សេចក្តីថ្លែងការណ៍

គុណភាពសំណង់​ និង​ សុវត្ថិភាព​កម្មករ​សំណង់​នៅកម្ពុជា​ត្រូវតែ​មានការ​ធានា

ចេញផ្សាយ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០១៩
F T M

ក្រុមជួយសង្រ្គោះចម្រុះលើកសាកសពកម្មករសំណង់ចេញពីគំនរអគារបាក់រលំ

នៅព្រលប់​មុនថ្ងៃកើតហេតុ​ សាក្សីឃើញផ្ទាល់​ភ្នែកបាន​ឲ្យដឹងថា​មានរថយន្ត​ដឹកកម្មករ​ ខ្មែរ ប្រុស ស្រីចំនួនពីរ​គ្រឿង​ដែលមានមនុស្ស​ប្រមាណ ៣០​ ទៅ ៤០​នាក់​ដឹកចូលក្នុង​ការដ្ឋាន​ ហើយស្នាក់​នៅ ​ទីនោះ។​ គេក៏បានដឹងដែរ​ថានៅជាន់ផ្ទាល់ដី​នៃអគារបាក់ស្រុត​មានគ្រួសារ​កម្មករ​ និងស្រ្តី​ដែលជាភរិយា​បានស្នាក់​ក្នុងអាគារនេះ​ផងដែរ ។

សំណង់នេះ​ត្រូវបានម៉ៅការ​សាងសង់​ដោយក្រុមហ៊ុន​សំណង់​ចិនឈ្មោះ​ XI GANG TANG GONG GOU JI HAISAO ​ដែលត្រូវបានគេ​ដឹងជាសាធារណៈ​ថា ក្រុមហ៊ុននេះ​គ្មានច្បាប់អនុញ្ញាត​ ឲ្យធ្វើសកម្មភាព​សាងសង់​ពីអាជ្ញាធរ​មានសមត្ថកិច្ច​ឡើយ។​ ការដ្ឋាន​សំណង់​ត្រូវបានធ្វើឡើង​ នៅលើផ្ទៃដីទំហំ​១៥ម៉ែត្រ និង​៣០​ម៉ែត្រកំពស់៧ជាន់​ ស្ថិតនៅទីប្រជុំជន​ខេត្តព្រះសីហនុ​ ដោយសាងសង់បាន​សម្រេច​ជាង៨០%​នៃគំរោង​ ទោះបីជាសមត្ថកិច្ច ដែនដីធ្វើការ ហាមឃាត់​ចំនួនពីរដង​ រូចមកហើយ​ក៏ដោយ។

កាលពីខែតុលា​ ឆ្នាំ២០១៨​ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់រកឃើញថា ​មានការដ្ឋាន​សំណង់ជាច្រើន​ក្នុងខេត្តព្រះសីហនុ​ ជាសំណង់​ពុំមានលិខិត​អនុញ្ញាតសាងសង់​ ជាហេតុ​បណ្តាលឱ្យកើតមាន​សំណង់ខុសបច្ចេកទេស ធ្វើឲ្យ​ប៉ះពាល់​ដល់សណ្តាប់ធ្នាប់​សាធារណៈ ​សោភ័ណភាព និង គុណភាព​សំណង់ ។

លោក សុខ គីន​ ប្រធានសហព័ន្ធ​សហជីពកម្មករសំណង់​ និងព្រៃឈើកម្ពុជា ​(BWTUC) មានប្រសាសន៍ថា​៖​“ការអភិវឌ្ឍន៍​ទីក្រុង ​ត្រូវតែ​គិត​ដល់បរិដ្ឋាន ​សុខមាលភាព ​និងសុវត្ថិភាព​ សារធារណៈ​ដែល​​ទាំង​នេះ​ជាតួនាទី​របស់រដ្ឋ។ ការបំពាន​លើបំបម្រាម​ ឬសេចក្តីណែនាំ​របស់អាជ្ញាធរ​មានសមត្ថកិច្ច​គឺជា​ការល្មើសច្បាប់ ​ដែលត្រូវតែ​ផ្តន្ទាទោស​យ៉ាងតឹងរឹង​ អ្នកសមគំនិត​ និងអ្នកប្រព្រឹត្ត​ត្រូវ​ទទួល​ទោស​ដូចគ្នា”។

កម្មករមួយក្រុម​បានឲ្យដឹងថា​ ក្រុមហ៊ុននេះខ្ជីខ្ជា​ក្នុងការអនុវត្តន៍​នូវនិយាមសុវត្ថិភាព​ និងសុខភាព​។ យ៉ាងហោចណាស់​ជនរងគ្រោះ​ជិត៦០នាក់ជាមួយ​នឹងក្រុមគ្រួសារ​ ដែលជាកម្មករ​បានយកអគារដែល​កំពុង សាងសង់​ធ្វើជាកន្លែងស្នាក់​អាស្រ័យនៅ​ប្រចាំថ្ងៃផង ​និងសាងសង់ផង​ ជាក់ស្តែង​នៅម៉ោងកើតហេតុ​គឺជា ម៉ោងដែល​កម្មករទាំងនោះ​កំពុងសម្រាក់​នៅឡើយ ។​

ក្រោយថ្ងៃកើត​ហេតុមួយថ្ងៃ​ រដ្ឋាភិបាល​បានបង្កើត​នូវគណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ ​ខេត្តព្រះសីហនុ​ ដែលមាន​គោលបំណង​ក្នុងការ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស ​បទដ្ឋាន​គតិយុត្ត ស្តង់ដារ សំណង់​ ស្តង់ដារ​សុវត្ថិភាព និង​គុណភាពសំណង់​នៅតាមការដ្ឋាន​សំណង់នៅ​ខេត្តព្រះសីហនុ​ ដើម្បីបង្ការ និងទប់ស្កាត់​នូវគ្រោះ​មហន្តរាយ​បែបនេះទៀត ​។

អ្នកទទួលខុស​ត្រូវ​សាងសង់ ​និងម្ចាស់សំណង់​មិន​ត្រូវឲ្យរួចផុតពីបទ​ ព្រហ្មទណ្ឌដោយ​គ្រាន់​តែ​ចេញ​សំណងដល់ជនរងគ្រោះ​នោះឡើយ

លោក ឃុន ថារ៉ូ, អ្នកគ្រប់គ្រង​កម្មវិធីការងារ​នៃសង់ត្រាល់

លោក ឃុន ថារ៉ូ ​អ្នកគ្រប់គ្រង​កម្មវិធីការងារ​នៃអង្គការមជ្ឈមណ្ឌល​សម្ព័នភាពការងារ​ និង សិទ្ធិមនុស្ស ​(សង់ត្រាល់) មាន​ប្រសាសន៍ថា៖​ [ការអនុវត្តន៏បទដ្ឋាន​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗ​ត្រូវតែធានា​ឲ្យមានប្រសិទ្ធភាព ​ការយកទីតាំងការដ្ឋាន​សំណង់​​​ធ្វើ​​​ជា​កន្លែង​ស្នាក់​នៅផង​​និងសាងសង់​ផងគឺជាហានិភ័យ​សម្រាប់ជីវិតមនុស្ស​ជាពិសេសកម្មករ​​សំណង់​ និងក្រុមគ្រួសារ​របស់គាត់។ អ្នកទទួលខុស​ត្រូវ​សាងសង់ ​និងម្ចាស់សំណង់​មិន​ត្រូវឲ្យរួចផុតពីបទ​ ព្រហ្មទណ្ឌដោយ​គ្រាន់​តែ​ចេញ​សំណងដល់ជនរងគ្រោះ​នោះឡើយ] ។

ហេតុការណ៍​បាក់រលំអគារ​នៅពេលកំពុងសាងសង់​បែបនេះ ​មិនមែនជាលើកទីមួយ​ឡើយនៅ​កម្ពុជា។ កាលពីពាក់កណ្តាល​ឆ្នាំ២០១៨​ ក៍មានករណី​បាក់ប្លង់សេជាន់ទី២៣​ នៃខុនដូ Mekong View៦​ដែលបណ្តាល​អោយមនុស្ស​យ៉ាងហោចណាស់៥នាក់​រងរបួស​និងបាត់ខ្លួន២នាក់។ ​កាលពីពាក់​កណ្តាល​ខែ សីហា ឆ្នាំ២០១៨​ ក៏មានករណីបាក់រលំ​អគារ មានទីតាំង​ស្ថិតនៅក្នុងខណ្ឌ ឫស្សីកែវ​ ខណៈ​ពេលដែលកម្មករ​កំពុងបម្រើការងារ​ក្នុងពេល ​ដែលទ្បានដឹកប៉េតុងបាញ់​ប៉េតុង​ចាក់ពិដាន​នៅអគារជាន់ទីមួយ ​ហើយ​ចៃដន្យមិនមាន​អ្នករងគ្រោះថ្នាក់នោះទេ។​ នៅក្នុងខែមេសា​ ឆ្នាំ២០១៣ ​ក៏មាន​ករណី​បាក់​ពិដាន នៅរៀងចក្រ​ផលិតស្បែកជើង​ Wing Star Shoes ​ស្ថិតក្នុងខេត្ត កំពង់ស្ពឺ​ និងបានសម្លាប់​កម្មការនី អាយុ១៥ឆ្នាំម្នាក់ និងកម្មករអាយុ ​២៤ឆ្នាំ ម្នាក់។​ នៅក្នុងខែមេសា​ ឆ្នាំ២០១៦​ ក៏មានករណីការ​បាក់រលំ ស្ពាននៅក្នុង ​រោងចក្រ Top World Garment ។

ជារឿយៗ​ក្នុងគម្រោងសំណង់​នីមួយៗ ​មានក្រុមហ៊ុន​ម៉ៅការបន្តជាច្រើន​ ដែលប្រើ​កម្លាំង​ពលកម្ម ប្រុស ស្រី ​ដោយគ្មានការ​ផ្តល់លក្ខខណ្ឌ​ការងារសមរម្យ​ បំពានសិទ្ធិ​ជាមួលដ្ឋាន​របស់កម្មករ​ដែលបាន​កំណត់ក្នុង​ច្បាប់ស្តីពី​ការងារ​ និងមិនបំពេញ​កាតព្វកិច្ចធានា​ខាងសុវត្ថិភាព ​សុខភាពដល់​កម្មករឡើយ ។

ដោយមើលឃើញ​នូវហេតុការណ៍​ដ៏រន្ធត់នេះហើយ​ដើម្បីចូលរួមជា​ដំណោះស្រាយ និង​បង្ការ
សុវត្តិភាព​ដើម្បីលើកកម្ពស់​ការអភិវឌ្ឈន៍​ប្រកបដោយចីរភាព។​ ក្នុងនាមតំណាង​ សហពន្ធ័ សហជីព សមាគម​ និងអង្គការ​សង្គមស៊ីវិលជាតិ​ និងអន្តរជាតិ ​ដែលធ្វើ​ការ​លើ​វិស័យសិទ្ធិការងារ​ សិទ្ធិមនុស្ស សូមធ្វើការ​អំពាវនាវដល់រាជ​រដ្ឋា​ភិបាល និង​អ្នកពាក់ព័ន្ធអភិវឌ្ឈន៏​វិស័យឯកជន​ មានវិធានការ​ដូច​ខាងក្រោម៖

១. ​ផ្អាកជាបន្ទាន់​នូវគម្រោងសាងសង់​ទាំងអស់នៅខេត្ត​ព្រះសីហនុ រង់ចាំឱ្យមានការ​ត្រួត ពិនិត្យ ​វាយតម្លៃ​ពីស្ថាប័នជំនាញ​ ដើម្បីឲ្យប្រាកដថា​គម្រោងសាងសង់នីមួយៗ​មានច្បាប់អនុញ្ញាត​ និងមាន​គុណភាពតាម ​ស្តង់ដាសុវត្ថិភាព។ ​វិធានការនេះ​ក៏ត្រូវតែអនុវត្តន៍ផងដែរ​ចំពោះសំណង់​នានាក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែលសង័្សយថា​មិនមានច្បាប់អនុញ្ញាត​ត្រឹមត្រូវ និង​សាងសង់តាម​បទដ្ឋានសុវត្ថិភាព​សំណង់ត្រឹមត្រូវ ។
២.ជម្រុញ​អោយមានការ​ចុះធ្វើអធិការកិច្ចការងារ​ជាប្រចាំអោយ​មានប្រសិទ្ធិភាព​ និង​តម្លាភាព​​​ ដើម្បីពិនិត្យ​មើលអំពី​លក្ខខណ្ឌសុវត្ថិភាព​និងបទដ្ឋាន​ការងាររបស់​កម្មករសំណង់​នៅទូទាំងប្រទេស​កម្ពុជា។
៣. សូមផ្តល់​សំណងការ​ខូចខាតដល់​អ្នករងគ្រោះ​​ អោយបាន​សមរម្យ​រួមទាំងអ្នករស់​ក្នុង​បន្ទុក​គ្រួសារ​ជនរងគ្រោះ ។
៤.​ ស្រាវជ្រាវ​រកជនល្មើស​មកផ្តន្ទាទោស​ទៅតាមច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ អ្នកសម​គំនិត ត្រូវទទួលទោស​ដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ​ អាជ្ញាធរមាន​សមត្ថកិច្ច​ត្រូវតែទទួលខុសត្រូ​វ​ទទួលខុស​ត្រូវលើ គ្រោះថ្នាក់​ ទទួលទោស​ដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ​។
៥.​ បញ្ឈប់ជាបន្ទាន់​នូវសកម្មភាព​ម៉ៅការបន្ត​ដែលគ្មានអាជ្ញាប័ណ្ណ​ និងធានាការ​អនុវត្តន៍​បទដ្ឋាននិយាម​​សុវត្ថិភាពគ្រប់​ការដ្ឋានសំណង់។

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១. សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​ (កម្ពុជា)
២.​សមាគមធាងត្នោត (STT)​ (កម្ពុជា)
៣.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN) (កម្ពុជា)
៤.សម្ព័ន្ធសហជីពកម្ពុជា (CATU) (កម្ពុជា)
៥.​សហព័ន្ធសហជីពឯករាជ្យ (NTUFEE) (កម្ពុជា)
៦.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្ថិធម៌ នៅកម្ពុជា (ខុមហ្វ្រែល) (កម្ពុជា)
៧.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​ (កម្ពុជា)
៨.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) (កម្ពុជា)
៩.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) (កម្ពុជា)
១០.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA) កម្ពុជា
១១.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) (កម្ពុជា)
១២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) (កម្ពុជា)
១៣.សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC) (កម្ពុជា)
១៤.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U) (កម្ពុជា)
១៥.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) (កម្ពុជា)
១៦.​សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL) (កម្ពុជា)
​១៧.​សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) (កម្ពុជា)
១៨.​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (លីកាដូ) (កម្ពុជា)
១៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) (កម្ពុជា)
២០.​អង្គការ អាក់សិនអេដ (ActionAid) (កម្ពុជា)
២១.អង្គការ ក្លាហាន (Klahaan Organization) (កម្ពុជា)
២២.​​មជ្ឈមណ្ឌលសាមគ្គីភាពការងារ (SC/ACILS) (កម្ពុជា)
២៣.សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើអន្តរជាតិ (BWI) (អាស៊ីប៉ាស៊ីភិច)
២៤.​សហព័ន្ធសហជីពវិស័យសាធារណៈអន្តរជាតិ (PSI) (អន្តរជាតិ)
២៥.​អង្គការ (NaZemi, Czech Republic) (សាធារណៈរដ្ឋស្សិច)
២៦.អង្គការ​ សូលីដា (Solidar Suisse) (ស្វីស)
២៧.​កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) (កម្ពុជា)
២៨.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) (កម្ពុជា)
២៩.​សហភាពការងារកម្ពុជា (CLC) (កម្ពុជា)
៣០.មជ្ឈមណ្ឌលធនធានតាមដានត្រួតពិនិត្យអាស៊ី (AMRC) (ហុងកុង)
៣១.អង្គការ Globalization Monitor (ហុងកុង)
៣២. Borderless Movement (ហុងកុង)
៣៣. Labour Education and Service Network (ហុងកុង)
៣៤.​ Yokohama Action Research (ជប៉ុន)
៣៥. China Labour Bulletin, Hong Kong (ហុងកុង)
៣៦. JTNC Watch (ជប៉ុន)
៣៧.​​ ​China Labour Bulletin​​​ (ហុងកុង)
៣៨. Maquila Solidarity Network (MSN)​​​​ ​(កាណាដា)
៤៩. Civil Rights Defenders (CRD) (ស៊ុយអែត)
៤០.​ Future In Our Hands (FIOH) (ណូវែស)
៤១.​​ Local Initiative for OHS Network (ឥណ្ឌូនេស៊ី)
៤២. Asia Floor Wage Alliance (AFWA) (អាស៊ី)
៤៣. Sedane Labour Centre LIPS (ឥណ្ឌូនេស៊ី)
៤៤. Serikat Pekerja Nasional (SPN) ឥណ្ឌូនេស៊ី
៤៥. Serikat Buruh Indonesia (GSBI) ឥណ្ឌូនេស៊ី
៤៦.​​ Federasi Buruh Lintas Pabrik (FBLP) ឥណ្ឌូនេស៊ី
៤៧.​ Konfederasi Aliansi Serikat Buruh (KASBI) ឥណ្ឌូនេស៊ី
៤៨.​​ Trade Union Rights Center (TURC) ឥណ្ឌូនេស៊ី
៤៩. Social Action for Community and Development (SACD) ឥណ្ឌូនេស៊ី
៥០. Korean House for International Solidarity (កូរ៉េ)
៥១. ​Clean Clothes Campaign (South East Asia) (អាស៊ីខាងត្បូង)
៥២.​ Clean Clothes Campaign (East Asia) (អាស៊ីអាគ្នេយ៏)
៥៣.​ Norwegian People’s Aid (NPA) (ណូវេស)
៥៤. MAP Foundation (ថៃ)
៥៥.​ Workers Assistance Center, Inc. (ហ្វីលីពីន)
៥៦. FOCUS on Global South (ថៃ)
៥៧. Fair Action (ស៊ុយអែត)
៥៨. Garment and Allied Workers Union-North India (ឥណ្ឌា)
៥៩. National Free Trade Union, Sri Langka (ស្រីលង្កា)
៦០. Dabindu Collective, Sri Langka (ស្រីលង្កា)
៦១. TWFI (HMS) (ឥណ្ឌា)
៦២. Garment Labour Union (GLU) (ស្រីលង្កា)
៦៣.​ Free Trade Zones & General Services Employees Union (FTZ&GSEU) (ស្រីលង្កា)
៦៤. Workers Empowerment (ហុងកុង)
៦៥. អង្គការសមធម៌កម្ពុជា (EC)​ (កម្ពុជា)
៦៦.​ Magnus Kjellson, អ្នកតស៊ូមតិសិទ្ធិការងារ (ស៊ុយអែត)
៦៧. Karins Ström, អ្នកតស៊ូមតិសិទ្ធិការងារ​ (ស៊ុយអែត)
៦៨. Pheareak Ly, អ្នកតស៊ូមតិសិទ្ធិការងារ (កម្ពុជា)
៦៩. Pech Polet, អ្នកតស៊ូមតិសិទ្ធិមនុស្ស (កម្ពុជា)
៧០. Sen Chanthou, អ្នកតស៊ូមតិសិទ្ធិមនុស្សកម (កម្ពុជា)
៧១ Chrek Sophea , អ្នកតស៊ូមតិសិទ្ធិមនុស្ស (កម្ពុជា)
៧២. Chroeung Saphoeurt, អ្នកតស៊ូមតិសិទ្ធិមនុស្ស​ (កម្ពុជា)
៧៣. Rita Olivia Tambunan, អ្នកតស៊ូមតិសិទ្ធិមនុស្សឥណ្ឌូនេស៊ី (កម្ពុជា)
៧៤.​​ សហគមន៍ដីធ្លីបឹងប្រាំ (កម្ពុជា)
៧៥. សហគមន៍ស្តីក្រោមរហាលសួង (កម្ពុជា)
៧៦.​​​ សហគមន៍បុសស្អំ (កម្ពុជា)
៧៧. សហគមន៍អន្លង់រុន (កម្ពុជា)
៧៨. សហគមន៍អណ្តូងកន្តួត (កម្ពុជា)
៧៩.​សហគមន៍ដីធ្លីភូមិក្តឹបថ្ម (កម្ពុជា)
៨០.សហគមន៍ដីធ្លីភូមិអូរស្វាយ (កម្ពុជា)
៨១. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (កម្ពុជា)
៨២. សហគមន៍ដីធ្លីភូមិស្ទឹងបត់ (កម្ពុជា)
៨៣. សហគមន៍ដីធ្លីផ្លូវរថភ្លើងភូមិផ្សារកណ្តាល (កម្ពុជា)
៨៤. សហគមន៍ដីធ្លីភូមិតាត្រៃ (កម្ពុជា)
៨៥. សហគមន៍ស្រែប្រាំង (កម្ពុជា)
៨៦. សហគមន៍ដីធ្លីជីខក្រោម (កម្ពុជា)
៨៧. សហគមន៍ដីធ្លីជីខលើ (កម្ពុជា)
៨៨. សហគមន៍នេសាទកោះស្រឡៅ (កម្ពុជា)
៨៩. សហគមន៍នេសាទសម្រស់កោះស្តេច (កម្ពុជា)
៩០. សហគមន៍ដីធ្លីកោះស្តេច (កម្ពុជា)
៩១. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កម្ពុជា)
៩២. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស(កម្ពុជា)
៩៣. សហគមន៍ព្រៃឈើដីធ្លីទួលសំរោង (កម្ពុជា)
៩៤. សហគមន៍ភ្នំនាងកង្រី (កម្ពុជា)
៩៥. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានជលផល (កម្ពុជា)
៩៦. សហគមន៍នេសាទ (កម្ពុជា)
៩៧. សហគមន៍នេសាទព្រៃពាយ (កម្ពុជា)
៩៨. សហគមន៍ភ្នំត្នោត (កម្ពុជា)
៩៩. សហគមន៍កំពង់សាមគ្គី (កម្ពុជា)
១០០. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កម្ពុជា)
១០១. សហគមន៍ត្រពាំងសង្កែ (កម្ពុជា)
១០២. Clean Clothes Campaign (South Asia) (អាស៊ីខាងត្បូង)
១០៣. Clean Clothes Campaign (International Office) (ការិយាល័យអន្តរជាតិ)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. The Cambodian Human Rights and Development Association (ADHOC), Cambodia
២. Sahmakum Teang Tnaut (STT), Cambodia
៣. Cambodia Youth Network (CYN), Cambodia
៤. Cambodian Alliance of Trade Unions (CATU), Cambodia
៥. Independent Trade Union Federation (INTUFE), Cambodia
៦. Committee for Free and Fair Elections in Cambodia (COMFREL), Cambodia
៧. Coalition of Cambodian Farmers Community Association (CCFC), Cambodia
៨. The Cambodian Food and Service Workers Federation (CFSWF), Cambodia
៩. Building and Wood Workers Trade Union Federation of Cambodia (BWTUC), Cambodia
១០. Independent Democratic of Informal Economy Association (IDEA), Cambodia
១១. Cambodia Tourism Workers Union Federation (CTWUF), Cambodia
១២. Cambodian Center for Human Rights (CCHR), Cambodia
១៣. National Independent Federation of Textile Union of Cambodia (NIFTUC), Cambodia
១៤. Labor Rights Supported Union of Khmer Employee of Nagaworld (L.R.S.U), Cambodia
១៥. Center for Alliance of Labor and Human Rights (CENTRAL), Cambodia
១៦. Union Alliance of Labor (UCL), Cambodia
១៧. Free Trade Union of Workers of Kingdom of Cambodia (FTUWKC), Cambodia
១៨. Cambodian League for the Promotion and Defense of Human Rights (LICADHO), Cambodia
១៩. Minority Rights Organization (MIRO), Cambodia
២០. ActionAid, Cambodia
២១. Klahaan Organization, Cambodia
២២. Solidarity Center (SC
២៣.
២៤. Building and Wood Workers International (BWI), Asia Pacific
២៥. Public Services International (PSI)
២៦. NaZemi, Czech Republic
២៧. Solidar Suisse, (Switzerland)
២៨. Youth Resource Development Program (YRDP), Cambodia
២៩. The Cambodian Human Rights Action Coalition (CHRAC), Cambodia
៣០. Cambodia Labor Confederation (CLC), Cambodia
៣១. Asia Monitor Resource Centre (AMRC), Hong Kong
៣២. Globalization Monitor, Hong Kong
៣៣. Borderless Movement, Hong Kong
៣៤. Labour Education and Service Network, Hong Kong
៣៥. Yokohama Action Research, Japan
៣៦. China Labour Bulletin, Hong Kong
៣៧. JTNC Watch, Japan
៣៨. China Labour Bulletin, Hong Kong
៣៩. Maquila Solidarity Network – MSN, Canada
៤០. Civil Rights Defenders (CRD), Sweden
៤១. Future In Our Hands (FIOH), Norway
៤២. Local Initiative for OHS Network, Indonesia
៤៣. Asia Floor Wage Alliance (AFWA), Asia Regional
៤៤. LIPS - Sedane Labour Centre, Indonesia
៤៥. Serikat Pekerja Nasional (SPN), Indonesia
៤៦. Serikat Buruh Indonesia (GSBI), Indonesia
៤៧. Federasi Buruh Lintas Pabrik (FBLP), Indonesia
៤៨. Konfederasi Aliansi Serikat Buruh (KASBI), Indonesia
៤៩. Trade Union Rights Center (TURC), Indonesia
៥០. Social Action for Community and Development (SACD), Indonesia
៥១. Korean House for International Solidarity, South Korea
៥២. Clean Clothes Campaign, (South East Asia)
៥៣. Clean Clothes Campaign, (East Asia)
៥៤. Norwegian People’s Aid (NPA), Norway
៥៥. MAP Foundation, Thailand
៥៦. Workers Assistance Center, Inc., Philippines
៥៧. FOCUS on Global South, Thailand
៥៨. Fair Action, Sweden
៥៩. Garment and Allied Workers Union-North India
៦០. National Free Trade Union, Sri Lanka
៦១. Dabindu Collective, Sri Lanka
៦២. TWFI (HMS), India
៦៣. Garment Labour Union (GLU), Sri Lanka
៦៤. Free Trade Zones & General Services Employees Union (FTZ&GSEU), Sri Lanka
៦៥. Workers Empowerment (Hong Kong)
៦៦. Equitable Cambodia (EC), Cambodia
៦៧. Magnus Kjellson, (Labor Rights Advocate), Sweden
៦៨. Karins Ström, (Labor Rights Advocate), Sweden
៦៩. Pheareak Ly, (Labor Rights Advocate), Cambodia
៧០. Pech Polet, (Human Rights Advocate), Cambodia
៧១. Sen Chanthou, (Human Rights Advocate), Cambodia
៧២. Chrek Sophea, (Human Rights Advocate), Cambodia
៧៣. Chroeung Saphoeurt, (Human Rights Advocate), Cambodia
៧៤. Rita Olivia Tambunan, (Labor Rights Advocate), Indonesia
៧៥. Boeung Pram community, Cambodia
៧៦. Sdey Krom Fishery community, Cambodia
៧៧. Bos Sa Am community, Cambodia
៧៨. Anlong Run community, Cambodia
៧៩. Andoung Kantuot community, Cambodia
៨០. Phum Kdeb Thmor land community, Cambodia
៨១. Phum Ou Svay land community, Cambodia
៨២. Phum Sela Khmer land community, Cambodia
៨៣. Phum Steung Bort land community, Cambodia
៨៤. Phum Phsar Kandal land community, Cambodia
៨៥. Ta Trai land community, Cambodia
៨៦. Srae Prang community, Cambodia
៨៧. Chikor Krom community, Cambodia
៨៨. Chikor Leu community, Cambodia
៨៩. Koh Sralao fishery community, Cambodia
៩០. Somros Koh Sdach fishery community, Cambodia
៩១. Koh Sdach land community, Cambodia
៩២. Pich Changva Laor Chert forest community, Cambodia
៩៣. Steung Khsach Sar forest community, Cambodia
៩៤. Toul Samrong community, Cambodia
៩៥. Phnom Neang Kongrei community, Cambodia
៩៦. Fishery Resource Development community, Cambodia
៩៧. Fishery community, Cambodia
៩៨. Prey Peay fishery community, Cambodia
៩៩. Phnom Tnort community, Cambodia
១០០. Kampong Samaki community, Cambodia
១០១. Samaki Phnom Chorm Mlou community, Cambodia
១០២. Trapaing Sangke community, Cambodia Clean Clothes Campaign (South Asia)
១០៣. Clean Clothes Campaign (International Office)
១០៤. Center for Trade Union and Human Rights (CTUHR)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា