អត្ថបទខ្លីៗ

សវនាការ​លើបណ្ដឹង​បរិហារកេរ្តិ៍​ប្រឆាំងនឹង​ម្ចាស់កាសែត​ខេមបូឌា ដេលី​ ត្រូវបាន​លើកពេល​ម្ដងទៀត

ចេញផ្សាយ ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០១៨
F T M
ទំព័រមុខនៃការចេញផ្សាយលើក​ចុងក្រោយរបស់​កាសែត​ខេមបូឌា ដេលី កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៧។

នាថ្ងៃនេះ​ សាលាដំបូង​រាជធានីភ្នំពេញ​ បានសម្រេច​លើកពេលសវនាការ​លើសំណុំរឿង​ អ្នកស្រី ​Deborah Krisher-Steele​ ម្ចាស់កាសែត​ខេមបូឌា ដេលី​ ដែលត្រូវបាន​បិទដំណើរការ។​ អ្នកស្រី​ កំពុងរងការ​ចោទប្រកាន់ពី​ “បទបរិហារកេរ្តិ៍ ​ជាសាធារណៈ”។

បទចោទនេះ​ត្រូវបានប្ដឹងដោយ​អគ្គនាយកដ្ឋានពន្ធដារ​ យោងតាមលិខិត​ចំហរមួយដែល​បានចោទប្រកាន់​នាយកដ្ឋានពន្ធដារ​ថា បានទម្លាយ​ព័ត៌មាន​សម្ងាត់អំពីបញ្ជីជាប់​ជំពាក់ពន្ធដ៏ច្រើន​មហាសាល​ ទៅកាន់សាធារណជន។​ កាសែតនេះ ​បានសម្រេច​បញ្ឈប់បុគ្គលិក​ និងបិទការិយាល័យ​នៅកម្ពុជា​ កាលពីថ្ងៃទី០៤​ ខែកញ្ញា ​ឆ្នាំ២០១៧​ បន្ទាប់ពីរងការ​ចោទប្រកាន់​ពីការជាប់ជំពាក់ពន្ធ​ ដែលមានទឹកប្រាក់​ប្រមាណជាង​ ៦,៣ លានដុល្លារ។

អំឡុងពេល​ប្រកាសការលើក​ពេលសវនាការ​ជាលើកទីពីរនេះ ​លោកចៅក្រម​ សេង លាង ​បានលើកហេតុផលថា​ ការលើកពេល​សវនាការគឺមានភាព​ចាំបាច់ ដោយសារ​រឿងក្ដីនេះ​មានភាពស្មុគស្មាញ​ និងដើម្បីពិចារណាលើសំណើររបស់ភាគីចុងចោទក្នុងការ​កោះហៅបុគ្គលិក​សារព័ត៌មាន Fresh News​ ម្នាក់​ ក្នុងនាមជាសាក្សី។

កាលពីថ្ងៃទី២២​ ខែមីនា ឆ្នាំ២០១៨​ ចៅក្រមក៏បាន​សម្រេចផ្អាក​សវនាការ​លើសំណុំរឿងនេះ​ផងដែរ បន្ទាប់ពី​សវនាការដំណើរការ​បានបន្តិច​ ដោយសំអាងថា​ ភ័ស្ដុតាង​សំខាន់ៗមួយចំនួន​មិនទាន់ត្រូវបាន​បកប្រែទៅជា​ភាសាខ្មែរ។

កាលបរិច្ឆេទ​ថ្មីនៃសវនាការ​នេះមិនទាន់ត្រូវបាន​កំណត់នៅឡើយ​ទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា