អត្ថបទខ្លីៗ

សកម្មជន​អំពាវនាវ​រក​យុត្តិធម៌​នៅ​ថ្ងៃខួប​១​១​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​

ចេញផ្សាយ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៣
F T M
ក្រុមយុវជន​ជួបជុំគ្នា នៅរាជធានី​ភ្នំពេញ​ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ​ដើម្បី​រំលឹក​ខួប​១១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោក ឈុត វុទ្ធី ។

​នា​ថ្ងៃនេះ​ ​ក្រុម​យុវជន​មាតា​ធម្មជាតិ​ ​បាន​ដឹកនាំ​ការដង្ហែក្បួន​ ​ដើម្បី​រំលឹក​ខួប​នៃ​ឃាតកម្ម​លើ​សកម្មជន​ការពារ​បរិស្ថាន​លោក​ ​ឈុត​ ​វុទ្ធី​ ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​កាលពី​ឆ្នាំ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ជូន​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​ល្បាត​ព្រៃ​ការពារ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ដែល​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដែរ​នោះ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​អំពើ​ឃាតកម្ម​នេះ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​ក្រុម​យុវជន​ ​ប្រមាណ​២​៥​នាក់​ ​មកពី​ក្រុម​មាតា​ធម្មជាតិ​ ​បណ្ដាញ​យុវជន​កម្ពុជា​ ​និង​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ​ ​នា​ព្រឹកនេះ​ ​បាន​ជួបជុំគ្នា​នៅមុខ​វត្ត​បទុម​វ​ត្តី ​ដើម្បី​ហែ​ក្បួន​ទៅ​ក្រសួងយុត្តិធម៌​ ​។​ ​ពួកគេ​បង្ហាញ​រូបលោក​ ​ឈុត​ ​វុទ្ធី​ ​និង​ពាក្យស្លោក​ផ្សេងៗ​ ​ក៏ដូចជា​ស្លៀក​សំលៀកបំពាក់​តំណាង​ឱ្យ​លោក​ ​ឈុត​ ​វុទ្ធី​ ​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បន្ត​បេសកកម្ម​របស់​លោក​ ​ក្នុង​កិច្ចការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​។​

​តំណាង​ក្រុម​យុវជន​បាន​សម្ដែង​មតិ​អំពី​ផល​ប៉ះពាល់​ដែល​កំពុង​បន្ត​កើតមាន​ទៅលើ​ព្រៃឈើ​នៅ​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ក្រសួងយុត្តិធម៌​ ​ផ្ដល់​យុត្តិធម៌​ឱ្យ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​ពួកគេ​បាន​ប្រគល់​ញត្តិ​ឱ្យ​នគរបាល​ ​ដើម្បី​យកទៅ​ឱ្យ​ក្រសួងយុត្តិធម៌​ ​។​ ​ក្រុម​យុវជន​ ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ពីសំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ជា​ ​១​៥​នាក់​ ​។​

​មនុស្ស​ប្រមាណ​ជា​ ​៥​៥​នាក់​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​នៅ​ ​ផ្ទះ​សាមគ្គី​ ​នា​រសៀល​នេះ​ ​ដើម្បី​ពិភាក្សា​ ​និង​កោតសរសើរ​ពី​វីរភាព​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​អ្នកចូលរួម​មាន​ដូចជា​ ​ព្រះសង្ឃ​ ​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សកម្មជន​យុវជន​ការពារ​បរិស្ថាន​ ​និង​សិស្ស​-​និស្សិត​ ​។​ ​ព្រឹត្តិការណ៍​នេះ​ ​ក៏​រួម​មាន​ ​ការសូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា​ ​និង​កិច្ចពិភាក្សា​ ​ក្នុងចំណោម​អ្នកចូលរួម​ ​ផង​ដែរ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា