បណ្ណាល័យ

សេរីភាពអ៊ីនធឺណិត

សេចក្តីថ្លែងការណ៍ | ក្រុម​សង្គមស៊ីវិល​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ

ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១audio available

យើងខ្ញុំ​ជាក្រុមសង្គមស៊ីវិល​ដូចមាន​រាយ​ឈ្មោះ​នៅ​ខាងក្រោម​ មានការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះអនុក្រឹត្យ​ស្តីពីការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ កាលពី​ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ​នេះ និងស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​និរាកណ៍​អនុក្រឹត្យនេះ​ឱ្យបានឆាប់រហ័ស ។​ នៅពេល​ដែល​ត្រូវបាន​អាជ្ញាធរដ្ឋ​អនុវត្ត​ អនុក្រឹត្យនេះ នឹង​​រឹត​ត្បិតទៅលើ​សិទិ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​សិទិ្ធសេរីភាព​ក្នុងការ​បញ្ចេញមតិ​ សិទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ សិទិ្ធ​លើឯកជនភាព​ ភាពប្រកួតប្រជែង​នៃក្រុមហ៊ុន​ ផ្តល់​សេវាអ៊ីនធឺណិត​នៅកម្ពុជា​ ដែលនេះ​អាចនឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ ។​

មាត្រា​មួយចំនួន​នៃអនុក្រឹត្យ​ខាងលើ ​ជាពិសេស​មាត្រា៦ ​មាត្រា១២​ មាត្រា១៣​ និងមាត្រា១៤​ មានខ្លឹមសារ​ទូលំទូលាយ​ និង​មិនសូវ​ច្បាស់លាស់ ​និងមាន​លក្ខណៈ​រឹតត្បិត​យ៉ាងខ្លាំង​ដល់​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ភាពប្រកួតប្រជែង​នៃប្រតិបត្តិករ​ទូរគមនាគមន៍​នៅកម្ពុជា ។​

សេចក្តីថ្លែងការណ៍ | សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​ការ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ

ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០audio available

យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ សូមមេត្តា​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ​ អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ លោក សុខ​ ឧត្តម​ និង​លោក សុវណ្ណ រឹទ្ធី​ និង​បញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​ចំពោះ​អ្នកសារព័ត៌មាន​មិនស្ថិត​ក្នុងការ​ឃុំឃាំង​ផ្សេងទៀត​ ដែល​ប្រឈមមុខ​នឹងការ​ផ្ដន្ទាទោស​ដោយសារ​ការងារ​រាយការណ៍​ព័ត៌មាន​របស់​ពួកគាត់ ​។ យើងខ្ញុំ ​ក៏សង្ឃឹម​យ៉ាងមុតមាំថា​ រាជរដ្ឋាភិបាល​នឹងប្រគល់​អាជ្ញាប័ណ្ណវិទ្យុ​ និង​គេហទំព័រ​ផ្សាយព័ត៌មាន​ ដែលត្រូវបាន​ដកហូត​កន្លងមក​និងក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ដល់​ម្ចាស់​អាជ្ញាប័ណ្ណទាំងអស់នោះ​ឱ្យបាន​ដំណើរការ​ឡើង​វិញ ។

កាលពីថ្ងៃពុធ​សប្ដាហ៍នេះ​ នគរបាល​បានចាប់ខ្លួន​ម្ចាស់ស្ថានីយ​វិទ្យុ​ក្នុងស្រុក​មួយនៅ​ខេត្តកំពង់ឆ្នាំង​គឺលោក សុខ ឧត្តម​ ដោយ​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍” ។​ ជាញឹកញាប់​ លោក ​ឧត្តម បាន​រាយការណ៍​ពីជម្លោះដីធ្លី​ដែលបាន​អូសបន្លាយពេល​ជាយូរមកហើយ​រវាង សហគមន៍​កសិករ​មូលដ្ឋាន​ និងមន្ត្រីថ្នាក់ស្រុក​ដ៏មានអំណាច​ ។ មុនពេល​ចាប់ខ្លួន​លោក ឧត្តម​ មួយថ្ងៃ ​ក្រសួង​ព័ត៌មាន​បានលុបចោល​អាជ្ញាប័ណ្ណ​ផ្សាយព័ត៌មាន​របស់លោក​គឺ ​ស្ថានីយ​វិទ្យុរឹទ្ធីសែន​ និងគេហទំព័រ​របស់វិទ្យុនេះ ​ទោះបីជា​ លោក​ ឧត្តម​ មិនទាន់​ត្រូវបានចោទ​ប្រកាន់​ពីបទល្មើស​ណាមួយ​នៅពេលនោះក៏​ដោយ ។​ លោក​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំសវនាការ​ ។​

សេចក្តីថ្លែងការណ៍ | អង្គការ​សង្គមស៊ីវិល​សម្ដែងការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការបន្ត ​ធ្វើទុក្ខ​បុកម្នេញ​មកលើ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៨audio available

យើងខ្ញុំ​ជា អង្គការ​សង្គមស៊ីវិល​ ដែល​មាន​រាយនាម​ដូចខាងក្រោម​ សូមសម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្តន៍​ចុងក្រោយ​នេះ ទៅ​លើ​សេរីភាព​សារព័ត៌មាន ​ពាក់ព័ន្ធ​នឹងភាពមិន​ច្បាស់លាស់ ​នៃ​ការលក់​ស្ថាប័ន​កាសែត​ភ្នំពេញប៉ុស្ដិ៍​ និងការ​បញ្ជាភ្លាមៗ​របស់​ម្ចាស់ថ្មី​នៃកាសែត​នេះ ឱ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន ​ដែលបាន​ចេញ​ផ្សាយរួច​។ ទង្វើនេះ​បាន​នាំ​ឱ្យអ្នករាយការណ៍​ព័ត៌មាន​ និងបុគ្គលិកជាន់​ខ្ពស់ចំនួន​១៣នាក់ ​សម្រេចចិត្ត​លាឈប់​ពី​ការងារ ខណៈដែ​ល​និពន្ធ​នាយក​នៃកាសែតនេះ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ​។

អត្ថបទខ្លីៗ | សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ សំ សុខា​ លើ​ករណី​គប់​ស្បែកជើង​ដាក់ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា

ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៨audio available

នៅថ្ងៃនេះ​ សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​បាន​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ សំ សុខា​ ដោយ​ចោទ​ប្រកាន់​ពី “បទប្រមាថ”​ និង​ “បទ​ញុះញង់​ឱ្យមាន​ការរើសអើង​” បន្ទាប់​ពី​អ្នកស្រី​បានបង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​សកម្មភាព​របស់​អ្នកស្រី​កំពុង​គប់ស្បែក​ជើង​ទៅលើ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី​ សុខា​ ត្រូវបាន​ផ្ដន្ទាទោស​ដោយ​កំបាំងមុខ​ និង​ត្រូវបាន​នាំខ្លួន​ពី​ប្រទេសថៃ​ កាល​ពីខែ​មុន​ ទោះបីជា​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ពី ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន (UNHCR)​ ក៏ដោយ។​ ករណី​របស់​អ្នកស្រីត្រូវ​បាន​ជំនុំជម្រះ​ម្ដងទៀត​ កាលពី​ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៨។​

នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះជា​សាធារណៈ​ក្នុងខែ​មេសា​ ឆ្នាំ​២០១៧​ (មុនពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់)​ មានរួម​បញ្ចូល​នូវពាក្យ​ពេចន៍​ និង​មតិរិះគន់​ខ្លាំងៗ​របស់​អ្នកស្រី​ចំពោះ​សម្ដេច​នាយករដ្ឋមន្រ្តី។​ នៅក្នុង​វីដេអូ​ក៏បាន​បង្ហាញថា​ អ្នកស្រី​ក៏បាន​គប់ស្បែក​ជើងសំដៅ​ទៅលើ​រូប​សម្ដេច​នាយករដ្ឋមន្រ្តី​ និង​រូប​សម្ដេច​ប្រធាន​រដ្ឋសភា។

សេចក្តីថ្លែងការណ៍ | ច្បាប់ថ្មីស្តីពី​ទូរគមនាគមន៍​ប៉ះពាល់​ដល់​សិទិ្ធ និង​សេរីភាព​បុគ្គល

ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦audio available

ច្បាប់ស្តីពីទូរគមនាគមន៍ គឺជាការ​គម្រាម​កំហែង​មួយ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​លើប្រព័ន្ធ​អ៊ិនធើណេត​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ទៅ​លើ​ទំនាក់ទំនង​ឯកជន​ដែល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​នានា។

នៅក្នុង​របាយការណ៍​សង្ខេប​មួយ​​ដែល​ត្រូវបាន​ចេញ​ផ្សាយ​នាថ្ងៃនេះ អង្គការ លីកាដូ បានវិភាគ​ទៅលើ​មាត្រា​ជាច្រើន​នៃច្បាប់​នេះ​មាន​ការ​រិតត្បិត​យ៉ាងខ្លាំង (ផ្តល់សិទិ្ធ​ឲ្យ​អាជ្ញាធរ​រដ្ឋជ្រៀត​ជ្រែក​ចូល ទៅក្នុង​ជីវិត​ឯកជន​របស់​បុគ្គល​ម្នាក់ៗ អាច​បំផ្លាញ​ភស្តុតាង​នៅមុន​ពេលមាន​សវនាការ​លើរឿង​ក្តី​ព្រហ្មទណ្ឌ ឬ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​ទូរគមនាគមន៍​ទាំងស្រុង​ប្រសិន​បើមាន​ការសម្រេច​ចិត្ត​ថាត្រូវ​តែធ្វើ)។ វិធាន​ការ​ដ៏​លើសលុប​របស់​ច្បាប់​នេះ ជាពិសេស​មាត្រា​ដែល​ចែងពី​បទល្មើស​ព្រហ្មទណ្ឌ​ថ្មីៗ បង្ហាញ​នូវ​គោល​បំណង​ពិត​របស់​ច្បាប់​នេះ៖ ដើម្បី​បំភិត​បំភ័យ​បុគ្គល​ម្នាក់ៗ ដាក់​ទណ្ឌកម្ម​ដល់​ការអនុវត្ត​សិទិ្ធ​និង​សេរីភាព​ជា​មូលដ្ឋាន និង​កាត់បន្ថយ​បុគ្គល ឬក្រុម​ជំទាស់។

អត្ថបទខ្លីៗ | និស្សិតខ្មែរម្នាក់ ត្រូវ​បាន​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ ដោយ​សារ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក

ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៦

នារសៀលនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​លោក គង់ រ៉ៃយ៉ា អាយុ ២៥ឆ្នាំ ជា​និស្សិត​សាកល​វិទ្យាល័យ​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ខែ ដោយសារ​តែ​មាន​ការ​បង្ហោះ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក អំពាវនាវ​ឲ្យ​មាន “បដិវត្តពណ៌”។ ការផ្តន្ទាទោស​របស់​លោក បង្ហាញ​ពីការ​វិវឌ្ឍ​ចុង​ក្រោយ​នៅក្នុង​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​អាជ្ញាធរ​ក្នុងការ​ចាត់​វិធាន​ការ​ទៅ​លើ​ការ​បញ្ចេញ​មតិ​តាមអ៊ិន​ធើណេត។

លោក គង់ រ៉ៃយ៉ា ដែលជាប្រធាន​បណ្តាញ​និស្សិត​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​មាន​ការ​បង្ហោះ​សារ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាល​ពីថ្ងៃទី២០ ខែ​សីហា (រយៈពេល​តិច​ជាង​មួយ​ខែ បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​នគរបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ចាត់វិធាន​ការ​លើ​ក្រុមណា ឬ​បុគ្គល​ណា​ម្នាក់ ដែល​ប៉ុនប៉ង​ធ្វើ “បដិវត្ត​ពណ៌”។ លោក ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ ម១។ ដោយ​ផ្អែក​លើការ​ផ្តន្ទាទោស​ថ្ងៃនេះ លោក​នឹង​បន្ត​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​ជិតមួយ​ឆ្នាំទៀត។

ដំណើរឃ្លាត​ចេញពី​អ៊ីនធឺណិត? ការគម្រាមកំហែង​ចំពោះ​សេរីភាព​លើប្រព័ន្ធ​អ៊ីនធឺណិត​ដែលទើបរកឃើញ​ថ្មីនៅ​កម្ពុជា

ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៥audio available

មាតិកាសម្លេងនេះ មានចំណងជើងថា៖ “ដំណើរ​ឃ្លាត​ចេញ​​ពី​អ៊ីន​ធឺណិត? ការ​គម្រាម​​កំហែង​​​ចំពោះ​​សេរីភាព​​​​លើ​​ប្រព័ន្ធ​​អ៊ីន​​ធឺណិត​​ដែល​រក​ឃើញថ្មី ​នៅ​កម្ពុជា” ស្តី​អំពី​​សារ​សំខាន់​នៃ​អ៊ីន​ធឺណិត​​សម្រាប់​​សេរីភាព​​ក្នុង​ការ​​ បញ្ចេញ​​មតិ​​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា និង​​ការ​​គម្រាម​​កំហែង​​​ដែល​​កំពុង​កើត​មាន​​ឡើង​លើ​មធ្យោបាយ​ក្នុង​ការ​ បញ្ចេញ​មតិ​ប្រភេទ​នេះ។

របាយការណ៍ | ដំណើរឃ្លាត​ចេញពី​អ៊ីនធឺណិត? ការគម្រាមកំហែង​ចំពោះ​សេរីភាព​លើប្រព័ន្ធ​អ៊ីនធឺណិត​ដែលទើបរកឃើញ​ថ្មីនៅ​កម្ពុជា

ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៥

នៅក្នុង​ទិវាពិភពលោក​ស្តីពី​​ព័ត៌មាន​សង្គម អង្គការ លីកាដូ បាន​ចេញ​នូវ​របាយ​ការណ៍​​មួយ​​ដែល​មាន​ចំណងជើង​ថា៖ “ដំណើរ​ឃ្លាត​ចេញ​ពី​អ៊ីនធឺណិត? ការគម្រាម​កំហែង​ចំពោះ​​សេរីភាព​លើប្រព័ន្ធ​អ៊ីនធឺណិត​​ដែល​រក​ឃើញថ្មី​នៅ​កម្ពុជា” ដោយ​ពិពណ៌នា​អំពី​សារសំខាន់​នៃ​អ៊ីនធឺណិត​សម្រាប់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅក្នុង​​ប្រទេស​កម្ពុជា និង​ការ​គម្រាម​កំហែង​ដែល​កំពុង​កើត​មាន​ឡើង​​លើ​មធ្យោបាយ​ក្នុង​ការ​បញ្ចេញ​មតិ​​ប្រភេទ​នេះ។

សេចក្តីថ្លែងការណ៍ | សូម​ផ្តល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សារ​ព័ត៌មាន៖ សម្រាប់​ការ​មិន​កម្រិត​ការ​ចូល​ក្នុង​គេហ​ទំព័រ​បណ្តាញ​សង្គម​

ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៣audio available

យើងខ្ញុំ ជា​អង្គការ​សង្គម​​ស៊ីវិល​​មាន​​រាយ​​នាម​ដូច​ខាង​ក្រោម សូមសំណូមពរដល់ក្រុមហ៊ុន​ទូរស័ព្ទចល័តម៉េតហ្វូន (Metfone) ដែលជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​អ៊ិនធើណែត (ISP) បានចុះបញ្ជី និង​ប្រតិបត្តិការ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា សូមធ្វើ​ការ​​ពន្យល់​ឲ្យ​បាន​លំអិត អំពីការបិទគេហទំព័រទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) នាថ្ងៃនេះ ក៏ដូចជា​ការ​បិទ​គេហទំព័រ Ki-Media ដែល​នៅ​តែ​បន្ត​មិន​អាច​បើក​បាន​រហូត​មក។

កាល​ពី​ព្រឹក​មិញ​នេះ នៅវេលា​ម៉ោង​ប្រហែល ៩ ព្រឹក អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធើ​ណេត​របស់ក្រុមហ៊ុន ម៉េតហ្វូន (Metfone) ជាច្រើន បាន​រាយ​ការណ៍​ថា អ្នក​ទាំង​នោះ​មិន​អាច​ចូល​ទៅក្នុង​គេហទំព័រ ហ្វេសប៊ុក (Facebook) បានទេ។ ការ​កាត់​ផ្តាច់​នេះ មាន​រយៈ​ពេល​ច្រើន​ជាង ៣ ម៉ោង។

សេចក្តីថ្លែងការណ៍ | “យើងទាំងអស់គ្នាត្រូវការសិទិ្ធទទួលបាន ព័ត៌មាន និងសិទិ្ធក្នុងការជ្រើសរើស”សង្គមស៊ីវិល សូមសំណូម ពរដល់រាជរដ្ឋាភិបាល សូមមេត្តារក្សាសេរីភាពសារព័ត៌មាន

ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៣audio available

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាម ដូចខាងក្រោម សូមស្វាគមន៍ដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​ ក្នុងការលុប ចោលនូវវិធានការណ៍ដ៏មានការភ្ញាក់ផ្អើល ដែលបានចេញកាលពីសប្តាហ៍ មុនក្នុង ការត្រួតពិនិត្យចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយយើងខ្ញុំ ក៏សូមមិនទទួលយកនូវសេចក្តីសម្រេច ក្នុងការអនុវត្តវិធានការត្រួត ពិនិត្យចាប់ពិរុទ្ធបែបនេះ កាលពីពេលមុន។ ក៏ប៉ុន្តែយើងខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរឹតត្បិតដែលនៅតែមាន ដោយហាមឃាត់ទៅលើការរាយការណ៍ព័ត៌មានតាមវិទ្យុបរទេសមួយចំនួនអំពីការបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃ មុនថ្ងៃ បោះឆ្នោត។

យើងខ្ញុំសូមមិនទទួលយកបម្រាមនេះ​ ហើយសំណូមពរដល់រាជរដ្ឋាភិបាលសូមលោកមេត្តាលុបចោលនូវការរឹតត្បិតលើ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ក្នុងអំឡុងពេលមុនការបោះឆ្នោតដ៏សំខាន់នេះ។ យើងខ្ញុំ ក៏សូមអំពាវនាវផងដែរដល់រាជ រដ្ឋាភិបាល សូមលោកមេត្តាធានាថា នឹងមិនមានការរឹតត្បិតដោយការត្រួតពិនិត្យចាប់ពិរុទ្ធតាមប្រព័ន្ធរលកធាតុ​អាកាស​​ ឬ ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានណាមួយដដែលផ្សេងទៀតទេរួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមតាមប្រព័ន្ធអ៊ិនធើណេតផង។

សេចក្តីថ្លែងការណ៍ | សារាចរថ្មី ដើម្បីបិទអាជីវកម្មសាល​អ៊ិនធឺណេតកាហ្វេ

ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១២audio available

រាជរដ្ឋាភិបាល​បានចេញនូវ​សារាចរថ្មីមួយ ដោយបញ្ជាឲ្យ បិទអាជីវកម្មសាល​អ៊ិនធឺណេតកាហ្វេ ដែលមានទីតាំង​ក្នុងចំងាយ ៥០០ម៉ែត្រ ពីគ្រឹះស្ថានអប់រំ និង សាលារៀន (បទបញ្ជា ដែលអាចស្ទើរ​តែហាមឃាត់ការធ្វើអាជីវកម្ម​ជាច្រើន នៅកណ្តាលរាជធានី ភ្នំពេញ ប្រសិនបើត្រូវបានអនុវត្ត)។

សារាចរ ដែលត្រូវបាន​ចេញផ្សាយ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ក៏បានផ្តល់នូវការ​រឹតបន្តឹតថែមទៀតផងដែរ ដោយមិនកំណត់​ត្រឹមតំបន់ដែល ប៉ះពាល់ដល់​សាលារៀនឡើយ។ រាល់អាជីវកម្មសាល​អ៊ិនធឺណេតកាហ្វេ ត្រូវតម្រូវឲ្យ​មានការហាម ប្រាមនូវការលេង “រាល់ល្បែង​ហ្គេមគ្រប់ប្រភេទ”។ សារាចរនេះ បានធ្វើឲ្យសកម្មភាព​លេងល្បែង ហ្គេម មានកម្រិតស្មើគ្នា​នឹងការប្រព្រឹត្តិបទល្មើស។

សេចក្តីថ្លែងការណ៍ | LICADHO Condemns Censorship of Web Sites Critical of Government

ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០១១

The Cambodian League for the Promotion and Defense of Human Rights (LICADHO) condemns the ongoing censorship of the Internet in Cambodia, which has targeted news and opinion sites critical of the government.

"Until now, Cambodia's Internet environment had been noticeably freer than in neighboring countries," said LICADHO President Pung Chhiv Kek. "More importantly, the Internet was the only audio or visual media not fully controlled by the government. The censoring of controversial Web sites marks a significant milestone in the march toward a more oppressive media environment."

The ongoing disruption of certain Web sites began for some Internet Service Providers (ISPs) on January 19, 2011, with the blockage of the controversial Web site KI-Media (and initiall all blogs hosted by the domain Blogspot). The problem affected ISPs Ezecom, Metfone, WiCAM and possibly others.

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ