អត្ថបទខ្លីៗ

ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ប្រកាស​ថា​ច្បាប់​ស្តី​ពី​តុលាការ​ទាំង​បី គឺ​ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ

ចេញផ្សាយ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៤
F T M

នា​ថ្ងៃ​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ថា​ច្បាប់​ទាំង​បី​ថ្មី នៃ​​តុលាការ គឺច្បាប់​ស្តីពី​ការ​​រៀប​ចំ​ និង​ប្រ​ព្រឹត្តិ​ទៅ​​នៃ​​តុលាការ ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ប្រ​ព្រឹតិ្ត​ទៅ​នៃ​ឧត្តម​ក្រុម​​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម និង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា មាន​ភាព​ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញកម្ពុជា ហើយ​អាច​ចូល​ជា​ធរមាន​បន្ទាប់​ពី​មាន​ការ​ឡាយ​ព្រះហត្ថ​លេខា​របស់​ព្រះ​មហាក្សត្រ។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន អង្គការ​ លីកាដូ បាន​ស្នើសុំ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ សូម​លោក​មេត្តា​បដិសេធ​នូវ​ច្បាប់​ទាំង​បី នៅ​ពេល​ច្បាប់​ទាំង​នោះ​នៅ​ជា​សេចក្តី​ព្រាង ព្រោះ​ច្បាប់​ទាំង​នោះ​មិន​បាន​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​នោះ​ទេ។ នៅ​ខណៈ​ដែល​រដ្ឋ​ធម្ម​នុញ្ញ​បាន​បញ្ញត្ត​ថា​តុលាការ​ត្រូវ​តែ​​ជា​ស្ថាប័ន​ឯក​រាជ្យ ច្បាប់​ទាំង​បីមិន​ត្រូវ​បាន​​បញ្ញត្ត​ឆ្លើយ​តប​ទៅ​តាមល័ក្ខខ័ណ្ឌ​​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រប​ច្បាប់​ដោយ​មិន​ត្រឹម​ត្រូវ ដែល​ក្លាយ​ជា​មូល​ដ្ឋាន​​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​តុលាការ​ និង​ចៅ​ក្រម​ទៅ​វិញ។។

ច្បាប់​ទាំង​បី​ ត្រូវ​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​នេះ ដោយ​រដ្ឋ​សភា​ជាតិ និង​ព្រឹទ្ធ​សភា​ជាតិ។ មិន​មាន​ការ​ប្រឹក្សា​ជា​សាធារណៈ​ ត្រូវ​បាន​ធ្វើ​ឡើង​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នោះ​ទេ ហើយ​​ជា​លទ្ធ​ផល​នៃ​ការ​ធ្វើ​ពហិការ​ក្នុង​ការ​ចូល​សភា​របស់​សមាជិក​សភា​គណបក្ស​ជំទាស់​ជិត​មួយ​ឆ្នាំ​នេះ ធ្វើ​ច្បាប់​ទាំង​បី​នេះ​រឹត​តែ​ត្រូវ​បាន​អនុម័ត​ដោយ​មិន​មាន​ការ​ពិនិត្យ​ពី​ភាព​ស្រប​ច្បាប់​ឲ្យ​បាន​ដិត​ដល់​ត្រឹម​ត្រូវ​ថែម​ទៀត​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា