កម្រង​រូបភាព

ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២០២១

ចេញផ្សាយ ថ្ងៃទី​៩ ខែមីនា ឆ្នាំ២០២១
F T M

នាថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២១នេះ ​កម្មករ-កម្មការិនី​រោងចក្រ ​គ្រូបង្រៀន ​កសិករ​ និងអ្នកធ្វើការ​ពលកម្ម ​នៅរាជធានីភ្នំពេញ​ និងខេត្ត​ចំនួន៥​ បានជួបជុំគ្នា​នៅតាមតំបន់​ផ្សេងៗគ្នា​ ដើម្បី​ប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ ។​ ជាមួយនឹង​ការយកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​សុវត្ថិភាព​មួយចំនួន​ដូចជា​ ការរក្សា​គម្លាត​សង្គម​ ការវាស់​កម្ដៅ ​និងការពាក់ម៉ាស​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃការ​ឆ្លងវីរុស​កូវីដ១៩​ សហគមន៍​ទាំងនេះបាន​ជួបជុំគ្នា​ ដើម្បី​រៀបចំ​វេទិកាសាធារណៈ​ និងចែករំលែក​បទពិសោធន៍​ពីបញ្ហាលំបាក​ដែលស្រ្តីនៅ​សហគមន៍​មូលដ្ឋាន​បានជួបប្រទះ ​ក្នុងការ​ការពារដីធ្លី​ និងជីវភាព​របស់ពួកគេ ។​​

នៅរាជធានី​ភ្នំពេញវិញ​ មនុស្សជាច្រើន​បានចូលរួម​ក្នុងការ​ប្រារព្ធទិវានេះ​ក្រោមប្រធានបទ​ “លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នាំឱ្យមាន​ប្រព័ន្ធគាំពារ​សង្គម​ និង​យុត្តិធម៌​សម្រាប់ស្រ្តី ​និងទាំងអស់គ្នា” ។​ អមជាមួយ​ការលេងភ្លេង​បែបប្រពៃណី ​អ្នកដឹកនាំ​សហជីព​ជាច្រើន​ បានលើកឡើង​ពីបញ្ហាប្រឈម​ដែលស្រ្តីបាន​ជួបប្រទះ​នៅកន្លែងការងារ​ ក៏ដូចជា​ការបន្តតស៊ូមតិ​ជំទាស់​ទៅនឹង​អំពើហិង្សា​ក្នុងគ្រួសារ​ ការកើនឡើង​នៃបំណុល​នៅក្នុងគ្រួសារ​ ការបន្ត​ធ្វើទុក្ខបុកម្នេញ​លើសកម្មជន​ដោយអាជ្ញាធរ​ និងបង្ហាញពី​តម្រូវការចាំបាច់​ សម្រាប់​កម្មវិធី​សន្តិសុខសង្គម​ ក្នុងការ​ឆ្លើយតប​ទៅនឹងវិបត្តិ​ជំងឺ​កូវីដ១៩ ។

សហគមន៍​មិនទាំងអស់ទេ ​ដែលត្រូវបាន​អនុញ្ញាត​ឱ្យប្រារព្ធទិវានេះ​ដោយសន្ដិវិធី ។​ សហគមន៍​យ៉ាងតិចមួយ ​បានប្រឈម​ទៅនឹងការ​រឹតត្បិត​ចំនួន​អ្នកចូលរួម ។​ ទោះបីជា​មានការ​ផ្ទុះឡើង​នៃការឆ្លងវីរុស​កូវីដ១៩ក៏ដោយ​ ក៏ស្ត្រីនិង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នៅតែបន្តបង្ហាញ​ពីការប្ដេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងលើកកម្ពស់​យុត្តិធម៌​ សេចក្ដីថ្លៃថ្នូរ​ និងសមភាព​រវាងបុរស​និងស្រ្តី ៕ ​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា