ លោក ​ឧត្តម បាន​រាយការណ៍​ពីជម្លោះដីធ្លី​ដែលបាន​អូសបន្លាយពេល​ជាយូរមកហើយ​រវាង សហគមន៍​កសិករ​មូលដ្ឋាន​ និងមន្ត្រីថ្នាក់ស្រុក​ដ៏មានអំណាច​ ។ មុនពេល​ចាប់ខ្លួន​លោក ឧត្តម​ មួយថ្ងៃ ​ក្រសួង​ព័ត៌មាន​បានលុបចោល​អាជ្ញាប័ណ្ណ​ផ្សាយព័ត៌មាន​របស់លោក​គឺ ​ស្ថានីយ​វិទ្យុរឹទ្ធីសែន​ និងគេហទំព័រ​របស់វិទ្យុនេះ ​ទោះបីជា​ លោក​ ឧត្តម​ មិនទាន់​ត្រូវបានចោទ​ប្រកាន់​ពីបទល្មើស​ណាមួយ​នៅពេលនោះក៏​ដោយ ។​ លោក​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំសវនាការ​ ។​

អត្ថបទខ្លីៗ | សាលដីកា​សាលាឧទ្ធរណ៍​នាំឱ្យអតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​ប្រឈម​នឹងការ​ស៊ើបអង្កេត​ឡើងវិញ​ដោយគ្មានកំណត់​ពេលវេលា

ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២០audio available

អតីតអ្នកយក​ព័ត៌មាន​វិទ្យុអាស៊ី​សេរី គឺលោក​ អ៊ួន ឈិន​ និងលោក​ យាង សុធារិន​ នៅតែមិនទាន់​ទទួលបាន​សេរីភាព​ពេញលេញ​នៅក្នុងដំណើរ​ការតស៊ូតាម​ផ្លូវច្បាប់​ដោយគ្មានកំណត់​ពេលវេលា នេះ​ បន្ទាប់ពី​សាលាឧទ្ធរណ៍​នាព្រឹកនេះ ​បានបដិសេធ ​បណ្ដឹង​ជំទាស់​នឹងការស៊ើបអង្កេត​ឡើងវិញ​ពាក់ព័ន្ធនឹង​ បទចារកម្ម​ ប្រឆាំង​នឹងអ្នកទាំងពីរ​ ដែលត្រូវបាន​សាធារណជន​យល់ឃើញថា​ ជារឿងនយោបាយ។​​

មិនមាន​ការពន្យល់​ទៅលើការ​សម្រេចសេចក្ដី​នេះទេ ​ហើយសេចក្ដី​សំអាងហេតុ​ជាលាយលក្ខណ៍​អក្សរ​របស់​តុលាការ​ អាចផ្ដល់​ទៅឱ្យភាគី​ម្ចាស់បណ្ដឹង​ឧទ្ធរណ៍បាន​ លុះត្រាតែមាន​សំណើសុំសាលដីកា។​ ​មកទល់ពេលនេះ ​មិនទាន់​មានការ​កំណត់ពេលវេលា​ជាក់លាក់​ ឬកាលបរិច្ឆេទ​ សវនាការស្ដីពី​ការស៊ើបអង្កេត​ឡើងវិញ​នៅឡើយទេ។​

សាលដីកា​នាព្រឹកនេះ​ធ្វើឡើងបន្ទាប់ពី​សាលាដំបូង​រាជធានីភ្នំពេញ​បានចេញសាលក្រម​ចាត់របៀប​កាលពីខែតុលា ​ឆ្នាំ២០១៩​ ដើម្បីបន្តការ​ស៊ើបអង្កេត​ទៅលើការ​ចោទប្រកាន់​ដែលថា ​អ្នកយកព័ត៌មាន​ទាំងពីរនាក់​ “ប្រគល់​ឱ្យរដ្ឋបរទេស​នូវព័ត៌មាន​ ជាអាទិ៍ ​ដែលអាចធ្វើឱ្យ​អន្តរាយ​ដល់ការការពារជាតិ”។​ បណ្ដឹងឧទ្ធរណ៍​ដែលអ្នកសារ​ព័ត៌មានពីររូបនេះ​បានប្ដឹងប្រឆាំង​នឹងការស៊ើបអង្កេត​ឡើងវិញ​ទៅលើបទចោទ​តាមបញ្ញត្តិ​មាត្រា៣៨​ និងមាត្រា៣៩​នៃច្បាប់ស្ដីពី​ការបង្ក្រាបអំពើ​ជួញដូរមនុស្ស​ និងអំពើធ្វើ​អាជីវកម្មផ្លូវភេទ​ ក៏ត្រូវបាន​បដិសេធចោលកាល​ពីខែធ្នូ ឆ្នាំ២០១៩​ផងដែរ។

សេចក្តីថ្លែងការណ៍ | សវនាការ​អតីត​ប្រធាន​គណបក្ស​ជំទាស់​ គួរត្រូវបាន​អនុញ្ញាតឱ្យ​មានការចូលរួម​ពីក្រុមគ្រួសារ​ អ្នកសារព័ត៌មាន​ និងអង្គការ​សង្គមស៊ីវិល​

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ឱ្យសាលា​ដំបូងរាជធានី​ភ្នំពេញ​ ធានាថា ​សវនាការ​របស់​ឯកឧត្តម​ កឹម សុខា​អតីត​ប្រធាន​គណបក្ស​ជំទាស់​ដែលត្រូវបាន​រង់ចាំអស់​រយៈពេល​ជាយូរមកហើយ​ គួរតែ​បើកទូលាយ​ដល់​សាធារណជន​ ​សារព័ត៌មាន​ ​និងការចូលរួម​ពេញលេញ​ពីសំណាក់​អង្គការ​សង្គមស៊ីវិល។​ យើងខ្ញុំ​ក៏ស្នើសុំ​ដល់តុលាការ​ឱ្យផ្ដិត​យកទិដ្ឋភាព​ និងផ្សាយបន្ត​ផ្ទាល់ពី​ដំណើរការ​សវនាការនេះ ​ដូចដែលបាន​ធ្វើឡើង​កាលពីលើកមុន​។

សវនាការ​របស់ឯកឧត្តម​ កឹម សុខា​ លើការ​ចោទប្រកាន់​ពី “បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស”​ មិនទាន់បាន​បង្ហាញ​ជាសាធារណៈ​នូវភស្ដុតាង​គួរឱ្យជឿទុកចិត្ត​ណាមួយ​នៅឡើយទេ​ ហើយករណី​នេះអាចប្រឈម​នឹងការផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ​រហូតដល់​៣០ឆ្នាំ ​ដែលមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់​សាធារណជន​ទាំងក្នុង​ និងក្រៅប្រទេស។

អត្ថបទ | ការ​ពិនិត្យ​ឡេីង​វិញ​រយៈពេល​ ១០ឆ្នាំ​ ៖​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៩

ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ អង្គការ​លីកាដូ ធ្វើ​ការ​សង្ខេប​នូវ​ព្រឹត្តិ​ការណ៍ ស្តីពី​សិទិ្ធ​មនុស្ស និង ការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់​ៗ​នានា ក្នុង​រយៈ​ពេល​មូយ​ទសវត្ស​ចុង​ក្រោយ​នេះ។ ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បង្ហាញ​អំពី ស្ថាន​ភាព​សិទិ្ធ​មនុស្ស ក្នុង​ឆ្នាំ​នីមួយ​ៗ (ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩) ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ០១ ខែ ធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៩ ។

អត្ថបទខ្លីៗ | សាលាដំបូង​រាជធានីភ្នំពេញ​ ប្រកាស​សាលក្រម​ចាត់របៀប​ករណីអតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​

ថ្ងៃទី​៣ ខែតុលា ឆ្នាំ២០១៩audio available

នាព្រឹក​នេះ​ សាលាដំបូង​រាជធានីភ្នំពេញ​ជាថ្មីម្ដងទៀត​ មិនទាន់បាន​សម្រេចពី​ការផ្ដន្ទាទោស​ករណីអតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ លោក អ៊ួន ឈិន​ និងលោក យាង សុធារិន​ ដែលប្រឈមមុខ​នឹងការចោទប្រកាន់​ពាក់ព័ន្ធ​នឹងការ​ផ្ដល់ព័ត៌មាន​ឱ្យរដ្ឋបរទេស​ដែលអាច​ធ្វើឱ្យ​អន្តរាយ​ការការពារជាតិ​នៅឡើយទេ។ ចៅក្រម​ជំនុំជម្រះ​បានចាត់តាំង​ចៅក្រមថ្មី​ ដើម្បី​ស៊ើបអង្កេត​បន្ថែមទៀត​លើករណីនេះ​ ដែលធ្វើឡើង​បន្ទាប់ពី​សវនាការ​មួយដោយ​មិនបាន​បង្ហាញពីភស្ដុតាង​គួរឱ្យទុកចិត្ត​ណាមួយ​ ក្នុងការ​ដាក់បន្ទុក​លើបទចោទ​ទាំងនេះ។

អង្គការ​លីកាដូ​ សំណូមពរ​ដោយទទូចឱ្យ​អាជ្ញាធរមេត្តាទម្លាក់ចោល​បទចោទ​ទាំងអស់​ប្រឆាំងនឹង​អតីត​អ្នកសារព័ត៌មាន​ទាំងពីរនាក់។

ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ​ បានប្រកាស​សាលក្រម​ចាត់របៀប​នាព្រឹកនេះ​ថា តុលាការ​មិនទាន់​បានសម្រេចពី​ការផ្ដន្ទាទោស​ករណី​អតីត​អ្នកសារព័ត៌មាន​ទាំងពីរនាក់ទេ​ ប៉ុន្តែ​ត្រូវធ្វើការ​ស៊ើបអង្កេត​បន្ថែមទៀត​ទៅលើ​អង្គហេតុ​មួយចំនួន​ដូចជា​ ការធ្វើ​កោសល្យវិច័យ​ចំពោះការវិភាគ​លើឧបករណ៍​ផ្ទុកឯកសារ​ (hard drives)​ ដែលតុលាការ​បានរក្សាទុក​អស់រយៈពេល​ជាង១៨ខែ​មកហើយនោះ។​ ពេលវេលា​ជាក់លាក់​នៃការស៊ើបអង្កេត​បន្ថែមនេះ​ មិនទាន់​ត្រូវបាន​កំណត់ទេ។ ការបន្ត​ដំណើរការ​ផ្លូវច្បាប់នេះ​បង្ហាញថា ​អតីតអ្នកសារព័ត៌មាន​ទាំងពីររូប​ត្រូវ​បន្តប្រឈម​នឹងបទចោទ​ដែលមិនបាន​លើកយក​ភស្ដុតាងជាក់លាក់​គួរឱ្យជឿទុកចិត្ត​ណាមួយ​មកបង្ហាញ​។

វីដេអូ | សិទ្ធិ​មនុស្ស​ឆ្នាំ២០១៨​៖ ឆ្នាំស្ថិត​ក្នុងការ​ពិនិត្យ​ឡើងវិញ

ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៩audio available

ស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា​នៅតែបន្ត​ធ្លាក់ចុះ​ក្នុងឆ្នាំ​២០១៨​ រួមមាន​ការរឹតត្បិត​យ៉ាងខ្លាំង​ជាបន្ត​បន្ទាប់​ចំពោះ​លំហ​សង្គមស៊ីវិល​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ ក៏ដូចជា​ការបំបិទ​សំឡេង​អ្នក​រិះគន់​រាជរដ្ឋាភិបាល​ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។​

អត្ថបទ | អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា

ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩

របាយការណ៍ស្តីពីស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ ជា​សាកល និង​ជា​ទៀង​ទាត់ (UPR)។

អង្គការ លីកាដូ បាន​ចូល​រួម​ចំណែក​ នៅ​ក្នុង​របាយ​ការណ៍​រួម​ចំនួន​ពីរ ដែល​រៀប​រៀង​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA)ដោយ​បាន​បង្ហាញ​នូវ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​ សារព័ត៌​មាន​ និង​ក្រុម​សង្គម​​ស៊ីវិល​ ហើយ​​និង​ផល​​វិបាក​​នៃ​​ការ​​រំលោភ​​សិទិ្ធ​​ដី​​ធ្លី​។

អត្ថបទខ្លីៗ | អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ត្រូវបាន​នាំខ្លួន​មកសាកសួរ​លើបទចោទ​ផ្សេងទៀត

ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៨audio available

នាព្រឹកនេះ​ អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ លោក យាង​ សុធារិន​ និងលោក​ អ៊ួន ឈិន​ ត្រូវបាន​នាំខ្លួន​មកសាកសួរ​នៅសាលាដំបូង​រាជធានីភ្នំពេញ​ លើបទចោទ​ផ្សេងទៀត​ ដោយយោង​តាមច្បាប់​ស្ដីពីការ​បង្ក្រាបអំពើ​ជួញដូរ​មនុស្ស​ និងអំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ។

អ្នកទាំងពីរ​ ធ្លាប់បាន​បម្រើ​ការងារ​ឲ្យវិទ្យុ​អាស៊ីសេរី​ រហូតដល់​ស្ថាប័ននេះ​ សម្រេចចិត្ត​បិទ​ការិយាល័យ​នៅរាជធានី​ភ្នំពេញ​ កាលពីខែ​កញ្ញា​ ឆ្នាំ២០១៧​ ដោយអាស៊ីសេរី​​អះអាងថា​បានរងការ​គាបសង្កត់​ពីអាជ្ញាធររដ្ឋ​ ហើយ​ត្រូវបង្ខំចិត្ត​បិទ​ការផ្សាយ​របស់ខ្លួន​តាមវិទ្យុនានា​ អំឡុងពេល​មានការ​បង្រ្កាប​ជាបន្តបន្ទាប់​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​លក្ខណៈ​រិះគន់។​

អ្នកទាំងពីរ​ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ និងឃុំខ្លួន ​កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា ​ឆ្នាំ២០១៧។​ រយៈពេល​​៤ថ្ងៃក្រោយមក​ អ្នកទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅក្នុង​មណ្ឌលអប់រំ​កែប្រែទី១​ (ម.១) ដែល​មានសភាព​ចង្អៀតខ្លាំង។ បន្ទាប់​មកទៀត​ ​អ្នកទាំងពីរ​ក៏ត្រូវបាន​ចោទប្រកាន់ពី​ អំពើជួញដូរ​មនុស្ស​ផងដែរ​ ដែលជា​បទចោទ​ក្នុងករណី​ផ្សេងមួយទៀត ​ទោះបីជា​មិន​ទាន់​មានការ​បង្ហាញ​ភ័ស្ដុតាង​ជាសាធារណៈ​ដើម្បី​គាំទ្រ​បទចោទ​ទាំងនោះ ​ក៏ដោយ។​

អត្ថបទខ្លីៗ | សាលាដំបូង​រាជធានីភ្នំពេញ​ពិចារណា​លើការឃុំខ្លួន​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី

ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៨audio available

នាព្រឹកនេះ​ អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ពីរនាក់​ដែលរងការ​ចោទប្រកាន់​ពីបទចារកម្ម​ ត្រូវបាន​នាំខ្លួន​មកសាលា​ដំបូងរាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើសេចក្ដី​សម្រេចថា​ គួរបន្តឃុំខ្លួន​ ឬត្រូវដោះលែង​អ្នកទាំងពីរ។​

យោងតាមច្បាប់​នៃព្រះរាជាណាចក្រ​កម្ពុជា​ ជនសង្ស័យ​អាចត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ត្រឹមតែ​រយៈពេល៦​ខែប៉ុណ្ណោះ​ លុះត្រាតែ​ចៅក្រម​រកឃើញថា​ ការបន្តឃុំខ្លួន​ជនសង្ស័យ​គឺមានភាព​ចាំបាច់​ សម្រាប់ដំណើរការ​ស៊ើបអង្កេត​។ មិនមាន​ភ័ស្ដុតាង​គួរឱ្យជឿទុក​ចិត្តណាមួយ​ ត្រូវបាន​បង្ហាញ​ជាសាធារណៈ​នៅឡើយទេ។​

អំឡុង​ពេលសវនាការ​ក្នុងខែមីនា​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោកចៅក្រម​ ឃឹម ប៉ុន​ បានមាន​ប្រសាសន៍ថា​ រឿងក្ដីនេះ​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ​ ហើយការ​ដោះលែង​អ្នកទាំងពីរ​អាចនាំឱ្យមាន​ “គ្រោះថ្នាក់​ធ្ងន់ធ្ងរ”។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​បដិសេធសំណើរ​សុំនៅក្រៅឃុំ​របស់អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ជាលើកទីពីរ

ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៨audio available

នាថ្ងៃនេះ​ សាលាឧទ្ធរណ៍​បានសម្រេចបដិសេធ​​សំណើរសុំនៅក្រៅឃុំ​របស់អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរីពីររូប​គឺ លោក យាង សុធារិន​ និងលោក អ៊ួន ឈិន​ ដោយលើកហេតុផលថា ​ខ្លាចក្រែងអ្នកទាំងពីរ​រត់គេចខ្លួនទៅក្រៅប្រទេស​ ឬមិនចូលរួមដំណើរការ​ជំនុំជម្រះរឿងក្ដីនេះ​នៅតុលាការ។​ នេះគឺជាសំណើរសុំនៅក្រៅឃុំ​លើកទីពីរ​របស់អ្នកទាំងពីរ​ ដែលកំពុងត្រូវបាន​ឃុំខ្លួនក្នុងពន្ធនាគារ​បណ្តោះអាសន្នរង់ចាំសវនាការ​ តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

អាជ្ញាធរបានចាប់ខ្លួន​ លោក សុធារិន ​និង លោក ឈិន ​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧ និងបានចោទ​ប្រកាន់អ្នកទាំងពីរ​ពីបទចារកម្ម តាមមាត្រា​ ៤៤៥ នៃក្រមព្រហ្មទណ្ឌ ​ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មាន​ដល់រដ្ឋ ឬភ្នាក់ងារបរទេស​ ដែលអាច “អន្តរាយ​ដល់ការការពារជាតិ”។​ មិនមានភ័ស្ដុតាង​គាំទ្រលើបទចោទនេះ​ ត្រូវបានបង្ហាញឡើង​ជាសាធារណៈនោះទេ។​

អ្នកទាំងពីរ ​ធ្លាប់បានបម្រើការងារ​ឲ្យវិទ្យុអាស៊ីសេរីជា​ភាសាខ្មែរ ​រហូតដល់ស្ថាប័ន​ព័ត៌មានដែលមានទីស្នាក់ការ​កណ្តាលនៅ​សហរដ្ឋអាមេរិក​មួយនេះ សម្រេចចិត្តបិទ​ការិយាល័យនៅទីក្រុងភ្នំពេញ​​ កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៧ ​ដោយ​អះអាងថាមានការគាបសង្កត់​ពីអាជ្ញាធររដ្ឋ ​ហើយត្រូវបង្ខំចិត្ត​បិទការផ្សាយព័ត៌មាន​តាមស្ថានីយវិទ្យុនានា​ តាំងពីពេលនោះមក។

អត្ថបទខ្លីៗ | សំណើរសុំ​ក្រៅឃុំ​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​បដិសេធ

ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៨audio available

ក្នុង​សវនាការ​នា​ថ្ងៃនេះ សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក យាង សុធារិន និង​លោក អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ។ ដោយ​បាន​ប្រកាស​តំកល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ឲ្យ​បន្ត​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​លើ​អ្នក​ទាំង​ពីរ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅក្រម ឃឹម ប៉ុន បាន​អះអាង​ថា ការ​ស៊ើប​អង្កេត កំពុង​បន្ត​ដំណើរ​ការ ហើយថា​ការ​ដោះលែង​អ្នក​ទាំងពីរ អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ “ខូច​ខាត​ធ្ងន់​ធ្ងរ”។

លោក សុធារិន និង លោក ឈីន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពីថ្ងៃទី១៤ ខែ​វិច្ឆិកា និង​ចោទ​ប្រកាន់​ពីបទ “ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍”។ អ្នក​ទាំង​ពីរ បាន​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១១៨ ថ្ងៃ​ហើយ នៅ​ក្នុង​ពន្ធនាគារ ម១ ដែល​កំពុង​មាន​ស្ថានភាព​ចង្អៀត​ណែន។

អ្នកទាំងពីរ ធ្លាប់បាន​បម្រើ​ការងារ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ រហូត​ដល់​ស្ថាប័ន​ព័ត៌មាន​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ បាន​បិទ​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​របស់​ខ្លួន កាល​ពីថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៧ ដោយ​អះអាង​ថា​បាន​ទទួល​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​រដ្ឋ និង​ត្រូវ​បង្ខំ​ចិត្ត​បិទ​ការផ្សាយ​របស់​ខ្លួន​តាម​វិទ្យុ​នាពេល​នោះ។

អត្ថបទខ្លីៗ | អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរនាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចារកម្ម

ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៧audio available

នា​រសៀលនេះ​ អតីត​អ្នក​សារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ពីរនាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ជាប់​សង្ស័យ​ពីបទ​ចារកម្ម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅ​ឯមណ្ឌល​អប់រំ​កែប្រែទី១​ នៅ​ព្រៃសរ។​ លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​តាំង​ពីយប់​ថ្ងៃអង្គា​រ​ ដោយ​សង្ស័យ​ថា​បាន​រាយការណ៍​ព័ត៌មាន​ទៅ​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។​

អ្នក​ទាំងពីរ​បាន​បម្រើ​ការងារ​ជាមួយ​វិទ្យុអាស៊ីសេរី​ រហូត​ដល់​វិទ្យុ​មួយនេះ​បិទ​ការិយាល័យ​នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយ​លើក​ឡើង​ថា​អាជ្ញាធរ​បាន​រឹតត្បិត​ និង​បាន​បិទ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​នៅតាម​ស្ថានីយ៍វិទ្យុ​ផ្សេងៗ​។

លោក ​យាង​ សុធារិន​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវ​បាន​ចោទ​ប្រកាន់​ផ្អែកតាមមាត្រា​៤៤៥​នៃក្រម​ព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​ចែង​អំពី​ការ​ប្រគល់​ឱ្យរដ្ឋបរទេស​នូវ​ព័ត៌មាន​ ជាអាទិ៍​ ដែល​អាច​ធ្វើឱ្យ​ "អន្តរាយ​ដល់​ការការពារ​ជាតិ"។​ បទ​ចោទនេះ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៧ឆ្នាំ​ ទៅ​ ​១៥ឆ្នាំ។​

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ