អត្ថបទខ្លីៗ

តុលាការ​កំពូល​តម្កល់​ការ​ផ្តន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​

ចេញផ្សាយ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២២
F T M
សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ស៊ុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក យឹម លាងហ៊ី អំពាវនាវ​សុំ​ឱ្យទំលាក់បទ​ចោទ​ទាំង​អស់​ដែលមាន​មក​លើ​អ្នក​ទាំង​នោះ តាម​រយៈ​វីដេអូ​មួយ​ដែលត្រូវបាន​បង្ហោះ​ក្នុង​គេហ​ទំព័រ​បណ្តាញ​សង្គម​របស់​ចលនា​មាតា​ធម្ម​ជាតិ​កាលពី​ខែ កក្កដា ឆ្នាំ ២០២២ ។

តុលាការ​កំពូល​នា​ព្រឹកនេះ​ ​បាន​ប្រកាស​តម្កល់​ការ​ផ្តន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​បី​រូប​ ​ដោយ​បន្ត​ឱ្យ​អ្នក​ទាំង​បី​ស្ថិតនៅ​ក្រោម​វិធានការ​ត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​របស់​តុលាការ​ ​។​

សកម្មជន​ទាំង​បី​រូប​ ​ដែល​រួម​​មាន​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​និង​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រោម​បទ​ចោទ​ ​ញុះញង់​ ​ដោយ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​ក៏បាន​រក្សា​ការ​ផ្តន្ទាទោស​ ​និង​ព្យួរទោស​របស់​សាលាដំបូង​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​។​ ​រដ្ឋា​ ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​០​ ​ខែ​ ​ប៉ុន្តែ​សាលាឧទ្ធរណ៍​បន្ថយ​ទោស​ ​ដោយ​អនុវត្ត​ទោស​ចំនួន​ ​១​៤​ខែ​ ​ព្យួរទោស​ ​៦​ ​ខែ​ដែល​នៅសល់​ ​។​ ​គន្ធា​ ​និង​រស្មី​ ​ត្រូវ​បាន​សាលាឧទ្ធរណ៍​រក្សា​ទោសជាប់​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ ​ខែ​ដដែល​ ​ប៉ុន្តែ​អនុវត្ត​ទោស​ចំនួន​ ​១​៤​ខែ​ ​ព្យួរទោស​ចំនួន​ ​៤​ ​ខែ​ដែល​នៅសល់​ ​។​ អ្នកទាំងបី ក៏ត្រូវបានតុលាការពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀលផងដែរ ។

អ្នក​ទាំង​បី​ ​មិន​មាន​វត្តមាន​នៅក្នុងបន្ទប់​សវនាការ​នា​ព្រឹកនេះ​នោះ​ទេ​ ​នៅពេលដែល​ចៅក្រម​តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ ​។​ ​សាលាឧទ្ធរណ៍​ ​ក៏បាន​សម្រេច​ដាក់​អ្នក​ទាំង​បី​ឱ្យ​ស្ថិត​ក្រោម​ការ​វិធានការត្រួតពិនិត្យដោយ​ភ្ជាប់​ជាមួយ​នូវ​កាតព្វកិច្ច​ដោយឡែកយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រយៈពេល​ ​បី​ឆ្នាំ​ ​ហើយ​ប្រសិនបើ​ល្មើស​ ​អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​ប្រឈមមុខនឹង​ការ​ទទួលទោស​ដែល​នៅសល់​ ​។​ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​ទៀត​ ​គឺ​កញ្ញា​ ​ជា​ ​គ​ន្ធី​ន​ ​និង​លោក​ ​អា​ឡិច​សាន់​ដ្រូ ហ្គោ​ដ​សា​ឡេ​ស​ ដេ​វី​ដ​សុ​ន​ ​ក៏​ត្រូវ​បាន​ផ្តន្ទាទោស​ដោយកំបាំង​មុខ​ទៅលើ​ករណី​នេះ​នៅ​សាលាដំបូង​ផង​ដែរ​ ​។​

គន្ធា​ ​រស្មី​ ​និង​រដ្ឋា​ ​បាន​ធ្វើការងារ​ជាច្រើន​ ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​អំពី​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស​ ​។​ ​ការ​ផ្តន្ទាទោស​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោយពេល​ដែល​អ្នក​ទាំងនោះ​រៀបចំ​យុទ្ធនាការ​ដើរ​តែម្នាក់ឯង​របស់​គន្ធា​ ​នៅ​ភ្នំពេញ​ ​ដើម្បី​ស្នើសុំ​ឱ្យ​បញ្ឈប់​កា​រលុប​បឹង​តា​មោក​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​១​៤​ខែ​ ​មុន​ពេល​អ្នក​ទាំង​បី​ ​ត្រូវ​បាន​ដោះលែង​ជាមួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ​បី​រូប​ផ្សង​ទៀត​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​។​

អ្នក​ទាំង​បី​ ​នៅតែ​បន្ត​ប្រឈមមុខនឹងបទ​ចោទ ​ក្បត់ជាតិ​ ​និង​ទោសជាប់​ពន្ធ​នាគា​រ​រហូតដល់​ ​១​០​ ​ឆ្នាំ​ ​នៅ​ក្នុង​ករណី​មួយផ្សេងទៀត​ ​ជាមួយនឹង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេងទៀត​ ​ដែល​រួម​មាន​ ​កញ្ញា​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​លោក​ ​លី​ ​ចាន់​ដា​រ៉ាវុត​ ​និង​លោក​ ​អា​ឡិច​សាន់​ដ្រូ ហ្គោ​ដ​សា​ឡេ​ស​ ដេ​វី​ដ​សុ​ន​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា