បណ្ណាល័យ

កូវីដ-១៩

របាយការណ៍សង្ខេប | សេចក្ដីសង្ខេប​ផ្នែកច្បាប់​អំពី​ ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដទៃទៀត​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២២audio available

ច្បាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ ​បាន​បណ្តាល​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​សហជីព​ ​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ ​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​អនុវត្ត​បែប​រើសអើង​របស់​អាជ្ញាធរ​លើ​វិសាលភាព​ ​និង​អំណាច​ដ៏​ទូលំទូលាយ​នៃ​ច្បាប់​នេះ​ ​និង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ហួសហេតុ​មួយ​ចំនួន​ ​។​ ​អាជ្ញាធរ​អាច​ចោទប្រកាន់​បុគ្គល​ដោយ​យោង​តាមច្បាប់​នេះ​ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និង​គ្រប់ពេល​វេលា​ ​ទោះបីជា​ករណី​កូ​វី​ដ​-​១​៩​ ​ថយ​ចុះ​ក៏ដោយ​ ​។​ ​ការប្រើប្រាស់​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ​ដែល​អាច​កើតមាន​ ​ក្នុង​គោលបំណង​គាបសង្កត់​ការរិះគន់​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គឺជា​ការ​គំរាមកំហែង​ ​ដែល​កំពុងតែ​កើតឡើង​ជាបន្តបន្ទាប់​ ​ហើយ​នេះ​បង្ហាញ​ជាឧទាហរណ៍​នៃ​ភាព​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ ​ការ​បង្កើត​ច្បាប់​ថ្មី​ប្រញាប់ប្រញាល់​ពេក​ ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​មិន​សមស្រប​ទៅ​រដ្ឋាភិបាល​ ​។​

សេចក្តីថ្លែងការណ៍ | សេចក្ដីសង្ខេប​ផ្លូវច្បាប់​អំពី​ ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដទៃទៀត​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២២audio available

ច្បាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ ​បាន​បណ្តាល​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​សហជីព​ ​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ ​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​អនុវត្ត​បែប​រើសអើង​របស់​អាជ្ញាធរ​លើ​វិសាលភាព​ ​និង​អំណាច​ដ៏​ទូលំទូលាយ​នៃ​ច្បាប់​នេះ​ ​និង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ហួសហេតុ​មួយ​ចំនួន​ ​។​ ​អាជ្ញាធរ​អាច​ចោទប្រកាន់​បុគ្គល​ដោយ​យោង​តាមច្បាប់​នេះ​ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និង​គ្រប់ពេល​វេលា​ ​ទោះបីជា​ករណី​កូ​វី​ដ​-​១​៩​ ​ថយ​ចុះ​ក៏ដោយ​ ​។​ ​ការប្រើប្រាស់​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ​ដែល​អាច​កើតមាន​ ​ក្នុង​គោលបំណង​គាបសង្កត់​ការរិះគន់​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គឺជា​ការ​គំរាមកំហែង​ ​ដែល​កំពុងតែ​កើតឡើង​ជាបន្តបន្ទាប់​ ​ហើយ​នេះ​បង្ហាញ​ជាឧទាហរណ៍​នៃ​ភាព​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ ​ការ​បង្កើត​ច្បាប់​ថ្មី​ប្រញាប់ប្រញាល់​ពេក​ ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​មិន​សមស្រប​ទៅ​រដ្ឋាភិបាល​ ​។​

សេចក្តីថ្លែងការណ៍ | អាជ្ញាធរ​ត្រូវ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ជា​ស្ត្រី​ ​ដែល​កំពុង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​

ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​សហគមន៍​មូលដ្ឋាន​ ​និង​សហជីព​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ហេតុការណ៍​ថ្មីៗ​នេះ​ ​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​ ​ដែល​រួម​មាន​ការបៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្ត្រី​មួយ​ចំនួន​ ​ដែល​ចូលរួម​ក្នុង​ការ​ជួបជុំ​ ​និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​។​ ​ជាពិសេស​ ​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​បាន​ទទួលរង​នូវ​អំពើ​ហិង្សា​ ​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​និង​ការ​អនុវត្ត​វិធានការ​កូ​វី​ដ​១​៩​ ​ដោយ​មិន​ត្រឹមត្រូវ​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​អ្នក​ទាំងនោះ​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មក​ ​។​

​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​អាជ្ញាធរ​បាន​ចាប់​រុញ​ ​ទាញ​ ​និង​សែង​ ​កូដករ​អហិង្សា​ទាំងនោះ​ ​ដោយបង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​មុន​ពេល​បញ្ជូន​ពួកគេ​ ​ទៅ​មណ្ឌល​ធ្វើ​ច​ត្តាឡី​ស័ក​ជំងឺ​កូ​វី​ដ​១​៩​ ​មួយ​កន្លែង​ ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​។​ ​សមត្ថកិច្ច​ជា​បុរស​ម្នាក់​ ​បាន​ចាប់​និង​ច្របាច់​ដោះ​របស់​ស្ត្រី​ម្នាក់​ ​ខណៈ​ពេល​ដែល​ ​នាង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ ​។​ ​ស្រដៀងគ្នា​នេះ​ដែរ​ ​នៅ​ថ្ងៃ​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​អាជ្ញាធរ​រដ្ឋ​បាន​ប្រើ​ភាសា​អាសគ្រាម​បំពារបំពាន​ផ្លូវ​ភេទ​មិន​សមរម្យ​ទៅលើ​កូដករ​។​ ​យើង​បាន​កត់​សម្គាល់​ថា​ ​ទង្វើ​នៃ​ការបៀតបៀន​ផ្លូវ​ភេទ​ស្រដៀងគ្នា​នេះ​ ​ក៏​ធ្លាប់​កើតមាន​ចំពោះ​ស្រ្តី​វ័យក្មេង​ដែល​ជាសកម្ម​ជន​បរិស្ថាន​កន្លងមក​ដែរ​ ​។

អត្ថបទខ្លីៗ | សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​៦​៤​នាក់​ ​ត្រូវ​បាន​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​មណ្ឌល​ច​ត្តាឡី​ស័ក​

ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២២audio available

អាជ្ញាធរ​បាន​ចាប់​បង្ខំ​ឱ្យ​កូដករ​ចំនួន​ ​៦​៤​នាក់​ ​មកពី​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍(​L​RSU) ​ធ្វើ​ច​ត្តាឡី​ស័ក​នា​រសៀល​នេះ​ ​នៅ​ពេល​អ្នក​ទាំងនោះ​ចាប់ផ្តើម​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​នៅ​ក្បែ​អគារ​ណា​ហ្គាវើល៍ ​ដោយ​បាន​ចាប់​បង្ខំ​ស្រ្តី ​៥​៦​នាក់​ ​និង​បុរស​ ​៨​នាក់​ ​អោយ​ចូលក្នុង​រថយន្តក្រុង​ ​និង​បាន​នាំ​ពួកគេ​ទៅកាន់​មណ្ឌល​ធ្វើ​ច​ត្តាឡី​ស័ក​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ទើប​សាងសង់​ថ្មី​ ​និង​មានឈ្មោះ​ថា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ ​និង​អភិវឌ្ឍន៍​ ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​ភាគ​ខាងជើង​ក្នុង​រាជធានី​ភ្នំពេញ​។​

ការប្រើប្រាស់​វិធានការ​រដ្ឋបាល​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១​៩​ ​ដើម្បី​ប​ង្រ្កា​ប​ទៅលើ​ក្រុម​កូដករ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ត្រូវ​បាន​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ស​ប្តាហ៍​មក​ហើយ​ ​ប៉ុន្តែ​វិធានការ​សុខាភិបាល​សាធារណៈ​ដូចគ្នា​នេះ​ ​មិន​ឃើញត្រូវ​បាន​អនុវត្ត​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ផ្សេងទៀត​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​នោះ​ទេ​ ​។​ ​កូដករ​រាប់​រយ​នាក់​បាន​បញ្ជាក់​ពី​ការ​ធ្វើ​តេ​ស្ត​ជំងឺ​កូ​វី​ដ​១​៩​ ​ជាច្រើន​ដង​ ​និង​បាន​បញ្ចប់​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​នៅផ្ទះ​ដែល​តម្រូវ​ដោយ​អាជ្ញាធរ​រដ្ឋ​ ​មុន​ពេល​មានការ​ចាប់ខ្លួន​នៅ​ថ្ងៃនេះ​ ​។​ ​កាលពី​ថ្ងៃ​ទី​៩​ ​ខែកុម្ភៈ​ ​កូដករ​ចំនួន​ ​៣​នាក់​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ច្បាប់​កូ​វី​ដ​១​៩​ ​ពី​បទ​រារាំង​វិធានការ​អនុវត្ត​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ធ្វើ​អោយ​សមាជិក​សហជីព​ ​និង​ថ្នាក់​ដឹកនាំ​សរុប​ចំនួន​ ​១​១​នាក់​ ​ត្រូវ​បាន​ចោទប្រកាន់​និង​ដាក់​ពន្ធ​នាគា​រ​ចាប់តាំង​ពី​កូដកម្ម​បាន​ចាប់ផ្តើម​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​ ​កូដករ​ ​៨​នាក់​ក្នុងចំណោម​អ្នក​ទាំង​ ​១​១​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញ៉ុះ​ញ៉​ង់ ​។​ ​

កាលពី​ថ្ងៃ​ទី​១​៦​ ​ខែកុម្ភៈ​ ​អ្នករាយ​ការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ចំនួន​ ​៥​នាក់​ ​បាន​លើកឡើង​ជា​សាធារណៈ ​អំពី​ការប្រើប្រាស់​វិធានការ​អនុវត្ត​ជំងឺ​កូ​វី​ដ​១​៩​ ​មក​លើ​អ្នកធ្វើ​កូដកម្ម​ ​ដោយ​កត់​សម្គាល់​ពី​ “​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ទូទៅ​ ​និង​កង្វះ​តម្លា​ភាព​” ​នៅ​ក្នុង​វិធានការ​អនុវត្ត​ជំងឺ​កូ​វី​ដ​១​៩​ ​របស់​ប្រទេស​កម្ពុជា​ ​ដោយ​ហៅ​ការ​ចាប់ខ្លួន​ទាំង​បី​នេះ​ថា​ “​មិន​សម​ហេតុផល​ ​មិន​ចាំបាច់​ ​និង​មិន​សមាមាត្រ​” ​។​

អត្ថបទខ្លីៗ | សកម្មជន​សហជីព​ណា​ហ្គាវើ​ល​ដ៍​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​

ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២២audio available

​សកម្មជន​សហជីព​មកពី​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​សហជីព​ណា​ហ្គាវើ​ល​ដ៍) ​ត្រូវ​បាន​ចោទប្រកាន់​ ​នា​ថ្ងៃពុធ​នេះ​ ​ពី​បទ​រារាំង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​របស់​អាជ្ញាធរ​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (​P​J) ​។​ ​ព្រះរាជអាជ្ញារង សេង ហៀង​ ​ក៏បាន​ចេញ​ “​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​” ​សម្រាប់​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ចំនួន​៤​នាក់​ផ្សេងទៀត​ដែរ​ ​ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ ​នាំ​ខ្លួន​ពួកគេ​ដោយបង្ខំ​ ​ដើម្បី​ធ្វើ​ការសាកសួរ​ ​។​

​លោក​ ​ជួប​ ​ចាន់ណា​ត​ ​លោក​ ​សៅ​ ​សម្បត្តិ​ ​និង​លោក​ ​សេង​ ​វណ្ណា​រិទ្ធ​ ​ត្រូវ​បាន​ចោទប្រកាន់​តាម​បញ្ញត្តិ​មាត្រា​១​១​ ​នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ពី​ “​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​” ​។​ ​បទ​ចោទ​នេះ​ចែង​ពី​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​៦​ខែ​ ​ដល់​ ​៣​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​១​០​លាន​រៀល​ ​ប៉ុន្តែ​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​អាច​កើន​ឡើង​ទៅ​ចន្លោះ​ពី​ ​២​ឆ្នាំ​ ​ដល់​ ​៥​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​២​០​លាន​រៀល​ ​កាលបើ​អំពើ​នេះ​ ​បណ្ដាល​ឱ្យ​មានការ​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដល់​អ្នកដទៃ​ ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដល់​សុខភាព​សាធារណៈ​ ​។​

​បុរស​ទាំង​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃសៅរ៍​ ​ស​ប្ដាហ៍​មុន​ ​នៅ​វេលា​ម៉ោង​ប្រមាណ​ ​៧​និង​៣​០​នាទី​ល្ងាច​ ​ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី​ចាកចេញ​ពី​ទី​តាំងធ្វើ​តេ​ស្ត​កូ​វី​ដ​-​១​៩​ ​នៅ​តំបន់​កោះ​ពេជ្រ​ ​។​ ​នៅមុន​ពេល​ចាប់ខ្លួន​នោះ​ ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ក្រុម​កូដករ​នៃ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ឡើង​រថយន្តក្រុង​ ​ដើម្បី​ទៅ​ធ្វើ​តេ​ស្ត​នៅ​មណ្ឌល​ធ្វើ​តេ​ស្ត​កូ​វី​ដ​-​១​៩​ ​។​ ​ក្រុម​កូដករ​ ​បាន​អនុវត្ត​តាម​បញ្ជា​នោះ​ ​ក្នុង​នោះ​រួម​មាន​បុរស​ទាំង​៣​នាក់​ ​ផង​ដែរ​ ​ដែល​បាន​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ទាំង​៣​នាក់​ ​។​ ​មនុស្ស​សរុប​ចំនួន​៦​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​នោះ​ ​ប៉ុន្តែ​ក្រោយមក​ ​មាន​៣​នាក់​ត្រូវ​បាន​ដោះលែង​វិញ​ ​។​

អត្ថបទខ្លីៗ | តំណាង​សហគមន៍​ពីរ​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្រោម​បទ​ចោទ​ទាក់ទង​នឹង​ច្បាប់​កូ​វី​ដ​-​១​៩​

ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២១audio available

​នា​ថ្ងៃនេះ​ ​តំណាង​សហគមន៍​ដីធ្លី​ចំនួន​ពីរ​នាក់​ ​នៅ​ខេត្ត​ស្វាយរៀង​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​ក្រោម​ការចោទប្រកាន់​ពី​ “​បទ​មិន​គោរព​វិធានការ​រដ្ឋបាល​” ​និង​ “​បទ​រារាំង​ការ​អនុវត្ត​វិធានការ​” ​តាម​បញ្ញត្តិ​មាត្រា​ ​១​០​ ​និង​មាត្រា​១​១​ ​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ដែល​ទើប​តែ​អនុម័ត​នា​ដើម​ឆ្នាំនេះ​ ​ដោយ​បទល្មើស​ទាំងពីរ​អាច​ធ្វើឲ្យ​អ្នក​ទាំងពីរ​ជាប់ពន្ធនាគារ​រហូតដល់​ ​៥​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​២​០​លាន​រៀល​ក្នុង​ម្នាក់ៗ​ ​។​

​អ្នកស្រី​ ​យ​ស់ ​សោ​ភ័ណ្ឌ ​និង​អ្នកស្រី​ ​ឥ​ន​ ​សូត្រ​ ​តំណាង​សហគមន៍​សាមគ្គី​ចេកមាស​នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ​ ​ត្រូវ​បាន​នគរបាល​ខេត្ត​កោះហៅ​សាកសួរ​កាល​ពីព្រឹក​ថ្ងៃសុក្រ​ ​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​មកដល់​ប៉ុស្តិ៍​នគរបាល​ ​។​ ​ការ​កោះហៅ​អ្នក​ទាំងពីរ​ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដោយ​អហិង្សា​របស់​សហគមន៍​នៅ​លើ​វាលស្រែ​ ​ដែល​មាន​ការចូលរួម​ពី​អ្នកភូមិ​ប្រមាណ​ ​១​០​០​នាក់​ ​កាលពី​ថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​អំឡុង​ពេល​តវ៉ា​ ​អាជ្ញាធរ​បាន​ចោទប្រកាន់​អ្នក​ទាំងពីរ​ ​ថា​មិន​គោរព​តាម​វិធានការ​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ​ ​និង​បាន​ពិន័យ​អ្នក​ទាំងពីរ​ជា​ប្រាក់​ចំនួន​ ​២​ ​លាន​រៀល​ ​ក្នុង​ម្នាក់ៗ​ ​។​ ​អភិបាលស្រុក​ស្វាយ​ជ្រំ​ ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា​ ​ប្រសិនបើ​អ្នក​ទាំងពីរ​មិនព្រម​បង់​ប្រាក់ពិន័យ​ក្នុងរយៈពេល​មួយ​ខែ​ទេ​ ​អ្នក​ទាំងពីរ​នឹង​ប្រឈមមុខនឹង​វិធានការ​ច្បាប់​បន្ថែម​ទៀត​ ​។​

​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ជាច្រើន​ ​កាលពី​ខែ​មេសា​ ​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​មួយ​ចំនួន​ ​ទាក់ទង​នឹង​ការប្រើប្រាស់​ “​ទោស​ជាប់ពន្ធនាគារ​ ​និង​ពិន័យ​ធ្ងន់ធ្ងរ​ហួសហេតុ​” ​នៅ​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ដែល​រាជរដ្ឋាភិបាល​ទើប​តែ​បាន​អនុម័ត​ ​ដោយ​មិន​មានការ​ពិគ្រោះ​យោបល់​ឲ្យបាន​ត្រឹមត្រូវ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​។​

អត្ថបទ | សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ សំឡេង​សហគមន៍​ដីធ្លីដែលជាប់​ជំពាក់បំណុល

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១audio available

សិទ្ធិ​ទទួល​បាន​ការអនុគ្រោះ គឺ​ជាការ​ស្នើសុំ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ពី​សំណាក់​អ្នកផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ ក៏ដូចជា​អ្នក​វិនិយោគទុន​អន្តរជាតិ​ ដែល​រួមមាន​​​ធនាគារ​​អភិវឌ្ឍន៍​​របស់​រដ្ឋ ​នៅ​សហភាព​​អឺរ៉ុប​​ និង​​សហរដ្ឋ​​អាមេរិក​ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ទំហំនៃ​ការរំលោភ​សិទ្ធិមនុស្ស ​និង​ផ្ដល់ការ​អនុគ្រោះ​ចំពោះ​អ្នកខ្ចីប្រាក់​ដែល​បាន​រងគ្រោះ​ដោយ​ការផ្ដល់កម្ចី​​ និង​ការប្រមូល​ឥណទាន​បែប​កេងចំណេញ​ ។ ការ​សិក្សា​ស្រាវជ្រាវនេះ​ ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន ៨​ ដោយ​កម្រង​ព័ត៌មាន​សហគមន៍​នីមួយៗ​ មាន​បង្ហាញ​ព័ត៌មាន​អំពី​ការ​បង្កើត​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​វិវាទដីធ្លី ​និង​ការគំរាម​កំហែង​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ ដែល​បង្កឡើង​ដោយ​ភាពជំពាក់​បំណុល​ច្រើន​លើសលុប ។​

គេហទំព័រ​​បង្ហាញពី​ផ្នែក​សំខាន់ៗ​នៃ​កម្រង​ព័ត៌មាន​សហគមន៍​ចំនួន១៤​ ខណៈ​ដែល​របាយការណ៍​ជាទម្រង់​ PDF​ បង្ហាញ​ព័ត៌មាន​លម្អិតជាង​ ក៏ដូចជា​ព័ត៌មាន​បន្ថែម​អំពី​ការសិក្សា​ស្រាវជ្រាវ​នេះ ។

សេចក្តីថ្លែងការណ៍ | ការ​ប៉ុនប៉ង​រំលាយ​សហជីព​ និង​គម្រោង​កាត់បន្ថយ​កម្មករ​និយោជិត​ចំនួន១.៣២៩​ នាក់​នៅក្រុមហ៊ុន​ណាហ្គាវើលដ៏​

ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២១audio available

យើងខ្ញុំ​ជាតំណាង​សហភាព​សហជីព​ សហព័ន្ធ​សហជីព​ សមាគម​ សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស ​និង​សិទ្ធិការងារ​​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​មានការ​សោកស្តាយ​ជាខ្លាំង​អំពីចេតនា​ និង​ការប៉ុនប៉ង​រំលាយ​រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំ​សហជីព​ និង​គម្រោង​កាត់បន្ថយ​បុគ្គលិក​ជាលក្ខណៈប្រព័ន្ធ​ដោយ​មិនមាន​ហេតុផល​សមស្រប​ និង​មិនអាច​ទទួលយកបាន​នៅក្នុង​ពេល​មានវិបត្តិ ​ជំងឺកូវីដ-១៩។​

កាលពីថ្ងៃទី៨ ​ខែមេសា ​ឆ្នាំ២០២១ ​តំណាង ​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ ​លីមីធីត ​បានប្រកាស​គម្រោង​កាត់បន្ថយ​បុគ្គលិក​ចំនួន១.៣២៩នាក់​ ក្នុងចំណោម​បុគ្គលិក​សរុបប្រមាណ​ជាង៨០០០នាក់​ ដោយ​ហេតុផល​វិបត្តិកូវីដ-១៩។​ នៅចុងខែមេសា ​តំណាង​ក្រុមហ៊ុន​បានធ្វើការ​បញ្ជាក់ថា​ ចំនួន​បុគ្គលិក​ដែលត្រូវបាន​កាត់នោះ ​ក្រុមហ៊ុន​នឹងធ្វើការ​បញ្ជូនសារ​ទៅបុគ្គលិក​ម្នាក់ៗ​ដោយផ្ទាល់​ ព្រមទាំង​កោះហៅ​ឲ្យចូលរួម​ប្រជុំផ្ទាល់​នៅអគារ​របស់ក្រុមហ៊ុន។

សេចក្តីថ្លែងការណ៍ | កុមារ​មិនគួរ​ត្រូវបាន​មើលរំលង​ក្នុងការ​ឆ្លើយតប​នឹងជំងឺ​កូវីដ១៩

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២១

រាជរដ្ឋាភិបាល ​គួរចាប់ផ្ដើម​ចាត់ទុកសិទ្ធិ ​និងសុខុមាលភាព​របស់កុមារ​ ជាបញ្ហា​ស្នូលមួយ​ ក្នុងការ​បន្តកិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​គ្រប់គ្រង​និងទប់ស្កាត់​ការរីករាលដាល​ជាសកល​នៃជំងឺកូវីដ១៩ ។​ ការរស់នៅ​របស់កុមារ​ ត្រូវបាន​កែប្រែយ៉ាងខ្លាំង​ ដោយការ​បន្តបិទ​ការសិក្សា​ដោយផ្ទាល់​ និងវិធានការ​បិទខ្ទប់​ធ្ងន់ធ្ងរ​ ហើយយន្តការ​ជាច្រើនទៀត​គួរត្រូវបាន​ធ្វើឡើង ​ដើម្បីគាំទ្រ ​និងការពារ​សិទ្ធិនិងតម្រូវការ​របស់កុមារ ។​

នាថ្ងៃប្រារព្ធ​ទិវាសិទ្ធិកុមារ​អន្តរជាតិនេះ​ សម្ព័ន្ធខ្មែរជំរឿន​ និងការពារ​សិទ្ធិមនុស្ស ​លីកាដូ ​(“អង្គការលីកាដូ”)​ កំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​នូវសម្រង់សម្ដី​ពីកុមារ​ និងគ្រួសារ​របស់ពួកគេ​ ដែលការ​រស់នៅ​របស់ពួកគេ​ ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយវិធានការ​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ១៩ ។​ ពួកគេ​បានសម្រេចចិត្ត​ ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ និងពិពណ៌នា​លម្អិត​ពីវិធានការ​ទប់ស្កាត់​វិបត្តិ​ជាសកលនេះ ​ដែលបានធ្វើឱ្យ​ប៉ះពាល់​ដល់ការសិក្សា​ សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត​របស់ពួកគេ​ ជាពិសេស​កុមារដែល​ជាប់នៅក្នុង​តំបន់បិទខ្ទប់​ដ៏គួរឱ្យភ័យខ្លាច ។​

កម្រង​រូបភាព | ទិវាសិទ្ធិកុមារអន្តរជាតិឆ្នាំ២០២១៖ បញ្ហាលំបាកនៃការរស់នៅ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២១

នាថ្ងៃប្រារព្ធ​ទិវាសិទ្ធិកុមារ​អន្តរជាតិនេះ​ អង្គការលីកាដូ​ កំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​នូវសម្រង់សម្ដី​ពីកុមារ​ និងគ្រួសារ​​ ដែលការ​រស់នៅ​របស់ពួកគេ​ ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយវិធានការ​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ១៩ ។​ ពួកគេ​បានសម្រេចចិត្ត​ ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ និងពិពណ៌នា​លម្អិត​ពីវិធានការ​ទប់ស្កាត់​វិបត្តិ​ជាសកលនេះ ​ដែលបានធ្វើឱ្យ​ប៉ះពាល់​ដល់ការសិក្សា​ សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត​របស់ពួកគេ​ ជាពិសេស​កុមារដែល​ជាប់នៅក្នុង​តំបន់បិទខ្ទប់​ដ៏គួរឱ្យភ័យខ្លាច ។​

សេចក្តីថ្លែងការណ៍ | ការលើកកម្ពស់ ​និងការពារ​សេរីភាព​សារព័ត៌មាន​គឺជាការ​ធានានូវ​ព័ត៌មាន​ដែលជា​ប្រយោជន៍​សាធារណៈ

ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២១

ក្នុងឱកាស​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក ​យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម​ សូមក្រើន​រម្លឹក​ឡើងវិញ​ថាសេរីភាព​ខាងការ​បញ្ចេញមតិ​ រួមមាន​សិទ្ធិប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលសេរី​និង​ឯករាជ្យ​ ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយគ្មាន​ការជ្រៀតជ្រែក​ សិទ្ធិ​សេរីភាព​ក្នុងការ​ស្វែងរក​ ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិតនានា ។ ​សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវលទ្ធិប្រជាធិបតេយ្យ​ដែលមាន​វិបុលភាព​និងល្អប្រសើរ ។​ យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះការបន្ត​ធ្លាក់ចុះ​នូវបរិយាកាស​មិនល្អ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​ ហើយយើងខ្ញុំ​សូមជំរុញ​ឱ្យរាជរដ្ឋាភិបាលកម្ពុជា ​(“រដ្ឋាភិបាល”)​ បញ្ឈប់នូវ​ការយាយី​នានា​ដែលកំពុង​បន្តកើតមាន​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ និងអ្នកសារព័ត៌មាន​ដែលបាន​អនុវត្ត​សិទ្ធិមូលដ្ឋាន​ចំពោះ​សេរីភាព​ខាងការបញ្ចេញមតិ​របស់ខ្លួន​ ។​ យើងខ្ញុំ​ក៏សូមជំរុញ​ឱ្យរដ្ឋាភិបាល​ធ្វើការ​លុបបំបាត់​នូវអំពើ​និទណ្ឌភាព​ប្រឆាំង​នឹងអ្នកសារព័ត៌មាន​ ដែលត្រូវបាន​វាយប្រហារ ​និងធ្វើឃាតផងដែរ​ ។ យើងខ្ញុំ​សូមជំរុញ​ឱ្យរដ្ឋាភិបាល​លុបចោល​ នូវច្បាប់​ដែលមានលក្ខណៈ​គាបសង្កត់​ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាព​មូលដ្ឋាន​ ក៏ដូចជា​សេរីភាព​សារព័ត៌មាន​ ហើយត្រូវធានា​ថារាល់ការ​តាក់តែង​ច្បាប់​នានាក្នុង​ពេល​ខាងមុខ​នឹងត្រូវបាន​ព្រាងឡើង​ឱ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា ប្រកប​ដោយតម្លាភាព ​និង​មានការ​ពិគ្រោះយោបល់​ជាមួយ​សង្គមស៊ីវិល ។

សេចក្តីថ្លែងការណ៍ | បង្កើន​ការយកចិត្ត​ទុកដាក់​ទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​ និង​អំពើហិង្សា​ក្នុងអំឡុង​ពេល​ធ្វើចត្តាឡីស័ក​ និង​នៅតំបន់​បិទខ្ទប់​

ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២១

យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃអំពើហិង្សា​លើយេនឌ័រ ​ក្នុងខណៈពេល​នៃ​ការរីករាលដាល​នៃជំងឺកូវីដ១៩នេះ ។​ យើងខ្ញុំ​សូមអំពាវនាវ​ដល់រាជរដ្ឋាភិបាល​នៃប្រទេស​កម្ពុជា​ សូមមេត្តា​បង្កើន​ការយកចិត្តទុកដាក់​ និង​ ចាត់វិធានការ​ក្នុងការ​ការពារ​ទប់ស្កាត់​រាល់ទម្រង់​ទាំងឡាយ​នៃអំពើហិង្សា​លើស្រ្តី​ កុមារ​ និងក្រុម​អ្នកស្រលាញ់ភេទ​ដូចគ្នា​ ដែលអាច​កើតមានឡើង​នៅក្នុង​អំឡុងពេល​នៃការធ្វើ​ចត្តាឡីស័ក​និងនៅតំបន់​បិទខ្ទប់ ។​

​នៅថ្ងៃទី០៩​ ខែមេសា ​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទខ្ទប់​តំបន់មួយចំនួន​នៅក្នុង​ខណ្ឌមា​នជ័យ ខណ្ឌសែនសុខ​ ខណ្ឌពោធិ៍សែនជ័យ​ និង​សម្រេច​បិទខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុងតាខ្មៅ​ទាំងមូល​នៅម៉ោង ០០ ​ចូលថ្ងៃទី១៥​ ខែមេសា ​ឆ្នាំ២០២១ ។​ ចំណាត់ការ​នេះ​បានបន្ត​អនុវត្ត​នៅសង្កាត់​មួយចំនួន​នៅក្រុងសៀមរាប​ផងដែរ ។​ ប្រជាជន​ទាំងអស់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​អនុវត្ត​វិធាន​ការ “៣ការពារ ៣កុំ” និង​ព្យាយាម​កុំចេញ​ក្រៅផ្ទះ ​ប្រសិន​បើ​គ្មានករណី​ចាំបាច់​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ ១៩ ។

សេចក្តីថ្លែងការណ៍ | សូមផ្អាក​ការបង់សង​ប្រាក់កម្ចី​ និង​ការប្រាក់​បង្គរ​ ដើម្បី​ជួយប្រជាពលរដ្ឋ​អ្នកខ្ចីប្រាក់​

ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២១

យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​ ដាក់ចេញ​ជាវិធានការណែនាំ​ដល់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ទាំងអស់​ នៅក្នុង​ប្រទេសកម្ពុជា​ ដើម្បីផ្អាកការ​បង់សង​ប្រាក់កម្ចី​ និងការប្រាក់បង្គរ​ទាំងអស់​ សម្រាប់​រយៈពេល​យ៉ាងតិច ៣ខែ​ ដើម្បី​ផ្ដល់ឱ្យ​អ្នកខ្ចីប្រាក់​នូវឱកាស​ក្នុងការ​ស្នាក់នៅផ្ទះ​ និង​រក្សាសុវត្ថិភាព​ អំឡុងពេល​ផ្ទុះឡើង​នៃវីរុសកូវីដ ១៩​ ដែលពួកគេ​មិនគួរ​ត្រូវភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លី ​ឬ ផ្ទះសម្បែង​ ប្រសិនបើ​ពួកគេ​គ្មានលទ្ធភាព​សងប្រាក់វិញ​ទេនោះ ។

អត្ថបទ | រឿងរ៉ាវរបស់ស្រ្តី និង​ក្មេងស្រី ​នៅក្នុង​ពន្ធនាគារ

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២១

នាថ្ងៃទិវាសិទ្ធិនារី​អន្តរជាតិនេះ​ សម្ព័ន្ធ​ខ្មែរជំរឿន ​និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ​ (អង្គការលីកាដូ)​ សូមស្នើសុំ​ឱ្យមាន​ការកែលម្អ​ឱ្យបានឆាប់​រហ័ស​ ទៅលើ​លក្ខខណ្ឌ​ដែល​ប្រឈម​ដោយស្ត្រី​ និងក្មេងស្រី ​ដែលកំពុង​ជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែល​មានស្ថានភាព​លំបាក​ និង​ចង្អៀត​ណែនខ្លាំង ។​

កាលពីខែមុន​ ស្រ្តីចំនួន៩នាក់​ បានចែករំលែក​រឿងរ៉ាវ​របស់​ពួកគាត់​ជាមួយ​អង្គការលីកាដូ​អំពីជីវិត​នៅក្នុងមណ្ឌល​អប់រំកែប្រែទី២​ (ម២)​ ដែលជា​ពន្ធនាគារ​តែមួយគត់​នៅកម្ពុជា​ បង្កើតឡើង​សម្រាប់​ស្រ្តី និងអនីតិជន ។​ ក្នុងនោះ ​មានស្រ្តី៥នាក់ ​រួមមាន​ សុខា​ បុប្ផា​ សុភារី​ ស្រីល័ក្ខ​ និងច័ន្ទមុនី ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ឬត្រូវបាន​ដោះលែង​កាលពីពេលថ្មីៗនេះ ។​ ឈ្មោះ​របស់​ពួកគាត់​ទាំង៥នាក់​ ត្រូវបានប្ដូរ​ ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់ពួកគាត់ ។​ រីឯ​អ្នកផ្សេងទៀត​គឺជាសមាជិក​គ្រួសារ​នៃស្រ្តីជា​អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ដូចជា​ អ្នកស្រី ​ឈឿន ដារ៉ាវី​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា)​ កញ្ញា ​ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី ។​

ស្រ្តី​ទាំងអស់នេះ ​បាន​កំពុង​ប្រឈម​នឹងស្ថានភាព​លំបាក​នៅក្នុង​ពន្ធនាគារ ។​ ការរំលោភបំពាន​សិទ្ធិនៅក្នុង​ពន្ធនាគារ​មិនគួរត្រូវបាន​មើលរំលង​ទេ ​ហើយនេះជាទំនួល​ខុសត្រូវរបស់​រាជរដ្ឋាភិបាល ​ក្នុងការ​ដោះស្រាយវិបត្តិនេះ​ឱ្យបានឆាប់ ​ដោយការ​អនុវត្ត​ដ៏ល្អផ្អែក​តាម​បទប្បញ្ញតិ្ត​និងច្បាប់ជាតិ​និងអន្តរជាតិ ។

សេចក្តីថ្លែងការណ៍ | ប្រទេសកម្ពុជា​៖ ភាពចាំបាច់​ដើម្បីការពារ​អ្នកជាប់ឃុំពី​ជំងឺកូវីដ១៩​

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០២០audio available

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ​(Human Rights Watch)​ និងសម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​(LICADHO)​ សូមស្នើសុំដោយ​ទទូច​ឱ្យ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យបានឆាប់​ ដើម្បី​ការពារសិទ្ធិ​ទទួលបានសេវា​សុខភាព​របស់អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​ មន្រ្តីពន្ធនាគារ​ និងសហគមន៍​នៅខាងក្រៅ ​ដោយការ​ធ្វើតេស្ត​រកមេរោគ​កូវីដ១៩​ដោយប្រុងប្រយ័ត្ន​សម្រាប់​អ្នកដែល​នៅក្នុងពន្ធនាគារ​ អនុវត្ត​វិធានការ​អនាម័យ​និងរក្សាគម្លាត​សង្គម​នៅក្នុងពន្ធនាគារ​ប្រកបដោយប្រសិទ្ធភាព​ និងចាត់វិធានការ​ភ្លាមៗ​ដើម្បីកាត់បន្ថយភាព​ចង្អៀតណែន​នៅក្នុងពន្ធនាគារ ។ ​

សេចក្តីថ្លែងការណ៍ | សូម​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកជាប់ឃុំ​មួយចំនួន អំឡុងពេលមានវិបត្តិកូវីដ១៩​

ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០audio available

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ និង​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​កម្ពុជា​ អាច​អនុវត្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​​បញ្ហា​ចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​ ដោយការ​ដោះលែង​អ្នកជាប់ឃុំ​ដែលត្រូវបាន​ចោទប្រកាន់​ពីបទល្មើស​បែបអហិង្សា​ ក្នុងនោះ​មានអ្នកជាប់ឃុំ​ដែលប្រឈម​នឹងហានិភ័យ​ខ្ពស់​​នៃ​ការឆ្លង​រីរុសកូវីដ១៩​ និង​អ្នកជាប់ឃុំ​ដទៃទៀត​ដែលបាន​ប្រព្រឹត្ត​បទល្មើសស្រាល​ ក៏ដូចជា​ស្ត្រីជាប់ឃុំ​ដែលមាន​កូនតូច​នៅជាមួយ​ ព្រមទាំង​អ្នកជាប់ឃុំ​ជាអនីតិជន​ផងដែរ ។​

កាលពី​ខែឧសភា​ រដ្ឋមន្ត្រីថ្មី​នៃក្រសួង​យុត្តិធម៌​ ឯកឧត្ដម​ កើត រិទ្ធ​ បាន​ប្រកាសអំពី​ ការកែទម្រង់​ជាច្រើន​នៃប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ ។​​ កំណែទម្រង់​ដែលបាន​សន្យាទាំងនេះ​ ធ្វើឡើង​ក្នុងគោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន​ ដែលមិនទាន់​បានជំនុំជម្រះ​នៅតាម​តុលាការ​នានា​ និង​ដោះស្រាយ​បញ្ហាចង្អៀត​ណែនខ្លាំង​នៅក្នុង​ពន្ធនាគារ​ តាមរយៈ​ការពង្រីក​មធ្យោបាយ​ផ្សេងទៀត​ក្រៅពី​ការឃុំឃាំង​ដូចជា ​ការដោះលែង​ឱ្យនៅ​ក្រៅឃុំ​ និង​ការព្យួរ​ទោស​ជាដើម​ បន្ថែមពី​លើការ​ដោះលែង​មុនពេល​កំណត់​ និង​ដោយ​មានលក្ខខណ្ឌ​ សម្រាប់​អ្នកជាប់ឃុំ​ បច្ចុប្បន្ននេះ ​។

របាយការណ៍សង្ខេប | ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក៖ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេសកម្ពុជា

ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២០audio available

កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ រាប់​ម៉ឺន​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ហើយ​រោង​ចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​កូវីដ១៩ ។ បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ដែល​នាំឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ​ទេ ​នោះ​កម្មករ កម្មការិនី​ទាំង​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី​ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់​កម្ចី​កាន់​តែ​ច្រើន​ឡើង ដើម្បី​យក​ទៅ​សង​បំណុល​ដែល​មាន​ស្រាប់ ។

នៅ​ក្នុង​របាយ​ការណ៍ “ការ​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក” ដែល​ជា​របាយ​ការណ៍​សង្ខេប​រួម​គ្នា​មួយ រវាង​សម្ព័ន្ធ​សហ​ជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) និង​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ជា​មួយ​កម្មករ កម្មការិនី ច្រើន​ជាង​១៥០​នាក់ (ភាគ​ច្រើន​ជា​ស្ដ្រី) មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សិក្សា​ពី​ផល​លំបាក​នៃ​ការ​ជាប់​ជំពាក់​បំណុល​របស់​ពួក​គាត់ ខណៈ​ដែល​រោង​ចក្រ​រាប់​រយ​បាន​ផ្អាក​ដំណើរការ ​ដោយ​សារ​ការរីក​រាល​ជា​សកល​នៃ​វីរុស​កូវីដ១៩​នេះ ។

សេចក្តីថ្លែងការណ៍ | សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​ការ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ

ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ សូមមេត្តា​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ​ អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ លោក សុខ​ ឧត្តម​ និង​លោក សុវណ្ណ រឹទ្ធី​ និង​បញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​ចំពោះ​អ្នកសារព័ត៌មាន​មិនស្ថិត​ក្នុងការ​ឃុំឃាំង​ផ្សេងទៀត​ ដែល​ប្រឈមមុខ​នឹងការ​ផ្ដន្ទាទោស​ដោយសារ​ការងារ​រាយការណ៍​ព័ត៌មាន​របស់​ពួកគាត់ ​។ យើងខ្ញុំ ​ក៏សង្ឃឹម​យ៉ាងមុតមាំថា​ រាជរដ្ឋាភិបាល​នឹងប្រគល់​អាជ្ញាប័ណ្ណវិទ្យុ​ និង​គេហទំព័រ​ផ្សាយព័ត៌មាន​ ដែលត្រូវបាន​ដកហូត​កន្លងមក​និងក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ដល់​ម្ចាស់​អាជ្ញាប័ណ្ណទាំងអស់នោះ​ឱ្យបាន​ដំណើរការ​ឡើង​វិញ ។

កាលពីថ្ងៃពុធ​សប្ដាហ៍នេះ​ នគរបាល​បានចាប់ខ្លួន​ម្ចាស់ស្ថានីយ​វិទ្យុ​ក្នុងស្រុក​មួយនៅ​ខេត្តកំពង់ឆ្នាំង​គឺលោក សុខ ឧត្តម​ ដោយ​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍” ។​ ជាញឹកញាប់​ លោក ​ឧត្តម បាន​រាយការណ៍​ពីជម្លោះដីធ្លី​ដែលបាន​អូសបន្លាយពេល​ជាយូរមកហើយ​រវាង សហគមន៍​កសិករ​មូលដ្ឋាន​ និងមន្ត្រីថ្នាក់ស្រុក​ដ៏មានអំណាច​ ។ មុនពេល​ចាប់ខ្លួន​លោក ឧត្តម​ មួយថ្ងៃ ​ក្រសួង​ព័ត៌មាន​បានលុបចោល​អាជ្ញាប័ណ្ណ​ផ្សាយព័ត៌មាន​របស់លោក​គឺ ​ស្ថានីយ​វិទ្យុរឹទ្ធីសែន​ និងគេហទំព័រ​របស់វិទ្យុនេះ ​ទោះបីជា​ លោក​ ឧត្តម​ មិនទាន់​ត្រូវបានចោទ​ប្រកាន់​ពីបទល្មើស​ណាមួយ​នៅពេលនោះក៏​ដោយ ។​ លោក​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំសវនាការ​ ។​

អត្ថបទ | សមាជិក​ក្រុមយុវជន​ចំនួន៦រូប​ ត្រូវបាន​ឃាត់ខ្លួន​ ខណៈព្រះសង្ឃ​រងការ​គំរាមកំហែង​ អំឡុងពេល​តវ៉ាដោយ​សន្ដិវិធី​អំពីបញ្ហា​មីក្រូហិរញ្ញវត្ថុ​

ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០២០audio available

សមាជិក​ក្រុមយុវជន​ចំនួន៦នាក់​នៃខ្មែរថាវរៈ​ ក្នុងនោះមាន​សកម្មជន​សិទ្ធិមនុស្ស ​លោក ហ៊ុន វណ្ណៈ ​ត្រូវបាន​ឃាត់ខ្លួន​ នៅខេត្ត​បាត់ដំបង​ កាលពីយប់មិញ ​ខណៈដែល​កំពុងធ្វើដំណើរ​ត្រឡប់មកពី​តវ៉ាដោយអហិង្សា​ដើម្បីស្នើសុំ​ឱ្យធនាគារ ​និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ផ្អាកការ​បង់សងប្រាក់កម្ចី ​អំឡុងពេល​មានវិបត្តិសេដ្ឋកិច្ច​បង្កឡើង​ដោយការរីករាលដាល​ជាសាកលនៃវីរុសកូវីដ១៩។ ​ព្រះសង្ឃ៥អង្គដែល​បានចូលរួម​ក្នុងការតវ៉ានេះ ​ក៏ត្រូវបាន​រងការ​គំរាមកំហែង​បណ្ដេញចេញពីវ​ត្តផងដែរ​ លុះត្រាតែព្រះអង្គ​ផ្ដិតមេដៃ​លើកិច្ចសន្យាមួយថា​ នឹងបញ្ឈប់​ភាពសកម្មរបស់ព្រះអង្គ​ ជំនួស​អ្នកខ្ចីប្រាក់តទៅទៀត។​

អ្នកតវ៉ា​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​នៅតាមដង​ផ្លូវខាងក្រៅ​វត្តដំរីស​ នៅពេល​ពួកគាត់កំពុង​ធ្វើដំណើរមកពី​ការដើរហែក្បួន​ដែលមានផ្សាយផ្ទាល់​នៅលើបណ្ដាញសង្គម ​នៅចំពីមុខគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមួយចំនួន​ដូចជា ប្រាសាក់ ​និងអេអឹមខេ (AMK) ជាដើម។ ​

សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​តំណាង​សហគមន៍​ជុំវិញ​ការដាក់ញត្តិ​ស្នើសុំ​ជំនួយ​ អំឡុង​ពេលរីករាល​ដាល​វីរុស​កូវីដ១៩

ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាសង្គមស៊ីវិល​មានរាយដូច​ខាងក្រោម​ សូមសម្ដែងការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​តំណាងសហគមន៍​មកពីខេត្ត-រាជធានី​ផ្សេងៗ​ទូទាំងប្រទេស​ កាលពីថ្ងៃអង្គារ​ ទី២៨​ ខែមេសា​ ឆ្នាំ២០២០ ។ ​តំណាងសហគមន៍​ទាំងនេះ ​ត្រូវបាន​ឃាត់ខ្លួន​ដោយមិនត្រឹមត្រូវ​អស់រយៈពេល​ប្រមាណជា៧ម៉ោង​ និងត្រូវបាន​ហៅទៅសួរចម្លើយ​អំឡុងពេល​ព្យាយាម​ដាក់ញត្តិ​ស្នើសុំ​ជំនួយ​ពីរាជរដ្ឋាភិបាល​បន្ថែមទៀត​ដល់សហគមន៍​ងាយរងគ្រោះ ​ក្នុងពេល​ប្រឈមនឹង​វិបត្តិវីរុសកូវីដ១៩ ។

ប្រជាសហគមន៍​ជាង៣០នាក់​មកពីខេត្ត-រាជធានី​ផ្សេងៗ​ទូទាំងប្រទេស​បានជួបជុំគ្នា​ក្នុងរាជធានីភ្នំពេញ​ ដើម្បីដាក់ញត្តិ​ ដែលមានការស្នើសុំ​ឱ្យជួយទ្រទ្រង់ជីវភាព​រស់នៅដូចជា​ សំណូមពរ​ឱ្យរាជរដ្ឋាភិ-បាល​ជួយផ្ដល់ការ​គាំទ្រផ្នែកសុខាភិបាល​ចំពោះសហគមន៍​ងាយរងគ្រោះ ​ការផ្អាកបំណុល​គ្រឺះស្ថាន​មីក្រូហិរញ្ញវត្ថុ​និងអ្នកផ្ដល់​ប្រាក់កម្ចីឯកជន​ និងផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ផ្ទាល់ដូចជា​ ការពន្យាពេល​បង់ថ្លៃជួល​សម្រាប់អ្នកក្រីក្រ និង​​កម្មករ​ប្រកបរបរ​ក្នុងវិស័យ​ទាំងក្នុង​និងក្រៅប្រព័ន្ធ ក៏ដូចជា​ការឧបត្ថម្ភ​ប្រាក់អំឡុងពេល​ស្នាក់នៅផ្ទះជាដើម ។​

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ