អត្ថបទខ្លីៗ

សេចក្តី​សម្រេច​សាលា​ឧទ្ធរណ៍​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះ​សង្ឃ​ពីរ​អង្គ​ ត្រូវ​បាន​ពន្យា​ពេល

ចេញផ្សាយ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ សាលា​ឧទ្ធរណ៍​នៅ​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះ​តេជ​គុណ ឃីត វណ្ណៈ និង​ព្រះ​តេជ​គុណ សាង កុសល។ សវនាការ​នេះ​ ត្រូវ​បាន​បើក​ជា​អសាធារណៈ​អស់​របស់​ពេល​ ១៥​នាទី ហើយ​ចៅ​ក្រម​បាន​ប្រកាស​ថា សេចក្តី​សម្រេច​នឹង​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​៩ ខែ​មករា វេលា​ម៉ោង ៨ ព្រឹក។ ព្រះ​តេជ​គុណ​ គឺ​ត្រូវ​បាន​គេ​ចាប់​ផ្សឹក​ទាំង​ពីរ​អង្គ​ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​ពន្ធ​នាគារ ម១។

ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ខណៈ​ពេល​ដែល​ព្រះ​អង្គ​កំពុង​កាន់​ដង​ទង់​ជាតិ​ និង​ទង់​សាសនា ដើម្បី​គាំទ្រ​សកម្ម​ជន​ដី​ធ្លី​មក​ពី​ខេត្ត​ព្រះ​វិហារ។ ព្រះ​អង្គ​ទាំង​ពីរ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ចូល​រួម​ក្នុង​សមាគម​ទុច្ចរិត (មាត្រា ៤៩៩ នៃក្រម​ព្រហ្មទណ្ឌ) និង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគាររហូត​ដល់​ ៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់ ២.៥០០ ដុល្លារ​អាមេរិក ប្រសិនបើ​រក​ឃើញ​កំហុស​។

អំឡុងពេល​​សវនាការ​ខ្លី​មួយនេះ ព្រះ​សង្ឃ សកម្មជន​ដី​ធ្លី និង​អ្នក​ធ្វើ​ការ​ងារ​លើ​សិទិ្ធមនុស្ស​ បាន​តវ៉ា​នៅ​ក្រៅ​តុលាការ​ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា