អត្ថបទខ្លីៗ

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​និង​បន្ត​ឱ្យ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​

ចេញផ្សាយ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៣
F T M
សមាជិក​សហជីព​ណាហ្គាវើលដ៍​ម្នាក់​ ឈរ​នៅខាងក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ រួមជាមួយ​សមាជិក​ដទៃទៀត​ ដើម្បី​បង្ហាញ​ពីការ​គាំទ្រ​តំណាង​សហជីព​ពួកគេ​ដែល​ជាប់ចោទ​ អំឡុងពេល​សវនាការ​លើកទីមួយ​របស់​ពួកគេ​ កាលពីថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២២ ។ ​

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​ ​បាន​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​សហជីព​ចំនួន​ ​៧​រូប​ ​ដែល​ជា​តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​រួម​មាន​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ ​ផង​ដែរ​ ​។​ ​តាម​សាលដីកា​របស់​តុលាការ​កំពូល​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​នៅ​ក្នុង​ដំណាក់កាល​នៃ​សវនាការ​សំណុំរឿង​ញុះញង់​ដែល​កំពុង​បន្ត​នេះ​ ​ដែល​បាន​ចាប់ផ្ដើម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ស្ត្រី​ចំនួន​៦​រូប​ទៀត​ ​រួម​មាន​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​អ្នកស្រី​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​ទូច​ ​សិរី​មាស​ ​នឹង​ត្រូវ​បន្ត​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​។​ ​សាលដីកា​របស់​តុលាការ​កំពូល​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ថា​ ​ពុំ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ឱ្យ​មេធាវី​ ​ត្រូវ​បាន​ដាក់​ជូន​ ​នៅ​ក្នុង​បណ្ដឹង​សារទុក្ខ​នេះ​ទេ​ ​។​

​បច្ចុប្បន្ន​ ​ស្ត្រី​ទាំង​៧​រូប​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជំនុំ​ជម្រះ​ពី​បទ​ញុះញង់​ (​រួម​ជាមួយ​ជនជាប់ចោទ​ពីរ​នាក់​ផ្សេងទៀត​) ​ដោយសារតែ​សកម្មភាព​កូដកម្ម​អហិង្សា​របស់​ពួកគេ​ ​។​ ​ពួកគេ​ ​បាន​ប្ដឹងឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ដែល​បាន​បង្គាប់​ឱ្យ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​បន្ត​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​។​ ​ចៅក្រម​ស៊ើបសួរ​ ​ក៏បាន​សម្រេច​ដាក់​ស្ត្រី​៦​រូប​ទៀត​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ផង​ដែរ​ ​។​

​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្រោយពេល​មាន​ការបញ្ឈប់​ ​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៍​ទាំងស្រុង​ ​និង​សមាជិក​មួយ​ចំនួន​ធំ​នៃ​សហជីព​នេះ​ ​។​ ស្រ្តី​សហជីព​ទាំង​៧​រូប​ ​ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​ពី​បទ​ញុះញង់​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​និង​ដើមខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ខែ​ ​។​ ​ពួកគេ​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ ​កញ្ញា​ ​ស៊ី​ថ​រ​ ត្រូវ​បាន​ចាប់ខ្លួន​ ​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិភ្នំពេញ​​ ​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ម្ដងទៀត​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​​ ​ខណៈ​ដែល​កំពុង​វិល​ត្រលប់​មកពី​ចូលរួម​សន្និសីទ​សិទ្ធិ​ការងារ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​ ​ដោយសារ​ការចោទប្រកាន់​ថា​ ​កញ្ញា​បាន​បំពាន​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ទោះបីជា​ទាំង​កញ្ញា​ ​និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​កញ្ញា​ ​មិនធ្លាប់​ទទួល​បានការ​ជូនដំណឹង​អំពី​លក្ខខណ្ឌ​ណាមួយ​ក៏ដោយ​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​កំពុង​នៅ​បន្ត​ឃុំ​ខ្លួន​ក្នុងមណ្ឌល​អប់រំ​កែប្រែ​ទី​២​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា