អត្ថបទខ្លីៗ

ចៅក្រម បាន​ពន្យារពេល​សវនាការលើ​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់

ចេញផ្សាយ ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០១៥
F T M

សវនាការលើសំណុំរឿងលោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​នៃគណបក្ស​សមរង្ស៊ី​ ត្រូវ​បាន​ពន្យារពេល​ភ្លាមៗ បន្ទាប់ពី​ការចាប់​ផ្តើម​បើកសវនាការ​បន្តនៅ​ពេលរសៀល​នេះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកឯកសារ​ឡើងវិញ ដែល​ជាឯកសារ​ដាក់​ដោយ​ក្រុមមេធាវី​ការពារ​ក្តី ហើយ​តុលាការ​បាន​អំពាវនាវ​ឲ្យមាន “អ្នកជំនាញ” ដើម្បី​វិភាគ​លើវិធី​សាស្ត្រ​នៃការ​ស្វែងរក​និង​ទាញ​យក​ឯកសារពី​អ៊ិនធើណែត។

លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់​ពីបទក្លែង​​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និងញុះញង់​ឲ្យប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​បង្ហោះ​ឯកសារ​ដែល​ត្រូវបាន​គេកែប្រែ ស្តីពី​សន្ធិសញ្ញាឆ្នាំ ១៩៧៩ រវាង​ប្រទេស​កម្ពុជា និង​វៀត​ណាម នៅក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក។ លោក ត្រូវបាន​ឃុំខ្លួន​ក្នុងមណ្ឌល​អប់រំកែ​ប្រែទី ១ ចាប់​តាំងពី​ការចាប់ខ្លួន​លោក​នៅថ្ងៃទី១៦ ខែសីហា។

មិនមាន​កាលបរិច្ឆេទនៃការបន្ត​សវនាការ​ត្រូវបាន​ប្រកាស​ឲ្យដឹង​នោះទេ ប៉ុន្តែ​សវនាការ​លើ​សំណុំ​រឿងនេះ បានចាប់​ផ្តើម​តាំងពី​ថ្ងៃទី​២ ខែតុលា បន្ទាប់ពី​សំណើ​សុំនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​របស់​លោក ហុង សុខហួរ ត្រូវបាន​បដិសេធ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា