បណ្ណាល័យ

ការបោះឆ្នោត

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​លោក​ ​កង​ ​សារ៉ន​ ​ដាក់​ក្នុងពន្ធនាគារ​ ​

ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៤audio available

សាលាឧទ្ធរណ៍​បាត់​ដំបង​ថ្ងៃនេះ​ ​បាន​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​លើ​ ​លោក​ ​កង​ ​សារ៉ន​ ដែលជា​សកម្ម​ជន​សង្គម ហើយ​​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​កាលពី​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​ ​ជុំវិញ​ការ​បញ្ចេញមតិ​របស់​លោក​ទៅលើ​បញ្ហា​ន​យោ​បាយ​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​ ​របស់​លោក​ ​។​

​លោក​ ​សារ៉ន​ ​ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាលពី​ថ្ងៃ​ទី​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ពេល​ដែល​លោក​បាន​បញ្ចេញមតិ​នៅ​ក្នុង​វីដេអូ​មួយ​ ​ដែល​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​លោក​ ​នៅ​អំឡុង​ពេល​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់​ជាតិ​ ​។​ ​ក្រោយមក លោក​ ​សារ៉ន​ ​ក៏​ត្រូវ​បាន​លែង​វិញ​បន្ទាប់ពី​លោក​បាន​ធ្វើការ​សុំទោស​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​លោក​ត្រូវ​បាន​កាត់ទោស​ ​ដោយ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែវិច្ឆិកា​ ​ពី​បទ​ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” “​ជេរប្រមាថ​ជា​សាធារណៈ​” ​និង​បទ​ “​ប្រមាថ​ចំពោះ​អង្គ​ព្រះម​ហា​ក្សត្រ​” ​ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​។​ ​លោក​ ​សារ៉ន​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​បន្ទាយ​មាន​ជ័យ ​។​

​សាលាឧទ្ធរណ៍​បាត់​ដំបង​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​ខាងលើ​នេះ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​។​ ​ដូចនេះ​លោក​នឹង​នៅ​បន្ត​ក្នុង​ពន្ធ​នាគា​រ​ ​រង់ចាំ​ការ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ ​។​

អត្ថបទខ្លីៗ | សាលាដំបូង​ខេត្ត​ចំនួន​ពីរ បាន​​​ផ្តន្ទាទោស​សកម្មជន​ពីរ​រូប​ដាក់​​​ពន្ធនាគារ

ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២៤audio available

ថ្ងៃ​ទី​ ​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​សាលាដំបូង​ខេត្ត​ចំនួន​ពីរ​ ​បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​ដ៏​លេចធ្លោ​ចំនួន​ ​ពីរ​រូប​ ​នៅ​ក្នុង​សំណុំរឿង​ចំនួន​ ​ពីរ​ ​ដាច់ដោយឡែក​ពី​គ្នា​ ​។​

សកម្មជន​បរិស្ថាន​ ​លោក​ ​ឆន​ ​ផល្លា​ ​ត្រូវ​បាន​ផ្តន្ទាទោសដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​ឆ្នាំ​

សាលាដំបូង​ខេត្ត​រតនគិរី​ ​នា​ព្រឹក​ថ្ងៃនេះ​ ​បាន​ប្រកាស​សាលក្រម​ ​ដោយ​សម្រេច​ផ្តន្ទាទោស​លោក​ ​ឆន​ ​ផល្លា​ ​ពី​​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ប្រមាថ​ ​និង​បទ​ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដោយ​យោង​តាម​មាត្រា​ ​៣​០​៥​ ​ ៥០២​​​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​តុលាការ​បាន​ផ្តន្ទាទោស​លោក​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​កំណត់​ចំនួន​ ​១​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​១​០​ ​លាន​រៀល​ (​ប្រមាណ​ ​២​.​៥​០​០​ ​ដុល្លារ​អាមេរិក​) ​។​

អត្ថបទខ្លីៗ | ​សកម្មជន​គណ​បក្សជំទាស់​ពីរ​រូប​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅមុន​ការបោះឆ្នោត​ព្រឹទ្ធសភា​

ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០២៤audio available

​ការ​ប​ង្រ្កា​ប​ទៅលើ​សមាជិក​គណ​បក្សជំទាស់​ ​គឺ​កាន់តែ​កើន​ឡើង​ ​ដោយ​កាល​ពីម្សិលមិញ​ ​សមាជិក​គណ​បក្សជំទាស់​ពីរ​រូប​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ ​អាជ្ញាធរ​បន្ត​ចាប់​ ​និង​ឃុំ​ខ្លួន​អ្នក​ដែល​មាន​និន្នាការនយោបាយ​ជំទាស់​ ​មុន​ឈាន​ដល់​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខនេះ​ ​។​

​លោក​ ​ម៉ា​ ​ចិន្តា​ ​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​អំឡុង​ពេល​មាន​ការប្រជុំ​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​នៅ​ថ្ងៃ​ដដែល​ ​លោក​ ​ហាក់​ ​កុសល​ ​ដែល​ជាសកម្ម​ជន​គណ​បក្សជំទាស់​មួយ​រូប​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ផង​ដែរ​ ​។​ ​ការ​ចាប់ខ្លួន​លោក​ ​កុសល​ ​ត្រូវ​បាន​ធ្វើឡើង​មួយថ្ងៃ​ ​ក្រោយពេល​ដែល​លោក​បាន​ទៅ​ដាក់​បញ្ជី​ឈ្មោះ​អ្នក​សង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ ​តំណាង​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​នៅ​គណៈ​ក​ម្មា​ការ​រាជធានី​ខេត្ត​ ​រៀបចំ​ការបោះឆ្នោត​ ​។​

​អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទ​ពី​បទ​ “​ក្លែង​បន្លំ​” ​និង​ “​ប្រើប្រាស់​លិខិត​ក្លែង​” ​ដែល​ប្រឈម​នឹង​ជាប់ពន្ធនាគារ​ពី​ ​១​ឆ្នាំ​ ​ទៅ​ ​៣​ឆ្នាំ ​ប្រសិនបើ​រក​ឃើញ​ថា​មានទោស​ ​។​

អត្ថបទខ្លីៗ | ​សវនាការ​ឧទ្ធរណ៍​របស់​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​បាន​ចាប់ផ្ដើម​៖​ ​ការ​ចូល​ស្តាប់​សវនាការ​ត្រូវ​បាន​រឹត​ត្បឹ​ត

ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៤audio available

​នា​ព្រឹកនេះ​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​បើកសវនាការ​លើកដំបូង​ទាក់ទង​នឹង​ការ​ផ្តន្ទាទោស​លើ​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​ពី​បទ​ក្បត់ជាតិ​ ​និង​បទ​ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​។​ ​ឯកឧត្តម​ ​គឺជា​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (CNR​P​) ​ដែល​ត្រូវ​បាន​រំលាយ ​។​ ​ឯកឧត្តម​ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​ ​២​៧​ ​ឆ្នាំ​ ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ការ​ផ្តន្ទាទោស​នេះ​ ​ធ្វើឡើង​ក្នុងរយៈពេល​មិនដល់​ ​៥​ខែ​ ​នោះ​ទេ​ ​មុន​ពេល​បោះ​ឆ្នោតជាតិ​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំមុន​នេះ​ ​។​ ​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​រហូតដល់​សាលដីកា​ចូល​ជាស្ថាពរ​ ​។​

​អំឡុង​ពេល​សវនាការ​ ​មេធាវី​របស់​ឯកឧត្តម​បាន​ស្នើសុំ​តុលាការ​ឱ្យ​កែ​សម្រួល​លក្ខខណ្ឌ​តឹងរឹង​មួយ​ចំនួន​អំឡុង​ពេល​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ប៉ុន្តែ​ចៅក្រម​បាន​បដិសេធ​ ​និង​បន្ត​ឱ្យ​ឯកឧត្តម​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​ ​។​

​មុន​ពេល​ចាប់ផ្តើម​សវនាការ​ ​អា​ជា្ញ​ធ​របា​ន​ធ្វើការ​បិទផ្លូវ​ជុំវិញ​សាលាឧទ្ធរណ៍​ ​ដោយ​ហាមឃាត់​មិន​ឱ្យ​សាធារណជន​ ​ក៏ដូចជា​អ្នក​សារ​ព័ត៌មាន​អាច​ចូល​ទៅខាងមុខ​អាគារ​តុលាការ​បាន​នោះ​ទេ​ ​។​

អត្ថបទខ្លីៗ | សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោម​ការ​ចោទ​ក្លែង​បន្លំ​ពាក់ព័ន្ធ​នឹង​ឯកសារ​បោះឆ្នោត​

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៤audio available

ប្រធាន​ស្តីទី​គណៈកម្មាធិការប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀន​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃ​ ​ច័ន្ទ ​និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ ​នៅ​ថ្ងៃនេះ​ ​បន្ទាប់ពី​រង​ការចោទប្រកាន់​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ពី​បទ​ ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ ​។​

កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ពេញ​មួយ​យប់​ដោយ​នគរបាល​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ស្ថិតនៅ​ក្នុង​គេហដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​។​ ​នៅ​ថ្ងៃ​ ​អង្គា​រ៍ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ ​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដោយ​បាន​លើកឡើង​ថា​ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់ទិន​នឹង​ ​ការ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​ ​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​។​

អត្ថបទខ្លីៗ | អាជ្ញាធរ​ចាប់​ខ្លួនមនុស្ស​បួន​នាក់​ ​ក្នុង​ការិយាល័យ​លី​កា​ដូ​បន្ទាយ​មានជ័យ​ ​

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០២៣audio available

នា​រសៀល​នេះ​ ​មន្ត្រី​នគរបាល​ចំនួន​ ​៦​នាក់​ ​បាន​ចូលក្នុង​បរិវេណ​ការិយាល័យ​ ​លី​កា​ដូ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ហើយ​បាន​ចាប់​ខ្លួនមនុស្ស​ចំនួន​ ​៤​ ​នាក់​ ​ដែល​កំពុង​ទទួលការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​ទាក់ទង​នឹង​ករណី​សកម្មជនបញ្ចេញមតិក្នុងបណ្តាញសង្គម ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​លោក​ ​កង​ ​សារ៉ន​ ​។​ ​លោក​ ​កង​ ​សារ៉ន​ ​ទទួល​បានការ​ការពារ​ក្តី​តាម​ផ្លូវច្បាប់​ពី​ក្រុម​មេធាវី​របស់​អង្គការ​ ​លី​កា​ដូ ​។​

​អ្នក​ទាំងបួន​ ​រួម​មាន​អ្នកស្រី​ ​ហង្ស​ ​ត្រឹប​ ​ជា​ភរិយា​លោក​ ​សារ៉ន​ ​កញ្ញា​ ​សេង​ ​ចន្ថា​ ​ជា​កូនស្រី​របស់​លោក​ ​សារ៉ន​ ​និង​អ្នកជិតខាង​ពីរ​នាក់​ផ្សេងទៀត​ ​ដែល​ជូន​អ្នក​ទាំងពីរ​មក​ការិយាល័យ​ ​លី​កា​ដូ ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​ ​អ្នក​ទាំងបួន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​១​០​ ​នាទី​ ​ក្រោយពេល​ចូល​មកដល់​ការិយាល័យ​របស់​អង្គការ​ ​លី​កា​ដូ ​បន្ទាប់ពី​អ្នក​ទាំងនោះ​ ​បាន​ទៅ​សួរសុខទុក្ខ​លោក​ ​សារ៉ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​កាលពី​ពេលព្រឹក​ ​។​

​បុគ្គលិក​អង្គការ​ ​លី​កា​ដូ ​បាន​ស្នើសុំ​ការ​បង្ហាញ​ឯកសារពាក់ព័ន្ធ​ ​ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងនោះ​មិនបាន​បង្ហាញ​នោះ​ទេ​ ​ហើយ​បែរជា​និយាយ​ថា​ ​ពួកគេ​ “​ធ្វើតាម​បទបញ្ជា​” ​ទៅវិញ​ ​។​ ​មន្ត្រី​នគរបាល​ទាំងនោះ​ ​ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​ ​លី​កា​ដូ ​លុបចោល​រូបភាព​ ​ដែល​បុគ្គលិក​ថត​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​ការិយាល័យ​ ​ដោយ​មិន​មាន​បង្ហាញ​ដីកា​ ​។​

អត្ថបទខ្លីៗ | តុលារការកំពូលចេញសេចក្ដី​សម្រេចបន្ត​ឃុំខ្លួនមន្ត្រីរបស់គណបក្សជំទាស់

ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​តុលា​រកា​រ​កំពូល​បាន​ច្រានចោល​ប្តឹងឧទ្ធរណ៍​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ ​និង​បដិសេធ​ការ​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​របស់​ម​ន្រ្តី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ទៀត​ ​នៅ​ក្នុង​សំណុំរឿង​ពីរ​ផ្សេងគ្នា​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅ​បន្ត​ជាប់ពន្ធនាគារ​។​

តុលា​រ​ការបាន​ច្រានចោល​ប្តឹងឧទ្ធរណ៍​របស់​លោក​ ​តូច​ ថឹ​ង​ ​ជា​ប្រធាន​ប្រចាំ​ខេត្ត​ម្នាក់​របស់​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ត្រូវ​បាន​

ផ្តន្ទាទោសពី​បទ​ក្លែង​បន្លំ​ ​និង​បទ​ប្រើប្រាស់​លិខិត​ក្លែងក្លាយ​ ​កាលពីដើម​ឆ្នាំនេះ​។​ ​តុលា​រកា​រ​កំពូល​ ​ក៏បាន​សម្រេច​បន្ត​ឱ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លេី​លោក​ ​ចៅ​ ​វាសនា​ ​ជា​អតីត​ចៅសង្កាត់​ប៉ោយ​ប៉ែត​ ​និង​ជា​សមាជិក​គណៈកម្មាធិការ​អ​ចិន្រ្តៃយ៍​នៃ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​កំពុង​រងចាំ​ការ​ជំនុំ​ជម្រះ​ក្តី​ពី​បទ​ញុះ​ញុ​ង​។​ ​ម​ន្រ្តី​ទាំងពីរ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នាគា​រវិ​ញ​បន្ទាប់ពី​សវនាការ​រួច​។​

អត្ថបទខ្លីៗ | អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​

ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២៣audio available

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ ​និង​បាន​កាត់ទោស​ឱ្យ​លោក​ជាប់​ ​ពន្ធ​នាគា​រ​១​ឆ្នាំ​ ​និង​៦​ខែ​ ​ក៏ដូចជា​ការ​ពិន័យ​ជា​ប្រាក់​ ​និង​សំណង​ជំងឺចិត្ត​ផ្សេងទៀត​ ​។​ ​ករណី​នេះ​ ​ធ្វើឡើង​ក្រោយពេល​មាន​ពាក្យបណ្ដឹង​មួយ​ដោយ​ហាង​បញ្ចាំ​ឈ្មោះ​ ​រិន​ ​ឆាយ​ ​ដែល​បាន​ចោទប្រកាន់​លោក​ ​សេដ្ឋា​ ​ថា​បាន​ ​ចេញ​មូលប្បទានបត្រ​ឥត​ប្រាក់​ (​សែក​ស្អុយ​) ​ចំនួន​៥​ ​ក្នុង​ការ​ទូទាត់​សង​ប្រាក់​ក​ម្ចី​នៅ​ឆ្នាំ​២​០​១​៩​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ចាប់តាំង​ពី​ថ្ងៃ​ចាប់ខ្លួន​លោក​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ជាបន្តបន្ទាប់​របស់​លោក​ត្រូវ​បាន​បដិសេធ​ផង​ដែរ​ ​។​

​តុលាការ​ ​បាន​កាត់ទោស​លោក​ ​សេដ្ឋា​ ​តាម​បញ្ញត្តិ​មាត្រា​ ​២​៣​១​នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញ​ដូរ​បាន​ ​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ​។​ ​លោក​ ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ទៅ​រដ្ឋ​ចំនួន​ ​៣​លាន​រៀល​ (​ប្រមាណ​ជា​ ​៧​៥​០​ដុល្លារ​) ​ព្រមទាំង​បង្គាប់​ឱ្យ​សង​ប្រាក់​ចំនួន​ ​៣​៣​.​៤​០​០​ ​ដុល្លារ​ (​ទឹកប្រាក់​ដែល​លោក​ជំពាក់​ ​ហាង​បញ្ចាំ​រិន​ឆាយ​) ​និង​សំណង​ជំងឺចិត្ត​ចំនួន​៥​លាន​រៀល​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ​ ​។​

​នា​ថ្ងៃនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក៏បាន​បើកសវនាការ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ទៅកាន់​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រភព​មិន​ស្គាល់​មួយ​នៅ​លើ​ ​យូ​ធ្យូ​ប​ (​Y​ou​Tube​) ​។​ ​លោក​ ​សេដ្ឋា​ ​ក៏​ត្រូវ​បាន​បង្គាប់​ឱ្យ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ផ្អែក​តាម​បទ​ចោទ​ទាំងនេះ​ផង​ដែរ​ ​ដោយ​តុលាការ​កំពូល​បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​

អត្ថបទខ្លីៗ | ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​៧​នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន

ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៣audio available

​នា​ល្ងាច​ម្សិលមិញ​នេះ​ ​មន្ត្រី​ ​និង​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ​៧​រូប​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង/ឬ​មាត្រា​៤​៩​៥​ ​និង​បទ​ឆបោក​ ​តាម​បញ្ញត្តិ​មាត្រា​ ​៣​៧​៧​ ​និង​ ​៣​៧​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​បច្ចុប្បន្ន​ ​អ្នក​ទាំងនោះ​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​

​សកម្មជន​ទាំង​៧​នាក់​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ ​គឺ​ស្ថិត​ក្នុងចំណោម​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ​២​៣​នាក់​ ​ដែល​ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ដោយ​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​ចាប់តាំង​ពី​ថ្ងៃសៅរ៍​ ​ទី​០​៩​ ​ខែកញ្ញា​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ ​។​ ​មូលដ្ឋាន​នៃ​ការចោទប្រកាន់​នេះ​ ​គឺ​ពុំទាន់​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​នៅឡើយ​ទេ​ ​។​

​សកម្មជន​នយោបាយ​គណបក្ស​ភ្លើង​ទៀន​ទាំង​៧​នាក់​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​រួម​មាន​ ​លោក​ ​ស៊ី​ន​ ​វត្ថា​ ​ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​ខេត្ត​បន្ទាយ​មានជ័យ​ ​លោក​ ​ឡុង​ ឡា​វី​ ​អនុប្រធាន​គណៈកម្មាធិការប្រតិបត្តិ​ខេត្ត​បន្ទាយ​មានជ័យ​ ​លោក​ ​ទេស​ ​សម្បត្តិ​ ​វ​ឌ្ឍនោ ​សមាជិក​គណបក្ស​ ​លោក​ ​ទួត​ ​វាសនា​ ​ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​ស្រុក​មង្គល​បុរី​ ​លោក​ ​ឈុំ​ ​ស៊ីណាត​ ​អនុប្រធាន​គណៈកម្មាធិការប្រតិបត្តិ​​ស្រុក​មង្គល​បុរី​ ​​លោក​ ​លោក​ ​វ៉ាន់​ ស៊ុ​យ​អ៊ី​វ​ ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ ​និងលោក ហ៊ឹម ឡា អ្នកគាំទ្រគណបក្សភ្លើងទៀន ។​ ក្នុងនោះ ​សកម្មជន៥នាក់​ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ផង​ និង​បទឆបោក​ផង​ ខណៈដែល​សកម្មជន​២នាក់​ទៀត ​គឺលោក ​​វ៉ាន់​​ ស៊ុ​យ​អ៊ីវ​ និង​លោក ​ហ៊ឹម ឡា ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​តែមួយទេ ។​

អត្ថបទខ្លីៗ | តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​

ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២៣audio available

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​ត​ម្ដល់​សាលក្រម​របស់​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក្នុង​ការ​បដិសេធ​មិន​ឱ្យ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ថ្នាក់​ដឹកនាំ​នៃ​គណ​បក្សជំទាស់​នៅ​ក្រៅ​ឃុំ​ ​។​

​លោក​ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​ជាអាទិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​តាម​មាត្រា​ ​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ជាមួយ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​និង​ត្រូវ​បាន​បង្គាប់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​។​

​ថ្នាក់​ដឹកនាំ​គណ​បក្សជំទាស់​វ័យ​ ៧០ ​ឆ្នាំ​រូប​នេះ​បាន​ប្ដឹងឧទ្ធរណ៍​ ​ដោយ​អះអាង​ថា​លក្ខខណ្ឌ​នៃ​កា​រដាក់​រូបលោក​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​គឺ​គ្រប់គ្រាន់​ហើយ​ ​និង​បាន​លើកឡើង​ថា​ ​ស្ថានភាព​សុខភាព​របស់​លោក​មិន​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​នៅ​ក្នុង​ពន្ធ​នាគា​រ​នោះ​ទេ​ ​។​ ​ទោះជាយ៉ាងណា​ ​សាលាឧទ្ធរណ៍​នៅតែ​បង្គាប់​ឱ្យ​មានការ​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន​ ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​

អត្ថបទខ្លីៗ | ក្រុមប្រឹក្សាធម្មនុញ្ញ​ ​សម្រេច​បដិសេធ​បណ្តឹង​គណបក្ស​ភ្លើង​ទៀន​សុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​ឆ្នាំ​ ​២​០​២​៣​

ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣audio available

នៅ​ថ្ងៃនេះ​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​បាន​សម្រេច​បដិសេធ​បណ្តឹង​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​ស្នើសុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​។​ ​នេះ​គឺជា​ការ​សម្រេច​បិទផ្លូវ​តវ៉ា​ ​និង​ជា​ការ​ដក​គណ​បក្សជំទាស់​ធំ​ជាងគេ​ចេញពី​ការប្រកួតប្រជែង​នៃ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​ដោយសារតែ​មូលហេតុ​កង្វះ​ឯកសារ​ចុះបញ្ជី​ ​។​

​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​តម្កល់​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជ​ប​) ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​ឧសភា​ ​ដែល​បដិសេធ​ការ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ ​សម្រាប់​ឆ្នាំនេះ​ ​។​ ​គជ​ប​ ​បាន​អះអាង​ថា​គណបក្ស​ភ្លើង​ទៀន​ ​មិនបាន​បំពេញ​គ្រប់​នីតិវិធី​ ​ដោយ​មិនបាន​ដាក់​លិខិត​បញ្ជាក់​នីត្យា​នុកូល​កម្ម​នៃ​​ឯកសារ​ច្បាប់ដើមចុះបញ្ជី​របស់​គណបក្ស​ ដែល​បញ្ជាក់​ដោយ​រដ្ឋ​បាល​មូល​ដ្ឋាន​ ​។​ ​ឯកសារ​នេះ​ ​ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន​អះអាង​ថាត្រូវ​បាន​អាជ្ញាធរ​រឹបអូស​អំឡុង​ពេល​ដែល​អាជ្ញាធរ​ចុះ​បិទ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្រោយពេល​ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​។​

​ការ​បដិសេធ​របស់​ ​គជ​ប​ ​បាន​ធ្វើឡើង​ ​ទោះ​ជា​ស្ថាប័ន​នេះ​ ​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ ​កាលពី​ឆ្នាំ​២​០​២​២​ ​ក៏ដោយ​ ​។​

អត្ថបទខ្លីៗ | តុលាការ​កំពូល​ ​ផ្ដន្ទាទោស​មនុស្ស​ ​១​៣​នាក់​ ​ក្នុង​សវនាការ​ដ៏​ធំ​នៃ​សំណុំរឿង​គណបក្ស​សង្គ្រោះ​ជាតិ​

ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣audio available

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​ ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលដីកា​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ផ្ដន្ទាទោស​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​១​២​រូប​ ​និង​អតីតមន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ ​ពី​បទ​ញុះញង់​ ​និង​បទ​រួមគំនិតក្បត់​ ​ហើយ​ត្រូវ​បាន​កាត់ទោស​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​ ​៥​ឆ្នាំ​ ​ក្នុង​នោះ​ទោស​ ​១​៦​ខែ​ត្រូវ​បាន​ព្យួរ​ ​។​ ​តុលាការ​កំពូល​ពុំបាន​ផ្ដល់​ហេតុផល​នៅ​ក្នុង​សាលដីកា​នេះ​ទេ​ ​។​

​មនុស្ស​ទាំង​ ​១​៣​នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ក្នុង​សវនាការ​ដ៏​ធំ​មួយ​ ​រួម​ជាមួយ​អតីត​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប​ទៀត​ ​ដែល​មិនបាន​ប្ដឹង​សារទុក្ខ​ ​។​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​ត​ម្ដល់​ការ​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​ ​១​៣​នាក់​ ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​អ្នក​ទាំង​១​៣​ ​មាន​ដូចជា​ ​លោក​ ឆុ​ន​ ​ប៊ុន​ឆាត​ ​លោក​ ​ឡុង​ ​ផា​រី​ ​លោក​ ឃុ​ត​ ច្រឹ​ក​ ​លោក​ ងិ​ន​ ​ឃាន​ ​លោក​ ​យឹម​ ​សារ៉េត​ ​លោក​ ​ឃឹម​ ​ភា​ណា​ ​លោក​ ​ថៃ​ ​សុគន្ធា​ ​លោក​ ​កែវ​ ​ថៃ​ ​លោក​ ​ញ៉ែម​ ​វា​ន​ ​លោក​ ​ជុំ​ ​ចាន់​ ​លោក​ ​សុខ​ ​ចន្ថា​ ​លោក​ ពៀ​ត​ ​ម៉ាប់​ ​និង​លោក​ ស៊ន់ ​ធន់​ ​។​

​អ្នក​ទាំង​១​៣​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ជាប់​មក​រហូត​តាំងពី​សវនាការ​នៅ​តុលាការ​ជាន់​ទាប​ ​ដោយ​ពួកគាត់​ជាច្រើន​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​រហូតដល់​ ​៣​ឆ្នាំ​ ​ហើយ​រង់ចាំ​ការប្រកាស​សាលដីកា​ស្ថាពរ​នៅ​ថ្ងៃនេះ​ ​។​ ​អ្នក​ទាំងនោះ​ ​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ ​ដោយ​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ ​៣​ឆ្នាំ​ ​៨​ខែ​ ​។​ ​ការ​ផ្ដន្ទាទោស​នេះ​ ​នឹង​ធ្វើ​ឱ្យ​ពួកគាត់​ជាប់ពន្ធនាគារ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​។​

អត្ថបទ | ឯកឧត្ដម​ កឹម សុខា​ ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ ​២៧ឆ្នាំ ពីបទក្បត់ជាតិ​ និង​បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស

ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ (CNR​P​) ​ពី​បទ​ក្បត់ជាតិ​ ​និង​បទ​ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​តាម​បញ្ញត្តិ​មាត្រា​៤​៣​៩​ ​និង​មាត្រា​៤​៤​៣​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ឯកឧត្ដម​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​២​៧​ឆ្នាំ​ ​ក្នុង​ពន្ធ​នាគា​រ​ ​និង​ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ក្រោយ​ពី​ត្រូវ​បាន​នាំចេញ​ពី​បន្ទប់​សវនាការ​ដោយ​សន្តិសុខ​ ​និង​នគរបាល​៥​នាក់​ ​។​ ​ការ​ផ្ដន្ទាទោស​នេះ​ ​ធ្វើឡើង​នៅ​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ​ ​មុន​ពេល​ឈាន​ដល់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២​០​២​៣​ ​ឆាប់ៗ​ខាងមុខនេះ​ ​។​

​ តុលាការ​ ​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍​ចំពោះ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​ក្នុង​ការ​ឈរឈ្មោះ​ ​ឬ​ចូលរួម​បោះឆ្នោត​ ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៥​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សាលក្រម​ ​បាន​រៀបរាប់​ថា​ ​ទំហំ​គ្រោះថ្នាក់​ ​គឺ​ពុំទាន់​ត្រូវ​បាន​វាយ​តម្លៃ​នៅឡើយ​ ​ដែល​ទំនងជា​ពាក់ព័ន្ធ​នឹង​វិធានការ​រដ្ឋប្បវេណី​ ​ដែល​អាច​នឹង​ត្រូវ​បាន​ប្ដឹង​ ​ស្របតាម​មាត្រា​២​២​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​។​

អត្ថបទ | តុលាការកំពូលតំកល់ការផ្តន្ទាទោសលោក សុន ឆ័យ ពាក់ព័ន្ធនឹងការរិះគន់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​សម្រេច​តំកល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ សុ​ន​ ​ឆ​័​យ​ ​ពី​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ចំនួន​ពីរ​ ​ដែល​មួយ​ត្រូវ​បាន​ប្តឹង​ដោយ​គណបក្សប្រជាជន​កម្ពុជា​ ​និង​មួយទៀត​ដោយ​គណ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​អំពី​ការណ៍​ដែល​លោក​រិះគន់​ជា​សាធារណៈ​ទៅលើ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​។​

លោក​ សុ​ន​ ​ឆ​័​យ​ ​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន​ ​៤​ ​ពាន់​លាន​រៀល​ (​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​) ​ទៅ​គណបក្សប្រជាជន​កម្ពុជា​ ​និង​រង​ពិន័យ​ពីរ​ផ្សេងទៀត​ដែល​សរុប​ចំនួន​ ​២​០​ ​លាន​រៀល​ (​ប្រហែល​ ​៥​.​០​០​០​ ​ដុល្លារ​) ​ដូច​នឹង​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​អចល​ន​ទ្រព្យ​ចំនួន​ពី​​​រ​កន្លែង​របស់​លោក​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដីកា​រក្សា​ការពារ​ (​បង្កក​ទុក​) ​ចាប់តាំង​ពី​ខែវិច្ឆិកា​ ​ដើម្បី​រារាំង​លោក​ពី​កា​រលក់​ ​ឬ​ផ្ទេរ​កម្ម​សិទិ្ធ​ទៅ​អ្នកដទៃ​ ​តាមរយៈ​សំណើ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​។​

សេចក្តីថ្លែងការណ៍ | សារ​ព័ត៌មាន​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​សោកស្ដាយ​ជា​ខ្លាំង​ ​ចំពោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​និង​ការបៀតបៀន​ផ្លូវ​ភេទ​លើ​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​

ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

យើងខ្ញុំ​ ​ជា​ស្ថាប័ន​សារ​ព័ត៌មាន​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​សម្រេច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការលុបចោល​អាជ្ញាប័ណ្ណ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​ថ្កោលទោស​ផង​ដែរ​ ​ចំពោះ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​ការ​គំរាមកំហែង​ថ្មីៗ​នេះ​ ​ទៅលើ​ស្ត្រី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ម្នាក់​ ​។​

ការ​បិទ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​និង​ការ​ប្រើ​ភាសា​បៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្រ្តី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ ​បាន​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ទៅលើ​ការ​អះអាង​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង​ ​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​និង​ហាក់ដូចជា​កំពុង​ឆ្លុះបញ្ចាំង​ពី​ការ​ខកខាន​ក្នុង​ការ​គោរពច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​៥​ ​។​ ​ការ​សម្រេច​ចិត្ត​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២​០​២​៣​នេះ​ ​បង្ហាញ​ពីរ​លក​ថ្មី​មួយ​នៃ​មធ្យោបាយ​គំរាមកំហែង​ប្រឆាំង​នឹង​សារ​ព័ត៌មាន​ឯករាជ្យ​ដែល​កំពុង​មាន​តិច​ស្រាប់​ ​ដែល​ស្រដៀងគ្នា​ទៅ​នឹង​ការ​បិទ​កាសែត​ខេ​ម​បូ​ឌា ដេ​លី​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​និង​កា​រលក់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​។​

អត្ថបទ | រាជរដ្ឋាភិបាល​ ​លុបចោល​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​មានការ​បញ្ជា​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​

ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ (CC​I​M​) ​ជា​ស្ថាប័ន​គ្រប់គ្រង​ទៅលើ​សារ​ព័ត៌មាន​ដែល​ផ្សាយ​ជា​ពីរ​ភាសា​គឺ​ ​វី​អូ​ឌី​ (​V​O​D​) ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​ដែល​នៅ​សេសសល់​ ​។​

​ក្រសួង​ព័ត៌មាន​ ​បាន​ដកហូត​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​កូនប្រុស​របស់​សម្ដេច​ ​ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​ចោទ​ជា​បញ្ហា​ចំពោះ​អត្ថបទ​របស់​វី​អូ​ឌី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែកុម្ភៈ​ ​ដោយ​បង្ហាញ​ពី​ប្រតិកម្ម​មួយ​ចំនួន​ ​ពី​មនុស្ស​ផ្សេងៗ​គ្នា​ ​។​ ​នេះ​រួម​មាន​ ​ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផា​ន​ ​ផង​ដែរ​ ​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ​ដើម្បី​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ ​ទៅកាន់​ប្រទេស​តួ​គី​ ​។​ ​ទាំង​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ក្រោយមក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ​ដើម្បី​បដិសេធ​ទៅលើ​រឿង​ដែល​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​នោះ​ ​។​

អត្ថបទ | តុលាការ​ផ្ដន្ទាទោស​អតីត​សកម្មជន​បក្ស​ប្រឆាំង​៣​៦​នាក់​ ​ក្នុង​សវនាការ​ដ៏​ធំ​ចុងក្រោយ​នេះ​

ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២២audio available

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​ពី​បទ​រួមគំនិតក្បត់​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៥​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អតីត​សកម្មជន​គណ​បក្សជំទាស់​ទាំងនេះ​ ​ត្រូវ​បាន​កាត់ទោស​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​ ​ចន្លោះ​ពី​ ​៥​ឆ្នាំ​ ​ដល់​ ​៧​ឆ្នាំ​ ​ហើយ​សកម្មជន​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទទួលការ​ព្យួរទោស​ ​។​ ​សកម្មជន​ចំនួន​ ​១​១​នាក់​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើនយោបាយ​រយៈពេល​ ​៥​ឆ្នាំ​ ​។​

​សកម្មជន​នយោបាយ​ទាំងនេះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ផ្អែកលើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ ​និង​ការ​ថតសំឡេង​សន្ទនា​តាម​ទូរសព្ទ​ជា​លក្ខណៈ​ឯកជន​ ​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​ ​របស់​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​និង​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​ចូលរួម​តតាំង​ក្នុង​សវនាការ​ដ៏​ធំ​មួយទៀត​ ​។​ ​អ្នកស្រី​ ​សុខ​ហួរ​ ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ឡើង​យន្តហោះ​ ​ដោយសារ​អាជ្ញាធរ​កម្ពុជា​ ​បាន​លុបចោល​លិខិតឆ្លងដែន​របស់​អ្នកស្រី​ ​ព្រមទាំង​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ឱ្យ​អ្នកស្រី​នៅ​ក្នុង​ប្រទេសកំណើត​របស់​ខ្លួន​ ​។

អត្ថបទខ្លីៗ | ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ការរិះគន់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​

ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២២audio available

​នា​រសៀល​នេះ​ ​លោក​ ​ស៊ុន​ ​ឆៃ​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​គណ​បក្សជំទាស់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ចំនួន​ពី​​​រ​ករណី​នៃ​បទ​បរិហារ​កេរ្តិ៍​ ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក្រោយ​ពី​លោក​បាន​រិះគន់​ជា​សាធារណៈ​ទៅលើ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​។​ ​លោក​ ​ត្រូវ​បាន​បង្គាប់​ឱ្យ​បង់​សំណង​ជំងឺចិត្ត​ទៅកាន់​គណបក្ស​កាន់អំណាច​គឺ​ ​គណបក្សប្រជាជន​កម្ពុជា​ ​ចំនួន​ ​បី​ពាន់​ ​លាន​រៀល​ (​ប្រមាណ​ជា​ ​៧​៥​ម៉ឺន​ ​ដុល្លារ​) ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ទាំង​ពី​​​រ​ករណី​សរុប​ចំនួន​ ​១​៧​ ​លាន​រៀល​ (​ប្រមាណ​ជា​ ​៤​.​២​៥​០​ ​ដុល្លារ​) ​។​

​គណបក្សប្រជាជន​កម្ពុជា​ ​និង​ ​គជ​ប​ ​បាន​ដាក់ពាក្យបណ្ដឹង​ផ្សេងគ្នា​ ​ប្រឆាំង​នឹង​លោក​ ​ស៊ុន​ ​ឆៃ​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​បាន​ចោទប្រកាន់​ថា​ ​លោក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​ខ្លួន​ ​ក្រោយ​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​យុត្តិធម៌​នៃ​លទ្ធផល​បោះឆ្នោត​ ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ ​។​ ​លោក​ ​ស៊ុន​ ​ឆៃ​ ​បាន​អះអាង​ថា​ ​គជ​ប​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​នយោបាយ​មួយ​ ​ហើយ​ថា​ ​មាន​ភាព​មិន​ប្រក្រតី​នៅមុន​ពេល​ ​និង​អំឡុង​ពេល​ការបោះឆ្នោត​រួម​មាន​ ​ការ​បំភ័យ​ ​មានការ​ទិញ​ ​មានការ​លួច​ ​។​

​នៅ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​លោក​ ​ស៊ុន​ ​ឆៃ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ ​តាម​បញ្ញត្តិ​មាត្រា​៣​០​៥​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយ​ផ្អែកលើ​ប​ណ្ដឺ​ង​ទាំងពីរ​ ​។​ ​តាមរយៈ​សវនាការ​ដាច់ដោយឡែក​ទាំងពីរ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាសសេចក្ដី​សម្រេច​ផ្ដន្ទាទោស​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ទាំងពីរ​ ​នា​រសៀល​នេះ​ ​។​ ​លោក​ ​ស៊ុន​ ​ឆៃ​ ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៨​លាន​រៀល​ (​ប្រមាណ​ ​ពីរ​ពាន់​ដុល្លារ​) ​ក្នុង​បណ្ដឹង​របស់​គណបក្សប្រជាជន​កម្ពុជា​ ​និង​៩​លាន​រៀល​ទៀត​ (​២​.​២​៥​០​ដុល្លារ​) ​ក្នុង​បណ្ដឹង​របស់​គជ​ប​ ​។​ ​ចៅក្រម​ ​ក៏បាន​ប្រកាស​ពី​ទោស​បន្ថែម​ ​តាម​បញ្ញត្តិ​មាត្រា​ ​៣​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​រួម​មាន​ ​ការ​បិទផ្សាយ​នៃ​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​ជា​សាធារណៈ​នៅ​គេហដ្ឋាន​លោក​ស៊ុន​ ​ឆៃ​ ​នៅ​ការិយាល័យ​ឃុំ​-​សង្កាត់​តាម​មូលដ្ឋាន​របស់​លោក​ ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​នៅ​គ្រប់​មណ្ឌល​បោះឆ្នោត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្នុងរយៈពេល​២​ខែ​ ​និង​ចេញផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​រយៈពេល​​៨​ថ្ងៃ​ ​។​

អត្ថបទខ្លីៗ | មេឃុំ​ជាប់ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ចាប់ខ្លួន​​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​អំពើ​ប្លន់​ ​កាលពី​២​០​ឆ្នាំមុន​

ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២២audio available

​លោក​ ​ញឹម​ ​សា​រ៉ុ​ម​ ​មេឃុំ​ជាប់ឆ្នោត​ថ្មីៗ​ ​មកពី​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​នា​រសៀល​នេះ​ ​និង​ឃាត់​ខ្លួន​​នៅ​​ខេត្ត​កំពង់ធំ​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​អំពើ​ប្លន់​ ​កាលពី​ឆ្នាំ​២​០​០​២​ ​។​ ​លោក​គឺជា​មេឃុំ​ម្នាក់​ក្នុងចំណោម​មេឃុំ​៤​នាក់​នៃ​គណ​បក្សជំទាស់​នៅ​ទូទាំង​ប្រទេស​ ​ដែល​បាន​ជាប់ឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​កាលពីដើម​ខែ​នេះ​ ​។​

​លោក​ ​សា​រ៉ុ​ម​ ​ត្រូវ​បាន​សង្ស័យ​ក្នុង​ការប្រព្រឹត្ត​អំពើ​ប្លន់​ក្នុង​ឆ្នាំ​២​០​០​២​ ​និង​ត្រូវ​បាន​ចោទប្រកាន់​៥​ឆ្នាំក្រោយ​ក្នុង​ឆ្នាំ​២​០​០​៧​ ​តាម​បញ្ញត្តិ​មាត្រា​៦​នៃ​ច្បាប់​ស្ដីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ​ ​។​ ​បន្ទាប់មក​ ​ក៏​មានការ​ចេញ​ដីកាចាប់ខ្លួន​លោក​ក្នុង​ឆ្នាំ​២​០​១​២​ ​។​ លោក​ ​សា​រ៉ុ​ម​ ​និង​ជន​សង្ស័យ​បី​រូប​ទៀត​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដោយកំបាំង​មុខ​ ​កាលពី​ឆ្នាំ​ ​២០១៤​ ​ដោយ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៥​ឆ្នាំ​ ​ក្រោម​ការចោទប្រកាន់​ថា​អ្នក​ទាំងបួន​ ​បាន​លួច​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង​ ​។​ ​ក្នុងករណីនេះ​ ​ភាគី​ដើមបណ្តឹង​ ​បាន​ដក​ពាក្យបណ្តឹង​តាំងពី​មុន​ពេល​មានការ​ផ្តន្ទាទោស​ ​។​ ​

​នៅដើមខែនេះ​ ​លោក​ ​សា​រ៉ុ​ម​ ​បាន​ជាប់ឆ្នោត​ ​ក្លាយ​ជា​មេឃុំ​ចំ​ណា​លើ​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ ​និង​ត្រូវ​បាន​កំណត់​ឱ្យ​ចូលកាន់​តំណែង​ ​បើ​តាម​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​ខាងមុខនេះ​ ​។​ ​លោក​ ​ធ្លាប់​ជា​ជំទប់​ទី​១​នៃ​ឃុំ​ចំ​ណា​លើ​ក្នុង​ឆ្នាំ​២​០​១​៧​ ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​មុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ ​ប៉ុន្តែ​ក្រោយមក​ ​អាសនៈ​របស់​លោក​ ​ត្រូវ​បាន​ដក​ឱ្យ​ទៅ​គណបក្សប្រជាជន​កម្ពុជា​ ​។​

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | ការបោះឆ្នោ​តឃុំ-សង្កាត់​ឆ្នាំ២០២២

ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២២

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​ឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមិថុនា ត្រូវបាន​ធ្វើឡើង ​ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់នៅ​ទូទាំងប្រទេសស​រុបទាំងអស់​ចំនួន ១.៦៥២ ។ ​ការបោះឆ្នោត​កំពុងធ្វើឡើង ខណៈដែលមាន​ការធ្វើទុក្ខបុកម្នេញ​ជាច្រើនឆ្នាំ​មកហើយ ទៅលើសេរីភាព​នយោបាយ និង​សង្គមស៊ីវិល ។ សូមតាមដាន ព័ត៌មាន និងព្រឹត្តិការណ៍សិទ្ធិមនុស្ស​សំខាន់ៗ ដែលកើតមានឡើង នៅទីនេះ ។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ