សេចក្តីថ្លែងការណ៍

បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ ​គំរាមកំហែង​ ​និង​ផ្ដល់​ការ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង​

ចេញផ្សាយ ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២៤; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​ដែល​រួម​មាន​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ ​សហគមន៍​ ​មូលដ្ឋាន​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​មានការ​ព្រួយបារម្ភ​ ​ចំពោះ​សន្តិសុខ​ ​សុវត្ថិភាព​ដីធ្លី​របស់​ ​សហគមន៍​សំរោង​ត្បូង​ ​យ៉ាង​ខ្លាំង​ ​នៅពេលដែល​រាជរដ្ឋាភិបាល​បាន​បន្ត​កាត់​ផ្ទៃ​បឹង​តា​មោក​ក្នុង​ទំហំ​ដ៏​ច្រើនលើស​លប់​ ​ហើយ​សហគមន៍​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​។​ ​រីឯ​អ្នកតំណាង​សហគមន៍​បន្ត​រង​ការចោទប្រកាន់​ ​និង​បណ្តឹង​ពី​តុលាការ​ ​ដោយសារ​ការ​ការពារ​ដីធ្លី​ផ្ទះសម្បែង​របស់​ខ្លួន​ ​និង​សិទិ្ធ​លំនៅឋាន​របស់​សមាជិក​សហគមន៍​ ​។​

ប្រជា​សហគមន៍​សំរោង​ត្បូង​ ​បាន​តាំងទីលំនៅ​តាំងពី​ឆ្នាំ​១​៩​៩​៦​ ​រៀងមក​ ​ស្ថិតនៅ​ភូមិ​សំរោង​ត្បូង​ ​សង្កាត់​សំរោង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ដែល​បច្ចុប្បន្ន​មាន​ ​៧​៦​ខ្នង​ផ្ទះ​។​ ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ​លេខ​ ​២​០​ ​អន​ក្រ​.​បក​ ​ចុះ​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៦​ ​បាន​បង្ហាញ​ថា​ ​សហគមន៍​សំរោង​ត្បូង​ ​មិន​ស្ថិតនៅ​ក្នុង​អនុក្រឹត្យ​នៃ​ការកំណត់​ផ្ទៃ​បឹង​នេះ​ទេ​ ​ហើយក៏​មិន​ប៉ះពាល់​ដល់​ការពង្រីក​ផ្លូវ​ទាំងស្រុង​នោះ​ដែរ​(​សូម​​​មើល​ផែនទី​នៃ​ឧប​ស​ម្ព័ន្ធ ​ផែនទី​ ​ទី​ ​៣​)​។​

​ខណៈ​ពេល​ដែល​ដី​សហគមន៍​មិន​ស្ថិត​ក្នុង​ផ្ទៃ​បឹង​តា​មោក​ដែល​កំណត់​ផ្លូវការ​ ​ក៏​មិន​ប៉ះពាល់​ដល់​ការពង្រីក​ផ្លូវ​ ​ហើយ​ពួកគាត់​បាន​តាំងទីលំនៅ​ ​កាន់កាប់​ ​និង​ ​អាស្រ័យផល​ដី​នេះ​តាំងពី​យូរណាស់​មក​ហើយ​ ​ស្ថានភាព​នេះ​ ​ពិតជា​សម​ហេតុផល​ ​ដែល​ប្រជា​សហគមន៍​សំរោង​ត្បូង​ ​គួរតែ​ទទួល​បានការ​អភិវឌ្ឍ​នៅនឹង​កន្លែង​ ​ដូចដែល​អាជ្ញាធរ​បាន​អនុវត្ត​កន្លងមក​ ​នៅ​តាម​សហគមន៍​ទីក្រុង​ផ្សេងៗ​ទៀត​ ​ដូចជា​សហគមន៍​នៅ​តាម​បណ្តោយ​ប្រឡាយ​ស្ទឹង​មានជ័យ​ ​ជាដើម​ ​។​ ​ពួកគាត់​មិនគួរ​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ឱ្យ​ចាកចេញ​ពី​លំនៅឋាន​ដូច​បច្ចុប្បន្ន​នោះ​ទេ​។​

​ផ្ទុយពី​ស្ថានភាព​របស់​សហគមន៍​ ​រាជរដ្ឋាភិបាល​បាន​បន្ត​កាត់​ផ្ទៃ​បឹង​ជាបន្តបន្ទាប់​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ ​និង​បុគ្គល​ឯកជន​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ ​ចំនួន​ ​៨​០​ ​លើក​ ​ដែល​ស្មើនឹង​ ​៧​៤​,​៩​២​% ​នៃ​ផ្ទៃ​បឹង​ ​បើ​ទោះបីជា​ពួកគេ​ទាំងនេះ​មិនដែល​ធ្លាប់​បាន​រស់នៅ​ទីតាំង​នោះ​ទាល់តែសោះ​ក៏ដោយ​ ​។​ ​ការ​អនុវត្ត​ស្តង់​ដារ​ពីរ​ខុសគ្នា​ ​បង្កើត​បានជា​អំពើ​អយុត្តិធម៌​សង្គម​យ៉ាង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​សហគមន៍​មាន​ការឈឺចាប់​ ​បាត់បង់​មុខរបរ​ ​សេដ្ឋកិច្ច​ធ្លាក់ចុះ​និង​ជំពាក់​បំណុល​ ​ធ្វើ​ចំណាកស្រុក​ ​ព្រាត់​ប្រាស់​គ្រួសារ​ ​និង​ទទួលរង​បណ្តឹង​ព្រហ្មទណ្ឌ​ដោយសារ​ការ​ការពារ​ដី​ខ្លួនឯង​ជាដើម​។​ ​តាំងពី​ឆ្នាំ​២​០​២​១​ ​ដល់​ ​២​០​២​៣​ ​មាន​សមាជិក​ចំនួន​ ​១​៨​នាក់​ ​កំពុង​រង​បណ្តឹង​ពី​តុលាការ​ក្រោម​បទ​ចោទ​ ​ហិង្សា​ដោយចេតនា​ ​និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ក្នុង​ឆ្នាំ​២​០​២​៣​ ​មាន​សមាជិក​ ​១​នាក់​ ​បាន​រត់​គេច​ខ្លួន​ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ ​។​

​តាំងពី​ឆ្នាំ​២​០​១​៩​ ​សហគមន៍​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ ​ពី​ស្ថាប័នជាតិ​នានា​ដូចជា​ ​សាលាសង្កាត់​សំរោង​ត្បូង​ ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ​សាលា​រាជធានី​ភ្នំពេញ​ ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ព្រឹទ្ធសភា​ ​ក្រសួង​រៀបចំ​ដែនដី​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ជាដើម​ ​ប៉ុន្តែ​វា​ហាក់​បីដូច​គ្មាន​ដំណោះស្រាយ​ ​និង​អូស​ពេលវេលា​ ឱ្យ​ចេះតែ​កន្លង​ហួស​ទៅ​ ​។​

ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ ​គឺ​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​សិទ្ធិមនុស្ស​ ​ជាពិសេស​ ​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​ ​និង​សិទ្ធិ​ជាច្រើន​ផ្សេងទៀត​ ​។​ ​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​បាន​បង្កើន​វិសមភាព​ដែល​មានស្រាប់ហើយ​នោះ​ ​រិតតែ​ប៉ះពាល់​ដល់​សហគមន៍​ក្រីក្រ​ ​និង​សហគមន៍​ងាយ​រងគ្រោះ​ ​ដោយ​រុញច្រាន​សហគមន៍​ទាំងនោះ​ឱ្យ​កាន់តែ​ក្រីក្រ​បន្ថែម​ទៀត​។​

​យើងខ្ញុំ​ ​សូម​អំពាវនាវ​ ឱ្យ​អាជ្ញាធរ​រដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ ​និង​ ​គំរាមកំហែង​ ​តាម​គ្រប់រូប​ភាព​មក​លើ​អ្នកតំណាង​ ​និង​សមាជិក​សហគមន៍​សំរោង​ត្បូង​ ​ជាពិសេស​ស្នើសុំ​ដល់​តុលាការ​ ​សូម​មេត្តា​ទំលាក់​ចោល​បទចោទប្រកាន់​មក​លើ​អ្នកតំណាង​សហគមន៍​ទាំង​ ​១​៨​ ​នាក់​ ​។​ ​យើងខ្ញុំ​ ​ក៏​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​ ​សូម​ផ្តល់​កម្ម​សិទិ្ធ​ដីធ្លី​ស្រប​ច្បាប់​ ​ក៏ដូចជា​ការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង​ ​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង​ ​និង​បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ដោយ​មិន​ត្រឹមត្រូវ​ ​។​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ អណ្ដូងតាអៀង (ភ្នំពេញ)
២. សហគមន៍ បឹងឈូកមានជ័យថ្មី២ (ភ្នំពេញ)
៣. សហគមន៍ បឹងត្របែកភូមិបួន (ភ្នំពេញ)
៤. មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៦. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
៧. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៨. មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស (CENTRAL)
៩. សហគមន៍ ចម្រើន (ភ្នំពេញ)
១០. សហគមន៍ ឆ្មាអើត (ភ្នំពេញ)
១១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៣. សហគមន៍ កៅពីរ (ភ្នំពេញ)
១៤. សហគមន៍ ឡពាង (កំពង់ឆ្នាំង)
១៥. សហគមន៍ មានជ័យ (ស្វាយរៀង)
១៦. សហគមន៍ ផ្លូវរថភ្លើង (ភ្នំពេញ)
១៧. សហគមន៍ ពង្រសែនជ័យ (ភ្នំពេញ)
១៨. សហគមន៍ ពង្រកជ័យល័ក្ខ (ភ្នំពេញ)
១៩. សហគមន៍ ព្រែកតាគង់បី (ភ្នំពេញ)
២០. សហគមន៍ ព្រែកតាគង់ ហុកសិបម៉ែត្រ (ភ្នំពេញ)
២១. សហគមន៍ ព្រៃឈើភូមិត្នោត (កំពត)
២២. សហគមន៍ ព្រៃពាយ (កំពត)
២៣. សហគមន៍ រស្មីសាមគ្គី (ភ្នំពេញ)
២៤. សហគមន៍ ឬស្សីស្រស់ (ភ្នំពេញ)
២៥. អង្គការសមាគមធាងត្នោត (STT)
២៦. សហគមន៍ សាមគ្គីចេកមាស (ស្វាយរៀង)
២៧. សហគមន៍ សាមគ្គីរមាសហែក (ស្វាយរៀង)
២៨. សហគមន៍ សែនរីករាយ (ភ្នំពេញ)
២៩. សហគមន៍ ស្មសាន្ត (ភ្នំពេញ)
៣០. សហគមន៍ ស្ទឹងកំបុត (ភ្នំពេញ)
៣១. សហគមន៍ ស្រ្ដីក្លាហាន (ភ្នំពេញ)
៣២. សហគមន៍ ស្រ្ដីឃ្លាំងសាំង (ភ្នំពេញ)
៣៣. សហគមន៍ ថ្លាន់មួយរយ (កំពត)
៣៤. សហគមន៍ ត្រពាំងរាំង (ភ្នំពេញ)
៣៥. សហគមន៍ ទំនប់តាថ្លាង (ភ្នំពេញ)
៣៦. សហគមន៍ វាលឥន្រ្ទី (កំពត)
៣៧. សហគមន៍ វាលស្បូវ (ភ្នំពេញ)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស, មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), លេខទំនាក់ទំនង៖ ០១២ ៩៤១ ២០៦
 លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង, អង្គការសមាគមធាងត្នោត (STT), លេខទំនាក់ទំនង៖ ០១៦ ៨៩៩ ៤៦៥

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា