អត្ថបទ

រយៈពេល​១​ខែ​នៃ​ការ​តវ៉ា​ ​កម្មករ​ន​យោ​ជិត​នៅ​ណា​ហ្គាវើ​ល​ដ៍​នៅតែ​បង្ហាញ​សាមគ្គីភាព​ក្នុង​ការធ្វើ​កូដកម្ម

ចេញផ្សាយ ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២២
F T M

ថ្ងៃនេះ​ជា​ថ្ងៃ​គំរប់​ខួប​១​ខែ​ ​ចាប់តាំង​ពី​កម្មករ​ន​យោ​ជិត​នៃ​សហភាព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​និង​តវ៉ា​ជា​រៀងរាល់ថ្ងៃ​ដោយ​សន្តិវិធី​នៅកណ្ដាល​រាជធានី​ភ្នំពេញ​ ​។​ ​កម្មករ​ន​យោ​ជិត​ ​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​ដែល​ភាគច្រើន​ជា​សមាជិក​និង​អ្នកដឹកនាំ​សហជីព​នៅ​ក្នុង​កា​ស៊ី​ណូ ​ក៏ដូចជា​ប្រឆាំង​នឹង​ការ​ផ្ដល់​កញ្ចប់​សំណង​មិន​សមរម្យ​ ​សម្រាប់​និយោជិត​ដែល​បាន​ធ្វើការ​នៅ​ទីនោះ​យូរឆ្នាំ​មក​ហើយ​ ​និង​បញ្ហា​ផ្សេងៗ​ទៀត​។​

ក្នុងរយៈពេល​មួយ​ខែ​ដែល​ចាប់ផ្ដើម​មាន​កូដកម្ម​ ​អាជ្ញាធរ​បាន​ឃាត់​និង​ចាប់ខ្លួន​សមាជិក​ ​អ្នកដឹកនាំ​ ​និង​សកម្មជន​សហជីព​សរុប​ចំនួន​ ​២​៩​នាក់​ ​។​ ​អ្នក​ទាំងនោះ​ចំនួន​៩​នាក់​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​ដោយមាន​៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ក្នុង​នោះ​រួម​មាន​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ ​និង​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​ដែល​ជា​លេខាធិការ​សហជីព​ ​។​ ​អ្នកស្រី​ ​សុខន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ជាមួយ​សមាជិក​សហជីព​៧​នាក់​ផ្សេងទៀត​ ​នៅ​ការិយាល័យ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ចុង​ឆ្នាំ​២​០​២​១​ ​ខណៈ​ដែល​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ ​ដោយ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នៅពេលដែល​កញ្ញា​ព្យាយាម​ចូលរួម​ជាមួយ​កម្មករ​ន​យោ​ជិត​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​ស្ថានទូត​អូស្ត្រាលី​ ​។​

ទោះបីជា​មានការ​ចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ​ ​កម្មករ​ន​យោ​ជិត​ប្រមាណ​ជា​ ​៦​០​០​នាក់​ ​បន្ត​បង្ហាញ​វត្តមាន​ធ្វើ​កូដកម្ម​រៀងរាល់ថ្ងៃ​នា​ពេលរសៀល​ ​ដើម្បី​ទាមទារ​ដោះលែង​តំណាង​របស់​ពួកគាត់​ ​និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​គោរព​តាមច្បាប់​ស្ដីពី​ការងារ​ ​។​ ​អ្នក​ទាំងនោះ​បាន​បដិសេធ​ការ​អំពាវនាវ​របស់​​​ក្រសួងការងារ​រាល់ថ្ងៃ​ ​ដែល​ឱ្យ​ពួកគាត់​ទទួលយក​ ​ឬ​ចរចា​យក​កញ្ចប់​សំណង​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​ពួកគាត់​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​តំណាង​សហជីព​របស់​ពួកគាត់​ជាបន្ទាន់​ ​មុន​ពេល​មាន​ការចរចា​ផ្សេងៗ​ ​។​ ​អាជ្ញាធរ​បាន​រារាំង​កម្មករ​ន​យោ​ជិត​មិន​ឱ្យ​តវ៉ា​នៅ​ខាងមុខ​កន្លែង​ការងារ​របស់​ពួកគេ​ ​ដែល​សកម្មភាព​រារាំង​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ការងារ​ ​ហើយ​អាជ្ញាធរ​ក៏បាន​បិទ​បន្ទប់ទឹក​នៅក្បែរ​ទី​តាំងធ្វើ​កូដកម្ម​ផង​ដែរ​ ​ដោយធ្វើ​ការ​អះអាង​មិន​ត្រឹមត្រូវ​ថា​ ​បន្ទប់ទឹក​ទាំងនោះ​ ​មិន​ដំណើរការ​ ​ដែល​នេះ​ជា​ការ​ព្យាយាម​រារាំង​កម្មករ​ន​យោ​ជិត​ទាំងនោះ​មិន​ឱ្យ​ធ្វើ​កូដកម្ម​ ​។​

នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រុម​សង្គម​ស៊ីវិល​ ​សហគមន៍​ ​និង​សហជីព​ចំនួន​១​១​៩​ស្ថាប័ន​ ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ជាបន្ទាន់​ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ទៅលើ​សកម្មជន​សហជីព​ទាំងអស់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ​ន​យោ​ជិត​ ​។​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​អគ្គនាយក​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ (​I​L​O) ​បាន​ផ្ញើ​លិខិត​មួយ​ជូន​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដោយ​ស្នើសុំ​ឱ្យ​សម្ដេច​ធានា​ពី​ការ​ដោះលែង​ជាបន្ទាន់​ចំពោះ​សកម្មជន​សហជីព​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​ព្រហ្មទណ្ឌ​ទាំងអស់​ប្រឆាំង​នឹង​អ្នក​ទាំងនោះ​ ​។

សកម្មជន​សហជីព​ទាំង​៨​នាក់​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​មាន​ដូចជា​៖​
- ​អ្នកស្រី​ ​ឈឹម​ ​សុខន​
- ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​
- ​អ្នកស្រី​ ​ហៃ​ ​សុភាព​
- ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត
- ​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​
- ​លោក​ ​សុខ​ ​ណា​រឹទ្ធ
- ​អ្នកស្រី​ សុ​ន​ ​ស្រី​ពេជ្រ​
- ​កញ្ញា​ ​ទូច​ ​សិរី​មាស

ជា​រៀងរាល់ថ្ងៃ​ ​សហជីព​ ​និង​អ្នកគាំទ្រ​របស់​ពួកគេ​ ​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​សកម្មជន​ទាំង​៨​នាក់​ ​តាមរយៈ​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​។​ ​គិត​មកទល់​ពេលនេះ​ ​អ្នក​ទាំង​៨​ ​បាន​ជាប់ឃុំ​អស់​រយៈពេល​ ​១​៩​ថ្ងៃ​មក​ហើយ​ ​៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា