អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​ដោះលែង​

ចេញផ្សាយ ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០២៣
F T M
រូបភាព​អ្នកស្រី ​ផាវ ញ៉ើង ​និងអ្នកស្រី ​សេង ​លីន ​នៅខាងមុខ​ពន្ធនាគារ​ខេត្តកោះកុង ​ក្រោយពី​ទទួលបាន​ការដោះលែង ​នៅថ្ងៃទី០៦​ ខែតុលា ​ឆ្នាំ២០២៣ ​។​

​នា​ថ្ងៃនេះ​ ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​២​នាក់​ ​រួម​មាន​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​ក្រោយ​ពី​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​បង្គាប់​ឱ្យ​ដោះលែង​អ្នក​ទាំង​២​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ កាលពីម្សិលមិញ ​។​

​នៅ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​ផ្ដន្ទាទោស​ស្រ្តី​ទាំង​២​នាក់​ ឱ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ​ ​និង​ឱ្យសង​ជំងឺចិត្ត​ចំនួន​ ​៤​០​លាន​រៀល​ (​ប្រមាណ​ជា​ ​១​ម៉ឺន​ដុល្លារ​) ​ក្រោយ​ពី​​​រក​ឃើញ​អ្នក​ទាំង​ពី​មាន​ពិរុទ្ធ​ភាព​ពី​បទ​បរិហារ​កេរ្ដិ៍​ ​និង​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៣​០​៥​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំង​២​ត្រូវ​បានរងបណ្ដឹងមួយ​ដោយ​អតីត​តំណាង​សហគមន៍​ឈ្មោះ​ ​ឆាយ​ ​វី​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ឆ្នាំ​២​០​១​៩​ ​ពី​ការរំលោភ​យក​ដីធ្លី​ ​។​

​ទាំង​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោយ​ពី​ការ​ចាប់ខ្លួន​អ្នក​ទាំង​២​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​កូនប្រុស​តូច​របស់​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​បានរស់នៅ​ជាមួយ​អ្នកស្រី​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​តាំងពី​ថ្ងៃ​ចាប់ខ្លួន​នោះ​ ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ​១​០​០​នាក់​ ​មកពី​សហគមន៍​ដីធ្លី​១​៧​៥​ ​សហគមន៍​ដីធ្លី​១​៩​៧​ ​និង​សហគមន៍​ដីធ្លី​៩​៥​៥​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​បាន​ជួបជុំគ្នា​ ​នៅ​ខាងមុខ​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​កាល​ពីម្សិលមិញ​ ​ដើម្បី​គាំទ្រ​អ្នកតំណាង​របស់​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​ ​។​ ​អ្នកគាំទ្រ​ ​រួម​មាន​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​អ្នកស្រី​ ​យី​ ​គន្ធា​ ​អ្នកស្រី​ ​ទិន​ ​តាំង​ ​ជាសកម្ម​ជន​ដីធ្លី​៣​នាក់​ ​ដែល​ត្រូវ​បានដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​តំណាង​សហគមន៍​ ​និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ ​បាន​សម្ដែង​មតិ​ជា​សាធារណៈ​ ​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​អ្នក​ទាំង​២​ ​។​ ​យ៉ាងតិច​ណាស់​ ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ចំនួន​៣​នាក់​ ​បាន​ឃ្លាំមើល​ ​និង​ថតរូប​សកម្មភាព​ជួបជុំ​របស់​សហគមន៍​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា