សេចក្តីថ្លែងការណ៍

ក្រុមសង្គមស៊ីវិល​សូម​ធ្វើ​ការ​ថ្កោល​ទោស ចំពោះ​ការ​ផ្តន្ទា​ទោស​ដែល​មិន​ត្រឹម​ត្រូវ​ចំពោះ​បុគ្គលិក​អង្គការ​អាដ​ហុក​បួន​រូប និង​មន្រ្តី​គ.ជ.ប​មួយ​រូប

ចេញផ្សាយ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៨; ក្រុមសង្គមស៊ីវិល
F T M

លោក នី សុខា ចូល​ទៅ​ក្នុង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨

យើងខ្ញុំ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម សូម​ធ្វើការ​ថ្កោល​ទោស​ចំពោះ​ការ​ផ្តន្ទាទោស​ថ្ងៃនេះ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មួយ​រូប​ចំពោះ​ករណី​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​ផ្សំ​គំនិត​សូក​ប៉ាន់​សាក្សី។

នៅថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ បុគ្គលិក​​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក មាន​លោក​នី សុខា លោក​ណៃ វ៉ង់ដា អ្នក​ស្រី លឹម មុនី និង​លោក ​យី សុខសាន្ត​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ “សូក​ប៉ាន់​សាក្សី” តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ មន្រ្តី​គ.ជ.ប និង​ជា​អតីត​បុគ្គលិក​សមាគម​អាដ​ហុក​លោក នី ចរិយា ត្រូវ​បាន​សម្រេច​ថា​មាន​ទោស ពី​បទ​សម​គំនិត​តាម​មាត្រា២៩ និង​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ ពួក​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដាក់​ទោស​ ៥ឆ្នាំ ដោយ​អនុវត្ត​​ទោស​ក្នុង​​ពន្ធនាគារ​ពីថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៧ ហើយ​ទោស​ដែល​នៅ​ត្រូវ​ព្យួរ។

ការផ្តន្ទាទោសនេះ គឺពាក់ព័ន្ធទៅ​នឹង​ការ​ផ្តល់​ជំនួយ​ស្រប​ច្បាប់ របស់​សមាគម​អាដ​ហុក​ដល់​ឈ្មោះ ខុម ចាន់​តារាទី ហៅ​ស្រីមុំ ក្នុង​ឆ្នាំ​២០១៦ ដែល​នាង​ត្រូវបាន​រង​បណ្តឹង​ចោទ​ប្រកាន់​ពី​ឈ្មោះ ធី សុវណ្ណថា ពី​បទ​បរិហារ​កេរ្ត៍ តាម​រយៈ​ការ​លេច​ធ្លាយ​ព័ត៌មាន​អំពី​ទំនាក់​ទំនង​ស្នេហា​រវាង​ឈ្មោះ ខុម ចាន់​តារាទី និង​លោក កឹម សុខា​ជា​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ចន្លោះ​ពីថ្ងៃទី​៩ ខែ​មីនា រហូត​ដល់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦ បុគ្គលិក​សមាគម​អាដហុក​បាន​ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់ និង​ជំនួយ​មនុស្ស​ធម៌​មួយ​ចំនួន​ដល់​ឈ្មោះ ខុម ចាន់​តារាទី តាម​ការ​ស្នើសុំ​របស់​នាង ដែល​ជំនួយ​ទាំង​នេះ​ជា​ការ​អនុវត្តន៍​តួនាទី​របស់​ពួកគេ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ការ​ជួយ​ដល់​ជនរង​គ្រោះ​បន្ទាប់ពី​នាង​ត្រូវ​បាន​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ​តាម​បណ្តឹង​របស់​ឈ្មោះ ធី សុវណ្ណថា។

ក្នុងរយៈពេលមួយថ្ងៃនៃ​សវនាការ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២១០៨ សាក្សី​ប្រាំ​នាក់​បាន​អវត្តមាន​ក្នុង​នោះ​ក៏មាន​ឈ្មោះ ខុម ចាន់​តារាទី និង​ឈ្មោះ ទ្រី ឈួន ដែល​ជា​សាក្សី​ដ៏​សំខាន់​បំផុត​ផង​ដែរ។មាន​តែ​សេចក្តី​ថ្លែង​ការណ៍​របស់​សាក្សី​ពីរ​នាក់​នេះ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អាន​ខ្លាំង​ៗ​ ហើយ​ដែល​ការ​អាន​នេះ​ពុំ​មាន​ការ​ចោទ​សួរ​ឆ្លើយ​ពី​មេធាវី​ការពារ​ក្តី​នោះ​ទេ។ ពុំមាន​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណា​មួយ​ ត្រូវបាន​ដាក់​បង្ហាញ​ដោយ​តំណាង​អយ្យការ​ទេ ដែល​នេះ​ពុំ​ស្រប​ទៅ​តាម​បទ​ដ្ឋាន​នៃ​ការ​បង្ហាញ​ភស្តុតាង​ដែល​ចាំបាច់ ដើម្បី​នាំ​ទៅ​ដល់​ការ​ផ្តន្ទាទោស​ឡើយ។ តំណាង​អយ្យការ​ក៏​ខកខាន​ក្នុង​ការ​អះអាង​ថា តើ​ខុម ចាន់​តារា​ទី គឺ​ជា​ជន​សង្ស័យ ឬ​ជា​សាក្សី ឲ្យ​បាន​ពិត​ប្រាកដ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចោទ​ប្រកាន់​អំពី​បទ​សូកប៉ាន់​សាក្សី​នោះ​ដែរ។ ការ​ផ្តន្ទាទោស​ថ្ងៃនេះ វា​ហាក់​ដូចជា​បង្ហាញ​យ៉ាង​ច្បាស់​ថា ជាការ​ដាក់​សំពាធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សកម្មភាព​ការងារ​សិទ្ធិ​មនុស្ស​ស្រប​ច្បាប់​របស់​ពួកគេ។

សិទ្ធិទទួល​បាន​ការ​សន្មត់ទុកជា​មុនថា​​គ្មាន​ទោស​​របស់​ពួកគេ​ ត្រូវ​​បាន​​រំលោភ​បំពាន ចាប់​ពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ បុគ្គលិក​សមាគម​អាដហុក​៤នាក់ និង​មន្ត្រីគ.ជ.ប ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ៤២៧ថ្ងៃ ដែល​ជាការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​តាម​អំពើ​ចិត្ត​ហើយ​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត​នេះ ក៍​ត្រូវ​បាន​សម្រេច​ ដោយ​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ ស្តីពី​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត​នេះ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ បើទោះ​បី​ជា​មាន​ការ​ដោះលែង​បណ្តោះអាសន្ន​ក៏ដោយ ក៏​បុគ្គលិក​អង្គការ​អាដហុក​ទាំង​៤រូប មិន​អាច​បន្ត​ធ្វើការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​គ្មាន​ការ​រិតត្បិត​នោះ​ទេ ដោយសារ​តែ​មាន​ការ​គំរាម​គំហែង​ជា​ប្រចាំ​ថា ពួកគេ​នឹង​អាច​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ខ្លួន​វិញ ដែល​នេះ​បន្ត​នូវ​ការ​រើស​អើង​ជា​រឿយៗ ចំពោះ​ការងារ​របស់​ពួកគេ​ប្រឈម​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

អ្នកទាំង៥មានប្រវត្តិជាអ្នក​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យូរ​អង្វែង​ណាស់​មក​ហើយ។ ម្នាក់ៗ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ដើម្បីធ្វើ​ការ​តាម​អណត្តិ​ការងារ​របស់​សមាគម​អាដហុក ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​មាន​វ័យ​ចំណាស់​មួយ​នៅ​កម្ពុជា។ ពួកគេ​បាន​ធ្វើការ​ដើម្បី​គាំទ្រ​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ការរំលោភ​ដីធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ក៏​ដូចជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន​ផ្លូវភេទ ដោយ​សន្តិវិធី និង​គ្មាន​ការ​រើស​អើង ក្នុង​គោលដៅ​តែមួយ​គត់​គឺ​ដើម្បី​ការ​គាំពារ និង​ការពារ​សិទ្ធិ​មនុស្ស។ សារៈសំខាន់​នៃ​ការងារ​របស់​ពួកគេ​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​ឆ្នាំ​២០១៧ គឺ​នៅ​ពេល​ដែល​ពួកគាត់​ត្រូវ​បាន​ជ្រើសរើស​ជា បេក្ខជន​ជ័យ​លាភី​សម្រាប់​ពាន​រង្វាន់ ម៉ាទីន អែន​ណល សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

យើងខ្ញុំសូមអំពាវនាវឲ្យ​អាជ្ញាធរ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទំាង​នេះ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ហើយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​អាដហុក​ទាំង​៤រូប និង​មន្ត្រីគ.ជ.ប មួយ​រូប អាច​ធ្វើ​ការងារ​ស្រប​ច្បាប់​របស់​ពួកគេ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​កម្ពុជា ដោយ​គ្មាន​ការ​គំរាម​គំហែង និង​ដោយ​គ្មាន​ការ​ដាក់​ទោស​ទណ្ឌ។ ពួកគេ​គួរតែ​ត្រូវ​បាន​ផ្តល់​នូវ​សំណង​សមរម្យ ដោយ​យោង​តាម​បទដ្ឋាន​អន្តរជាតិ​សម្រាប់​ការ​ឃុំ​ខ្លួន​រយៈពេល​ ៤២៧ថ្ងៃ ដែល​ជា​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​តាម​អំពើ​ចិត្ត។ យើងខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​មជ្ឈដ្ឋាន​ការងារ​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ដែល​ក្នុង​នោះ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ​ត្រូវ​បាន​គោរព និង​លើក​តម្កើង​យ៉ាង​ពេញ​លេញ ។

ឈ្មោះអង្គការ សមាគម និង​សហគមន៍​ដែល​គាំទ្រ​លើ​សេចក្តី​ថ្លែង​ការណ៍​រួម៖
១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍កៅពី (ភ្នំពេញ)
៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៤. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៥. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៧. សហគមន៍អន្លង់រុន (បាត់ដំបង)
៨. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
៩. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១០. សហគមន៍បឹងប្រាំ (បាត់ដំបង)
១១. សហគមន៍បុរីកីឡា (ភ្នំពេញ)
១២. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៣. សហគមន៍ដីធ្លីប៊ូជប៉ុន (កោះកុង)
១៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៥. សហគមន៍ចែកមាស (ស្វាយរៀង)
១៦. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
១៧. សហគមន៍ដីធ្លីជីខលើ (កោះកុង)
១៨. សហគមន៍ជាំក្រវៀន (កំពង់ចាម)
១៩. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
២០. សហគមន៍នេសាទ (កំពត)
២១. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
២២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២៣. សហគមន៍កំពង់សាមគ្គី (កំពត)
២៤. សហគមន៍គៀនទឹក (កោះកុង)
២៥. សហគមន៍កោះខ្សាច់ (កោះកុង)
២៦. សហគមន៍កោះស្រឡៅ (កោះកុង)
២៧. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
២៨. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
២៩. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៣០. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៣១. សហគមន៍អូដំរី (ព្រះសីហនុ)
៣២. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៣៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៣៤. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៣៥. សហគមន៍ភូមិ២២ (ភ្នំពេញ)
៣៦. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៣៧. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៣៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៣៩. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៤០. សហគមន៍ប្រាសាក់ (បាត់ដំបង)
៤១. សហគមន៍ព្រែកកុយ (កំពង់ចាម)
៤២. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៤៣. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៤៤. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៤៥. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
៤៦. សហគមន៍ព្រៃឈើពេជ្រសង្វារល្អឆើត (កំពង់ឆ្នាំង)
៤៧. សហគមន៍នេសាទព្រៃពាយ (កំពត)
៤៨. សហគមន៍ដីធ្លីផ្សារកណ្តាល (បន្ទាយមានជ័យ)
៤៩.សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៥០. សហគមន៍ដីធ្លីរំចែក (សៀមរាប)
៥១. សហគមន៍ដីធ្លីភូមិរ៉ុន (បន្ទាយមានជ័យ)
៥២. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
៥៣. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
៥៤. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៥៥. សហគមន៍នេសាទសម្រ់កោះស្តេច (កោះកុង)
៥៦. សហគមន៍SOSព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៥៧. សហគមន៍សូទិព្វ (កំពង់ចាម)
៥៨. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៥៩. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
៦០. សហគមន៍ដីធ្លីភូមិស្វាយ (បន្ទាយមានជ័យ)
៦១. សហគមន៍ដីធ្លីតានី (សៀមរាប)
៦២. សហគមន៍ដីធ្លីតានូន (ស្វាយរៀង)
៦៣. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
៦៤. សហគមន៍ដីធ្លី (កំពង់ស្ពឺ)
៦៥. សហគមន៍ថ្មធំ (ព្រះសីហនុ)
៦៦. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
៦៧. សហគមន៍ដីធ្លីភូមិធ្នង់ (កោះកុង)
៦៨. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៦៩. សហជីពនិយោជិតវិស័យទេសចរណ៍ និងសេវាកម្ម (បន្ទាយមានជ័យ)
៧០. សហជីពនិយោជិតវិស័យទេសចរណ៍ (បន្ទាយមានជ័យ)
៧១. សហគមន៍ត្រពាំងអញ្ចាញថ្មី (ភ្នំពេញ)
៧២. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៧៣. សហគមន៍ត្រពាំងសង្កែ (កំពត)
៧៤.សហគមន៍ទំនប់ពីរ (ភ្នំពេញ)

អង្គការ ដែលគាំទ្រ​សេចក្តី​ថ្លែង​ការណ៏៖
៧៥. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា (ADHOC)
៧៦. ក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា (CDP)
៧៧. មជ្ឃមណ្ឌលសិទិ្ធមនុស្សកម្ពូជា (CCHR)
៧៨. គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL)
៧៩. ពន្លកខ្មែរ (PKH)
៨០. សមាគមធាងត្នោត (STT)
៨១. អង្គការអភិវឌ្ឍន៏សំលេងសហគមន៏ (BCV)
៨២. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
៨៣.អង្គការកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន (YRDP)
៨៤. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៨៥. សម្ព័ន្ធសហគមន៏កសិករកម្ពុជា (CCFC))
៨៦. សមាគមខ្មែរកម្ពុជាក្រោម ដើម្បី​សិទិ្ធ​មនុស្ស និង​អភិវឌ្ឍន៏ (KKKHRDA)
៨៧. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
៨៨. អង្គការការពារសិទិ្ធជនជាតិដើមភាគតិច (MIRO)
៨៩.សមាគមយុវជនខ្មែរ (KYA)
៩០. អង្គការយេនឌ័រ និងអភិឌ្ឍន៏ដើម្បីកម្ពុជា (GADC )
៩១. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
៩២. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ASNA)
៩៣. អង្គការសមធម៌កម្ពុជា (EC)
៩៤. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 24 Families Community (Preah Sihanouk)
២. 92 Community (Phnom Penh)
៣. 297 Land Community (Koh Kong)
៤. Advocacy and Policy Institute (API)
៥. Affiliated Network for Social Accountability-Cambodia (ANSA)
៦. Angdoung Tmar Community (Preah Sihanouk)
៧. Angdoung Kanthuot (Battambang)
៨. Angdoung Trabek Land Community (Svay Rieng)
៩. Anlong Run Community (Battambang)
១០. Banteay Srey Community (Phnom Penh)
១១. Bat Khteah Community (Preah Sihanouk)
១២. Building Community Voices (BCV)
១៣. Boeung Pram Community (Battambang)
១៤. Borei Keila Community (Phnom Penh)
១៥. Bos Sa Am Community (Battambang)
១៦. Bou Japan Land Community (Koh Kong)
១៧. Building and Wood Workers Trade Union of Cambodia (BWTUC)
១៨. Cambodian Center for Human Rights (CCHR)
១៩. Cambodian Defenders Project (CDP)
២០. Cambodian Human Rights and Development Association (ADHOC)
២១. Cambodian Independent Teachers' Association (CITA)
២២. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២៣. Cambodian Volunteers for Society (CVS)
២៤. Chek Meas Land Community (Svay Rieng)
២៥. Chikor Kraom Land Community (Koh Kong)
២៦. Chikor Leu Land Community (Koh Kong)
២៧. Chorm Kravean Community (Kampong Cham)
២៨. C I 5 Community (Preah Sihanouk)
២៩. Coalition of Cambodian Farmers Community Association (CCFC)
៣០. Committee for Free and Fair Election in Cambodia (COMFREL)
៣១. Equitable Cambodia (EC)
៣២. Fishery Community (Kampot)
៣៣. Forest and Biodiversity Preservation Community (Svay Rieng)
៣៤. Free Trade Union of Workers of Kingdom of Cambodia (FTUWKC)
៣៥. Gender and Development for Cambodia (GADC)
៣៦. Kampong Samaki (Kampot)
៣៧. Kean Teuk Land Community (Koh Kong)
៣៨. Khmer Kampuchea Krom for Human Rights and Development Association (KKKHRDA)
៣៩. Khmer Youth Association (KYA)
៤០. Koh Ksach Land Community (Koh Kong)
៤១. Koh Sralao Fishery Community (Koh Kong)
៤២. Lor Peang Land Community (Kampong Chhnang)
៤៣. Minority Rights Organization (MIRO)
៤៤. Mlup Prom Vihea Thor Center (Koh Kong)
៤៥. Moeunchey Land Community (Svay Rieng)
៤៦. Ou Chheu Teal Community (Preah Sihanouk)
៤៧. Ou Damrei Community (Preah Sihanouk)
៤៨. Ou Khsach Community (Preah Sihanouk)
៤៩. Ou Tracheak Chet Community (Preah Sihanouk)
៥០. Ou Vor Preng Community (Battambang)
៥១. Phum 22 Community (Phnom Penh)
៥២. Phum 23 Community (Phnom Penh)
៥៣. Phum Ou Svay Land Community (Banteay Meanchey)
៥៤. Phum Sela Khmer Land Community (Banteay Meanchey)
៥៥. Phnom Sleuk Community (Battambang)
៥៦. Ponlok Khmer (PKH)
៥៧. Prasak Community (Battambang)
៥៨. Prek Kuy Community (Kampong Cham)
៥៩. Prek Ksach Land Community (Koh Kong)
៦០. Prek Takung Community (Phnom Penh)
៦១. Prek Tanou Community (Phnom Penh)
៦២. Prek Trae Community (Preah Sihanouk)
៦៣. Prey Chher Pich Sangva Laor Chhert Community (Kampong Chhnang)
៦៤. Prey Peay Fishery Community (Kompot)
៦៥. Psar Kandal Village Land Community (Banteay Meanchey)
៦៦. Raksmey Samaki Community (Kampong Speu)
៦៧. Rum Cheik Land Community (Siem Reap)
៦៨. Run Village Land Community (Banteay Meanchey)
៦៩. Sahmakum Teang Tnaut (STT)
៧០. Samaki Romeas Haek Land Community (Svay Rieng)
៧១. Sdey Krom Fishery Community (Battambang)
៧២. Skun Land Community (Siem Reap)
៧៣. Somros Koh Sdech Fishery Community (Koh Kong)
៧៤. SOS International Airport Community (Phnom Penh)
៧៥. So Teub Community (Kampong Cham)
៧៦. Spean Chhes Community (Preah Sihanouk)
៧៧. Steung Bort village Land community (Banteay Meanchey)
៧៨. Svay Village Land Community (Banteay Meanchey)
៧៩. Tani Land Community (Siem Reap)
៨០. Ta Nuon Land Community (Koh Kong)
៨១. Ta Trai Village Land Community (Banteay Meanchey)
៨២. The Land Community (Kampong Speu)
៨៣. Thmor Thom Community (Preah Sihanouk)
៨៤. Thnol Bort Village Land Community (Banteay Meanchey)
៨៥. Thnong Land Community (Koh Kong)
៨៦. Toul Samrong Community (Kampong Chhnang)
៨៧. Tourism Employee and Service Union (Banteay Meanchey)
៨៨. Tourism Employee Union (Banteay Meanchey)
៨៩. Trapaing Anhchanh Thmey Community (Phom Penh)
៩០. Trapaing Chor Community (Kampong Speu)
៩១. Trapaing Sangke Community (Kampot)
៩២. Tumnop II Community (Phom Penh)
៩៣. Youth Council of Cambodia (YCC)
៩៤. Youth Resource Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា