បណ្ណាល័យ

ពលកម្មដោយបង្ខំ និងទាសភាពបំណុល

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ឆ្នាំ​២០២៤

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៤

សហព័ន្ធ​សហជីព សហជីព កម្មករ​និយោជិត និង​ក្រុម​សង្គម​ស៊ីវិល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ។

ការប្រារព្ធ​ទិវា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​ទី​ស្តីការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​នៅ​ក្បែរ​រមណីយដ្ឋាន​ វត្ត​ភ្នំ និង​មុខ​រដ្ឋ​សភា​ជាតិ ។

មេដឹកនាំ​សហជីព​ និង​កម្មករ​និយោជិត បាន​និយាយ​អំពី​សមិទ្ធផល​ដែល​អ្នក​ទាំង​នោះ​សម្រេច​បាននៅ​ក្នុង​ចលនា​ទាម​ទារ​សិទិ្ធ​ការងារ ប៉ុន្តែបាន​ព្រមាន​ និង​ស្នើសុំឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ លើ​សមាជិក​សហជីពនិង​សកម្មជន​សិទិ្ធ​ការងារ ​ការ​រឹត​ត្បិត​សិទិ្ធ​សេរីភាព​កម្មករ និង​សិទិ្ធ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ប្រាក់​ឈ្នួល​និង​លក្ខខណ្ឌ​ការងារ​សមរម្យ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ ។ ​

វីដេអូ | កម្លាំង​នៃ​សាមគ្គី​ភាព

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៤audio available

​ថ្ងៃនេះ​ ​យើងខ្ញុំ​នឹង​នៅតែ​បន្ត​ឈ​រយ៉ា​ង​រឹង​មាំ​ជាមួយ​កម្មករ​និយោជិត​នៅ​កម្ពុជា​ ​និង​នៅ​ក្នុង​សកលលោក​ ​។​ ​យើងខ្ញុំ​ក៏​នឹង​ចូលរួម​ជាមួយ​អ្នក​ទាំងនោះ​ ​ដើម្បី​តស៊ូ​ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​កិច្ចសន្យា​និង​ប្រាក់ខែ​សមរម្យ​ ​ហើយ​សិទិ្ធ​សេរីភាព​ការងារ​និង​សេចក្តីថ្លៃថ្នូរ​របស់​កម្មករ​និយោជិត​ ​នឹង​ត្រូវ​បាន​គោរព​យ៉ាង​ពេញលេញ​ ​។​

​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​ឆ្នាំ​២​០​២​៤​ ​អង្គការ​ ​លី​កា​ដូ ​ដៃគូ​សង្គម​ស៊ីវិល​ ​និង​សហជីព​មួយ​ចំនួន​ ​នឹង​ចេញផ្សាយ​នូវ​វីដេអូ​មួយ​ ​បង្ហាញ​ពី​សមិទ្ធផល​ ​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​ដែល​ចលនា​សិទិ្ធ​កម្មករ​និយោជិត​កំពុង​ជួបប្រទះ​ ​។​ វីដេ​អូ​នេះ​ ​ក៏​បង្ហាញ​ពី​ការ​រួមចំណែក​ ​និង​ការ​លះបង់​របស់​សកម្មជន​សិទិ្ធ​ការងារ​ ​និង​សកម្មជន​សហជីព​ ​ដូចជា​ ​លោក​ ​ជា​ ​វិជ្ជា​ ​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការគោរព​សិទិ្ធ ​និង​ការពារ​អត្ថប្រយោជន៍​កម្មករ​និយោជិត​នៅ​ក្នុង​ប្រទេស​ ​។​

​យើងខ្ញុំ​នឹង​ឈរ​ជាមួយ​សហជីព​ ​ដើម្បី​បន្ត​តស៊ូ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ ​និង​ការគោរព​សិទិ្ធ​ការងារ​ ​។

សេចក្តីថ្លែងការណ៍ | ​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​ ​មិនគួរ​ត្រូវ​បាន​ផ្អាក​ ​ហើយ​អាជ្ញាធរ​គួរ​ទទួលខុសត្រូវ

ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤audio available

យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​អង្គការសង្គម​ស៊ីវិល​ ​និង​សហគមន៍​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​មាន​សេចក្តីសោក​ស្តាយ​ ​និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ ​ដែល​អាជ្ញាធរ​សង្កាត់​និរោធ​ ​និង​ខណ្ឌ​ច្បារអំពៅ​ ​បាន​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​ ​និង​រុះរើ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ​ “​ផ្ទះ​ ​និង​ជីវិត​” ​របស់​អង្គការ​សមាគម​ធាងត្នោត​ ​កាលពី​ថ្ងៃ​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ភោជនីយដ្ឋាន​សួន​ចំប៉ី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​មូលហេតុ​ ​និង​មិនបាន​ជូនដំណឹង​ជាមុន​ ​។​

​ពិព័រណ៍​រូបថត​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​នាំ​យក​ពី​ទុក្ខ​កង្វល់​ ​និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​ ​និង​ចូល​រួមគ្នា​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ ​។​

របាយការណ៍ | ចំណង​ក្នុង​ឡឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​នៅ​កម្ពុជា​ ​ខណៈ​ដែល​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ​។​

​ថ្ងៃនេះ​ ​ជា​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​សូម​ស្នើសុំ​សារ​ជាថ្មី​ដល់​តួអង្គ​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​អនុវត្ត​អវិជ្ជមាន​ទាំងនេះ​ ​។​ ​កម្មករ​ត្រូវ​រួចផុត​ពី​ការ​ផ្តល់​កំលាំង​ពលកម្ម​ដើម្បី​តែ​ដោះ​បំណុល​ ​។​ ​ច្បាប់​ទាក់ទង​ពលកម្ម​កុមារ​ត្រូវ​ ​តែ​ពង្រឹង​ ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ត្រូវ​បញ្ឈប់​ការ​ដុត​កាកសំណល់​ ​របស់​ពួកគេ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ ​និង​កូន​ៗ​របស់​ពួកគេ​ ​។

កម្រង​រូបភាព | សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​

សេចក្តីថ្លែងការណ៍ | ការ​លុបបំបាត់​ទាសភាព​នៅក្នុង​ប្រទេសកម្ពុជា

ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២២audio available

យើងខ្ញុំ សូម​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​របាយការណ៍​បង្ហាញ​ពី​ការ​កើតឡើង​យ៉ាងច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មានការ​ធ្វើពលកម្ម​ដោយបង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា នៅក្នុង​ប្រទេស ។ ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្តាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​បង្ហាញថា មនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ ។ យើងខ្ញុំ សូម​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​រួមគ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយតបទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទាំងនេះ ក៏ដូចជា​ស៊ើបអង្កេត​ភាព​ស្មុគស្មាញ​ដែល​ត្រូវ​បាន​លើកឡើង​រវាង​អាជ្ញាធរ រដ្ឋ និង​សហគ្រាស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ ។

សេចក្តីថ្លែងការណ៍ | នៅថ្ងៃទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ លីកាដូ​ស្នើសុំ​ឱ្យអាជ្ញាធរ​អនុវត្តច្បាប់ស្ដី​អំពី​ពលកម្ម​កុមារ​ឱ្យមាន​ប្រសិទ្ធភាព

ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩audio available

ថ្ងៃនេះ​ អង្គការ​លីកាដូ​បានចូលរួម​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្មកុមារ​ ដោយមាន​រៀបចំសកម្មភាព​មួយចំនួន​នៅក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​ចំនួនពីរ​រួមមាន សិប្បកម្ម​ផលិតឥដ្ឋ​ ខេង ហុក ស្ថិត​ក្នុងស្រុកខ្សាច់កណ្ដាល​ និង​សិប្បកម្ម​ផលិតឥដ្ឋ​ ត្បូងពេជ្រ​ ស្ថិតក្នុង​​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល។​ មនុស្ស​ប្រមាណជា​ ២០០​នាក់ បានចូលរួម​ប្រារព្ធ​ទិវានេះ ក្នុងនោះ​មាន​ម្ចាស់​សិប្បកម្ម​ផលិតឥដ្ឋ​ កម្មករ-កម្មការិនី​ និងកុមារ។ ​ការប្រារព្ធ​ទិវានេះ​ធ្វើឡើង​ ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិតឥដ្ឋ​ ពាក់ព័ន្ធ​នឹងបទល្មើស​ព្រហ្មទណ្ឌ​ និងផលវិបាក​នៃការប្រើប្រាស់​ពលកម្ម​កុមារ​ និងទាសភាព​បំណុល​ ក៏ដូចជា​សារៈសំខាន់​នៃសុវត្ថិភាព​នៅកន្លែង​ធ្វើការជាដើម។

ការប្រារព្ធ​ទិវា​ទាំងពីរ​ទីតាំង​ខាងលើនេះ​ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ធានាថា​ ម្ចាស់​សិប្បកម្ម​ផលិតឥដ្ឋ​ទាំងពីរ​ និង​នយោជិត​ទាំងអស់​ដែល​ធ្វើការ​នៅទីនោះ​ ទទួល​បានការយល់ដឹង​ប្រសើរ​ជាងមុន​ស្ដីពី ​ហានិភ័យ​នៃការ​ប្រើប្រាស់​ពលកម្ម​កុមារ​ និង​ទាសភាព​បំណុល។​ ក្រៅពីនេះ​ ក៏មានការ​ធ្វើបទ​បង្ហាញ​ និង​ចែកខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ ដល់​ម្ចាស់​សិប្បកម្ម​ និង​កម្មករ​ ពាក់ព័ន្ធ​នឹងបទ​បញ្ញត្តិ​មួយចំនួន​នៅក្នុង​ច្បាប់ស្ដីពី​ការងារ​ និង​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​នឹងអនុសញ្ញា​លេខ ១៨២​ របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ដើម្បី​បញ្ឈប់​រាល់ទម្រង់​អាក្រក់​បំផុត​នៃពលកម្ម​កុមារ​។

សេចក្តីថ្លែងការណ៍ | ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦audio available

នា​ថ្ងៃ​ទិវា​អន្តរជាតិ​លុប​បំបាត់​​អំពើ​ទាសភាព​ អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​” ដែល​មាន​បង្ហាញ​នូវ​ភ័ស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​។​ របាយការណ៍​នេះ​បាន​រកឃើញ​ថា​ ទោះ​បី​ជា​មាន​បទ​បញ្ញាត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​បាន​អនុម័ត​ឡើង​ជា​យូរ​ឆ្នាំ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ អាជ្ញាធ​រមាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ​ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

កម្រង​រូបភាព | ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦

ស្រប​​ពេល​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ក៏​មាន​ចេញ​ផ្សាយ​កម្រង​រូបភាព​នេះ ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​ខុសៗ​គ្នា​នៅ​ក្នុង​ដំណើរការ​ផលិតឥដ្ឋ​ និង​លក្ខខណ្ឌ​ការងារ​និង​ការ​រស់នៅ​របស់​មនុស្ស​ពេញវ័យ​និង​កុមារ​ដែល​ធ្វើកា​រ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

អត្ថបទ | ថ្ងៃប្រារព្ធទិវា​ពិភពលោក​ប្រឆាំងពលកម្ម​កុមារ ពលកម្ម​កុមារនៅក្នុង​សិប្បកម្មឡឥដ្ឋ

ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៥audio available

ដើម្បីរំលឹកខួបទិវា​ពិភពលោក​ប្រឆាំង​ពលកម្មកុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ អង្គការ​លីកាដូ​នឹង​ផ្សព្វផ្សាយ​នូវ​សាច់រឿង​នៃ​ដំណើរជីវិត​ផ្ទាល់ខ្លួន​របស់​កុមារ ៥ នាក់ និង មនុស្ស​ពេញវ័យ​ម្នាក់ ។

សាច់រឿងរបស់មនុស្ស​ពេញ​វ័យម្នាក់​ត្រូវបាន​ដាក់បញ្ចូល ដើម្បី​ផ្តល់នូវ​បរិបទ សម្រាប់​សាច់រឿង​របស់កុមារ និង​ដើម្បី​បង្ហាញ​ពីមូលហេតុ​សំខាន់ៗ​មួយ​ចំនួន ដែលនាំ​ឲ្យកុមារ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ។

សេចក្តីថ្លែងការណ៍ | នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ពលកម្ម​កុមារ អង្គការ លីកាដូ សូម​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ប្ញសគល់​នៃ​ការប្រើ​ពលកម្ម​កុមារ

ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៤audio available

អង្គការ លីកាដូ នឹងប្រារព្ធ​ទិវាអន្តរ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ ឆ្នាំ ២០១៤ ដោយរៀបចំ​កម្មវិធី​សហគមន៍​ចំនួន​ពីរ កន្លែងគឺ៖ ទីមួយ​គឺនៅ​សង្កាត់​ដង​ទង់ ខេត្ត​កោះកុង និង​ទីពីរ​នៅ​ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។ គោលបំណង​នៃការ​រៀបចំ​ព្រឹត្តិការណ៍​នេះគឺ​ដើម្បី​លើក​កម្ពស់ការ​យល់ដឹង​ពីពលកម្ម​លើកុមារ​នៅក្នុង​វិស័យជា​ច្រើន និងជំរុញ​ឲ្យ​សហគមន៍​លើក​ឡើងនូវ​សំណួរ​សំខាន់ៗ ហើយនិង​ផ្តល់យោបល់​ជូនអាជ្ញាធរ​មូលដ្ឋាន អំពីមធ្យោបាយ​បញ្ឈប់​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​លើកុមារ។ ទិវាអន្តរ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​នឹងត្រូវ​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​១២ ខែ​មិថុនា ។

របាយការណ៍សង្ខេប | ការចាកចេញពីឡឥដ្ឋ៖ ពលករកុមារម្នាក់ បន្តពុះពារដើម្បីការសិក្សា សម្រាប់អនាគតដ៏ ល្អរបស់ខ្លួន

ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៣

សុធា ដែល​ជា​ពលករ​កុមារ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ ១៦ ឆ្នាំ​របស់​សុធា រស់​នៅ និង​ធ្វើ​ការ​នៅ​ក្នុង​ឡឥដ្ឋ​មួយ​នៅ​ក្នុង​ឃុំ​បាក់​ខែង។ សុធា គឺជា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អាយុពី ៥ ដល់ ១៧ ឆ្នាំ ដែល​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ធ្វើ​ការ​ជា​កម្មករ​ឡ​ឥដ្ឋ ហើយ​ទទួល​បាន​ប្រាក់​កំរៃ​តិច​តួច ឬគ្មាន​ទទួល​បាន​អ្វីសោះ។ ទោះ​ជា​ប្រឈម​មុខ​នឹង​ឱកាស និង​ធន​ធាន​ដ៏តិច​តួច​ក៏​ដោយ ក៏​សុធា​ប្តេជ្ញា​​ចិត្ត​ក្នុង​ការ​ធ្វើឲ្យ​ជីវិត​របស់​សុធា និង​គ្រួសារ​របស់​សុធា​ប្រសើរ​ឡើង​ដែរ។ សុធា និយាយ​ថា ជំហាន​ដំបូង និង​សំខាន់​បំផុត គឺការ​ទទួល​បាន​ការ​អប់រំ​ដ៏ល្អ​មួយ។

Briefing Paper | New Sub-Decree on Migrant Labor Fails Dismally on Workers Rights

ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០១១

Cambodia's recently-enacted sub-decree on migrant labor is a "dismal failure" for workers and should be scrapped in favor of a new law, according to an analysis by LICAHDO.

LICADHO has documented horrific abuses in the industry over the past two years, including the use of debt bondage, deaths inside pre-departure training centers, the recruitment of underage workers, illegal detention of workers, the facilitation of forged documents, and the failure to pay salaries. None of these areas are addressed in the new law. Worker protections, meanwhile, are vague, limited in scope, and in many cases less stringent than the 1997 law it superseded, Sub-Decree 57.

សេចក្តីថ្លែងការណ៍ | ទិវាពិភពលោកប្រឆាំងនឹង​ពលកម្ម​កុមារ : ១២ មិថុនា ២០១១

ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១១

ខ្ញុំ​បាន​ឈប់រៀន ដើម្បីទៅធ្វើជាអ្នកបម្រើការងារផ្ទះ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម៉្លេះ។ ខ្ញុំ​ទទួល​បាន​ប្រាក់ខែ​ត្រឹម​តែ ១០ ម៉ឺន​រៀល ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ហើយ​ម្តាយ​របស់​ខ្ញុំ​បាន​បើក​ប្រាក់​ទាំង​នោះ​ពី​ម្ចាស់​ផ្ទះ​ជា​មុន​ស្រេច។ បន្ថែម​ពី​លើ​ការងារ​ផ្ទះ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទៅ​លក់​ចង្រិត​ចៀន នៅ​តាម​ហាង​លក់​ស្រាបៀរ និង​កន្លែង​ផ្សេង​ទៀត​។​ បន្ទាប់​ពីធ្វើការ​នៅ​ផ្ទះ​នោះ​បាន​ ៣ខែ ប្តី​របស់​ម្ចាស់​ផ្ទះ​បាន​ចាប់​រំលោភ​ខ្ញុំ ពេល​ដែល​ខ្ញុំ​នៅ​ផ្ទះ​ម្នាក់​ឯង។ ខ្ញុំ​ត្រូវ​ប្តី​របស់​ម្ចាស់​ផ្ទះ​ក៍​បាន​នាំ​ខ្ញុំ​ទៅ​ចាក់​ថ្នាំ​បង្ការ​មិន​អោយ​មាន​កូន​ផងដែរ។

នេះជាសាច់រឿងរបស់ក្មេងស្រីអាយុ ១៣ឆ្នាំ ម្នាក់ ដែល​មក​ពីខេត្ត​មួយ ហើយ​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​បម្រើ​ការងារ​ផ្ទះ ដើម្បី​ដោះ​បំណុល។

អង្គការលីកាដូ និងអង្គការទស្សនៈពិភពលោកកម្ពុជា នឹង​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ នៅ​ថ្ងៃ​ទី១០ នឹង​ថ្ងៃ​ទី១២ ខែ​មិថុនា ដោយ​មាន​រៀប​ចំ​កម្ម​វិធី​ពី​រ​ ដើម្បី​លើក​កំពស់​ការយល់​ដឹង និង​ការ​ចូល​រួម​លុបបំបាត់​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពល​កម្មកុមារ។

អត្ថបទ | LICADHO Promotes Children's Rights in Cambodia With Two Events

ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១០

In June 2010, LICADHO helped organized two events to promote the rights of children in Cambodia. International Children's Day was celebrated on June 1st, with the slogan "Community Without Trafficking." The World Day Against Child Labour occurred on June 12th under the theme "I protect the children, do you?"

The two events are celebrated every year to highlight children's rights and promote prevention and elimination of the worst forms of child labor. The aim is also to draw public attention and increase awareness of children's rights violations.

សេចក្តីថ្លែងការណ៍ | World Day Against Child Labour

ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១០

“When I was putting the soil into the mixing machine, the soil was stuck, so I tried to push it in, suddenly the machine caught my arm inside. After the incident, I returned to hometown to live with my single father and three younger brothers. I need to look after all of them because my father is mentally weak. I am so hopeless and my dreams are also destroyed, as I am disabled and uneducated. I don’t know what I can do besides tending cows every day. I left school when I was in grade 1 before I went to work in the brick factory.”

A 16-year-old boy who lost his left arm while he was working in a brick factory.

LICADHO and World Vision Cambodia will mark World Day Against Child Labour on June 12, 2010, by organizing a street march and local concert in Sangke District, Battambang. The event aims to sensitize the public on the issues of child labour, particularly on child labour in brick factories. The event will take place between 3 p.m. and 9:30 p.m.

អត្ថបទ | Joint Research Report Released on Impact of Child Labor in Cambodia

ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០០៨

Sophal* was only six when he became a child brick factory worker. The rest of his family has spent over five years working in the brick factory. Together, the family of five earns less than US$25 per month. The work is hard, and the children often get sick. The job involves repetitive lifting, carting and drying of clay, and hauling brick blocks in and out of hot furnaces.

On May 7, World Vision Cambodia (WVC) and LICADHO launched a joint research report "Child Labor in Brick Factories - Causes and Consequences" at a workshop in Battambang city. The research, conducted in July 2007, aimed to identify causes and consequences of child labor in brick factories in the surrounding areas of Battambang city.

របាយការណ៍ | Child Workers in Brick Factories: Causes and Consequences A Research Study

ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០០៨audio available

As part of the campaign against the worst forms of child labor for the wellbeing of Cambodian children, LICADHO and World Vision Cambodia have commissioned the research team, led by Dr. Poch Bunnak, to conduct a study on children working in brick factories. The study was conducted in July 2007 to identify the causes and consequences of child labor in brick factories in Battambang and Sang Ke districts, the surrounding areas of Battambang
provincial city.

Data were collected using interviewer-completed questionnaires from three main sources (132 child workers, 43 parents, and 15 brick factory owners or managers) from 26 brick factories. It is estimated that between 400 and 500 children work daily in these brick factories during the high labour-demand season.

អត្ថបទ | Children in Cambodia suffer from the worst forms child labor

ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០០៧

Although Cambodia has seen rapid economic growth in recent years, it is still one of the poorest countries in the world with most of its citizens living in poverty. The reality of poverty is that it is indiscriminate and affects not only adults but also children. This sadly forces many young children to engage in domestic and manual labor to support their families, with a large proportion working under severe conditions.

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ