បុគ្គលិកលីកាដូ គាំទ្រកូដកម្មអហិង្សា និងស្នើដោះលែងតំណាងសហជីពដែលកំពុងជាប់ឃុំ
ចេញផ្សាយ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២បុគ្គលិកអង្គការលីកាដូ សូមចូលរួមគាំទ្រជាសាមគ្គីភាពជាមួយបងប្អូនកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសូមស្នើសុំឱ្យមានការដោះលែងតំណាងសហជីពទាំង៨រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយមិនត្រឹមត្រូវ ឱ្យបានឆាប់រហ័ស និងដោយគ្មានលក្ខខណ្ឌ ។ យើងខ្ញុំ ក៏សូមអំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ងាកមករកតុចរចា ដើម្បីដោះស្រាយបញ្ចប់វិវាទការងារមួយនេះដោយសន្ដិវិធី និងទទួលយកបុគ្គលិកទាំង ៣៦៥ចូលធ្វើការវិញ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងអស់ទៅលើសហជីព ។ ការចូលរួមសហជីព និងការធ្វើកូដកម្មដោយអហិង្សា មិនមែនជាបទល្មើសទេ!
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិការងារ បញ្ហាពន្ធនាគារ សិទ្ធិស្ត្រី