អត្ថបទខ្លីៗ

សកម្មជន​សហជីព​ណា​ហ្គាវើ​ល​ដ៍​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​

ចេញផ្សាយ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២២
F T M
មើលពីខាងស្ដាំ៖​ លោក សេង វណ្ណារិទ្ធ ​លោក សៅ សម្បត្តិ​ និងលោក​ ជួប ចាន់ណាត ។ ​

​សកម្មជន​សហជីព​មកពី​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​សហជីព​ណា​ហ្គាវើ​ល​ដ៍) ​ត្រូវ​បាន​ចោទប្រកាន់​ ​នា​ថ្ងៃពុធ​នេះ​ ​ពី​បទ​រារាំង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​របស់​អាជ្ញាធរ​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (​P​J) ​។​ ​ព្រះរាជអាជ្ញារង សេង ហៀង​ ​ក៏បាន​ចេញ​ “​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​” ​សម្រាប់​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ចំនួន​៤​នាក់​ផ្សេងទៀត​ដែរ​ ​ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ ​នាំ​ខ្លួន​ពួកគេ​ដោយបង្ខំ​ ​ដើម្បី​ធ្វើ​ការសាកសួរ​ ​។​

​លោក​ ​ជួប​ ​ចាន់ណា​ត​ ​លោក​ ​សៅ​ ​សម្បត្តិ​ ​និង​លោក​ ​សេង​ ​វណ្ណា​រិទ្ធ​ ​ត្រូវ​បាន​ចោទប្រកាន់​តាម​បញ្ញត្តិ​មាត្រា​១​១​ ​នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ពី​ “​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​” ​។​ ​បទ​ចោទ​នេះ​ចែង​ពី​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​៦​ខែ​ ​ដល់​ ​៣​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​១​០​លាន​រៀល​ ​ប៉ុន្តែ​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​អាច​កើន​ឡើង​ទៅ​ចន្លោះ​ពី​ ​២​ឆ្នាំ​ ​ដល់​ ​៥​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​២​០​លាន​រៀល​ ​កាលបើ​អំពើ​នេះ​ ​បណ្ដាល​ឱ្យ​មានការ​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដល់​អ្នកដទៃ​ ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដល់​សុខភាព​សាធារណៈ​ ​។​

​បុរស​ទាំង​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃសៅរ៍​ ​ស​ប្ដាហ៍​មុន​ ​នៅ​វេលា​ម៉ោង​ប្រមាណ​ ​៧​និង​៣​០​នាទី​ល្ងាច​ ​ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី​ចាកចេញ​ពី​ទី​តាំងធ្វើ​តេ​ស្ត​កូ​វី​ដ​-​១​៩​ ​នៅ​តំបន់​កោះ​ពេជ្រ​ ​។​ ​នៅមុន​ពេល​ចាប់ខ្លួន​នោះ​ ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ក្រុម​កូដករ​នៃ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ឡើង​រថយន្តក្រុង​ ​ដើម្បី​ទៅ​ធ្វើ​តេ​ស្ត​នៅ​មណ្ឌល​ធ្វើ​តេ​ស្ត​កូ​វី​ដ​-​១​៩​ ​។​ ​ក្រុម​កូដករ​ ​បាន​អនុវត្ត​តាម​បញ្ជា​នោះ​ ​ក្នុង​នោះ​រួម​មាន​បុរស​ទាំង​៣​នាក់​ ​ផង​ដែរ​ ​ដែល​បាន​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ទាំង​៣​នាក់​ ​។​ ​មនុស្ស​សរុប​ចំនួន​៦​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​នោះ​ ​ប៉ុន្តែ​ក្រោយមក​ ​មាន​៣​នាក់​ត្រូវ​បាន​ដោះលែង​វិញ​ ​។​

​ការ​ចាប់ខ្លួន​អ្នក​ទាំង​៣​ ​នាំ​ឱ្យ​ចំនួន​សកម្មជន​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​កើន​ឡើង​ដល់​១​១​នាក់​ ​។​ ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​តវ៉ា​ទៅ​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​នៅ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​បាន​ដាក់​គោលដៅ​លើ​សហជីព​ ​និង​មិនបាន​អនុវត្ត​ពេញលេញ​នូវ​ច្បាប់​ស្ដីពី​ការងារ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​អាជ្ញាធរ​ ​បាន​ចាត់​ទុក​កូដកម្ម​នេះ​ជា​កូដកម្ម​ខុសច្បាប់​ ​និង​បាន​ចាប់ខ្លួន​សកម្មជន​សហជីព​មួយ​ចំនួន​ ​រួម​មាន​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដែល​ជា​ប្រធាន​សហជីព​ផង​ដែរ​ ​។​

​ការ​ចាប់ខ្លួន​អ្នក​ទាំង​៣​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​កើតឡើង​បន្ទាប់ពី​មានការ​ឃាត់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​បុរស​ជា​ស្វាមី​របស់​ស្ត្រី​អ្នក​តវ៉ា​ម្នាក់​ ​នៅ​យប់​ថ្ងៃសុក្រ​ ​។​ ​បុរស​នោះ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​វាយដំ​ ​ជាបន្តបន្ទាប់​ ​ក្រោយ​ពី​ជិះ​ម៉ូតូ​មកដល់​ទី​តាំងធ្វើ​កូដកម្ម​ ​ដើម្បី​មក​ទទួល​ភរិយា​របស់​លោក​ ​ដែល​ជា​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​។​ ​ក្រោយមក​ ​លោក​ត្រូវ​បាន​ដោះលែង​វិញ​ ​។​

​ច្បាប់​ស្ដីពី​កូ​វី​ដ​ ​ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ត្រូវ​បាន​រង​ការរិះគន់​ពី​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ ​ពី​គោលការណ៍​ផ្ដន្ទាទោស​ ​និង​និយមន័យ​មិន​ច្បាស់លាស់​ ​និង​មិន​សមស្រប​ ​នៅពេលដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា