សេចក្តីថ្លែងការណ៍

សេចក្តី​ប្រកាស​ពត៌មាន: ទិវា​នារី​អន្តរ​ជាតិ​ ៨ មិនា

ចេញផ្សាយ ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០០៨
F T M

នាងខ្ញុំឈ្មោះ លីណា រស់នៅក្នុងពន្ធនាគារជាមួយម៉ាលីដែលជាកូនស្រីម្នាក់ ក្នុងបន្ទប់មួយជាមួយនារីទណ្ឌិតម្ភៃប្រាំនាក់ផ្សេងទៀត ។ នាងខ្ញុំមិនមានជំរើសណាផ្សេងឡើយ ហេតុនេះត្រូវតែនាំកូនស្រីឲមករស់នៅក្នុងពន្ធនាគារជាមួយ។ ម៉ាលី នាងមានវ័យក្មេងខ្ចីណាស់នាពេលនោះ ។ ប្តីនាងខ្ញុំបានស្លាប់បាត់បង់ជីវិតចោលទៅ ហើយនាងខ្ញុំមិនមានញ្ញាតិសន្តានណារស់នៅក្បែរ ដែលអាចពឹងពាក់សុំឲជួយមើលថែរក្សាម៉ាលីបានឡើយ ។

រៀងរាល់ថ្ងៃនៅក្នុងពន្ធនាគារ ខ្ញុំពុះពារចិញ្ចឹមម៉ាលី ថ្វីត្បិតបើខ្ញុំត្រូវមានមាត់មួយផ្សេងទៀតត្រូវការចំណីអាហារក៏ដោយ ក៏ខ្ញុំមិនបានទទួលរបបអាហារបន្ថែមណាទៀតឡើយ ។ ខ្ញុំត្រូវតែចែករំលែកអាហារដែលខ្ញុំបានទទួលដើម្បីចិញ្ចឹមម៉ាលី ។ យើងទទួលទានទឹកមិនស្អាត មានពណ៌ខ្មៅ និង ធ្វើឲខ្ញុំឈឺ ។ ម៉ាលី តែងតែឈឺធ្ងន់ធ្ងរដែលបណ្តាលមកពីញ៉ាំទឹកកខ្វក់នេះដែរ ។ ប្រសិនបើលោក-អ្នកមិនមានលុយទិញធ្យូង ដើម្បីដាំទឹកពិសា ឬលុយកាក់ទិញទឹកស្អាតពិសាទេនោះ លោក-អ្នកត្រូវតែទទួលទានទឹកមិនស្អាតនោះ។

រឿងដែលអាក្រក់កើតឡើងចំពោះម៉ាលីនោះគឺ នាងរស់នៅក្នុងពន្ធនាគារ ដែលត្រូវគេចាត់ទុកជាអ្នកទោសម្នាក់ដែរ ។ នាងតែងតែត្រូវបានគេចាក់សោរបង្ឃាំង មិនមានសេរីភាព ។ នាងមិនត្រូវបានអនុញ្ញាតឲលេងកំសាន្តដូចកុមារទូទៅឡើយ ។

ម៉ាលី នាងនៅវ័យក្មេងខ្ចីណាស់សំរាប់ការយល់ដឹងពីអ្វីៗ ដែលកំពុងកើតឡើង ឬយល់អត្ថន័យពីជីវភាពរស់នៅក្នុងពន្ធនាគារ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្ញុំតែងតែមានការសោកស្តាយដោយយល់ថា កូនស្រីខ្ញុំបានធំលូតលាស់ក្នុងពន្ធនាគារដែលមានស្ថានភាពដ៏អាក្រក់បែបនេះ ។

លីណា ជានារីទណ្ឌិតម្នាក់ក្នុងចំណោមទណ្ឌិតនារីចំនួនជាង ៦៤០នាក់ ហើយក៏ជាទណ្ឌិតនារីនៃម្តាយម្នាក់ក្នុងចំណោមម្តាយ ៤៣នាក់ ដែលមានកូនកំពុងរស់នៅជាមួយពួកគេនៅក្នុងពន្ធនាគារ រឺឯកូនស្រីរបស់នាងក៏ជាកុមារី ម្នាក់ក្នុងចំណោមកុមារចំនួន ៥០នាក់ ផ្សេងទៀតផងដែរ ។ រឿងរ៉ាវរបស់ពួកគេ បានរៀបរាប់ក្នុងរបាយការណ៍ លីកាដូដែលមានចំណងជើងថា ៉ស្ថានភាពពន្ធនាគារ កម្ពុជា ឆ្នាំ២០០៧ៈ ជាសាច់រឿងអំពី ម្តាយ និង កូនស្រីម្នាក់៉ ដែលនឹងត្រូវចែកចាយក្នុងឱកាសប្រារព្ធទិវានារីអន្តរជាតិ ៨ មិនា ឆ្នាំ២០០៨។ ៉

របាយការណ៍នេះមានបំណងនឹងជំរាបជូនជាលើកដំបូង អំពីជីវភាពរស់នៅក្នុងពន្ធនាគាររបស់នារីម្នាក់ ជាម្តាយដែលបាននាំកូនស្រីឲមករស់នៅក្នុងពន្ធនាគារជាមួយ ។ ច្បាប់កម្ពុជាអនុញ្ញាតឲក្មេងអាយុក្រោមប្រាំមួយឆ្នាំអាចមករស់នៅជាមួយឪពុកម្តាយក្នុងពន្ធនាគារបាន ប្រសិនបើពួកគេគ្មានជំរើសណាផ្សេងទៀត ក្នុងការទទួលបានការថែរក្សាពីខាងក្រៅទេនោះ ។ បញ្ហាចំបងសំខាន់នោះ គឺកុមារទាំងនោះមិនបានទទួលម្ហូបអាហារគ្រប់គ្រាន់ទេ (មិនមានរបបអាហារបន្ថែមណាសំរាប់ម្តាយដែលមានកូនរស់នៅជាមួយទេ ហេតុនេះពួកគេត្រូវចែករំលែកម្ហូបអាហារពីរបបរបស់គេ) ។ នៅទីនោះមិនអាចឲកុមារទទួលការអប់រំគ្រប់គ្រាន់ឡើយ ហើយខណៈដែលពួកគេរស់នៅជាមួយម្តាយក្នុងពន្ធនាគារ កុមារទាំងនោះត្រូវបានថែទាំបែបជាអ្នកទោសទៅវិញ ។ លោកស្រីវិជ្ជបណ្ឌិត ពុង ឈីវ កេក ប្រធានអង្កការលីកាដូ បានមានប្រសាសន៍ថា ៉ទិវានារីអន្តរជាតិ គឺជាថ្ងៃសម្តែងនូវការអបអរសាទរដល់នារីគ្រប់រូប រូមទាំងការលើកស្ទួយសិទិ្ធនារីផងដែរ ។ ជាពិសេសក្នុងថ្ងៃនេះ យើងសូមសម្តែងនូវការនឹករព្ញកចំពោះនារីទាំងអស់ ដែលកំពុងរស់នៅក្នុងពន្ធនាគារជាមួយកូនស្រីរបស់គេ ជាសមាជិកងាយរងគ្រោះពីសង្គម និងមិនត្រូវទទួលរងការបន្ទាបបន្ថោក ឬបំភ្លេចចោលឡើយ៉។

ដើម្បីរំព្ញកទិវានារីអន្តរជាតិ និង ដើម្បីផ្តោតការយកចិត្តទុកដាក់លើស្ថានភាពនារីក្នុងពន្ធនាគារនៅកម្ពុជាអង្គការ លីការដូ នឹងរៀបចំពិធីចែកចាយម្ហូបអាហារ និងសម្ភារៈដល់នារីជាទណ្ឌិត ពិរុទ្ធជន និង កុមារទាំងឡាយដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ និងនារីមន្ត្រីពន្ធនាគារចំនួន ១៨កន្លែង ទូទាំងប្រទេសកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ
 ទូរស័ព្ទលេខៈ (៨៥៥) ១២ ៩៤០ ៦៤៥

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា