សេចក្តីថ្លែងការណ៍

ព្រះសង្ឃ ប្រជាពលរដ្ឋ​ជាច្រើនពាន់​នាក់ ដើរហែក្បូន ប្រារព្ធទិវាសិទិ្ធមនុស្ស​អន្តរជាតិ​នៅប្រទេស​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំនួន៥០០ អង្គ នាក់​រៀបចំ​ក្បួន​ដង្ហែធម្មយាត្រា-សិទ្ធិ​យាត្រា​ចាប់​ពីថ្ងៃទី១ រហូត​ដល់​ថ្ងៃទី១០ ខែធ្នូ ដើ​ម្បីប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ (IHRD) រួម​ទាំង​ព្រះសង្ឃ និង​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នឹង​ចូលរួម​ប្រារព្ធទិវាបុណ្យ​សិទ្ធិ​មនុស្ស​នេះដែរ។

នៅឆ្នាំ២០១៣ ដែលជាខួប​លើកទី៦៥ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ បណ្ដាញ ព្រះសង្ឃ​ឯករាជ្យដើម្បី​យុត្តិធម៌​សង្គម សហគមន៍ សមាគម បណ្ដាញ សហព័ន្ធ សហជីព និងអង្គការ​សង្គមស៊ីវិល​នឹងរៀបចំក្បួនដង្ហែ​ធម្មយាត្រា-សិទ្ធិ​យាត្រាដើម្បី ផ្សព្វផ្សាយ​អប់រំអំពី​សិទ្ធិមនុស្ស។ ធម្មយាត្រា-សិទ្ធិ​យាត្រានេះនឹង​ចាប់ផ្ដើមពី​ថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ​ដោយមាន រៀបចំ​កម្មវិធីមួយ​ចំនួនដូចជា (១)ធម្មទេសនាស្ដីពី​ពុទ្ធសាសនា និង​សិទ្ធិមនុស្ស (២សំណួរ-ចម្លើយ​ស្ដីពី​សិទ្ធិមនុស្ស ល្បែងល្បង​ប្រាជ្ញា និង​សូត្រកំណាព្យផ្សេងៗ។

ក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រានេះ ត្រូវចេញដំណើរពីភូមិ ឃុំ ស្រុក ខេត្ត/ក្រុង ដោយធ្វើដំណើរតាម​ផ្លូវជាតិចំនួនប្រាំ រហូតដល់ខាងមុខវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ។

ផ្លូវជាតិលេខ១៖ ចាប់ផ្ដើមពីចំណុចទីរួមស្រុកចន្ទ្រា ខេត្តស្វាយរៀង
ផ្លូវជាតិលេខ៣៖ ចាប់ផ្ដើមចេញពីចំណុចក្រុងកំពត ខេត្តកំពត
ផ្លូវជាតិលេខ៤៖ ចាប់ផ្ដើមចេញពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ផ្លូវជាតិលេខ៥៖ ចាប់ផ្ដើមចេញពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ផ្លូវជាតិលេខ៦៖ ចាប់ផ្ដើមចេញពីក្រុងកំពង់ធំ ខេត្តកំពង់ធំ

ការដង្ហែមកកាន់រដ្ឋសភាជាតិ ជាព្រឹត្តិការណ៍ចុងក្រោយនៃក្បួនដង្ហែរ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញ
មូលបទនៃទិវាសិទិ្ធមនុស្សអន្តរជាតិនាឆ្នាំនេះ “មានយុត្តិធម៌ មានសន្តិភាព!”។ អ្នករៀបចំកម្មវិធីគ្រោង​បង្ហាញ
សារនេះ ទៅតំណាងរាស្ត្រជាប់​ឆ្នោតអំពីស្ថានភាពសិទ្ធិមនុស្ស​ជាកិច្ចបញ្ចប់ពិធីបុណ្យសិទ្ធិមនុស្ស។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម (IMNSJ) មានសង្ឃដីកាថា
"អាត្មាយល់ឃើញថាទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ (IHRD) ជាព្រឹត្តិការណ៍ឆ្ពោះទៅរកមាគ៌ាសិន្តិភាព និងយុត្តិធម៌
សម្រាប់​មនុស្សលោកគ្រប់រូបទូ​ទាំងសកលលោក។ ព្រះពុទ្ធបង្រៀនមនុស្ស​អោយចេះកសាងសន្តិភាព យើងត្រូវតែចេះ
ស្វែងរកយុត្តិធម៌ជាមុន​សិនតាមរយៈធ្វើអំពើល្អ​ជាមួយមនុស្សគ្រប់​សហគមន៍នៅទូទាំងពិភពលោក។"

លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា (CYN) បាននិយាយថា៖ “ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ(IHRD)
គួរតែជាព្រឹត្តិការណ៍​សប្បាយ និងអឹកអធឹក​មួយ (ព្រឹត្តិការណ៍នេះ ជាការអបអរសាទរ​អំពីសិទិ្ធរបស់យើង ក្តីសង្ឃឹម
របស់យើង​សម្រាប់អនាគត និងទស្សនវិស័យរបស់​យើងសម្រាប់សង្គមជាតិ)”។ លោកបានបន្តទៀតថា៖ “ប៉ុន្តែនៅ
ពេលជាមួយគ្នានេះ នេះក៏ជាការទាញចំណាប់អារម្មណ៍ទៅដល់បញ្ហាតានតឹងមួយ៖ ការពិតគឺស្ថានភាពសិទិ្ធមនុស្ស
នៅប្រទេសកម្ពុជា ត្រូវបានគេធ្វើឲ្យមានសភាពយ៉ាប់យ៉ឺននៅប៉ុន្មានឆ្នាំចុងក្រោយនេះ”។

លោក វ៉ន ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យឯករាជ្យនៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានមានប្រសាសន៍ថា៖ “ដីធ្លី
និងពលកម្មបានក្លាយ​ជាបញ្ហាសិទិ្ធមនុស្សយ៉ាងធ្ងន់​ធ្ងរបំផុតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ”។ លោកបានបន្តទៀតថា៖
“ដីធ្លី និងពលកម្ម ក៏ជាមូលដ្ឋានគ្រឹះនៃ​ការចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋ (អ្នកទាំងនោះ គឺជាស្នូលនៃសង្គម
ជាតិ)។ នៅពេលដែលមិនមាន​យុត្តិធម៌នៅក្នុងផ្នែកនេះ នោះក៏នឹងមិនមានយុត្តិធម៌នៅក្នុងផ្នែកដទៃទៀតដែរ”។

អ្នក​ស្រី យ៉ោម បុប្ឆា បាន​មាន​ប្រសាសន៍​ថា៖ “ពិភពលោកត្រូវការដឹងថាសកម្មជនដីធ្លី និងអ្នកការពារសិទិ្ធមនុស្ស
នៅក្នុងប្រទេសកម្ពុជា​កាន់តែច្រើនឡើងៗ កំពុងតែក្លាយជា​ជនរងគ្រោះនៃអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារពី
សំណាក់អាជ្ញាធររដ្ឋ។ អំឡុងពេលទិវាសិទិ្ធមនុស្ស​អន្តរជាតិ ប្រជាពលរដ្ឋនឹងធ្វើការដើរហែក្បួន ដើម្បីបញ្ចប់អំពើ
ហិង្សា និងភាពអយុត្តិធម៌នេះ”។

ទិវាបុណ្យ​សិទ្ធិមនុស្ស​អន្តរជាតិ ត្រូវបានគេប្រារព្ធធ្វើនៅទូទាំងពិភពលោកជា​រៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីជា
ការរំលឹកដល់ការតស៊ូផ្នែកសិទិ្ធមនុស្ស ដែលបន្តមានឥទ្ធិពលលើ​ប្រជាពលរដ្ឋទូទាំងពិភពលោក។ ទិវាបុណ្យ​សិទ្ធិ
មនុស្ស​អន្តរជាតិ គឺ​ជា​ការ​ផ្តល់សាក្សី និងការបង្ហាញអំពី​ការរីករាលដាន​នៃការរំលោភសិទិ្ធមនុស្ស និងជាឱកាស
សម្រាប់​សង្គមស៊ីវិល រាជរដ្ឋាភិបាលនានា អង្គការអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងការបង្ហាញកិច្ចខិតខំប្រឹងប្រែង
របស់ពួកគេនៅក្នុងការធានា និងតាមដានការគោរ​ពគោលការណ៍សិទិ្ធមនុស្ស​។

ការប្រារព្ធ​ពិធីបុណ្យ​សិទ្ធិមនុស្ស​​នេះ​ ត្រូវបានចងភ្ជាប់ជាមួយ​នឹងមូលបទតែមួយ“មាន​យុត្តធម៌មាន​សន្តិភាព!
”ហើយស្លាកសញ្ញាដែល​មាន​ទង់​សាសនា ទង់​ជាតិនិង​ក្រមាពណ៌ខៀវតំណាងតួនាទីចំបងនៃអ្នកការពារ
សិទិ្ធមនុស្សនៅកម្ពុជា។

ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបាន​អញ្ជើញឲ្យចូលរួមក្នុង​ការប្រារព្ធទិវាសិទិ្ធមនុស្ស​អន្តរជាតិនេះ។ សូមទាក់ទងអ្នករៀបចំ
កម្មវិធី ដែលមានរាយនាមក្នុង​បញ្ជី សម្រាប់ព័ត៌មាន​បន្ថែម អំពី​ធម្មយាត្រា-សិទ្ធិយាត្រា​ នៅ​គោល​ដៅ​នីមួយៗ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Yeng Virak, Executive Director of CLEC 012-801-235
 Mr. Am Sam Ath, Technical Supervisor of LICADHO 012-327-770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា