សេចក្តីថ្លែងការណ៍

​ប្រទេស​កម្ពុជា​ ​និង​អ៊ីតាលី​ ​មិនគួរ​ណែ​នាំការ​ស្មុំ​កូន​អន្តរប្រទេស​ទេ

ចេញផ្សាយ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​ ​បញ្ឈប់​នូវ​កា​របើក​ស្មុំ​កូន​អន្ដរ​ប្រទេស​ឡើងវិញ​ ​។​ ​ប្រទេស​កម្ពុជា​ ​មិនបាន​អនុម័ត​កិច្ច​គាំពារ​ ​ដែល​នឹង​ការពារ​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ ​ឬ​ទប់​ស្កាត់​ការ​កើតឡើងវិញ​ ​នូវ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ ​ដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ការ​ស្មុំ​កូន​អន្តរប្រទេស​ដែល​កើតមាន​ពី​អតីតកាល​ ​។​

​ប្រទេស​ជាច្រើន​ ​បាន​ហាមឃាត់​ការ​ស្មុំ​កូន​អន្តរប្រទេស​ពី​ប្រទេស​កម្ពុជា​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​២​០​០​០​ ​បន្ទាប់ពី​មាន​ភស្ដុតាង​ជាច្រើន​នៃ​ការ​អនុវត្ត​ដែល​ប្រាសចាក​ពី​ច្បាប់​ ​និង​គ្មាន​សីលធម៌​ ​។​ ​នេះ​រួមបញ្ចូល​ទាំង​អាជ្ញាធរ​ ​និង​បុគ្គលិក​មណ្ឌល​កុមារ​កំព្រា​ ​ដែល​ក្លែង​បន្លំ​ឯកសារ​ប្រកាស​ថា​ ​កុមារ​មួយ​ចំនួនជា​ក្មេងកំព្រា​ ​ឬ​ជា​ក្មេង​គេ​បោះបង់​ចោល​ ​ដោយ​ជាទូទៅ​ ​មាន​ការផ្លាស់ប្ដូរ​ឈ្មោះ​ ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ​ ​។​ ​បន្ទាប់មក​ ​កុមារ​ត្រូវ​បាន​គេ​ស្មុំ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​យល់ព្រម​ ​ឬ​ដឹងឮ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ ​។​ ​ជា​លទ្ធផល​ ​ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ ​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នៅ​ក្នុង​ឆ្នាំ​២​០​០​៩​ ​។

​ចាប់តាំង​ពី​ពេល​នោះ​មក​ ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​អ៊ីតាលី​ ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការ​អំពាវនាវ​របស់អ្នកជំនាញ​នៃ​អង្គការសហប្រជាជាតិ​​ ​និងសង្គម​ស៊ីវិល​​ ​ក្នុង​ការស៊ើបអង្កេត​ ​និង​ដោះស្រាយ​ការ​រំលោភបំពាន​កន្លងមក​នោះ​ទេ​ ​ដោយ​ទុក​ឱ្យ​គ្រួសារ​ ​និង​កុមារ​ដែល​ត្រូវ​បាន​ស្មុំ​ទៅ​ចិញ្ចឹម​ទាំងនោះ​ ​គ្មាន​មធ្យោបាយ​ជួបជុំគ្នា​វិញ​ ​ប្រសិនបើ​ពួកគេ​ចង់​ភ្ជាប់​ទំនាក់ទំនង​ ​ឬ​បង្ហាញ​ការពិត​ឡើងវិញ​ ​។​

​ផ្ទុយទៅវិញ​ ​ប្រទេស​ទាំងពីរ​បាន​ជំរុញ​ឱ្យ​បើក​ការ​ស្មុំ​កូន​អន្ដរ​ប្រទេស​ឡើងវិញ​ ​។​ ​គណៈប្រតិភូ​មកពី​ ​គណៈកម្មាធិការ​ស្មុំ​កូន​អន្ដរ​ប្រទេស​នៃ​ប្រទេស​អ៊ីតាលី​ ​បាន​ជួប​ជាមួយ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ (​ក្រសួងសង្គមកិច្ច​) ​នៅ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​គណៈកម្មាធិការ​ស្មុំ​កូន​អន្ដរ​ប្រទេស​អ៊ីតាលី​ បាន​រាយការណ៍​ថា​​ ​ភ្នាក់ងារ​ស្មុំ​កូន​នៅ​អ៊ីតាលី​ចំនួន​៣​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​ការ​ផ្ដល់​សិទ្ធិ​ចំពោះ​ភ្នាក់ងារ​ចំនួន​៣​ផ្សេងទៀត​ ​គឺ​កំពុង​ស្ថិតនៅ​ក្នុង​ការ​រង់ចាំ​ ​។​
​គណៈកម្មាធិការ​ស្មុំ​កូន​អន្តរប្រទេស​អ៊ីតាលី​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​កុមារ​ដែល​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ស្មុំ​កូន​ ​ប្រហែលជា​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​កុមារ​២​នាក់​ក្នុងចំណោម​ភ្នាក់ងារ​មួយ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ត្រូវ​ផ្គូផ្គង​ជាមួយ​គ្រួសារ​ជនជាតិ​អ៊ីតាលី​ ​ត្រឹម​ដំណាច់​ឆ្នាំនេះ​ ​ហើយ​គណៈប្រតិភូ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​អ៊ីតាលី​ ​នៅ​ឆ្នាំ​២​០​២​៤​ ​ដើម្បី​បន្ត​តាមដាន​កូនចិញ្ចឹម​ទាំងនោះ​ ​។​ ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មាធិការ​ស្មុំ​កូន​អ៊ីតាលី​ ​ក៏បានបង្ហាញ​​ដែរ​ថា​ ​នីតិវិធី​ស្មុំ​កូន​ចំនួន​៩​នាក់​ ​កំពុង​រង់ចាំ​ការ​សម្រេច​ ​។​

​ទោះបីជា​ ​ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ថ្មីៗ​ក្នុង​ការ​គ្រប់គ្រង​ការ​ស្មុំ​កូន​អន្តរប្រទេស​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៩​ ​ប៉ុន្តែ​នៅតែ​មានការ​ខ្វះ​កិច្ច​គាំពារ​ប្រកបដោយ​សុវត្ថិភាព​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​អំពើពុករលួយ​ ​និង​ការ​ក្លែង​បន្លំ​ ​ដែល​នាំ​ឱ្យ​កើតមាន​ការ​ក្លែង​បន្លំ​ស្មុំ​កូន​ ​កន្លងមក​ ​។​

​ប្រទេស​កម្ពុជា​បាន​អនុម័ត​ ​ច្បាប់​ស្ដីពី​ស្មុំ​កូន​អន្ដរ​ប្រទេស​ក្នុង​ឆ្នាំ​២​០​០​៩​ ​និង​បទ​ប្បញ្ញត្ដិ​ពាក់ព័ន្ធ​ផ្សេងៗ​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ឱ្យ​ច្បាប់​កម្ពុជា​អនុលោម​តាម​អនុសញ្ញា​ទីក្រុង​ឡាអេ​ស្ដីពី​ការ​ការពារ​កុមារ​ ​និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ស្មុំ​កូន​អន្តរប្រទេស​ ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ក្នុង​ឆ្នាំ​២​០​០​៧​ ​។​ ​ក្របខ័ណ្ឌ​ច្បាប់​ថ្មី​នេះ​ ​ផ្ដល់​អំណាច​ឱ្យ ​ក្រសួងសង្គមកិច្ច​ ​និង​តុលាការ​ ​ជាមួយនឹង​ការ​ត្រួតពិនិត្យ​ ​និង​អនុម័ត​លើ​ការ​ស្មុំ​កូន​អន្តរប្រទេស​ ​។​

​យ៉ាងណាមិញ​ ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លេខរៀង​ទីពីរ​ជាប់​បាត​តារាង​ ​ពោល​គឺ​១​៣​៩​ក្នុងចំណោម​១​៤​០​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​នៅ​ក្នុង​សន្ទស្សន៍​នីតិ​រដ្ឋឆ្នាំ​២​០​២​២​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ ​។​ ​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​បំផុត​នៅ​ទូទាំង​ពិភពលោក​ ​ក្នុង​ការប្រើប្រាស់​ ​និង​អនុវត្ត​បទ​ប្បញ្ញត្តិ​របស់​រាជរដ្ឋាភិបាល​ ​ដោយ​ពុំ​មាន​រង​ឥទ្ធិពល​មិន​សមស្រប​ពី​តួអង្គ​ណាមួយ​ ​។​ ​កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ចុងក្រោយ​ ​ឬ​ក្បែរ​ចុងក្រោយ​ ​ចំពោះ​មន្ដ្រី​រដ្ឋាភិបាល​ ​នៅ​ក្នុង​អំណាច​នីតិប្បញ្ញត្តិ​ ​និង​តុលាការ​ ​សម្រាប់​ការប្រើប្រាស់​ការិយាល័យ​របស់​ខ្លួន​ដើម្បី​ផលប្រយោជន៍​ឯកជន​ ​។​ ​ស្រដៀងគ្នា​នេះ​ដែរ​ ​កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ក្បែរ​បាត​តារាង​ ​ក្នុងចំណោម​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​សម្រាប់​ការយល់​ឃើញ​ពី​អំពើពុករលួយ​ក្នុង​សន្ទស្សន៍​ឆ្នាំ​២​០​២​២​ ​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​ ​។​

​នៅ​ក្នុង​បរិ​បទ​នេះ​ ​ការ​ស្មុំ​កូន​អន្តរប្រទេស​ ​ធ្វើ​ឱ្យ​មាន​ហា​និ​ភ័យ​នៃ​ការរំលោភ​លើ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ ​។​ ​តួអង្គ​ណាមួយ​ដែល​កំពុង​ដំណើរការ​បើក​ការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ពី​ប្រទេស​កម្ពុជា​ ​រួម​ប​ញ្ជូ​ល​ទាំង​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​និង​ភ្នាក់ងារ​ស្មុំ​កូន​ ​គឺ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​ ​ក្នុង​ចេតនា​មើល​រំលង​អំពី​ហា​និ​ភ័យ​របស់​គ្រួសារ​និង​កុមារ​នៅ​កម្ពុជា​ ​។​

​កា​របើក​ឱ្យ​មានការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ដោយ​ប្រថុយប្រថាន​ ​និង​ខ្វះ​ការទទួលខុសត្រូវ​ច្បាស់លាស់​នេះ​ ​គឺជា​ការ​ប្រឆាំង​នឹង​ការ​អនុវត្ត​ច្បាប់​ជាតិ​ ​និង​អន្ដរជាតិ​ ​។​ ​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​កំណត់​ថា​ ​ការ​ស្មុំ​កូន​អន្ដរ​ប្រទេស​ ​គួរតែ​ធ្វើឡើង​បន្ទាប់ពី​ការប្រើប្រាស់​រួចហើយ​នូវ​គ្រប់​មធ្យោបាយ​ថែទាំ​កុមារ​តាម​គ្រួសារ​នៅ​ក្នុង​ប្រទេសកំណើត​របស់​ពួកគេ​ ​។​ ​កុមារ​គួរ​ត្រូវ​បាន​ថែទាំ​ដោយ​គ្រួសារ​របស់​ពួកគេ​ ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ​។​ ​ទោះជាយ៉ាងណា​ ​កិច្ច​គាំពារ​សង្គម​ក្នុង​ការ​គាំទ្រ​គ្រួសារ​នៅ​កម្ពុជា​ ​គឺ​នៅ​មិនទាន់​មាន​គ្រប់គ្រាន់​ឡើយ​ ​។​ ​ខណៈ​ដែល​ប្រទេស​នេះ​ ​កំពុង​ដំណើរការ​កាត់បន្ថយ​ចំនួន​កុមារ​ដែល​រស់នៅ​ក្នុងមណ្ឌល​ថែទាំ​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រព័ន្ធ​ថែទាំ​កុមារ​ ​និង​ប្រព័ន្ធ​ស្មុំ​កូន​ក្នុងស្រុក​ផ្លូវការ​ ​ក៏​នៅ​មិនទាន់​ទទួល​បានការ​អភិវឌ្ឍ​ពេញលេញ​ ​និង​មិនសូវ​មាន​ការប្រើប្រាស់​នៅឡើយ​ ​។​

​ការ​ស្មុំ​កូន​អន្ដរ​ប្រទេស​មិនគួរ​ប្រើប្រាស់​ ​ដើម្បី​គេច​វេ​ស​ពី​កំណែ​ទម្រង់​ចាំបាច់​ទៅលើ​ប្រព័ន្ធ​ការពារ​កុមារ​នៅ​កម្ពុជា​នោះ​ទេ​ ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គួរតែ​ផ្ដោតចិត្ត​ការ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​លទ្ធភាព​ទទួល​បានការ​ការពារ​ ​និង​ការ​គាំទ្រ​សង្គម​របស់​គ្រួសារ​ ​ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​តាម​គ្រួសារ​ក្នុងស្រុក​ឱ្យ​បាន​ខ្លាំង​ ​ក៏ដូចជា​កសាង​សមត្ថភាព​អ្នកធ្វើ​កិច្ចការ​សង្គម​ទាំង​អ្នកថ្មី​ ​និង​អ្នកចាស់​ ​។​

​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ ​គួរតែ​ជា​អាទិភាព​មុនគេ​ជានិច្ច​ ​នៅ​ពេល​ពិចារណា​ពី​ការ​ស្មុំ​កូន​អន្តរប្រទេស​ ​និង​មុន​ពេល​គិត​ពី​ផលប្រយោជន៍​នៃ​តួអង្គ​ផ្សេងៗ​ទៀត​ ​។​ ​ច្បាប់​និង​គោល​នយោបាយ​ថ្មីៗ​ ​នឹង​នៅតែ​មិន​អាច​ការពារ​ប្រឆាំង​នឹង​បញ្ហា​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ ​ដែល​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ដែរ​ ​។​ ​យើងខ្ញុំ​សង្ឃឹម​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​ ​អាច​បញ្ឈប់​ជាបន្ទាន់​នូវ​កា​របើក​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​ដើម្បី​ធានា​ថា​ ​គ្មាន​កុមារ​ ​និង​គ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​ណាមួយ​ ​ត្រូវ​បែកចេញ​ពី​គ្នា​ម្ដងទៀត​ ​៕​

(Leggi la versione italiana)

សេចក្តីថ្លែង​ការណ៍​រួម​ចូលរួម​គាំទ្រ​ដោយ​៖

​១​. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
​២​. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC)
​៣​. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
​៤​. ​Inter​country​ ​Adopt​e​e​ ​Voice​s (​I​CA​V​)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Human Rights (CCHR)
២. Cambodian Human Rights and Development Association (ADHOC)
៣. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៤. Intercountry Adoptee Voices (ICAV)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា