អត្ថបទខ្លីៗ

ពលរដ្ឋ​សហគមន៍​បុរីកីឡា​ ប្រារព្ធ​ខួប​នៃការ​បណ្តេញចេញ​ដោយ​បង្ខំ​កាលពី​ឆ្នាំ ២០១២

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៩
F T M
ថ្ងៃនេះ អ្នកភូមិបុរីកីឡា​បាន​ចូល​រួម​ពិធី​សាសនា​មួយ​ ដើម្បី​រំលឹកពីការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​កាល​ពីឆ្នាំ​២០១២។

នាព្រឹក​ថ្ងៃនេះ​ ពលរដ្ឋ​សហគមន៍​បុរីកីឡា​ បាន​ប្រារព្ធខួប​ ៧ ឆ្នាំ​ នៃការ​បណ្តេញចេញ​ដោយបង្ខំ​ និង​ហិង្សា​ ដែល​បាន​កើតមាន​ឡើង​កាលឆ្នាំ​ ២០១២​ ដើម្បី​ធ្វើការ​អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍ​ទីក្រុង​របស់​អ្នកជំនួញ​ជាស្ត្រី​ដែលមាន​ឥទ្ធិពល​ម្នាក់។

ពលរដ្ឋ​ និង​ក្រុមសង្គម​ស៊ីវិល ​ប្រមាណ​ ៤០ នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​សហគមន៍​បុរីកីឡា​ ដើម្បី​ប្រារព្ធ​ពិធីសាសនា​ និងថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​សិទិ្ធ​ដីធ្លីរបស់​អ្នក​ទាំងនោះ។​ ប៉ុន្តែ​ក៏មាន​វត្តមាន​របស់​នគរបាល​ប្រមាណ​ ១០ នាក់​ ដើម្បី​ឃ្លាំមើល​ការប្រារព្ធ​ពិធី​នៅទីតាំង​នោះផងដែរ​ ហើយ​និង​បាន​ហាម​ឃាត់​ពលរដ្ឋ​សហគមន៍​ ដោយ​មិនឲ្យ​មាន​ការព្យួរ​ ឬកាន់​បដាអ្វី​ទាំងអស់។

កាលពី​ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១២​ ពលរដ្ឋ​សហគមន៍​បុរីកីឡា​ ត្រូវបាន​អាជ្ញាធរ​បណ្តេញចេញ​ដោយបង្ខំ​ពីទីតាំង​សហគមន៍​របស់​អ្នកទាំងនោះ​ នៅពេល​ក្រុមហ៊ុន​ ផាន អ៊ីមិច​ ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ ស៊ុយ សុផាន​ បាន​ឈូសឆាយ​ផ្ទះសំបែង​របស់​អ្នកទាំងនោះ​ ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ និងមាន​ការជួយ​ពីកងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន។​

ក្រុមហ៊ុន​ ផាន អ៊ីមិច​ បានទទួល​ដីសម្បទាន​នៅទីតាំងនោះ​ ដោយ​មានកិច្ចសន្យាថា​ នឹងត្រូវ​សាងសង់​អាគារ​ចំនួន​ ១០​ នៅលើ​ទីតាំង​នោះ​ ដើម្បី​អភិវឌ្ឍ​នៅនឹង​កន្លែង​ជូន​ពលរដ្ឋ​បុរីកីឡា​ ហើយ​ដីដែល​នៅសល់​ចំនួន​ ២,៦​ ហិកតា​ នឹង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​។ ប៉ុន្តែ​ នៅឆ្នាំ ​២០១០​ ក្រុមហ៊ុន​ បាន​រំលោភ​កិច្ចសន្យា​ បន្ទាប់ពី​បាន​សាងសង់​អាគារទី ៨​ ដោយ​ធ្វើឲ្យពលរដ្ឋ​ចំនួន ៣០០​ គ្រួសារ​ មិនទាន់​បានទទួល​ផ្ទះសំបែង។​

នៅខណៈ​ដែល​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ បានផ្លាស់ទី​លំនៅទៅកាន់​ទីតាំងថ្មី​នៅក្រៅ​រាជធានី​ ដែលខ្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​ មាន​ពលរដ្ឋ​មួយ​ចំនួន​ បាន​ត្រលប់​មករស់នៅ​លើទីតាំង​ចាស់​ក្នុង​សហគមន៍​បុរីកីឡា​ នៅក្នុង​ស្ថានភាព​យ៉ាងលំបាក​ និង​ទាមទារ​ឲ្យ​មាន​នូវសំណង​សមរម្យ​មួយ​ពីការ​បណ្តេញ​អ្នកទាំងនោះ​ចេញ​ដោយបង្ខំ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា