សេចក្តីថ្លែងការណ៍

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ស្នើសុំ​បញ្ឈប់​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​ក្នុង​តំបន់​អាស៊ាន

ចេញផ្សាយ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃនេះ ក្នុងឱកាស​នៃ​ទិវា​អន្តរ​ជាតិ​នៃ​ជន​រង​គ្រោះ​នៃការ​បាត់ខ្លួន​ដោយ​បង្ខំ យើង​ខ្ញុំ ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​អំពាវនាវ​ស្នើ​សុំ​ដល់​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន (ASEAN) សូម​បញ្ឈប់​សកម្មភាព​ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្ខំ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ករណី​ជាច្រើន​នៃ​ការ​បាត់ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្​ខំបាន​បន្ត​កើត​ឡើង​នៅក្នុង​តំបន់។ ជន​រងគ្រោះ រួម​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏ដូចជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ផង​ដែរ។ ការបាត់​ខ្លួន​ដោយ​បង្ខំ​នេះ​បាន​បន្ត​កើត​មាន​ឡើង​ទៅលើ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ដូច​ជា កុមារ​ផង​ដែរ។ ករណី​ថ្មី​ចំនួន ៣ ករណី ស្តីពី​ការ​បាត់​ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្ខំ ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​មុន បាន​បង្ហាញ​យ៉ាង​ច្បាស់​ពីគំរូ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

នៅប្រទេសឥណ្ឌូនេស៊ី លោក Dedek Khairudin ត្រូវបានចាប់ខ្លួនពីក្នុងផ្ទះរបស់លោកនៅទីក្រុងPangkalan Brandan ខេត្ត Sumatra ខាងជើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមន្រ្តីយោធាប្រដាប់អាវុធក្នុងតំបន់។ យោងទៅតាមក្រុមគ្រួសាររបស់លោក Dedek Khairudin យោធា បាន ចាប់ ឃុំ ខ្លួន លោក ដោយសារ អ្នកទាំង នោះ ជឿ ថា លោក បាន ដឹង ពីទីកន្លែងបុរសម្នាក់ទៀតដែល​ជា​ជន​​សង្ស័យ​ថា​​បាន​​ចាក់​​យោធា​ម្នាក់ កំពុង​លាក់​ខ្លួន។ កាល​ពី​ថ្ងៃ​ទី២៩ ​ខែកញ្ញា ក្រុម​គ្រួសារ​របស់​លោក Dedek Khairudin បាន​ទៅ​ទីស្នាក់​ការ​របស់​នគរបាល និង​យោធា​ក្នុងទីក្រុង Pangkalan Brandan ដើម្បីសាកសួរពីដំណឹងរបស់លោក។ ទាំងនគរបាល និងយោធាបាន​ឆ្លើយ​ថា​លោក​មិន​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំខ្លួនក្នុងទីស្នាក់ការទាំងពីរនេះទេ។

នៅប្រទេសកម្ពុជា ខឹម សាផាត មានអាយុ ១៦ឆ្នាំ បានបាត់ខ្លួនចាប់តាំងពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤ នៅ​ពេល​ដែល​កង​កម្លាំង​សន្តិ​សុខ​​កម្ពុជាបានបើកការបាញ់​ប្រហារទៅលើបាតុករ​ដែលជាកម្មកររោងចក្រនៅ​ជិត​​​សួន​​ឧស្សាហ​កម្ម កាណា​ឌីយ៉ា ដែល​ស្ថិត​នៅ​ភាគ​នារតី នៃ​ទី​ក្រុងភ្នំពេញ។ យ៉ាងតិចណាស់មានកម្មករចំនួន ០៤ នាក់​ត្រូវ​បាន​សម្លាប់ និង ២៥នាក់ ទៀតត្រូវបានរងរបួសដោយសារគ្រាប់កាំភ្លើង ក្នុងអំឡុងពេលបង្រ្កាប។ ខឹម សាផាត ត្រូវ​បាន​គេ​ឃើញ​ជា​លើកចុងក្រោយនៅព្រឹកថ្ងៃទី ៣ ខែមករា ខណៈពេលដែលលោកបានដួលនៅលើដី ផ្លូវ​វេងស្រេង ដែល​ស្ថិត​នៅ​ក្បែរ​​សួន​ឧស្សាហកម្ម កាណាឌីយ៉ា។ ទ្រូងរបស់លោកបានហូរឈាម ដែលអាចបណ្តាលមកពីរបួសដោយសារគ្រាប់កាំភ្លើង។

នៅប្រទេសថៃ អ្នកដឹកនាំ​សហគមន៍ជនជាតិដើមភាគតិច Karen និងជាអ្នកការពារសិទ្ធិបរិស្ថាន លោក Porlagee Rakchongcharoen ហៅ Billy បានបាត់ខ្លួននៅក្នុងស្រុក Kaengkrachan ខេត្ត Petchaburi ក្នុង​ខែ​មេសា ឆ្នាំ ២០១៤។ លោក Billy បានបង្កើតយុទ្ធនាការឥតឈប់ឈរដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់អ្នកភូមិ Karen ប្រហែលជា ៥០០នាក់ ដែលរស់នៅក្នុងឧទ្យានជាតិ Kaengkrachan។ លោកត្រូវបានគេឃើញជាលើចុងក្រោយនៅថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០១៤ នៅ​ពេល​ដែល​អាជ្ញា​ធរ​របស់ឧទ្យានជាតិ Kaengkrachan បាន​ឃុំ​ខ្លួន​លោក ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​នៅក្នុង​ស្រុក Kaengkrachan។ អាជ្ញាធរ​ឧទ្យានបាននិយាយថា អាជ្ញា​ធរ​បាន​ឃាត់​ខ្លួន​លោក​តែ​មួយ​រយៈ​ខ្លី ប៉ុន្តែក្រោយមកលោកត្រូវបានដោះលែងនៅថ្ងៃដដែលនោះ។

ក្នុងករណីទាំងបីនេះ មាន ភស្តុតាងបានបង្ហាញពីការចូលរួមដោយផ្ទាល់ ការសមគំនិតគ្នា ឬ​ការ​ចូល​រួម​សហការ​គ្នា​ពី​អាជ្ញា​ធរ​រដ្ឋា​ភិបាល​ក្នុងសកម្មភាពបាត់ខ្លួនទាំងអស់នេះ។ អាជ្ញា​ធរ​បាន​បដិសេធ​ការ​ដឹង​ឭ​ពី​ជោគ​​វាសនា ឬ​ទី​កន្លែង​ដែលជនរងគ្រោះកំពុងស្នាក់នៅ ហើយ​មិន​បាន​ធ្វើការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាពហ្មត់ចត់ ជឿជាក់ និង​ឯករាជ្យ​ទៅ​លើ​ករណី​នៃ​ការ​បាត់​ខ្លួន​​ទាំ​ងនេះ​​ទេ ហើយ​​អាជ្ញាធរ​​ក៏​មិន​​បាន​​ចាប់​ខ្លួន​​ជន​ល្មើស​​ឲ្យ​​ទទួល​ខុស​ត្រូវផង​ដែរ។ករណី​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំទាំងអស់នេះ មិនមែនជាករណីឧប្បតិ្តហេតុដាច់ដោយឡែកនោះទេ។ ក្នុងតំបន់អាស៊ាន​នៅ​តែ​កើត​មាន​បញ្ហា​ដោយ​សារ​ករណី​បាត់​ខ្លួន​ជន​រងគ្រោះដោយបង្ខំទាំងនេះ ប៉ុន្តែ​រដ្ឋា​ភិបាល​បរាជ័យ​ព្រមៗ​គ្នា ក្នុង​​ការ​ការ​ដោះ​ស្រាយ​បញ្ហាទាំងអស់នេះ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ​ករណី​សំខាន់ៗ​នៃ​ការ​បាត់​​ខ្លួន​​ជន​​រង​គ្រោះ​ដោយ​បង្ខំ បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុកដាក់ពីសំណាក់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមមាន៖

- លោក Sombath Somphone គឺជាអ្នកដឹកនាំសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ជាតិឡាវ។ គាត់មានការជំរុញ ឥតឈប់ឈរដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់សង្គមស៊ីវិល និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយ៉ាល និង​យុវជន​ដើម្បី​បញ្ចេញ​មតិ​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​អភិបាលកិច្ច។ លោក Sombath ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​នៅល្ងាចថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១២ ក្នុងរដ្ឋធានី Vientiane ប្រទេសឡាវ។ ម៉ា​ស៊ីន​ថត​វីដេអូ​សុវត្ថិភាព (CCTV) បាន​បង្ហាញ​ថា​នគរ​បាល បាន​បញ្ឈប់​រថ​យន្ត​របស់​លោក Sombath នៅ​ប៉ុស្តិ៍​នគរ​បាល ។ ប៉ុន្មាន​នាទី​ក្រោយ​មក បន្ទាប់​ពី​បាន​បញ្ឈប់​រថយន្ត ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​បង្ខំ​លោក​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត​មួយ​ផ្សេង​ទៀត​ ហើយ​បើក​ចាក​ចេញ​ទៅ។តាម​ការ​វិភាគ​ព័ត៌​មាន​វីដេ​អូ​ពី​ម៉ា​ស៊ីន​ថត​វីដេអូ​សុវត្ថិ​ភាព​បាន​បង្ហាញ​ថា​លោក Sombath ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ទៅ​ដោយ មាន​វត្ត​មាន​របស់​មន្រ្តី​នគរ​បាល។ ទោះ​បី​ជា​មាន​ការ​សន្យា​ពី​រដ្ឋា​ភិបាល​ប្រទេស​ឡាវ​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ “ហ្មត់​ចត់ និង​តឹង​រ៉ឹង” លើ​ការ​បាត់​ខ្លួន​របស់​លោក Sombath ក៏ដោយ​ក៏​ការ​ស៊ើប​អង្កេត​របស់​អាជ្ញា​ធរ​នៅ​តែ​មិន ទាន់​គ្រប់​គ្រាន់ និង​គ្មាន​លទ្ធផល។

- អ្នកស្រី Sumlut Roi Ja ជាស្រ្តីជនជាតិដើមភាគតិច Kachin ម្នាក់មកពីទីក្រុង Momauk ក្នុងរដ្ឋ Kachin ប្រ​ទេស​ភូមា។ យោធា​ប្រ​ដាប់​អាវុធ​ប្រទេស​ភូមា​បាន​ចាប់ អ្នក​​ស្រី​​ដោយ​​បង្ខំ និង​បញ្ជូន​អ្នក​ស្រី​ទៅ​ប៉ុស្តិ៍​យោធា​នៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០១១ ជា​មួយ​នឹង​ស្វាមី និង​ឪពុក​ក្មេក​របស់ អ្នកស្រី។ យោធា​បាន​​សង្ស័យ​ថា អ្នក​ទាំង​បី​មាន​ជាប់​ពាក់ព័ន្ធ ជា​មួយ​នឹង​កង​ទ័ព​ផ្តាច់​ខ្លួន Kachin ដែល​ជា​ក្រុម​យោធា​ជន ជាតិ​ដើម​ភាគ​តិច​ប្រឆាំង​នឹង​រដ្ឋា​ភិបាល។ សមាជិក​ក្រុម​គ្រួសារ របស់​អ្នក​ស្រី Sumlut Roi Ja បាន​ដាក់​ញត្តិ​ជា​ច្រើន ស្នើ​សុំ ឲ្យ​អាជ្ញា​ធរ​បង្ហាញ​ពី​ជោគ​វាស​នា​របស់​អ្នក​ស្រី និង​ទី​កន្លែង ដែល​អ្នក​ស្រី​កំពុង​ស្នាក់​នៅ។ ប៉ុន្តែ​ទាំង​អាជ្ញា​ធរ​យោធា និង អាជ្ញាធរ​ស៊ីវិល​បាន​បដិសេធ​ព្រមគ្នា ក្នុង​ការ​ស៊ើប​អង្កេត ការ​បាត់​ខ្លួន​របស់​អ្នក​ស្រី Sumlut Roi Ja ហើយ​គ្រាន់​តែ ចោទ​ប្រកាន់​យោធា​ដែល​បាន​ចាប់​ខ្លួន​អ្នក​ស្រី។ មន្រ្តី​យោធា​ភូមា​ធ្លាប់​បាន​បដិសេធ​ក្នុង​ការ​ឃុំ​ខ្លួន​អ្នក​ស្រី។

- លោក Jonas Burgos គឺជាកសិករជនជាតិហ្វីលីពីនម្នាក់ និងជាសកម្មជនជួរមុខម្នាក់ក្នុងសម្ព័ន្ធកសិករមួយក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន។ លោកត្រូវបានជនមិនស្គាល់ មុខចំនួន ៥នាក់ ចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០០៧ នៅភោជនីយដ្ឋានមួយក្នុងផ្សារទំនើបមួយនៃក្រុង Quezon City ខេត្ត Metro Manila ខណៈពេលដែលលោក កំពុងតែបរិភោគអាហារតែម្នាក់ឯង។ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍បានសម្រេចថា ការ​ចាប់​ខ្លួន​លោក Jonas Burgos គឺ​​ជា​​ករ​ណី​បាត់​ខ្លួន​ដោយ​បង្ខំ។ នៅ​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ ២០១៣ តុលា​ការ​កំពូល​បាន​បញ្ជា​ឲ្យ​មេ​បញ្ជា​ការ ផ្នែក​បុគ្គលិក យោធា​ហ្វី​លី​ពីន បង្ហាញ​ពី​ទី​​កន្លែង​​ដែល​​យោធា ជឿ​ជាក់​ថា មាន​​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ករណី​បាត់​ខ្លួន​​របស់ លោក Jonas Burgos។ ប៉ុន្តែ​យោ​ធា​ហ្វី​លីពីន​មិន​បាន​ធ្វើ តាម​ការ​បញ្ជា​របស់​តុលា​ការ​​កំពូល​នោះ​ទេ ហើយ​មិន​មាន នរ​ណា​ម្នាក់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​នេះ​ឡើយ។

- លោក Somchai Neelapaijit ជាមេធាវីការពារសិទ្ធិមនុស្ស ម្នាក់ដែល​បាន​ការ​ពារ​ជន​រង​គ្រោះ​ក្នុង​ករណី​ការ​ធ្វើ​ទារុណ​កម្ម ក្នុងខេត្តវឹកវរមួយចំនួន នៅភាគខាងត្បូងប្រទេសថៃ។ ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០០៤ លោក Somchai ត្រូវ​បាន​គេ​ហៅ​ឲ្យ​ឈប់ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទី​ក្រុង​បាងកក ហើយ​ត្រូវ​បាន​បុរស​មួយ​ក្រុម ទាញ​លោក​ចេញ​ពី​រថយន្ត​របស់​លោក។ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០០៦ តុលា​ការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក បាន​ផ្តន្ទា​ទោស មន្រ្តី​នគរ​បាល​មួយរូប និង​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន ៣ ឆ្នាំ ពី​បទ​ចូល​រួម​សកម្មភាព​ប្លន់​លោក Somchai និងបង្ខំរុញ ច្រាន​លោក​ឲ្យ​ចូល​រថ​យន្ត​មួយ​ផ្សេង​ទៀត។ តុលាការ​សម្រេច ឲ្យ​ដោះ​លែង​មន្ត្រី​នគរ​បាល​នោះ​ជាបណ្តោះ​អា​សន្ន​រង់​ចាំ​​សវ​នា​ការ​​ឧទ្ធរណ៍។ មន្រ្តីនគរបាល ៤ នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន ចោទ​ប្រកាន់​ពី​បទ​ល្មើស​ដូច​គ្នា​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០០៨ មាន​ការ​រាយការណ៍​ថា មន្រ្តី​នគរ​បាល​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​រូបនោះ បានបាត់ខ្លួន ក្នុង​ព្រឹត្តិ​ការណ៍​បាក់ដី។ មក​ដល់​ថ្ងៃ​នេះ នៅតែមិនទាន់ដឹងអំពី ទី​កន្លែង​ដែល​មន្ត្រី​នគរ​បាល​នោះ​​កំពុង​​រស់​​នៅ​​នោះ​​ទេ។ នៅ​​ថ្ងៃទី ​១១ ខែ​​មិនា ឆ្នាំ ២០១១ សាលា​ឧទ្ធរណ៍​​បាន​​លើក ចោល​​ការ​​ផ្តន្ទា​​ទោស​​លើ​​មន្រ្តី​​នគរ​​បាល​​នោះ ហើយ​​រក្សា ការ​​សម្រេច​​សេច​​ក្តី​​ដោះ​លែង​​អ្នក​ទាំង ៤​នាក់​​ផ្សេង​​ទៀត។

ស្ថាប័នអង្គការរបស់យើង អំពាវនាវស្នើសុំប្រទេសដែលជា សមាជិកអាស៊ាន សូមបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការស៊ើបអង្កេតករណីទាំងនេះ និងករណីនៃការបាត់ខ្លួន ជនរងគ្រោះដោយបង្ខំទាំងអស់ផ្សេងទៀត ដែល​មិន​ទាន់​បាន ដោះ​ស្រាយ ផ្តន្ទា​ទោស​ជន​ល្មើស និង​ផ្តល់​សំណង​ជូន​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​របស់​អ្នកទាំងនោះ។

យើងក៏ជំរុញផងដែរ ដល់ប្រទេសដែលជាសមាជិកអាស៊ាន សូមផ្តល់សច្ចាប័នចំពោះ​អនុសញ្ញា​អន្តរជាតិ​ស្តី​អំពី​ការ​ការពារ​មនុស្ស​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោ​យបង្ខំ (ICPPED) ហើយ​បញ្ចូល​បទ​បញ្ញត្តិ​របស់​អនុ​សញ្ញា​នេះ​ចូល​ក្នុង​ច្បាប់​ជាតិ ជា​កត្តា​ចម្បង។ ប្រទេសចំនួន ៩ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​ជា​សមា​ជិ​ក​អាស៊ាន មិន​មែន​ជា​ភាគី​នៃ​អនុសញ្ញា អន្តរ​ជាតិ​ស្តី​អំ​ពី​ការ​ការ​ពារ​មនុស្ស​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (ICPPED) នោះ​ទេ។ មាន​​តែ​​ប្រទេស​កម្ពុជា​​តែ​មួយ​​គត់​​ដែល បាន​ផ្តល់​សច្ចាប័ន​ចំពោះ​អនុសញ្ញា​នេះ។ ប្រទេស​ឥណ្ឌូ​នេស៊ី ឡាវ និង​ប្រទេស​​ថៃ បាន​​ចុះ​​ហត្ថ​​លេខា ប៉ុន្តែ​មិន​ទាន់​បាន​ផ្តល់ សច្ចាប័ន​ចំពោះ​អនុសញ្ញា​អន្តរ​ជាតិ​ស្តី​អំ​ពី​​ការ​ការពារ​​មនុស្ស​​គ្រប់​​រូប​​ពី​​ការ​​បាត់​​ខ្លួន​​ដោយ​បង្ខំ (ICPPED) ឡើយ​ទេ។

ស្របតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៤ ស្តីពីសន្និសីទអង្គការសង្គមស៊ីវិលអាស៊ាន/វេទិកា ពលរដ្ឋអាស៊ាន (ACSC/APF) ឆ្នាំ ២០១៤ យើងបានជុំរុញ ដល់រដ្ឋាភិបាលអាស៊ាន សូមធ្វើវិសោធនកម្មអនុស្សរណៈ យោគយល់គ្នានៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពី សិទ្ធិមនុស្ស (AICHR) ដើម្បី​ធានា​ថា​អង្គការ​នោះ​អាច​ដោះ ស្រាយ​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រ​កប​ដោយ​ប្រសិទ្ធិភាព រួម​បញ្ចូល​ទាំង​ការ​បាត់​ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្ខំ​ផង​ដែរ។ វិសោធនកម្មសំខាន់ៗត្រូវរួមមាន៖ ១)បង្កើតការត្រួតពិនិត្យការអនុវត្តសិទ្ធិមនុស្សរបស់រដ្ឋដែលជាសមាជិកអាស៊ាន
២) អនុញ្ញាតឲ្យគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានស្តីពីសិទ្ធិមនុស្សអាចធ្វើទស្សន:កិច្ចតាមប្រទេស ហើយ
៣) អនុញ្ញាតឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្សទទួលស៊ើបអង្កេត និងដោះស្រាយពាក្យ បណ្តឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនានា។

ហត្ថលេខី៖
1. Alternative ASEAN Network on Burma (ALTSEAN-Burma)
2. ASEAN Parliamentarians for Human Rights (APHR)
3. Asian Federation Against involuntary Disappearances (AFAD)
4. Asian Forum for Human Rights and Development (FORUM-ASIA)
5. Asia Pacific Forum on Women Law and Development (APWLD)
6. Association of Human Rights Defenders and Promoters (HRDP)
7. Burma Campaign UK
8. Cambodian Center for Human Rights (CCHR)
9. Cambodia Human Rights Action Committee (CHRAC)
10. Cambodian Human Rights and Development Association (ADHOC)
11. Cambodian League for the Promotion and Defense of Human Rights (LICADHO)
12. Christian Solidarity Worldwide
13. Commission for the Disappeared and Victims of Violence (KontraS)
14. Committee for Free and Fair Elections in Cambodia (COMFREL)
15. Cross Cultural Foundation
16. Dignity International
17. Equality Myanmar
18. FIDH (International Federation for Human Rights)
19. Focus on the Global South
20. Forum for Democracy in Burma
21. Free Burma Campaign (South Africa) (FBC(SA))
22. Front Line Defenders
23. HRWG Indonesia
24. Justice for Peace Foundation
25. Justice For Women
26. Lao Movement for Human Rights
27. Malaysians Against Death Penalty & Torture (MADPET)
28. Pax Romana ICMICA
29. Philippine Alliance of Human Rights Advocates (PAHRA)
30. Protection International
31. Sarawak Dayak Iban Association
32. Society for Threatened Peoples
33. Suara Rakyat Malaysia (SUARAM)
34. Union for Civil Liberties
35. US Campaign for Burma
36. Vietnam Committee on Human Rights
37. Women Peace Network Arakan
38. Worker Hub for Change (WH4C)
39. Yangon School of Political Science

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Alternative ASEAN Network on Burma (ALTSEAN-Burma)
២. ASEAN Parliamentarians for Human Rights (APHR)
៣. Asian Federation Against involuntary Disappearances (AFAD)
៤. Asian Forum for Human Rights and Development (FORUM-ASIA)
៥. Asia Pacific Forum on Women Law and Development (APWLD)
៦. Association of Human Rights Defenders and Promoters (HRDP)
៧. Burma Campaign UK
៨. Cambodian Center for Human Rights (CCHR)
៩. Cambodia Human Rights Action Committee (CHRAC)
១០. Cambodian Human Rights and Development Association (ADHOC)
១១. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១២. Christian Solidarity Worldwide
១៣. Commission for the Disappeared and Victims of Violence (KontraS)
១៤. Committee for Free and Fair Elections in Cambodia (COMFREL)
១៥. Cross Cultural Foundation
១៦. Dignity International
១៧. Equality Myanmar
១៨. FIDH (International Federation for Human Rights)
១៩. Focus on the Global South
២០. Forum for Democracy in Burma
២១. Free Burma Campaign (South Africa) (FBC(SA))
២២. Front Line Defenders
២៣. HRWG Indonesia
២៤. Justice for Peace Foundation
២៥. Justice For Women
២៦. Lao Movement for Human Rights
២៧. Malaysians Against Death Penalty & Torture (MADPET)
២៨. Pax Romana ICMICA
២៩. Philippine Alliance of Human Rights Advocates (PAHRA)
៣០. Protection International
៣១. Sarawak Dayak Iban Association
៣២. Society for Threatened Peoples
៣៣. Suara Rakyat Malaysia (SUARAM)
៣៤. Union for Civil Liberties
៣៥. US Campaign for Burma
៣៦. Vietnam Committee on Human Rights
៣៧. Women Peace Network Arakan
៣៨. Worker Hub for Change (WH4C)
៣៩. Yangon School of Political Science

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា