ការស្មុំកូនឆ្លងប្រទេស
សេចក្តីថ្លែងការណ៍ | ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។
ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ ។ នេះរួមបញ្ចូលទាំងអាជ្ញាធរ និងបុគ្គលិកមណ្ឌលកុមារកំព្រា ដែលក្លែងបន្លំឯកសារប្រកាសថា កុមារមួយចំនួនជាក្មេងកំព្រា ឬជាក្មេងគេបោះបង់ចោល ដោយជាទូទៅ មានការផ្លាស់ប្ដូរឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ។ បន្ទាប់មក កុមារត្រូវបានគេស្មុំយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការយល់ព្រម ឬដឹងឮពីឪពុកម្ដាយរបស់ពួកគេ ។ ជាលទ្ធផល ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ បានផ្អាកការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ២០០៩ ។
សេចក្តីថ្លែងការណ៍ | កុមារ និងគ្រួសារប្រឈមនឹងគ្រោះថ្នាក់ដែលមិនអាចជួបជុំគ្នាវិញបាន នៅពេលរាជរដ្ឋាភិបាលបើកដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបើកដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ និងការបង្ហាញច្បាស់ៗពីរដ្ឋាភិបាលប្រទេសអ៊ីតាលីថា ការស្មុំកូនពីប្រទេសកម្ពុជាយ៉ាងតិចចំនួនប្រាំបួនដែលអាចកើតមានឡើង គឺកំពុងត្រូវបានដំណើរការដោយទីភ្នាក់ងារស្មុំកូនជនជាតិអ៊ីតាលី ។ យើងខ្ញុំព្រួយបារម្ភថា ការសម្រេចចិត្តទាំងនេះ នឹងនាំឱ្យគ្រួសារជាច្រើនទៀត ត្រូវបែកបាក់មិនអាចជួបជុំគ្នាវិញបាន ដោយប្រព័ន្ធគ្រប់គ្រងនៅទន់ខ្សោយនេះ ដែលមិនទាន់បានការពារផលប្រយោជន៍ល្អបំផុតរបស់កុមារកន្លងមក ។
រាជរដ្ឋាភិបាលបានរាយការណ៍ថា ធ្លាប់បានបញ្ជូនកុមារចំនួន៣.៦៩៦នាក់ ទៅក្រៅប្រទេសសម្រាប់ការស្មុំកូន នៅចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១១។ ប្រទេសកម្ពុជាបានផ្អាកការស្មុំកូនអន្តរប្រទេសនេះ បន្ទាប់ពីមានភស្តុតាងនៃការក្លែងបន្លំ និងអំពើពុករលួយ ។ មន្ត្រីរាជរដ្ឋាភិបាលបានក្លែងបន្លំឯកសារ ដើម្បីប្តូរឈ្មោះ ឬអាយុកុមារមួយចំនួន ឬអះអាងថាពួកគេជាក្មេងកំព្រា ឬត្រូវបានបោះបង់ចោល មុនពេលកុមារទាំងនោះត្រូវបានគេយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការដឹងឮ ឬការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ ។
សេចក្តីថ្លែងការណ៍ | កុមារដែលត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាដោយលួចលាក់៖ ការក្លែងបន្លំ និងអំពើដែលត្រូវបានអះអាងថា ជាអំពើពុករលួយក្នុងប្រព័ន្ធស្មុំកូនអន្តរប្រទេស
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨
នៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ២០០៩ កុមារកម្ពុជារាប់ពាន់នាក់ ត្រូវបានគ្រួសារជាជនបរទេសសុំយកទៅចិញ្ចឹមនៅក្រៅប្រទេស។ អំឡុងពេលនោះ មានការលើកឡើងថា កុមារកម្ពុជាជាច្រើន មិនមែនជាកុមារកំព្រាទេ ប៉ុន្តែពួកគេត្រូវបានឳពុកម្ដាយយកមកផ្ញើនៅមណ្ឌលកុមារកំព្រាដើម្បីឱ្យជួយចិញ្ចឹម ដោយសារភាពក្រីក្រខ្លាំង។ ឳពុកម្ដាយទាំងនោះបានយកពួកគេមកផ្ញើនៅមណ្ឌលកុមារកំព្រា ដោយសារយល់ឃើញថា ពួកគេអាចនឹងត្រឡប់ទៅផ្ទះវិញនៅថ្ងៃក្រោយ។ ឳពុកម្ដាយរបស់ពួកគេ មិនបានព្រមព្រៀងក្នុងដំណើរការស្មុំកូនទេ។ ប៉ុន្តែនាយកមណ្ឌលកុមារកំព្រាទៅវិញទេ ដែលបានគ្នាជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីធ្វើឯកសារមិនពិតដោយអះអាងថា កុមារទាំងនោះជាកុមារកំព្រា ឬត្រូវបានឳពុកម្ដាយបោះបង់ចោល។
នៅពេលមានភ័ស្ដុតាងជាច្រើនបញ្ជាក់លើករណីនេះកាន់តែច្បាស់ ប្រទេសជាច្រើនបានសម្រេចផ្អាកការស្មុំកូនពីប្រទេសកម្ពុជា ហើយនៅឆ្នាំ២០០៩ ប្រទេសកម្ពុជាក៏បានសម្រេចផ្អាកដំណើរការលើបញ្ហានេះផងដែរ។ ភាគច្រើន ឳពុកម្ដាយរបស់កុមារដែលត្រូវបានសុំយកទៅចិញ្ចឹមនៅក្រៅប្រទេសគឺមិនចេះអក្សរ និងមិនសូវយល់ដឹងពីសិទ្ធិ ឬមិនស្គាល់ស្ថាប័នដែលអាចជួយអន្តរាគមន៍បាន ហេតុដូច្នេះហើយទើបពួកគាត់ គ្មានលទ្ធភាពក្នុងការស្វែងរកព័ត៌មានអំពីកូន។
សេចក្តីថ្លែងការណ៍ | Full investigation needed into adoption corruption & abuses
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៤
LICADHO urges the government to fully investigate alleged crimes - including payments of thousands of dollars to Cambodian government employees - connected to the adoptions of Cambodian children to the United States.
សេចក្តីថ្លែងការណ៍ | LICADHO Welcomes Criminal Investigations into the Adoption of Children from Cambodia
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៣
LICADHO welcomed charges brought against two U.S. citizens in courts in the United States for alleged fraud while arranging adoptions of Cambodian children. LICADHO hoped that such investigations would deter abuses during the adoption process.
ឯកសារ | Testimony to the U.S. Congress Hearing on the Adoption Process in Cambodia
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០២
In this written testimony to the U.S. House of Representatives International Relations Committee, Dr. Kek Galabru details illegal and unethical practices in the adoption process in Cambodia.