សេចក្តីថ្លែងការណ៍

សូម​ដោះលែង​ប្រធាន​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ជាបន្ទាន់​

ចេញផ្សាយ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​សូម​មេត្តា​ឈប់​ភ័យខ្លាច​នូវ​វត្តមាន​ ​ភាព​ក្លាហាន​ ​និង​ភាព​រឹង​មាំ​របស់​ស៊ី​ថ​រ​តទៅទៀត​ ​។​ ​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ ​សូម​អាជ្ញាធរ​រដ្ឋ​ដោះលែង​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ចេញពី​ពន្ធ​នាគា​រ​ ​និង​សូម​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​បំភិតបំភ័យ​ប្រធាន​ ​និង​សមាជិក​សហជីព​តទៅទៀត​ ​។​

​កញ្ញា​ ​ស៊ី​ថ​រ​ ​ដែល​ទើប​តែ​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​សម្រាប់​អ​ណ​ត្តិ​ថ្មី​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​ ​នៅពេលដែល​កញ្ញា​ត្រឡប់មក​ពី​ចូលរួម​កិច្ចប្រជុំ​សហ​ព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​។​

​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​ជាច្រើន​ ​បាន​បន្ត​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ​។​ ​ហើយ​អ្វី​ដែល​ជា​ការ​ឆ្លើយតប​របស់​អាជ្ញាធរ​រដ្ឋ​ ​គឺជា​ការ​វាយដំ​ ​ការ​ចាប់ខ្លួន​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កូដករ​ជា​ស្ត្រី​ជាច្រើន​នាក់​ ​។​ ​ការ​ចាប់ខ្លួន​ចុងក្រោយ​នេះ​ ​គឺជា​ការ​បន្ត​យុទ្ធនា​ការគាបសង្កត់​របស់​អាជ្ញាធរ​រដ្ឋ​ ​ដែល​មិន​អាច​ទទួលយក​បាន​នោះ​ទេ​ ​។​

​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​លើកទីមួយ​ ​កាលពី​ខែ​មករា​ ​ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដោយសារ​សកម្មភាព​កូដកម្ម​របស់​សហជីព​ដែល​កញ្ញា​ដឹកនាំ​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​មីនា​ ​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​សារ​ជាថ្មី​កាលពី​ថ្ងៃសៅរ៍​នេះ​ ​ដោយ​ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ថា​កញ្ញា​បាន​រំលោភ​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ហាមឃាត់​កញ្ញា​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ ​។​

​ទាំង​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​និង​មេធាវី​ការពារ​ក្តី​ឱ្យ ​កញ្ញា​ ​ស៊ី​ថ​រ​ ​សុទ្ធតែ​មិនបាន​ទទួលការ​ជូនដំណឹង​អំពី​លក្ខខណ្ឌ​ក្នុង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ទេ​ ​។​ ​មេធាវី​របស់​កញ្ញា​បាន​ដាក់ពាក្យ​ស្នើសុំ​ថត​សំណុំរឿង​របស់​កញ្ញា​នៅ​តុលាការ​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ឯកសារ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នានា​ ​ប៉ុន្តែ​តុលាការ​មិនទាន់​អនុ​ញា​ត​ឱ្យ​ថត​ឯកសារ​សំណុំរឿង​នោះ​នៅឡើយ​ ​ដែល​នេះ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​អាជ្ញាធរ​ ​អន្តោប្រវេសន៍​អនុញ្ញាត​ឱ្យ​ចាកចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​កាលពីដើម​ខែ​នេះ​ ​ប៉ុន្តែ​បែរជា​ត្រូវ​ចាប់ខ្លួន​នៅ​ពេល​កញ្ញា​ត្រឡប់​ចូល​មក​ប្រទេស​ទៅវិញ​ ​។​

​ប្រសិនបើ​អាជ្ញាធរ​ទាំងនោះ​ ​ចង់​ឱ្យ ​កញ្ញា​ ​ស៊ី​ថ​រ​ ​គោរព​នូវ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​ទាំងនោះ​ ​ពួកគេ​គួរតែ​ជូនដំណឹង​អំពី​លក្ខខណ្ឌ​ទាំងនោះ​ឱ្យ​សា​ម៉ី​ខ្លួន​ ​និង​មេធាវី​របស់​សា​ម៉ី​ខ្លួន​បាន​ដឹង​ ​។​ ​ការ​ដាក់ទោស​ពលរដ្ឋ​ ​ដោយសារ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​មិនដែល​បាន​ប្រាប់​ឱ្យ​ដឹងមុន​ ​គឺជា​ភាព​អយុត្តិធម៌​បំផុត​ ​ហើយ​ល្មើស​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​នីតិ​រដ្ឋ​ ​។​

​លោក​ ​ឃុន​ ​ថា​រ៉ូ ​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ ​សង់​ត្រា​ល់ ​បាន​មានប្រសាសន៍ថា​៖​ ​ប្រសិនបើ​តុលា​រកា​រ​ឯករាជ្យ​ សុ​ក្រិត​ ​យុត្តិធម៌​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​គួរតែ​ត្រូវ​បានការ​លើក​ក​ម្ពស់ ​និង​ការពារ​ដោយ​ច្បាប់​ ​។​ ​ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​ការងារ​ដ៏​លេចធ្លោ​រូប​នេះ​ ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ ​សិទ្ធិ​ការងារ​យ៉ាង​ធ្ងន់ធ្ងរ​ ​ដោយ​ការចោទប្រកាន់​របស់​តុលា​រកា​រ​ ​មិនបាន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ ​។​

​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ជាថ្មី​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (​ម​២​) ​ជា​កន្លែង​ដែល​កញ្ញា​នឹង​រងគ្រោះ​ដោយសារ​លក្ខខណ្ឌ​អាក្រក់​ៗ​ជាច្រើន​ ​រួម​ទាំង​ភាព​ចង្អៀត​ណែន​នៅក្នុងបន្ទប់​ពន្ធ​នាគា​រ​ ​។​ ​កញ្ញា​នឹង​អាច​ជាប់ពន្ធនាគារ​ ​ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​នាង​មាន​កំហុស​ ​។​ ​យ៉ាងតិច​ណាស់​មាន​អ្នកដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ចំនួន​ ​៩​រូប​ ​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជាមួយនឹង​ស៊ី​ថ​រ​កាលពី​លើក​ទី​១​ ​កំពុង​រង​នូវ​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ ​ខណៈ​ដែល​បទ​ចោទ​ថ្មី​មួយ​ចំនួន​ ​ក៏​កំពុង​ត្រូវ​បាន​ដាក់​មក​លើ​កូដករ​ផ្សេងទៀត​ផង​ដែរ​ ​។​

​អាជ្ញាធរ​រដ្ឋ​ត្រូវតែ​បញ្ឈប់​ការ​ធ្វើ​ទុក​បុកម្នេញ​ ​និង​បញ្ឈប់​ការ​ចាត់​ទុក​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ក៏ដូចជា​ប្រធាន​សហជីព​ក្នុង​រោងចក្រ​កាត់​ដេរ​ ​សណ្ឋាគារ​ ​និង​ក្នុង​វិ​ស​័​យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដទៃទៀត​ ​ថា​ជា​សត្រូវ​របស់​អាជ្ញាធរ​ ​។​ ​អ្នក​ទាំងនោះ​ជា​អ្នកតំណាង​ឱ្យ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ​ជាច្រើន​នាក់​ ​ដែល​បាន​អំពាវនាវ​ដល់​និយោជក​ ​និង​ក្រុមហ៊ុន​ ឱ្យ​គោរពច្បាប់​ការងារ​ ​និង​សិទិ្ធ​ស្រប​ច្បាប់​របស់​កម្មករ​ ​។​ ​រាជរដ្ឋាភិបាល​គួរតែ​កោតសរសើរ​ដល់​វីរភាព​របស់​អ្នក​ទាំងនោះ​ ​មិនមែន​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធ​នាគា​រ​នោះ​ទេ​ ​។​

​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​អគ្គលេខាធិការ​នៃ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​បាន​មានប្រសាសន៍ថា​៖​ “​យើងខ្ញុំ​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ ​សូម​លោក​មេត្តា​បញ្ឈប់​កា​រលាប​ពណ៌​ ​និង​ចាត់​ទុក​ការ​ធ្វើ​កូដកម្ម​របស់​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ថា​ជា​ការ​តវ៉ា​ខុសច្បាប់​” ​។​ ​អ្នកស្រី​បាន​បន្ត​ទៀត​ថា​៖​ “​សកម្មភាព​របស់​សហជីព​ ​គឺជា​ការ​ធ្វើ​កូដកម្ម​ដោយ​ស្រប​ច្បាប់​របស់​កម្មករ​និយោជិត​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បរទេស​រំលោភបំពាន​លើ​សិទិ្ធ ​និង​ច្បាប់​ការងារ​របស់​ប្រទេស​” ​។​

​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ ​សូម​មេត្តា​ដោះលែង​ ​កញ្ញា​ ​ស៊ី​ថ​រ​ ឱ្យ​បាន​ឆាប់រហ័ស​ ​និង​លើកចោល​បទចោទប្រកាន់​ទាំងអស់​ចំពោះ​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ក៏ដូចជា​មេដឹកនាំ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ដទៃទៀត​ ​។​ ​បញ្ហា​កូដកម្ម​របស់​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ត្រូវតែ​ធ្វើការ​ដោះស្រាយ​ដោយ​ផ្អែកលើ​ច្បាប់​ការងារ​ ​ហើយ​អាជ្ញាធរ​ត្រូវតែ​ឈប់​ចាត់​ទុក​សមាជិក​សហជីព​ជា​ឧក្រិដ្ឋជន​ខុសច្បាប់​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​អនុវត្ត​នូវ​សិទិ្ធ ​និង​ការងារ​ស្រប​ច្បាប់​ ​និង​មិន​អ​ត្មា​និយម​ ​របស់​ពួកគេ​ ​ដើម្បី​ការងារ​សិទិ្ធ​ស្រប​ច្បាប់​របស់​អ្នកដទៃ​ ​៕​

​អង្គការ​ ​សមាគម​ ​សហជីព​ ​សហគមន៍​ចូលរួម​គាំទ្រ​សេចក្តីថ្លែង​ការណ៍​៖​

១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៣. សហគមន៍អមលាំង (កំពង់ស្ពឺ)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៧. សហគមន៍បឹងប្រាំ (បាត់ដំបង)
៨. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៣. អង្គការវិទ្យាស្ថានប្រជាធិបតេយ្យ (CID)
១៤. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៥. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
១៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៧. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៨. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៩. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២០. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២១. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២២. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
២៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៤. បណ្តាញយុវជនកម្ពុជា (CYN)
២៥. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
២៦. អង្គការសមធម៌កម្ពុជា (EC)
២៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៨. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
២៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៣១. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
៣២. ខ្មែរថាវរៈ
៣៣. អង្គការក្លាហាន
៣៤. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣៥. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៣៦. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៣៧. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
៣៨. សហគមន៍ដីធ្លី (ប៉ៃលិន)
៣៩. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤០. សហគមន៍មានជ័យ (ស្វាយរៀង)
៤១. សហគមន៍អូរដំដែក (កំពង់ធំ)
៤២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៤៣. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៤៤. អង្គការស្ពានសន្តិភាព (PBO)
៤៥. សហគមន៍ភ្នំក្រោម (សៀមរាប)
៤៦. សហគមន៍ភ្នំទទឹង (កំពត)
៤៧. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៤៨. អង្គការពន្លកខ្មែរ (PKH)
៤៩. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៥០. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៥១. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៥២. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៥៣. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៥៤. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៥៥. សហគមន៍រស្មីសាមគ្គីរមាសហែក (ស្វាយរៀង)
៥៦. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៥៧. អង្គការសីលការ
៥៨. អង្គការសមាគមធាងត្នោត (STT)
៥៩. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៦០. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៦១. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៦២. សហគមន៍ដីធ្លីតានី (សៀមរាប)
៦៣. សហគមន៍ដីធ្លីតានូន (កោះកុង)
៦៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៦៥. សហគមន៍ថ្មដា (ពោធិ៍សាត់)
៦៦. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៦៧. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៦៨. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៦៩. សហភាពផ្ទះសាមគ្គី (SH)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 197 Land Community (Koh Kong)
២. Alliance for Conflict Transformation (ACT)
៣. Am Leang Community (Kampong Speu)
៤. Andong Trabek Land Community (Svay Rieng)
៥. Areng Indigenous Community (Koh Kong)
៦. Boeung Pram Community (Battambang)
៧. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៨. Cambodian Alliance of Trade Unions (CATU)
៩. Cambodian Center for Human Rights (CCHR)
១០. Cambodian Food and Service Workers’ Federation (CFSWF)
១១. Center for Alliance of Labor and Human Rights (CENTRAL)
១២. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៣. Cambodian Institute for Democracy (CID)
១៤. Cambodia’s Independent Civil Servants Association (CICA)
១៥. Cambodian Informal Economy Workers Association (CIWA-CLC)
១៦. Cambodian Human Rights and Development Association (ADHOC)
១៧. Cambodian Human Rights Action Coalition (CHRAC)
១៨. Cambodian Tourism Workers Union Federation (CTWUF)
១៩. Chi Kha Kraom Land Community (Koh Kong)
២០. Chi Kha Leu Land Community (Koh Kong)
២១. Coalition of Cambodian Farmers Community Association (CCFC)
២២. Coalition of Free Trade Union of The Women’s Textile (CFTUWT)
២៣. Community to Protect Nature (Pursat)
២៤. Cambodian Youth Network (CYN)
២៥. Dak Por Community (Kampong Speu)
២៦. Equitable Cambodia (EC)
២៧. Gender and Development for Cambodia (GADC)
២៨. Free Independent Trade Union Federation (FUFI)
២៩. Independent Democracy of Informal Economy Association (IDEA)
៣០. Independent Trade Union Federation (INTUFE)
៣១. Indigenous Community in Prame Commune (Preah Vihear)
៣២. Khmer Thavrak
៣៣. Klahaan
៣៤. Kleang Tuek 78 Community (Siem Reap)
៣៥. Koh Sralao Fishery Community (Koh Kong)
៣៦. Kuy Indigenous Community (Preah Vihear)
៣៧. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
៣៨. Land Community (Pailin)
៣៩. Lor Peang Community (Kampong Chhnang)
៤០. Mean Chey Land Community (Svay Rieng)
៤១. Ou Damdaek Community (Kampong Thom)
៤២. Ou Vor Preng Community (Battambang)
៤៣. Peam Ros Community (Kampong Speu)
៤៤. Peace Bridges Organization (PBO)
៤៥. Phnom Krom Community (Siem Reap)
៤៦. Phnom Tor Toeung Community (Kampot)
៤៧. Phum Sela Khmer Land Community (Banteay Meanchey)
៤៨. Ponlok Khmer (PKH)
៤៩. Prek Ksach Land Community (Koh Kong)
៥០. Prey Chher Pech Changvar Laor Chhert Community (Kampong Chhnang)
៥១. Prey Lang Community (Kampong Thom)
៥២. Prey Peay Land Community (Kampot)
៥៣. Rattanak Rokha Forestry Community (Oddar Meanchey)
៥៤. Reaksmei Sameakki Community (Kampong Speu)
៥៥. Samaki Romeas Haek Community (Svay Rieng)
៥៦. Samaki Chek Meas Community (Svay Rieng)
៥៧. SILAKA
៥៨. Sahmakum Teang Tnaut (STT)
៥៩. Sre Ampel Water Fall Tourism Forestry Community (Kampong Chhnang)
៦០. Srae Prang Community (Tbong Khmum)
៦១. Steung Khsach Sor Forestry Resource (Kampong Chhnang)
៦២. Ta Ni Land Community (Siem Reap)
៦៣. Ta Nuon Land Community (Koh Kong)
៦៤. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៦៥. Thmar Da Community (Pursat)
៦៦. Tonlung Community (Tbong Khmum)
៦៧. Trapeang Chour Community (Kampong Speu)
៦៨. Youth Resources Development Program (YRDP)
៦៩. Solidarity House (SH)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ​អ្នកស្រី ​ឃ្លាំង​ សុបិន្ត, ​អគ្គលេខាធិការ​នៃ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU), ​លេខ​ទូរស័ព្ទ​៖​ ​០​៨​១​ ​៥​២​៥​ ​៤​៦​១​
 ​លោក​ ​ឃុន​ ​ថា​រ៉ូ ​ប្រធាន​កម្មវិធី​ការងារ​ ​នៃ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ ​សង់​ត្រា​ល់, ​លេខ​ទូរស័ព្ទ​៖​ ​០​៩​៣​ ​៥​៥​៦​ ​៦​៧​១​

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា