សេចក្តីថ្លែងការណ៍

អាជ្ញាធរ​ត្រូវ​ដោះលែង​ថ្នាក់​ដឹកនាំ​ ​និង​ស​មា​ជីក​សហជីព​ណា​ហ្គាវើ​ល​​ដ៏​ ​និង​គោរព​សិទិ្ធ​ការងារ​របស់​និយោជិត​

ចេញផ្សាយ ថ្ងៃទី​៤ ខែមករា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ទាំងអស់គ្នា​ ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​និង​សមាគម​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​មានការ​ខកចិត្ត​ជា​ខ្លាំង​ ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ ​ឃាត់ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ ​ប្រតិភូ​ចរចា​រ​ ​និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ចំនួន​ ​៩​ ​នាក់​ ​ទាំងយប់​ ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​ហើយ​បន្ត​ចាប់ខ្លួន​យ៉ាង​ហិង្សា​មក​លើ​អ្នកដឹកនាំ​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​៤​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​យើងខ្ញុំ​ ​សូម​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​អ្នកដឹកនាំ​ ​និង​សមាជិក​សហជីព​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​ជាបន្ទាន់​ ​និង​ឥត​លក្ខខណ្ឌ​ ​។​

យើងខ្ញុំ​ទាំងអស់គ្នា​គាំទ្រ​ដល់​ការ​អនុវត្ត​​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​បងប្អូន​បុគ្គលិក​និយោជិត​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​ដែល​សិទិ្ធ​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុ​ញ​ ​ច្បាប់​ស្តីពី​ការងារ​ ​ច្បាប់​ស្តីពី​សហជីព​ ​និង​ផ្អែក​តាម​លក្ខន្តិក​:​របស់​សហជីព​ ​ដែល​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ក្នុងនាម​ជា​ស្ថាប័ន​វិជ្ជាជីវៈ​ ​ឯករាជ្យ​ ​ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ​និយោជិត​នៅកន្លែង​ការងារ​ ​។​ ​យើងខ្ញុំ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដែល​មិនបាន​អនុវត្ត​តួនាទី​ ​និង​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​ស្រប​តាមច្បាប់​ក្នុង​ការចូលរួម​ការពារ​សុវត្ថិភាព​ក្រុម​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​ប៉ុន្តែ​បែរជា​ធ្វើការ​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ ​ទាំង​នៅ​ពេលយប់​ ​និង​ចោទប្រកាន់​អ្នក​ទាំងនោះ​ដោយ​មិន​ត្រឹមត្រូវ​ទៅវិញ​ ​។

អាជ្ញាធរ​ ​ត្រូវតែ​​បញ្ឈប់​ការ​បំភិតបំភ័យ​ ​និង​គម្រាម​កំហែង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ ​ដោយ​បញ្ឈប់​ការប្រើប្រាស់​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​ ​ឬ​ ​ការ​បន្ទរ​សារ​បំភិតបំភ័យ​តាមរយៈ​សារ​ព័ត៌មាន​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ ​។​ ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម​អហិង្សា​ដែល​ធានា​ដោយ​ច្បាប់​ជាតិ​ ​និង​ដែល​សមាជិក​ទាំងនោះ​យល់ថា​ការ​អនុវត្ត​សិទិ្ធ​នោះ​ជម្រើស​ចុងក្រោយ​ ​ដើម្បី​ជំរុញ​អោយ​ភាគី​និយោជក​ចូល​តុចរចា​រ​ ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ​។​ ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​មិនមែន​ជា​បទល្មើស​នោះ​ទេ​ ​។​ ​

យើងខ្ញុំ​ក៏​សង្កេតឃើញ​ថា​ ​ក្នុងចំណោម​​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​ក៏ដូចជា​អ្នក​ដែល​ចូលរួម​ក្នុង​កូដកម្ម​អហិង្សា​ ​គឺជា​ស្ត្រី​ ​។​ ​យោង​តាមច្បាប់​ជាតិ​ ​ក៏ដូចជា​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ស្ត្រី​ ​បាន​ផ្តល់​សិទិ្ធ​សេរីភាព​ដល់​ស្ត្រី​ ​ក្នុង​ការ​បញ្ចេញមតិ​ ​ប្រមូលផ្តុំ​ ​និង​ជួបជុំគ្នា​ដោយ​អហិង្សា​ ​ហើយនិង​បង្កើត​សហជីព​ស្រប​ច្បាប់​ ​។​ ​និយោជិត​ជា​ស្ត្រី​ទាំងនោះ​ ​ជា​អ្នក​សម្រេច​ចិត្ត​ដោយខ្លួនឯង​ថា​តើ​គួរ​ក្រោកឈរ​ឡើង​ដើម្បី​សិទិ្ធ​កម្មករ​របស់​ពួកគេ​ឬទេ​ ​។​ ​ដូចនេះ​ការ​លើកឡើង​ថា​អ្នក​ទាំងនោះ​ត្រូវ​បាន​គេ​ញុះញង់​ឱ្យ​ធ្វើសកម្មភាព​ទាំងនោះ​ ​គឺជា​ការ​មិន​គោរព​នូវ​សិទិ្ធ​ស្វ័យ​សម្រេច​ ​និង​ភាព​ស្មើគ្នា​របស់​កម្មករ​និយោជិត​ជា​ស្ត្រី​ទាំងនោះ​ ​។​


មើល​វីដេអូ​នេះ
ការចាប់ខ្លួន​អ្នកដឹកនាំ​សហជីព​ណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ

ក្នុងចំណោម​សមាជិក​សហជីព​​ចំនួន​ ​៩​ ​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​ពេលយប់​ ​មាន​សមាជិក​ចំនួន​ ​៨​នាក់​ ​ដែល​រួម​មាន​ ​លោកស្រី​ ​ឈឹម​ ​សុខន​ ​កញ្ញា​ សុ​ន​ ​ស្រី​ពេជ្យ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​រី​សុវណ្ណ​ឌី​ ​អ្នកស្រី​ ​រិន​ ​ផល្លា​ ​កញ្ញា​ ​អេង​ ​ស្រី​បូ​ ​អ្នកស្រី​ ​ស៊ុន​ ​ស្រីមុំ​ ​និង​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​ត្រូវ​បាន​នគរបាល​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​នៅ​ទីតាំង​ការិយាល័យ​របស់​សហជីព​ ​ហើយ​ ​១​នាក់​ ​ទៀត​ ​ឈ្មោះ​ ​កញ្ញា​ទូច​ ​សិរី​មាស​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅពេលដែល​កញ្ញា​ចាកចេញ​ពី​ទីកន្លែង​ធ្វើ​កូដកម្ម​ខាងមុខ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​ការ​ឃាត់ខ្លួន​អ្នក​ទាំង​ ​៩​នាក់​ ​បាន​ធ្វើ​ទ្បើ​ង​ក្រោយពេល​ដែល​បងប្អូន​កម្មករ​និយោជិត​សរុប​ជិត​ ​ពីរ​ពាន់​នាក់​ ​បាន​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​អស់​រយៈពេល​ ​១​៣​ ​ថ្ងៃ​ ​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ទទួលយក​បុគ្គលិក​ ​រួម​ទាំង​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​ប្រ​ត្តិ​ភូ​បុគ្គលិក​ ​សរុប​ ​៣​៦​៥​ ​នាក់​ ​ចូល​ធ្វើការ​វិញ​ ​។​ ​

មួយថ្ងៃ​បន្ទាប់ពី​ការ​ឃាត់​អ្នក​ទាំងនោះ​ ​នៅ​ថ្ងៃ​ទី​ ​០​១​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​លើក​ទ្បើ​ង​ថា​ ​ការ​ចាប់ខ្លួន​ត្រូវ​បាន​ធ្វើឡើង​ក្រោយពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជាច្រើន​ដង​ថា​ ​សកម្មភាព​តវ៉ា​របស់​សហជីព​គឺ​ខុសច្បាប់​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ​និង​សុវត្ថិភាព​សង្គម​ ​ហើយ​ការ​ឃាត់ខ្លួន​នេះ​គឺ​ធ្វើ​ទ្បើ​ង​ដោយអនុលោមទៅតាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​ក្រមព្រហ្មទណ្ឌ​ ​។​

បន្ទាប់ពី​ការសាកសួរ​ ​ថ្នាក់​ដឹកនាំ​ ​និង​​សកម្មជន​សហជីព​ចំនួន​ ​៦​នាក់​រួម​មាន​ ​លោកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​អ្នកនាង​ សុ​ន​ ​ស្រី​ពេជ្រ​ ​អ្នកស្រី​ ​រី​សុវណ្ណ​ឌី​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​និង​ ​កញ្ញា​ទូច​ ​សិរី​មាស​ ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​ ​៥​ ​ល្ងាច​ ​ថ្ងៃអាទិត្យ​ ​ទី​០​២​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​ដើម្បី​បន្ត​នីតិវិធី​របស់​តុលាការ​ ​។​

នៅ​រសៀល​ថ្ងៃ​ច័ន្ទ ​ទី​ ​០​៣​ ​ខែ​មករា​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​សេង​ ​ហ៊ា​ង​ ​សម្រេច​ចោទប្រកាន់​ពី​បទ​ "​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​" ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ទៅលើ​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ចំនួន​ ​៩​នាក់​ ​ដែល​រួម​មាន​អ្នក​ទាំង​ ​៦​ ​ដែល​កំពុង​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ ​៣​នាក់​ ​ផ្សេងទៀត​ ​គឺ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​លោក​ ​សុខ​ ​ណា​រិទ្ធ​ ​និង​លោក​ ​សុខ​ ​គង្គា​ ​។​ ​អ្នក​ទាំង​ ​៦​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ពន្ធ​នាគា​រ​ ​ម​២​ ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ​ហើយ​អ្នកដឹកនាំ​សហជីព​ចំនួន​ ​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មករា​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​អ្នក​ទាំងនោះ​អាច​នឹង​ប្រឈម​មុខ​ជាប់ពន្ធនាគារ​ពី​ ​៦​ខែ​ ​ដល់​ ​២​ឆ្នាំ​ ​។​

នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ​ខណៈ​ដែល​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទាំង​ ​៦​ ​នាក់​ ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​សមាជិក​សហជីព​ប្រមាណ​ ​៤​០​០​ ​នាក់​ ​បាន​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​ណា​ហ្គាវើ​ល​ដ៏​ទីពីរ​ ​ហើយ​សមាជិក​ចំនួន​ ​១​៧​ ​នាក់​ (​ប្រុស​ ​១​នាក់​ ​និង​ស្រី​ ​១​៦​នាក់​) ​បន្ថែម​ទៀត​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ជា​ទីកន្លែង​ដែល​សមាជិក​ជា​ស្ត្រី​មានផ្ទៃពោះ​បី​ខែ​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ពេលក្រោយ​មក​ ​។​

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​សូម​ស្នើសុំ​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​សូម​មេត្តា​ទម្លាក់​ចោល​បទ​ចោទ​ ​និង​ដោះលែង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទាំង​ ​៦​នាក់​ ​និង​ប្រើប្រាស់​តួនាទី​ជា​មន្ត្រី​រាជ​ការសាធារណៈ​ប្រកបដោយ​វិជ្ជាជីវៈ​ ​ការទទួលខុសត្រូវ​ខ្ពស់​ ​អព្យា​ក្រិត​ ​និង​មិន​លំអៀង​ទៅ​រក​ភាគី​ណាមួយ​នៅ​ក្នុង​តំណើ​រ​ការស្វែងរក​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​មួយ​នេះ​ ​។​ ​ទ​ទ្ទឹ​ម​និង​នេះ​ដែរ​យើងខ្ញុំ​ទាំងអស់គ្នា​ស្នើសុំ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​សូម​លុបចោល​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដែល​បាន​ប្រកាស​ថា​កូដកម្ម​នេះ​គឺជា​កូដកម្ម​ខុសច្បាប់​ ​។​ ​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍​ដីធ្លី ១៩៧ (កោះកុង)
២. សហគមន៍អមលាំង (កំពង់ស្ពឺ)
៣. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៤. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៥. សហគមន៍បឹងប្រាំ (បាត់ដំបង)
៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៧. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៨. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១១. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១២. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
១៣. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៤. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
១៥. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៦. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៧. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៨. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
១៩. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
២០. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
២១. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២២. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២៣. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២៤. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
២៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២៦. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៧. សហគមន៍ដកពរ (កំពង់ស្ពឺ)
២៨. អង្គការសមធម៌កម្ពុជា (EC)
២៩. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៣០. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
៣១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៣៣. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
៣៤. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
៣៥. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣៦. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៣៧. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៣៨. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៣៩. សហគមន៍អូរដំដែក (កំពង់ធំ)
៤០. អង្គការស្ពានសន្តិភាព (PBO)
៤១. សហគមន៍ភ្នំក្រោម (សៀមរាប)
៤២. សហគមន៍ភ្នំត្នោត (កំពត)
៤៣. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៤៤. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៤៥. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៤៦. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៤៧. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៤៨. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤៩. អង្គការសមាគមធាងត្នោត (STT)
៥០. សហភាពផ្ទះសាមគ្គី (SH)
៥១. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៥២. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៥៣. សហគមន៍ដីធ្លីតានី (សៀមរាប)
៥៤. សហភាពសហជីពកម្ពុជា (CCU)
៥៥. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥៦. អង្គការតម្លាភាពកម្ពុជា(TI)
៥៧. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
៥៨. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៥៩. អង្គការក្លាហាន
៦០. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៦១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​លើ​ស្រ្តី​ភេទ (NGO-CEDAW)
៦២. សហគមន៍ចង្កុំទី១ ខេត្តត្បូងឃ្មុំ
៦៣. សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ
៦៤. សហគមន៍កសិករមូលដ្ឋាន ខេត្តត្បូងឃ្មុំ
៦៥. សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
៦៦. សហគមន៍ចង្គុំកណ្តាល ខេត្តត្បូងឃ្មុំ
៦៧. សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
៦៨. សហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
៦៩. សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
៧០. សហគមន៍ប្រម៉ារួបរួម ខេត្តក្រចេះ
៧១. សហគមន៍សំបុក ខេត្តក្រចេះ
៧២. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
៧៣. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក ខេត្តស្វាយរៀង
៧៤. - បណ្ដាញសហគមន៍ស្រី្តចេកមាស ខេត្តស្វាយរៀង
៧៥. ក្រុមស្រ្តីដើម្បីមានជ័យ ខេត្តស្វាយរៀង
៧៦. សហគមន៍ក្រុមស្រ្តីដកពរ ខេត្តតាកែវ
៧៧. សហគមន៍ក្រុមស្រ្តីជោគជ័យ ខេត្តតាកែវ
៧៨. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ ព្រះសីហនុ
៧៩. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ ខេត្តកោះកុង
៨០. សម្ព័ន្ធយុវកសិករជនបទ កោះកុង
៨១. ក្រុមយុវកសិករព្រះវិហារ ខេត្តព្រះវិហ៊ារ
៨២. បណ្ដាញយុវជនតំបែមានជ័យ ខេត្តត្បូងឃ្មុំ
៨៣. សហគមន៍អភិរក្សព្រៃកំពង់អំពិល ខេត្តស្វាយរៀង
៨៤. សហគមន៍សិទ្ធិប្រស្រែ ខេត្តព្រៃវែង
៨៥. សហគមន៍ដីធ្លីចុងអំពិល ខេត្តព្រៃវែង
៨៦. សហគមន៍ស៊ាងឃ្វាង ខេត្តព្រៃវែង
៨៧. សហគមន៍កសិករជ្រៃឡើង ខេត្តព្រៃវែង
៨៨. សហគមន៍ភូមិខ្ញុំ ខេត្តកណ្ដាល
៨៩. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក ខេត្តព្រះសីហនុ
៩០. សហគមន៍អូរកម្ពុជា ខេត្តព្រះសីហនុ
៩១. សហគមន៍ក្បាលហុងទឹក ខេត្តព្រះសីហនុ
៩២. សហគមន៍ព្រែកត្រែង ខេត្តព្រះសីហនុ
៩៣. សហគមន៍ពង្រក់ ខេត្តកំពត
៩៤. សហគមន៍វាលវែង ខេត្តកំពត
៩៥. សហគមន៍កសិករអង់ស្វាយ ខេត្តកំពត
៩៦. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ ខេត្តកោះកុង
៩៧. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ ខេត្តកោះកុង
៩៨. សហគមន៍កសិករក្រីក្រ៧៦៦ ខេត្តកោះកុង
៩៩. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី ខេត្តកោះកុង
១០០. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង ខេត្តកំពង់ស្ពឺ
១០១. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ ខេត្តកំពង់ស្ពឺ
១០២. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស ខេត្តកណ្ដាល
១០៣. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
១០៤. សហគមន៍តទល់ ខេត្តកណ្ដាល
១០៥. សហគមន៍អំពៅព្រៃ ខេត្តកណ្ដាល
១០៦. សហគមន៍កុតារៀ ខេត្តតាកែវ
១០៧. សហគមន៍សាមគ្គី ខេត្តតាកែវ
១០៨. សហគមន៍ភូមិកណ្តាល ខេត្តតាកែវ
១០៩. សហគមន៍ត្រពាំងក្រសាំង ខេត្តតាកែវ
១១០. សហគមន៍កន្លែងខ្លា ខេត្តតាកែវ
១១១. សហគមន៍សំបូរ ខេត្តព្រះវិហារ
១១២. សហគមន៍ឬស្សីស្រុក ខេត្តព្រះវិហារ
១១៣. សហគមន៍ជោគជ័យ ខេខេត្តព្រះវិហារ
១១៤. សហគមន៍កាឡោត ខេត្តព្រះវិហារ
១១៥. សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហារ
១១៦. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហារ
១១៧. សហគមន៍បុស្ស ខេត្តព្រះវិហារ
១១៨. សហគមន៍តស៊ូមានរិទ្ធ ខេត្តព្រះវិហារ
១១៩. សហគមន៍ត្រពាំងរលួស ខេត្តព្រៃវែង

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា