បណ្ណាល័យ

សិទ្ធិកុមារ

អត្ថបទ | “​ហេតុអ្វី​ក៏​អាជ្ញាធរ​មិន​ការពារ​?”

ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ក្នុង​សំណុំរឿង​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ដោយ​មិន​មាន​ការធានា​ពី​មធ្យោបាយ​តាមផ្លូវ​តុលាការ​ ​និង​សេវាកម្ម​គាំទ្រ​ ​គឺ​ធ្វើ​ឱ្យ​ជីវិត​ស្តី្រ​និង​កុមារ​ស្ថិត​ក្នុង​ហា​និ​ភ័យ​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បង្កើត​វិធីសាស្ត្រ​នេះ​បន្ថែម​ទៀត​ ​ក្នុង​ព្រះរាជក្រឹត្យ​ថ្មី​មួយ​ ​។​

អ្នកស្រី​ ​បុប្ផា​ ​និង​អ្នកស្រី​ ​សុធី​* ​ដែល​ជា​អ្នក​ចែករំលែក​រឿងរ៉ាវ​ខាងលើ​ ​គឺជា​ស្រី្ត​ដែល​ស្ថិត​ក្នុងចំណោម​ស្រ្តី​រងគ្រោះ​ទាំងនោះ​ ​។​ ​សម្រាប់​យុទ្ធនាការ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​នឹងឈរ​ជាមួយ​​ពួកគេ​ក្នុង​ការ​ទាមទារ​ឱ្យមាន​ភាព​យុត្តិធម៌​ ​និង​សុវត្ថិភាព​សម្រាប់​អ្នក​ទាំងនោះ​ ​។​

របាយការណ៍ | ចំណង​ក្នុង​ឡឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​នៅ​កម្ពុជា​ ​ខណៈ​ដែល​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ​។​

​ថ្ងៃនេះ​ ​ជា​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​សូម​ស្នើសុំ​សារ​ជាថ្មី​ដល់​តួអង្គ​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​អនុវត្ត​អវិជ្ជមាន​ទាំងនេះ​ ​។​ ​កម្មករ​ត្រូវ​រួចផុត​ពី​ការ​ផ្តល់​កំលាំង​ពលកម្ម​ដើម្បី​តែ​ដោះ​បំណុល​ ​។​ ​ច្បាប់​ទាក់ទង​ពលកម្ម​កុមារ​ត្រូវ​ ​តែ​ពង្រឹង​ ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ត្រូវ​បញ្ឈប់​ការ​ដុត​កាកសំណល់​ ​របស់​ពួកគេ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ ​និង​កូន​ៗ​របស់​ពួកគេ​ ​។

កម្រង​រូបភាព | សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​

របាយការណ៍ | ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ

ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២៣audio available

នា​ថ្ងៃនេះ​ ​អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​ចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ ​ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​។​ ​របាយការណ៍​នេះ​ ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការស្ទង់មតិ​មួយ​ទៅលើ​ប្រជាពលរដ្ឋ​ចំនួន​ ​៧​១​៧​ខ្នង​ផ្ទះ​ ​។​

​ការ​សិក្សាស្រាវជ្រាវ​នេះ​ ​បង្ហាញ​ថា​ ​ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ ​រួម​មាន​ភាព​អត់ឃ្លាន​ ​ពលកម្ម​កុមារ​ ​និង​កា​រលក់​ដី​ដោយបង្ខំ​ជាដើម​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​។​ ​អ្នក​ខ្ចីប្រាក់​ ​កំពុង​ធ្វើការ​លះបង់​ដោយ​មិន​សមស្រប​ជាច្រើន​ ​ដើម្បី​បង់​សង​ក​ម្ចី​ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ច្រើនលើស​លប់​ ​ហើយ​ជារឿយៗ​ ​វា​តែងតែ​លើស​ពី​ប្រាក់ចំណូល​ ​និង​សមត្ថភាព​របស់​អ្នកខ្ចី​ ​ក្នុង​ការ​បង់​សង​ ​។​

អត្ថបទខ្លីៗ | ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ជាច្រើន​នាក់​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់

ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២៣audio available

​យ៉ាងតិច​ណាស់​មាន​សកម្មជន​ដីធ្លី​ចំនួន​ ​៩​ ​នាក់​ ​មកពី​សហគមន៍​ចំនួន​ ​៤​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​ព្យាយាម​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​

​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​អាជ្ញាធរ​បាន​រារាំង​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​ស្រុកស្រែ​អំបិល​ ​ដើម្បីកុំឲ្យ​សហគមន៍​ទាំងនោះ​ធ្វើដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ ​។​ ​អ្នកតំណាង​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​សហគមន៍​ចំនួន​ ​៤​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​សាកសួរ​ ​។​ ​ក្រោយមក​ ​សកម្មជន​ដីធ្លី​ចំនួន​ ​១​១​ ​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​រួច​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះ​កុង​ ​នៅ​ក្រុង​ខេមរភូមិន្ទ​ ​។​ ​សកម្មជន​ដីធ្លី​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​អស់​មួយ​យប់​ ​ជាមួយនឹង​ក្មេង​តូច​អាយុ​ ​៦​ ​ឆ្នាំ​ម្នាក់​ និង១ខួបកន្លះម្នាក់ របស់សកម្មជនពីរនាក់​ ​។​ ​ក្មេងទាំងពីរនាក់​ ​​បានស្នាក់​នៅ​ក្នុង​ស្នងការដ្ឋាន​អស់​មួយ​យប់​ជាមួយ​ម្តាយ​របស់ពួក​គេ​ ​។​ ​ឪពុក​របស់​កុមារអាយុ៦ឆ្នាំ​ ​ត្រូវ​បាន​ហៅ​ឲ្យ​មក​ទទួលយក​កូន​ ​កាល​ពីព្រឹកមិញ​ ​ខ​ណៈ​ដែល​សកម្មជន​ទាំង​ ​១១​នាក់​ ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ ​ទៅ​សាលាដំបូងខេត្ត​កោះ​កុង ​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​។​ ​សមាជិក​សហគមន៍​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ពី​ការ​ប្រមូលផ្តុំ​នៅ​ខាងក្រៅ​តុលាការ​ ​ដើម្បី​គាំទ្រ​ដល់​អ្នកតំណាង​របស់​ពួកគេ​ ​។​

​សមាជិក​សហគមន៍​ជាង​ ​១​០​០​នាក់​ មកពីសហគមន៍ទាំង ៥ ​គ្រោង​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ ​កាល​ពីម្សិលមិញ​ ​ដើម្បី​ដាក់​ញត្តិ​ ​ស្នើសុំ​ដល់​រដ្ឋ​ម​ន្រ្តី​ក្រសួង​ ​យុត្តិធម៌​ ​លោក​ ​កើត​ ​រិទ្ធ​ ​អន្តរា​គម​ន៍ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​សកម្មជន​ដីធ្លី​ ​ចំនួន​ ​៣​០​ ​នាក់​ ​ដែល​មកពី​សហគមន៍​ចំនួន​ ​៤​ ​។​ ​នគរបាល​ ​បាន​រារាំង​រថយន្តក្រុង​ដឹក​សកម្មជន​ដីធ្លី​ ​ចំនួន​ ​៤​គ្រឿង​ ​កាល​ពីព្រឹកមិញ​នេះ​ ​ដោយមាន​តែ​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ​អាចប​ន្ត​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​។​

សេចក្តីថ្លែងការណ៍ | ​ប្រទេស​កម្ពុជា​ ​និង​អ៊ីតាលី​ ​មិនគួរ​ណែ​នាំការ​ស្មុំ​កូន​អន្តរប្រទេស​ទេ

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៣audio available

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​ ​បញ្ឈប់​នូវ​កា​របើក​ស្មុំ​កូន​អន្ដរ​ប្រទេស​ឡើងវិញ​ ​។​ ​ប្រទេស​កម្ពុជា​ ​មិនបាន​អនុម័ត​កិច្ច​គាំពារ​ ​ដែល​នឹង​ការពារ​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ ​ឬ​ទប់​ស្កាត់​ការ​កើតឡើងវិញ​ ​នូវ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ ​ដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ការ​ស្មុំ​កូន​អន្តរប្រទេស​ដែល​កើតមាន​ពី​អតីតកាល​ ​។​

​ប្រទេស​ជាច្រើន​ ​បាន​ហាមឃាត់​ការ​ស្មុំ​កូន​អន្តរប្រទេស​ពី​ប្រទេស​កម្ពុជា​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​២​០​០​០​ ​បន្ទាប់ពី​មាន​ភស្ដុតាង​ជាច្រើន​នៃ​ការ​អនុវត្ត​ដែល​ប្រាសចាក​ពី​ច្បាប់​ ​និង​គ្មាន​សីលធម៌​ ​។​ ​នេះ​រួមបញ្ចូល​ទាំង​អាជ្ញាធរ​ ​និង​បុគ្គលិក​មណ្ឌល​កុមារ​កំព្រា​ ​ដែល​ក្លែង​បន្លំ​ឯកសារ​ប្រកាស​ថា​ ​កុមារ​មួយ​ចំនួនជា​ក្មេងកំព្រា​ ​ឬ​ជា​ក្មេង​គេ​បោះបង់​ចោល​ ​ដោយ​ជាទូទៅ​ ​មាន​ការផ្លាស់ប្ដូរ​ឈ្មោះ​ ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ​ ​។​ ​បន្ទាប់មក​ ​កុមារ​ត្រូវ​បាន​គេ​ស្មុំ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​យល់ព្រម​ ​ឬ​ដឹងឮ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ ​។​ ​ជា​លទ្ធផល​ ​ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ ​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នៅ​ក្នុង​ឆ្នាំ​២​០​០​៩​ ​។

សេចក្តីថ្លែងការណ៍ | ​សូម​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ ​លើ​កុមារ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២៣audio available

​នៅ​ក្នុងឱកាសនៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​កុមារ​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​និង​នៅ​ខណៈ​ដែល​ ​កំណើន​នៃ​ការ​ឃុំ​ខ្លួន​អនីតិជន​នៅ​ក្នុង​ពន្ធ​នាគា​រ​មានការ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​ ​អង្គការ​ ​លី​កា​ដូ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ស្ថាប័ន​តុលាការ​ ​សូម​មេត្តា​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​វិបត្តិ​ដែល​កុមារ​ជាច្រើន​នាក់​កំពុង​ជាប់​ ​និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន​ ​ហើយដែល​ការ​ឃុំ​ខ្លួន​លើ​កុមារ​ទាំងនោះ​ ​គឺ​មិន​មាន​ ​ភាព​ចាំបាច់​ទាល់តែសោះ​ ​។​

​ចំនួន​អនីតិជន​ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រទាំង​ ​១​៩​ ​កន្លែង​ ​ដែល​អង្គការ​ ​លី​កា​ដូ ​បាន​ឃ្លាំមើល​ ​មានការ​កើន​ឡើងជា​ង​ ​៣​០​% ​ដែល​ជា​ចំនួន​លើស​ពី​ចំនួន​នៅ​ក្នុង​ឆ្នាំមុន​ ​។​ ​នេះ​បើ​យោងទៅតាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​មន្ត្រី​រដ្ឋបាល​ពន្ធ​នាគា​រ​ជាច្រើន​ ​។​ ​ចំនួន​អនីតិជន​នៅ​ក្នុង​ ​ពន្ធ​នាគា​រ​មាន​រហូតដល់​ទៅ​ ​១​.​៦​៥​៨​ ​នាក់​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​៣​ ​។​ ​ប្រហែល​ ​៩​៦​% ​នៃ​អនីតិជន​ទាំងនោះ​ជា​កុមារា​ ​៥​២​% ​នៃ​កុមារ​ទាំងនោះ​ ​គឺ​កំពុងតែ​ជាប់ឃុំ​ជា​បណ្តោះអាសន្ន​ ​រង់ចាំ​សវនាការ​ ​និង​ ​៣​៧​% ​ផ្សេងទៀត​កំពុង​រង់ចាំ​សាលក្រម​ស្ថាពរ​ ​។​

សេចក្តីថ្លែងការណ៍ | ការសិក្សា​ដែល​ផ្ដល់​ជំនួយ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២២audio available

ការសិក្សា​មួយ​ ​ដែល​ផ្ដល់គាំទ្រ​ដោយ​ ​ក្រសួង​សហ​ព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​) ​បាន​ផ្ដល់​ភស្តុតាង​បន្ថែម​ទៀត​នៃ​ការ​រីក​រាលដាល​បញ្ហា​ជំពាក់​បំណុល​ច្រើនលើស​លប់​នៅ​កម្ពុជា​ ​ដែល​នាំ​ឱ្យ​មានការ​លក់​ដី​ដោយបង្ខំ​ជាច្រើន​ករណី​ ​ពោល​ក្នុង​ក​ម្រិ​ត​មួយ​ “​ខ្ពស់​ខ្លាំង​” ​និង​ “​មិន​អាច​ទទួលយក​បាន​” ​។​ ​លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​១​៦​៧​.​០​០​០​ ​នាក់​ ​បាន​និង​កំពុង​លក់​ដី​ ​ដើម្បី​បង់​សង​ក​ម្ចី​ឥណទាន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ​។​ ​អង្គការ​ហ្វ៊ី​អាន​ (​F​I​AN​) ​ក៏ដូចជា​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​គឺ​ ​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ឱ្យ​គោរព​ការទទួលខុសត្រូវ​របស់​ពួកគេ​ ​និង​ចាត់វិធានការ​ជាក់លាក់​ ​និង​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​មិន​អាច​ប្រកែក​បាន​នេះ​ ​។​

វីដេអូ | ត្រូវ​ក្លាហាន​និយាយ​ពី​ ​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​

ថ្ងៃទី​១ ខែសីហា ឆ្នាំ២០២២audio available

បណ្ដាញ​ក​ម្ចី​ប្រាក់​អន​ឡា​ញ​ ​កំពុង​ដាក់​គោលដៅ​លើ​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​ ​។​ ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​មិនទាន់​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ​ ​ដោយ​ទុក​ឱកាស​ឱ្យ​ក្រុម​ជំរិត​ទារ​ប្រាក់​ទាំងនេះ​ ​កេងប្រវ័ញ្ច​លើ​ស្រ្តី​មួយ​ចំនួន​ដោយ​និ​ទណ្ឌ​ភាព​ ​។​

​កាលពីឆ្នាំមុន​ ​អង្គការ​លី​កា​ដូ ​បាន​ផ្ដល់​សេវា​មួយ​ចំនួន​ដល់​ស្ត្រី​បី​នាក់​ ​ដែល​រង​ការបៀតបៀន​ដោយ​អ្នកផ្ដល់​ក​ម្ចី​មិន​ផ្លូវការ​ ​។​ ​ស្ត្រី​ម្នាក់ៗ​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀងគ្នា​ ​ដោយ​ដំបូង​ពួកគេ​ ​បាន​ខ្ចីប្រាក់​ប្រមាណ​ ​៥​០​ដុល្លារ​ពី​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឬ​ព្យាបាល​ជំងឺ​ ​ប៉ុន្តែ​ចុងក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​ហែកកេរ្ដិ៍​ ​និង​ជំរិត​ទារ​ប្រាក់​ ​បន្ទាប់ពី​បាន​ផ្ញើ​រូបភាព​ ​និង​វីដេអូ​អាក្រាត​ ​នៅ​ពេល​ពួកគេ​ព្យាយាម​គេច​ចេញពី​បំណុល​វ័ណ្ឌក​ ​។​

សេចក្តីថ្លែងការណ៍ | កុមារ​ និង​គ្រួសារ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​មិនអាច​​ជួបជុំ​គ្នា​វិញ​បាន​ នៅ​ពេល​រាជ​រដ្ឋាភិបាល​បើក​ដំណើរការ​ស្មុំ​កូនអន្តរ​ប្រទេស​ឡើងវិញ

ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២២audio available

យើងខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បើក​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​និង​ការ​បង្ហាញ​ច្បាស់​ៗ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ថា​ ​ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​យ៉ាងតិច​ចំនួន​ប្រាំបួន​ដែល​អាច​កើតមានឡើង​ ​គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី​ ​។​ ​យើងខ្ញុំ​ព្រួយបារម្ភ​ថា​ ​ការ​សម្រេច​ចិត្ត​ទាំងនេះ​ ​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ទៀត​ ​ត្រូវ​បែកបាក់​មិន​អាច​ជួបជុំគ្នា​វិញ​បាន​ ​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ​នេះ​ ​ដែល​មិនទាន់​បានការ​ពារ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​កន្លងមក​ ​។​

រាជរដ្ឋាភិបាល​បាន​រាយការណ៍​ថា​ ​ធ្លាប់​បាន​បញ្ជូន​កុមារ​ចំនួន​៣​.​៦​៩​៦​នាក់​ ​ទៅក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន​ ​នៅចន្លោះ​ឆ្នាំ​ ​១​៩​៩​៨​ ​ដល់​ឆ្នាំ​ ​២​០​១​១​។​ ​ប្រទេស​កម្ពុជា​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នេះ​ ​បន្ទាប់ពី​មាន​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ ​។​ ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ក្លែង​បន្លំ​ឯកសារ​ ​ដើម្បី​ប្តូរ​ឈ្មោះ​ ​ឬ​អាយុ​កុមារ​មួយ​ចំនួន​ ​ឬ​អះអាង​ថា​ពួកគេ​ជា​ក្មេងកំព្រា​ ​ឬ​ត្រូវ​បាន​បោះបង់​ចោល​ ​មុន​ពេល​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​ដឹងឮ​ ​ឬ​ការ​យល់ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ ​។

កម្រង​រូបភាព | ការរកឃើញ​សំខាន់ៗ​នៃរបាយការណ៍​ស្ដីពី “បច្ចុប្បន្នភាព​ស្ថានភាព៖ ការបៀតបៀន​តាមប្រព័ន្ធផ្សព្វផ្សាយ​សង្គមនៅ​កម្ពុជា”

ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១

នៅថ្ងៃនីមួយៗ​នៃយុទ្ធនាការ​១៦ថ្ងៃ​នៃភាពសកម្មនិយម​ប្រឆាំង​នឹងអំពើហិង្សាផ្អែកលើ​យេនឌ័រ ឆ្នាំ២០២១ ដែលចាប់ផ្ដើម​ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អង្គការលីកាដូ សូមចែករំលែក​ការរកឃើញ​សំខាន់ៗ​នៅក្នុងរបាយការណ៍​ថ្មីមួយរបស់ខ្លួន​ដែលមាន​ចំណងជើងថា “បច្ចុប្បន្នភាពស្ថានភាព” ។ របាយការណ៍នេះ ពណ៌នាលម្អិត​ពីការរកឃើញ​សំខាន់ៗនៃការ​ស្ទង់មតិ​មួយជាមួយ​មនុស្សជាង ៧០០នាក់ ដែលបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក អាជ្ញាធរកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធ​ផ្សព្វផ្សាយសង្គមផ្សេងទៀត ត្រូវមានវិធានការ​បន្ថែមទៀត ដើម្បីការពារ​សិទ្ធិមនុស្ស​នៅលើប្រព័ន្ធអនឡាញ ។

អត្ថបទខ្លីៗ | កុមារ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​កើតជំងឺ​អូ​ទី​ស្សឹ​ម​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ជុំវិញ​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​

ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១audio available

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ក្មេងប្រុស​ម្នាក់​ ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​កើតជំងឺ​អូ​ទី​ស្សឹ​ម​ ឱ្យ​ជាប់ពន្ធនាគារ​ ​៨​ខែ​ ​ជុំវិញ​មាតិកា​ ​ដែល​រូបគេ​ ​បាន​ចែករំលែក​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​។​ ​កុមារ​ ​ដែល​ជា​កូនប្រុស​របស់​ ​សកម្មជន​ ​និង​សមាជិក​គណ​បក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​និង​បទ​ប្រមាថ​មន្ត្រី​រាជ​ការសាធារណៈ​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៥​០​២​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​រូបគេ​ ​នឹង​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ​៤​ខែ​ ​១​៥​ថ្ងៃ​ ​ដោយ​ទោស​នៅសល់​ផ្សេងទៀត​ត្រូវ​បាន​ព្យួរ​ ​។​

​កុមារ​នេះ​ ​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធ​នាគា​រវិ​ញ​ក្នុង​ខែ​នេះ​ ​ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​សាកល្បង​រយៈពេល​២​ឆ្នាំ​ ​ដោយ​តម្រូវ​ឱ្យ​រូបគេ​បង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​ ​គ្រប់ពេល​ដែល​ត្រូវ​បាន​កោះហៅ​ ​ឬ​ជូនដំណឹង​ទៅ​តុលាការ​ ​ប្រសិនបើ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ ​ក៏ដូចជា​ត្រូវ​សុំ​ការអនុញ្ញាត​ ​ប្រសិនបើ​ចង់​ចាកចេញ​ពី​ប្រទេស​ ​ព្រមទាំង​លក្ខខណ្ឌ​ផ្សេងទៀត​ ​។​

​សវនាការ​សំណុំរឿង​នេះ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើងជា​សាធារណៈ​ ​ហើយ​នា​ព្រឹកនេះ​ ​អ្នកឃ្លាំមើល​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​បន្ទប់​សវនាការ​ ​ដែល​មាន​វត្តមាន​របស់​កុមារ​នេះ​ ​។​ ​ក្រោយមក​ ​អ្នកឃ្លាំមើល​ ​ត្រូវ​បាន​តម្រូវ​ឱ្យ​ចេញពី​បន្ទប់​សវនាការ​ ​មុន​ពេល​ប្រកាស​សាលក្រម​ ​។​ ​បន្ទាប់ពី​ចាកចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​ពី​ការប្រកាស​សាលក្រម​ ​ម្ដាយ​របស់​កុមារ​ ​ត្រូវ​បាន​មន្ត្រី​តុលាការ​ហែហម​ចេញពី​អគារ​តុលាការ​ ​ខណៈ​ដែល​អ្នកស្រី​ព្យាយាម​ប្រាប់​ទៅ​អ្នកឃ្លាំមើល​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ការប្រកាស​សាលក្រម​នេះ​ ​។​

អត្ថបទខ្លីៗ | ការប្រកាស​សាលក្រម​ករណី​កុមារ​ម្នាក់​ ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​មាន​ជំងឺ​អូ​ទី​ស្សឹ​ម​ ​ត្រូវ​បាន​លើកពេល​

ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២១audio available

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​លើកពេល​ប្រកាស​សាលក្រម​ដោយ​មិនកំណត់​ ​ក្នុង​សំណុំរឿង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​កុមារ​ម្នាក់​ ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​ជា​កូនប្រុស​របស់​អតីត​សមាជិក​គណ​បក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​ដោយ​លើក​ហេតុផល​ថា​ ​ចៅក្រម​ក្នុង​សំណុំរឿង​នេះ​ “​ជាប់រវល់​” ​។​

​កុមារ​ដែល​ម្ដាយ​របស់​គេ​បាន​អះអាង​ថា​ ​មាន​ជំងឺ​អូ​ទី​ស្សឹ​ម​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​និង​បទ​ប្រមាថ​ម​ន្រ្តី​រាជ​ការសាធារណៈ​ ​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ភស្តុតាង​ក្នុង​សំណុំរឿង​នេះ​រួម​មាន​ ​សារ​ឆ្លងឆ្លើយ​ក្នុង​កម្មវិធី​ថេលេ​ក្រាម​ (​Telegram​) ​។​ ​បទ​ចោទ​នៃ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៥​០​២​នៃ​ក្រមព្រហ្មទណ្ឌ​ ​កំណត់​ការ​ដាក់ទោស​ជាប់ពន្ធនាគារ​ជា​អតិបរមា​រហូតដល់​ ​២​ឆ្នាំ​ ​និង​ប្រាក់ពិន័យ​ផ្សេងទៀត​ ​។​

​កុមារ​នេះ​ ​ធ្លាប់​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​គិត​ត្រឹម​ពេលនេះ​ ​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​១​១​១​ថ្ងៃ​ហើយ​ ​ដោយ​ពុំបាន​រស់នៅ​ជាមួយ​គ្រួសារ​របស់​គេ​ទេ​ ​។​ ​កុមារ​នេះ​ ​ក៏​ធ្លាប់​ជាគោល​ដៅ​នៃ​ការវាយប្រហារ​ដោយ​អំពើ​ហិង្សា​ផង​ដែរ​ ​ក្នុង​នោះ​មាន​ហេតុការណ៍​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​នៅពេលដែល​មានការ​គប់​ដុំឥដ្ឋ​ចំក្បាល​របស់​គេ​ ​បណ្ដាល​ឱ្យ​រង​របួស​ ​ព្រមទាំង​ត្រូវ​ដេរ​ព្យាបាល​របួស​ ​។​

សេចក្តីថ្លែងការណ៍ | កុមារ​មិនគួរ​ត្រូវបាន​មើលរំលង​ក្នុងការ​ឆ្លើយតប​នឹងជំងឺ​កូវីដ១៩

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២១

រាជរដ្ឋាភិបាល ​គួរចាប់ផ្ដើម​ចាត់ទុកសិទ្ធិ ​និងសុខុមាលភាព​របស់កុមារ​ ជាបញ្ហា​ស្នូលមួយ​ ក្នុងការ​បន្តកិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​គ្រប់គ្រង​និងទប់ស្កាត់​ការរីករាលដាល​ជាសកល​នៃជំងឺកូវីដ១៩ ។​ ការរស់នៅ​របស់កុមារ​ ត្រូវបាន​កែប្រែយ៉ាងខ្លាំង​ ដោយការ​បន្តបិទ​ការសិក្សា​ដោយផ្ទាល់​ និងវិធានការ​បិទខ្ទប់​ធ្ងន់ធ្ងរ​ ហើយយន្តការ​ជាច្រើនទៀត​គួរត្រូវបាន​ធ្វើឡើង ​ដើម្បីគាំទ្រ ​និងការពារ​សិទ្ធិនិងតម្រូវការ​របស់កុមារ ។​

នាថ្ងៃប្រារព្ធ​ទិវាសិទ្ធិកុមារ​អន្តរជាតិនេះ​ សម្ព័ន្ធខ្មែរជំរឿន​ និងការពារ​សិទ្ធិមនុស្ស ​លីកាដូ ​(“អង្គការលីកាដូ”)​ កំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​នូវសម្រង់សម្ដី​ពីកុមារ​ និងគ្រួសារ​របស់ពួកគេ​ ដែលការ​រស់នៅ​របស់ពួកគេ​ ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយវិធានការ​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ១៩ ។​ ពួកគេ​បានសម្រេចចិត្ត​ ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ និងពិពណ៌នា​លម្អិត​ពីវិធានការ​ទប់ស្កាត់​វិបត្តិ​ជាសកលនេះ ​ដែលបានធ្វើឱ្យ​ប៉ះពាល់​ដល់ការសិក្សា​ សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត​របស់ពួកគេ​ ជាពិសេស​កុមារដែល​ជាប់នៅក្នុង​តំបន់បិទខ្ទប់​ដ៏គួរឱ្យភ័យខ្លាច ។​

កម្រង​រូបភាព | ទិវាសិទ្ធិកុមារអន្តរជាតិឆ្នាំ២០២១៖ បញ្ហាលំបាកនៃការរស់នៅ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២១

នាថ្ងៃប្រារព្ធ​ទិវាសិទ្ធិកុមារ​អន្តរជាតិនេះ​ អង្គការលីកាដូ​ កំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​នូវសម្រង់សម្ដី​ពីកុមារ​ និងគ្រួសារ​​ ដែលការ​រស់នៅ​របស់ពួកគេ​ ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយវិធានការ​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ១៩ ។​ ពួកគេ​បានសម្រេចចិត្ត​ ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ និងពិពណ៌នា​លម្អិត​ពីវិធានការ​ទប់ស្កាត់​វិបត្តិ​ជាសកលនេះ ​ដែលបានធ្វើឱ្យ​ប៉ះពាល់​ដល់ការសិក្សា​ សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត​របស់ពួកគេ​ ជាពិសេស​កុមារដែល​ជាប់នៅក្នុង​តំបន់បិទខ្ទប់​ដ៏គួរឱ្យភ័យខ្លាច ។​

សេចក្តីថ្លែងការណ៍ | សំណើ​សុំចំណាត់ការ​តាមផ្លូវច្បាប់​ទៅលើករណី​អំពើហិង្សា​ក្នុងគ្រួសារ​ ការបៀតបៀន​ និងប្រើអំពើហិង្សា​ផ្លូវភេទ​លើស្ត្រី

ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២១

សេចក្ដី​ដូចបាន​ជម្រាបជូន​ក្នុងកម្មវត្ថុ​ខាងលើ​ យើងខ្ញុំ​ជាប្រជាពលរដ្ឋ ​និង​អង្គការ​សង្គមស៊ីវិល​ កំពុង​ធ្វើការ​ដើម្បីលើកកម្ពស់​សិទ្ធិមនុស្ស​របស់ស្រ្តី ​និងសមភាព​យេនឌ័រ​នៅកម្ពុជា​ ដូចមាន​រាយនាម​ខាងក្រោម​ មានការ​ខកចិត្ត​ជាខ្លាំង​ដែលស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ និង​មានប្រសិទ្ធភាព​តាមគោលការណ៍​ច្បាប់​ទៅលើ​ករណី​ហិង្សា ​និងការបៀតបៀន​ផ្លូវភេទ​កន្លងមក ។​ នៅក្នុង​ករណី​ទាំងនេះ​ ជនរងគ្រោះ​មិនបាន​ទទួល​នូវយុត្តិធម៌​ពេញលេញ​ ដែលជា​ហេតុ​បង្កឱ្យប៉ះពាល់​យ៉ាងខ្លាំង​ ដល់ប្រសិទ្ធភាព​នៃការ​អនុវត្តន៍​ច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជំរុញ​ឱ្យមានការ​កើនឡើង​នូវអំពើហិង្សា ​និង​ការបៀតបៀន​ផ្លូវភេទ​ លើស្ត្រី ​និង​ក្មេងស្រី ។​ ចំណាត់ការ​កន្លងមក​ ក្នុងការ​បញ្ឈប់​តំណែង​ និងបន្ថយ​ឋានន្តរសក្តិ​ ឬការ​ស្ងាត់ស្ងៀម​ ចំពោះមន្រ្តី​ដែលមាន​អំណាច​ មិនបាន​ផ្តល់​នូវយុត្តិធម៌​សម្រាប់​ស្ត្រីរងគ្រោះឡើយ​ ហើយនេះ​បង្កជា​វប្បធម៌​និទណ្ឌភាព​ផងដែរ ។​ ការប្រើអំពើហិង្សា​ក្នុងគ្រួសារ​ ការបៀតបៀន​ផ្លូវភេទ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ជាបទល្មើស​ឧក្រិដ្ឋ​ ដែល​ជនល្មើស​គួរតែត្រូវបាន​ផ្តន្ទាទោស​ទៅតាមច្បាប់ ។​ ជាការ​សង្វេគណាស់​ទៅហើយ​ ដែលស្ត្រី​រងគ្រោះ​ត្រូវរស់នៅ​ជាមួយនឹង​អតីតកាល​ដ៏អាក្រក់នេះ​អស់មួយជីវិត​របស់គាត់​ នៅពេល​ដែល​ស្ត្រី​ខំជម្នះ​និយាយ​ចេញមក​ នូវ ​រូបភាព​ និង​បទពិសោធន៍​ដ៏ឈឺចាប់នេះ ​ក្នុងគោលបំណង​តែមួយគត់​គឺដើម្បី​ទទួលបាន​យុត្តិធម៌​សម្រាប់​ពួកគាត់ ។ ​ពេលនេះ​ប្រជាពលរដ្ឋ​ បានសម្តែង​ចេញ​នូវការ​ស្អប់ខ្ពើម​ចំពោះ​អំពើហិង្សា​លើស្ត្រី ​និងកំពុង​រង់ចាំ​តាមដាន​ ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ជាពិសេស​ស្ថាប័ន​មានសមត្ថកិច្ច​ទៅលើ​ករណី​របស់​ ឧកញ៉ា​ ហេង សៀ ​ក៏ដូចជា​ករណី​ លោក ឌួងឆាយ​ និង ​លោក អ៊ុក កុសល​ ផងដែរ​ ខណៈ​ករណី​ផ្សេងៗទៀត​ដែល​មិនត្រូវ​ទទួលបាន​ការចាប់អារម្មណ៍ ​ឬត្រូវបានដឹង​ឮ ​ដោយសារ​តែជនរងគ្រោះ​ជាច្រើន​ មិនអាច​ទម្លាយ​នូវរឿងរ៉ាវ​ ដែលបាន​កើតឡើង​ចំពោះ​ពួកគាត់​ដោយសារ​កត្តាជាច្រើន​ រួមទាំង​កត្តាសង្គម​វប្បធម៌​ផងដែរ ។​ ​ចំណាត់ការ​ដ៏ត្រឹមត្រូវ ​និង​យុត្តិធម៌របស់​ក្រសួង​មានសមត្ថកិច្ច​ពាក់ព័ន្ធ ​នៅពេលនេះ ​មានសារៈសំខាន់ណាស់ ​ក្នុងការ​ឱ្យសារទៅ ​ស្ត្រីជាច្រើនទៀត​ដែលកំពុង​រងគ្រោះ ​ឱ្យមាន​ទំនុកចិត្ត​និងជឿជាក់​ឡើងវិញ​ លើប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ និងជាសារ​ទៅដល់សង្គម​ទាំងមូល​ថាកម្ពុជា​ ពិតជាមិនអត់ឱន​ជាដាច់ខាត​ចំពោះអំពើហិង្សា​លើស្ត្រី ​ហើយ​អ្នកប្រព្រឹត្ត​ត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់ ​ដូចដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានប្តេជ្ញា​ទទួលស្គាល់​លើលិខិត​តូបករណ៍​ និង​ វិធានការ​លុបបំបាត់​ហិង្សា​លើស្ត្រី​និងក្មេងស្រី ​ទាំងក្នុង​ច្បាប់ជាតិ​ និងអន្តរជាតិ ។

សេចក្តីថ្លែងការណ៍ | បង្កើន​ការយកចិត្ត​ទុកដាក់​ទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​ និង​អំពើហិង្សា​ក្នុងអំឡុង​ពេល​ធ្វើចត្តាឡីស័ក​ និង​នៅតំបន់​បិទខ្ទប់​

ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២១

យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃអំពើហិង្សា​លើយេនឌ័រ ​ក្នុងខណៈពេល​នៃ​ការរីករាលដាល​នៃជំងឺកូវីដ១៩នេះ ។​ យើងខ្ញុំ​សូមអំពាវនាវ​ដល់រាជរដ្ឋាភិបាល​នៃប្រទេស​កម្ពុជា​ សូមមេត្តា​បង្កើន​ការយកចិត្តទុកដាក់​ និង​ ចាត់វិធានការ​ក្នុងការ​ការពារ​ទប់ស្កាត់​រាល់ទម្រង់​ទាំងឡាយ​នៃអំពើហិង្សា​លើស្រ្តី​ កុមារ​ និងក្រុម​អ្នកស្រលាញ់ភេទ​ដូចគ្នា​ ដែលអាច​កើតមានឡើង​នៅក្នុង​អំឡុងពេល​នៃការធ្វើ​ចត្តាឡីស័ក​និងនៅតំបន់​បិទខ្ទប់ ។​

​នៅថ្ងៃទី០៩​ ខែមេសា ​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទខ្ទប់​តំបន់មួយចំនួន​នៅក្នុង​ខណ្ឌមា​នជ័យ ខណ្ឌសែនសុខ​ ខណ្ឌពោធិ៍សែនជ័យ​ និង​សម្រេច​បិទខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុងតាខ្មៅ​ទាំងមូល​នៅម៉ោង ០០ ​ចូលថ្ងៃទី១៥​ ខែមេសា ​ឆ្នាំ២០២១ ។​ ចំណាត់ការ​នេះ​បានបន្ត​អនុវត្ត​នៅសង្កាត់​មួយចំនួន​នៅក្រុងសៀមរាប​ផងដែរ ។​ ប្រជាជន​ទាំងអស់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​អនុវត្ត​វិធាន​ការ “៣ការពារ ៣កុំ” និង​ព្យាយាម​កុំចេញ​ក្រៅផ្ទះ ​ប្រសិន​បើ​គ្មានករណី​ចាំបាច់​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ ១៩ ។

សេចក្តីថ្លែងការណ៍ | ការ​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​នៅ​កន្លែង​ការ​ងារ​ពិត​ជាមាន​សារៈសំខាន់បំផុត​​

ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២១audio available

យើងខ្ញុំជាអង្គការ​សង្គម​ស៊ីវិលដែល​មាន​រាយ​នាម​ខាងក្រោម​ ​មានការ​ខកចិត្ត​ជាខ្លាំង​នៅ​ពេល​ដែលបាន​អានសេចក្តីរាយការណ៍​ទាក់ទងនឹង​មន្ត្រីនគរបាលជាស្ត្រី​​ម្នាក់ បានប្រឈមនឹងវិធានការ​​វិន័យ​ដោយសារការ​បង្ហោះ​រូប​ភាព​នៃការបំបៅដោះ​កូនក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​នគរបាល​នៅលើទំព័រ​គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់​គាត់​ ។ រឿង​ដែល​ធ្វើ​ឱ្យកាន់តែ​​ខកចិត្ត​ទៅ​ទៀត​នោះ​គឺករណីនេះ​បានកើតឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីទិវានារីអន្តរជាតិ ដែលនេះ​បង្ហាញឱ្យ​ឃើញ​ថែម​ទៀត​ថា សិទ្ធិស្រ្តី​នៅតែ​ជា​​​បញ្ហា​ប្រឈម​នៅប្រទេសកម្ពុជា ។

ស្ត្រីមិនគួរ​ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការងារ និងការមើលថែទាំកូននោះទេ ​។ ប្រការដែលស្ត្រីជាម្តាយហើយដែលទៅធ្វើការនឹងត្រូវស្តីបន្ទោស បើ​ស្រ្តីនោះ​ធ្វើទាំងការ​ងារនិង​ភារកិច្ច​មើល​ថែទាំកូន​ ដូចជាករណី​នេះជា​ឧទាហរណ៍​ស្រាប់ ដែល​នេះ​បង្ហាញឲ្យ​ឃើញ​ថា​រដ្ឋាភិបាល​ខកខាន​ក្នុងការ​ការពារសិទ្ធិស្ត្រី​នៅកន្លែងធ្វើការ​ ទោះបីជា​ប្រទេស​កម្ពុជា​បាន​ផ្តល់សច្ចាប័ន​ទៅលើ​អនុសញ្ញា​ស្តីពីការ​លុបបំបាត់​រាល់ទម្រង់​នៃការរើសអើង​ប្រឆាំង​នឹងស្ត្រីភេទ (ស៊ី ដ)​ ដែល​ការពារ​សិទ្ធិ​ធ្វើការងារ​ដោយ​មិន​មានការ​រើសអើង ។​

អត្ថបទ | រឿងរ៉ាវរបស់ស្រ្តី និង​ក្មេងស្រី ​នៅក្នុង​ពន្ធនាគារ

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២១

នាថ្ងៃទិវាសិទ្ធិនារី​អន្តរជាតិនេះ​ សម្ព័ន្ធ​ខ្មែរជំរឿន ​និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ​ (អង្គការលីកាដូ)​ សូមស្នើសុំ​ឱ្យមាន​ការកែលម្អ​ឱ្យបានឆាប់​រហ័ស​ ទៅលើ​លក្ខខណ្ឌ​ដែល​ប្រឈម​ដោយស្ត្រី​ និងក្មេងស្រី ​ដែលកំពុង​ជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែល​មានស្ថានភាព​លំបាក​ និង​ចង្អៀត​ណែនខ្លាំង ។​

កាលពីខែមុន​ ស្រ្តីចំនួន៩នាក់​ បានចែករំលែក​រឿងរ៉ាវ​របស់​ពួកគាត់​ជាមួយ​អង្គការលីកាដូ​អំពីជីវិត​នៅក្នុងមណ្ឌល​អប់រំកែប្រែទី២​ (ម២)​ ដែលជា​ពន្ធនាគារ​តែមួយគត់​នៅកម្ពុជា​ បង្កើតឡើង​សម្រាប់​ស្រ្តី និងអនីតិជន ។​ ក្នុងនោះ ​មានស្រ្តី៥នាក់ ​រួមមាន​ សុខា​ បុប្ផា​ សុភារី​ ស្រីល័ក្ខ​ និងច័ន្ទមុនី ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ឬត្រូវបាន​ដោះលែង​កាលពីពេលថ្មីៗនេះ ។​ ឈ្មោះ​របស់​ពួកគាត់​ទាំង៥នាក់​ ត្រូវបានប្ដូរ​ ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់ពួកគាត់ ។​ រីឯ​អ្នកផ្សេងទៀត​គឺជាសមាជិក​គ្រួសារ​នៃស្រ្តីជា​អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ដូចជា​ អ្នកស្រី ​ឈឿន ដារ៉ាវី​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា)​ កញ្ញា ​ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី ។​

ស្រ្តី​ទាំងអស់នេះ ​បាន​កំពុង​ប្រឈម​នឹងស្ថានភាព​លំបាក​នៅក្នុង​ពន្ធនាគារ ។​ ការរំលោភបំពាន​សិទ្ធិនៅក្នុង​ពន្ធនាគារ​មិនគួរត្រូវបាន​មើលរំលង​ទេ ​ហើយនេះជាទំនួល​ខុសត្រូវរបស់​រាជរដ្ឋាភិបាល ​ក្នុងការ​ដោះស្រាយវិបត្តិនេះ​ឱ្យបានឆាប់ ​ដោយការ​អនុវត្ត​ដ៏ល្អផ្អែក​តាម​បទប្បញ្ញតិ្ត​និងច្បាប់ជាតិ​និងអន្តរជាតិ ។

វីដេអូ | សកម្មជន​ជា​ស្ត្រីកំពុង​ជាប់ឃុំ

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២១audio available

នាថ្ងៃ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ២០២១នេះ ​អង្គការ​លីកាដូ ​សូមស្នើសុំ​ឱ្យមានការ​ធ្វើឱ្យ​ប្រសើរឡើង​នៃស្ថានភាព​ដ៏លំបាក ប្រឈម​ដោយស្រ្តី ​និងក្មេងស្រី ​ដែលត្រូវបាន​ជាប់ឃុំនៅក្នុង​ពន្ធនាគារ​នានា ​ដែលមាន​លក្ខណៈ​ចង្អៀតណែន​ខ្លាំង​ប្រកប​ដោយ​គ្រោះថ្នាក់ ៕

ក្នុងចំណោម​ស្រ្តីទាំងនេះ​ មានស្ត្រី​ជាអ្នកការពារ​សិទ្ធិមនុស្ស​ដូចជា ​អ្នកស្រី​ ឈឿន ​ដារ៉ាវី​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា) ​កញ្ញា ឡុង គន្ធា ​និងកញ្ញា​ ភួន កែវរស្មី​ ។ ស្រ្តីទាំង​នេះ បានតស៊ូ​មិនខ្លាច​នឿយហត់​ ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកដទៃ​ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ទៅវិញ​ ដែលនេះ​ជាការ​ព្យាយាម​បញ្ឈប់​ភាពសកម្ម​និយម​បែប​អហិង្សា​របស់​ពួកគេ ។ ​

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ