ឯកសារ

លិខិត​ផ្ញើ​ជូន​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ លោក បាន គីមួន

ចេញផ្សាយ ខែតុលា ឆ្នាំ២០១០
F T M

យើងខ្ញុំ​សរសេរ​សំបុត្រ​នេះ​ដើម្បី​ស្វាគមន៍​ឯក​ឧត្តម និង​ភរិយា​របស់​ឯកឧត្តម ក្នុង​ការ​មក​ទស្សន​កិច្ច​នៅ​កម្ពុជា និង​ដើម្បី​សង្ខេប​អំពី​អ្វី​ដែល​យើង​ខ្ញុំ​បាន​ដឹង​នូវ​បញ្ហា​នៃ​ការ​រំលោភ​សិទិ្ធ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា។

ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ធ្ងន់ធ្ងរ​បំផុត គិត​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ឆ្នាំ ១៩៩៧ ដែល​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។ សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​អង្គការ​សហ​ប្រជាជាតិ បាន​ចូល​រួម​ចំណែក​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​កសាង​សន្តិភាព និង​លទិ្ធ​ប្រជាធិបតេយ្យ ហើយ​និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ ជំហ៊ាន​មួយ​ចំនួន​ដែល​ពិបាក​ដើរ​ឆ្ពោះ​ទៅ​កាន់​លទិ្ធ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់។ ជា​ពិសេស​ការ​ព្យាយាម​លើក​កំពស់​សិទិ្ធ​មនុស្ស កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា