សេចក្តីថ្លែងការណ៍

សេចក្ដីសង្ខេប​ផ្លូវច្បាប់​អំពី​ ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដទៃទៀត​

ចេញផ្សាយ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២២
F T M

ច្បាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ ​បាន​បណ្តាល​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​សហជីព​ ​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ ​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​អនុវត្ត​បែប​រើសអើង​របស់​អាជ្ញាធរ​លើ​វិសាលភាព​ ​និង​អំណាច​ដ៏​ទូលំទូលាយ​នៃ​ច្បាប់​នេះ​ ​និង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ហួសហេតុ​មួយ​ចំនួន​ ​។​ ​អាជ្ញាធរ​អាច​ចោទប្រកាន់​បុគ្គល​ដោយ​យោង​តាមច្បាប់​នេះ​ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និង​គ្រប់ពេល​វេលា​ ​ទោះបីជា​ករណី​កូ​វី​ដ​-​១​៩​ ​ថយ​ចុះ​ក៏ដោយ​ ​។​ ​ការប្រើប្រាស់​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ​ដែល​អាច​កើតមាន​ ​ក្នុង​គោលបំណង​គាបសង្កត់​ការរិះគន់​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គឺជា​ការ​គំរាមកំហែង​ ​ដែល​កំពុងតែ​កើតឡើង​ជាបន្តបន្ទាប់​ ​ហើយ​នេះ​បង្ហាញ​ជាឧទាហរណ៍​នៃ​ភាព​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ ​ការ​បង្កើត​ច្បាប់​ថ្មី​ប្រញាប់ប្រញាល់​ពេក​ ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​មិន​សមស្រប​ទៅ​រដ្ឋាភិបាល​ ​។​

​ច្បាប់​ស្តីពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​ចំណងជើង​ជា​ផ្លូវការ​ថា​ ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺ​កាច​សាហាវ​ ​និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ត្រូវ​បាន​អនុម័ត​យ៉ាង​ ​ប្រញាប់ប្រញាល់​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​មិន​មានការ​ពិគ្រោះ​យោបល់​ ​ជាមួយ​អង្គការសង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ​ហើយ​បាន​ចូលជាធរមាន​ភ្លាម​ៗ​ ​។​ ​ច្បាប់​នេះ​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ ​ការ​តាក់តែង​យ៉ាង​ប្រញាប់ប្រញាល់​នូវ​អនុក្រឹត្យ​ចំនួន​ពីរ​ ​ស្តីពី​វិធានការ​សុខាភិបាល​ ​និង​វិធានការ​រដ្ឋបាល​ ​ដែល​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​អំណាច​ ​និង​ឆន្ទានុសិទ្ធិ​យ៉ាង​ទូលំទូលាយ​ ​ដើម្បី​រឹតត្បិត​សិទ្ធិ​សង្គម​ ​សិទ្ធិ​នយោបាយ​ ​និង​សិទ្ធិ​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​ ​។​ ​ពុំ​មាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រាន់​សម្រាប់​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​ទៅលើ​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ​ ​ហើយក៏​ខ្វះ​ដែន​កំណត់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ទៅលើ​រយៈពេល​ ​និង​វិសាលភាព​នៃ​ការ​រឹត​បន្តឹង​បែប​គាបសង្កត់​នេះ​ដែរ​ ​។​ ​អត្ថបទ​ជាង​ពាក់កណ្តាល​នៃ​ច្បាប់​កូ​វី​ដ​-​១​៩​ ​បាន​ចែង​តែ​ពី​ការ​ផ្តន្ទាទោស​ ​ដែល​ក្នុង​នោះ​មានការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រហូតដល់​ ​២​០​ឆ្នាំ​ ​សម្រាប់​បទ​ប្បញ្ញត្តិ​នៃ​ការ​បំពានច្បាប់​ដែល​មិន​ត្រូវ​បាន​កំណត់​ច្បាស់លាស់​ ​។​

ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​លើកឡើង​ភ្លាម​ៗ​នូវ​ការ​ព្រួយបារម្ភ​អំពីអ្វី​ដែល​អាច​កើតមាន​នៃ​ការ​រំលោភបំពាន​ ​ដែល​បាន​សរសេរ​ទៅ​ក្នុង​ច្បាប់​ដែល​បាន​ព្រាង​មិនសូវ​ល្អ​ ​ដោយ​បាន​កត់​សម្គាល់​ពី​ការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ជា​កាតព្វកិច្ច​ ​និង​ធ្ងន់ធ្ងរ​ហួសហេតុ​ ​ក៏ដូចជា​ការ​ផាក​ពិន័យ​ចំពោះ​ការរំលោភ​លើ​វិធានការ​រដ្ឋបាល​ ​និង​បទល្មើស​ដែល​ចែង​មិន​ច្បាស់លាស់​ផ្សេងទៀត​ ​។​

​ការ​ព្រួយបារម្ភ​អំពី​ច្បាប់​ កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ឆាប់រហ័ស​ ​នៅពេលដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ភ្លាម​ៗ​ ​ដើម្បី​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មានការ​រឹត​បន្តឹង​យ៉ាង​ទូលំទូលាយ​ ​រួម​ទាំង​ការ​បិទ​ខ្ទប់​ដោយ​គាបសង្កត់​ ​និង​ការ​ចាប់ខ្លួន​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នករិះគន់​សាធារណៈ​ផ្សេងទៀត​ ​ចំពោះ​ការ​ឆ្លើយតបនឹង​កូ​វី​ដ​-​១​៩​ ​របស់​រដ្ឋាភិបាល​។​ ​វិធានការ​ដែល​បាន​ប្រើប្រាស់​បាន​បង្កើត​ការ​រឹត​បន្តឹង​ដោយ​មិន​សមាមាត្រ​ ​និង​មិន​ចាំបាច់​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការធ្វើដំណើរ​ ​ការ​ជួបជុំ​ ​ការ​ប្រមូលផ្ដុំ​ ​និង​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​ ​។​ ​របាយការណ៍​ឆ្នាំ​២​០​២​១​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​បាន​បញ្ជាក់​ថា​ ​មនុស្ស​យ៉ាងតិច​ ​៧​២​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​កូ​វី​ដ​-​១​៩​ ​នៅចន្លោះ​ពាក់កណ្តាល​ខែ​មេសា​ ​ដល់​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​ជាង​១​០​០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ដែល​ជា​តួលេខ​រដ្ឋាភិបាល​បានបដិសេធ​​ ​។​ ​ប៉ុន្មាន​ខែក្រោយ​មក​ ​ខណៈ​ដែល​ចំនួន​ករណី​កូ​វី​ដ​-​១​៩​ ​ចាប់ផ្តើម​ធ្លាក់ចុះ​ច្បាប់​នេះ​ ​ត្រូវ​បាន​ប្រើ​ជា​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​និង​សកម្មជន​សិទ្ធិ​ការងារ​ ​ក្នុងចំណោម​អ្នកការពារ​សិទ្ធិមនុស្ស​ផ្សេងទៀត​ ​។​

​សេចក្ដីសង្ខេប​ផ្លូវច្បាប់​របស់​អង្គការ​លី​កា​ដូ ​ផ្តល់​ការដាស់តឿន​អំពី​គ្រោះថ្នាក់​នៃ​ការ​បង្កើត​ច្បាប់​ដែល​ផ្ដល់​អំណាច​ទាំងស្រុង​ ​និង​អំណាច​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ ​អំឡុង​ពេល​មានវិបត្តិ​សុខភាព​សាធារណៈ​។​ ​សេចក្ដីសង្ខេប​នេះ​បង្ហាញ​អំពី​កង្វល់​សំខាន់​ៗ​មួយ​ចំនួន​ទាក់ទង​នឹង​ ​ច្បាប់​ ​និង​របាយការណ៍​អំពី​ស្ថានភាព​នៃ​របៀប​ដែល​ច្បាប់​កូ​វី​ដ​-​១​៩​នេះ​ ​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​នៅចន្លោះ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​២​ ​។​

​ក្នុង​ការពិចារណា​លើ​ស្ថានភាព​ដូចដែល​បាន​រាយការណ៍​ ​អំពី​របៀប​ដែល​ច្បាប់​ត្រូវ​បាន​អនុវត្ត​ ​ដោយ​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ​អង្គការ​លី​កា​ដូ​សូម​ធ្វើការ​សំណូមពរ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​ ​ដើម្បី​៖​
 ធ្វើ​វិសោធនកម្ម​មាត្រា​១​ ​មាត្រា​២​ ​មាត្រា​៣​ ​មាត្រា​៤​ ​មាត្រា​៥​ ​មាត្រា​៧​ ​មាត្រា​៨​ ​មាត្រា​៩​ ​មាត្រា​១​០​ ​មាត្រា​១​១​ ​មាត្រា​១​២​ ​មាត្រា​១​៣​ ​មាត្រា​១​៤​ ​និង​មាត្រា​១​៥​ ​បន្ទាប់ពី​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ​និង​អន្តរជាតិ​ ​ដើម្បី​ធានា​ថា​ ​សិទ្ធិមនុស្ស​ទាំងអស់​ត្រូវ​បាន​គោរព​ ​និង​ការពារ​នៅ​ក្នុង​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​ ​និង​នៅពេលដែល​ច្បាប់​ត្រូវ​បាន​អនុវត្ត​ ​ហើយ​វិធានការ​ដែល​មាន​ការអនុញ្ញាត​ត្រូវតែ​ជា​វិធាន​ ​ដែល​មានការ​រឹតត្បិត​តិចតួច​បំផុត​ ​ដោយ​ចាត់ទុកថា​ចាំបាច់​ ​និង​មាន​លក្ខណៈ​សមស្រប​ ​។​
 ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​សម្រាប់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​ កូ​វី​ដ​-​១​៩​ ​និង​ជំងឺ​កាច​សាហាវ​ ​និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ដើម្បី​អនុលោម​តាម​ស្តង់​ដារ​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​។​
 ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​សម្រាប់​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ ​និង​គ្រោះថ្នាក់​ផ្សេងទៀត​ ​ដើម្បី​អនុលោម​តាម​ស្តង់​ដារ​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​។​
 បញ្ចប់​ការ​អនុវត្ត​បែប​រើសអើង​នៃ​ច្បាប់​ដែល​មានស្រាប់​

​សូម​អាន​អត្ថបទ​សង្ខេប​ទាំងស្រុង​នៅ​ទីនេះ​ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត ​នាយកទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃអង្គការ​លីកាដូ​ តាមរយៈ​ Signal (+855) 10 327 770 (ភាសាខ្មែរ)
 អ្នកនាង ណាលី ពីឡូក ​នាយកទទួល​បន្ទុកកិច្ចការ​ក្រៅតំបន់​នៃអង្គការ​លីកាដូ​ តាមរយៈ Signal (+855) 12 214 454 (ភាសាអង់គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា