អត្ថបទ

តុលាការ​ផ្ដន្ទាទោស​អតីត​សកម្មជន​បក្ស​ប្រឆាំង​៣​៦​នាក់​ ​ក្នុង​សវនាការ​ដ៏​ធំ​ចុងក្រោយ​នេះ​

ចេញផ្សាយ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២២
F T M
អ្នកស្រី​ កុ​ល​ ​សាត​ (​ស្ដាំ​) ​អំពាវនាវ​ឱ្យ​ដោះលែង​លោក​ ​គង់​ ​ម៉ាស់​ ​ដែល​ជា​ស្វាមី​អ្នកស្រី​ឱ្យ​មាន​សេរីភាព​វិញ​ ​រួម​ជាមួយ​សមាជិក​គ្រួសារ​ដទៃទៀត​នៃ​សកម្មជន​នយោបាយ​ដែល​ជាប់ឃុំ​ ​នៅ​ខាងក្រៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​។​

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​ពី​បទ​រួមគំនិតក្បត់​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៥​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អតីត​សកម្មជន​គណ​បក្សជំទាស់​ទាំងនេះ​ ​ត្រូវ​បាន​កាត់ទោស​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​ ​ចន្លោះ​ពី​ ​៥​ឆ្នាំ​ ​ដល់​ ​៧​ឆ្នាំ​ ​ហើយ​សកម្មជន​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទទួលការ​ព្យួរទោស​ ​។​ ​សកម្មជន​ចំនួន​ ​១​១​នាក់​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើនយោបាយ​រយៈពេល​ ​៥​ឆ្នាំ​ ​។​

​សកម្មជន​នយោបាយ​ទាំងនេះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ផ្អែកលើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ ​និង​ការ​ថតសំឡេង​សន្ទនា​តាម​ទូរសព្ទ​ជា​លក្ខណៈ​ឯកជន​ ​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​ ​របស់​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​និង​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​ចូលរួម​តតាំង​ក្នុង​សវនាការ​ដ៏​ធំ​មួយទៀត​ ​។​ ​អ្នកស្រី​ ​សុខ​ហួរ​ ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ឡើង​យន្តហោះ​ ​ដោយសារ​អាជ្ញាធរ​កម្ពុជា​ ​បាន​លុបចោល​លិខិតឆ្លងដែន​របស់​អ្នកស្រី​ ​ព្រមទាំង​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ឱ្យ​អ្នកស្រី​នៅ​ក្នុង​ប្រទេសកំណើត​របស់​ខ្លួន​ ​។​

​សកម្មជន​ទាំង​១​១​នាក់​ ​ដែល​ជា​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​នា​ព្រឹកនេះ​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​៧​ឆ្នាំ​ ​។​ ​តុលាការ​ក៏បាន​ដាក់ទោស​បន្ថែម​តាម​ការ​ស្នើសុំ​របស់​តំណាង​អយ្យការ​ ​ដោយ​បង្គាប់​ថា​ ​ពួកគេ​មិន​អាច​ចូលរួម​បោះឆ្នោត​ ​ឬ​ឈរឈ្មោះ​បោះឆ្នោត​រយៈពេល​ ​៥​ឆ្នាំ​ ​។​ ​អ្នក​ទាំងនោះ​រួម​មាន​ ​លោក​ ​សម​ ​រ​ង្ស៊ី ​លោក​ ​អេង​ ​ឆៃ​អ៊ា​ង​ ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​លោក​ ​ហូរ​ ​វ៉ាន់​ ​លោក​ ​ហេង​ ​ដា​ណា​រ៉ូ ​លោក​ ​ឡុង​ ​រី​ ​លោក​ ​ម៉ែន​ សុ​ថាវ​រិន្ទ្រ ​លោក​ ​នុត​ ​រំដួល​ ​លោក​ ​អ៊ូ​ ​ចាន់​ឫទ្ធិ​ ​អ្នកស្រី​ ជូ​ឡុង​ ​សូ​មូរ៉ា​ ​និង​លោក​ ​វ៉ា​ន​ ​ណា​រិទ្ធ​ ​។​

​សមាជិក​ ​និង​អ្នកគាំទ្រ​ចំនួន​ ​២​២​នាក់​ទៀត​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​៥​ឆ្នាំ​ ​។​ ​អ្នក​ទាំងនេះ​រួម​មាន​៖​ ​លោក​ ​អា​ត​ ​វិចិត្រ​ ​លោក​ ​ប៊ុត​ ​សុគន្ធា​ ​ជារី​ ​លោក​ ​ឆេង​ ​សោភ័ណ​ ​លោក​ ​ឈុន​ ​វ៉ា​ន​ ​លោក​ ​ហៃ​ ​វណ្ណា​ ​លោក​ ​ខាន់​ ​ប៊ុន​ផេង​ ​លោក​ ឃិ​ន​ ​ជំរឿន​ ​លោក​ ឃិ​ន​ ​សា​ម៉ន​ ​លោក​ ​ឃ្លាំង​ ​ប៊ុន​ឡាយ​ ​លោក​ ​គង់​ ​ម៉ាស់​ ​លោក​ ​ឡេង​ ​សុធា​រី​ ​លោក​ ​ឡុង​ ប៊ុត្តា ​លោក​ ​ម៉ៅ​ ​វិបុល​ ​លោក​ ​អូន​ ​ពៅ​ ​លោក​ ​ផន​ ​ផាន់​ណា​ ​លោក​ ​ប្រាក់​ ​សារុំ​ ​លោក​ ​សេង​ ​ប៊ុន​រ៉ុ​ង​ ​លោក​ សុ​ត​ ​ស៊ី​ឡា​ត​ ​លោក​ ​ស​ ​ចាន់​ដេ​ត​ ​លោក​ ​សុំ​ ​សីហា​ ​លោក​ ​តោ​ ​និមល​ ​និង​លោក​ វឿ​ង​ ​សំណាង​ ​។​

​ជនជាប់ចោទ​៣​នាក់​ទៀត​ ​ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៥​ឆ្នាំ​ ​ដោយ​លោក​ ​ឈុន​ ​សិទ្ធី​ ​និង​លោក​ ងី​ម​ ញេ​ង​ ​ត្រូវ​បាន​ព្យួរ​ ​ទោស​ទាំងអស់​ ​ហើយ​លោក​ ​ហេង​ ​សុខ​ឡេង​ ​ត្រូវ​បាន​កាត់បន្ថយ​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធ​នាគា​រ​ ​ដោយ​ទោស​នៅសល់​ត្រូវ​បាន​ព្យួរ​ ​។​ ​លោក​ ​សុខ​ឡេង​ ​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​មុន​ពេល​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ​។​

​ជនជាប់ចោទ​ឈ្មោះ​ ​ម៉ាត់​ ​វណ្ណី​ ​ត្រូវ​បាន​សម្រេច​ឱ្យ​រួចផុត​ពី​ការចោទប្រកាន់​ ​នា​ព្រឹកនេះ​ ​។​ ​ហើយក៏​មានការ​ចេញ​ដីកាចាប់​ ​និង​ឃុំ​ខ្លួន​ ​សម្រាប់​សកម្មជន​ចំនួន​ ​៣​០​នាក់​ ​ក្នុង​នោះ​មាន​អ្នក​ដែល​មិនទាន់​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ឬ​អ្នក​មិន​ទទួល​បានការ​ព្យួរទោស​ ​។​ ​ពុំ​មានការ​ផ្ដល់​ហេតុផល​សម្រាប់​ការ​ចេញ​សាលក្រម​នេះ​ទេ​ ​។​

​ក្នុងចំណោម​នោះ​ ​ពួកគេ​ចំនួន​ ​៣​៣​នាក់​ ​ត្រូវ​បាន​ជំនុំ​ជម្រះ​ ​និង​ផ្ដន្ទាទោស​ដោយកំបាំង​មុខ​ ​ខណៈ​ដែល​ភាគី​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ ​បាន​អះអាង​ថា​ ​អ្នក​ដែល​នៅ​ក្រៅ​ប្រទេស​ទាំងនោះ​ ​មិនបាន​ទទួលការ​កោះហៅ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ​។​ ​សកម្មជន​៣​នាក់​រួម​មាន​ ​លោក​ ​ខាន់​ ​ប៊ុន​ផេង​ ​លោក​ ​គង់​ ​ម៉ាស់​ ​និង​លោក​ វឿ​ង​ ​សំណាង​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​និង​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​៥​ឆ្នាំ​ ​។​ ​ពួកគេ​បាន​បង្ហាញខ្លួន​ ​ក្នុង​ពេល​ជំនុំ​ជម្រះ​១​០​លើក​កន្លងមក​ ​និង​ក្នុង​ពេល​ចៅក្រម​ប្រកាស​សាលក្រម​នា​ព្រឹកនេះ​ ​។​ ​គិត​មកទល់​ពេលនេះ​ ​លោក​ ​ប៊ុន​ផេង​ ​និង​លោក​ ​គង់​ ​ម៉ាស់​ ​បាន​ជាប់ពន្ធនាគារ​រយៈពេល​ជាង​ ​៧​០​០​ថ្ងៃ​មក​ហើយ​ ​។​ ​លោក​ ​សំណាង​ ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ជា​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ ​ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​បាងកក​ ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ភរិយា​របស់​ពួកគេ​ ​បាន​បង្ហាញខ្លួន​នៅក្នុងបន្ទប់​សវនាការ​នា​ព្រឹកនេះ​ ​ហើយ​ភរិយា​លោក​ ​សំណាង​ ​បាន​យំខ្សឹកខ្សួល​ ​និង​ចាប់កាន់​ស្វាមី​របស់​ខ្លួន​ ​មុន​ពេល​សន្តិសុខ​ឱ្យ​អ្នកស្រី​ចេញក្រៅ​បន្ទប់​វិញ​ ​។​

​សាលក្រម​ថ្ងៃនេះ​ ​គឺជា​សាលក្រម​ទី​៤​ក្នុងចំណោម​សវនាការ​ដ៏​ធំ​ទាំង​៥​ ​ដែល​ត្រូវ​បាន​ប្រព្រឹត្តទៅ​ប្រឆាំង​នឹង​អ្នកគាំទ្រ​ ​និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន​ ​១​៥​៨​នាក់​ ​ចាប់តាំង​ពី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​មក​ ​។​ ​អតីត​សកម្មជន​ជាច្រើន​ ​បាន​ក្លាយ​ជា​ជនជាប់ចោទ​ក្នុង​សវនាការ​ផ្សេងៗ​គ្នា​ ​។​ ​មុន​ពេល​ចេញ​សាលក្រម​ថ្ងៃនេះ​ ​អតីត​សកម្មជន​ចំនួន​ ​៦​៦​នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​ការ​ជំនុំ​ជម្រះ​មុន​ៗ​ចំនួន​៣​លើក​ ​ទៅលើ​បទឧក្រិដ្ឋ​ ​និង​បទមជ្ឈិម​ ​ផ្សេងៗ​គ្នា​ ​រួម​មាន​ ​បទ​ញុះញង់​ ​បទ​រួមគំនិតក្បត់​ ​និង​បទ​ប៉ុនប៉ង​ធ្វើ​ឧបឃាត​ដែល​បង្ក​ឱ្យ​មានគ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​៕​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា