ឯកសារ

លិខិត​ពីតំណាង​សង្គម​ស៊ី​វិល​នៅ​ប្រទេស​កម្ពុជា ​ទៅ​កាន់​អគ្គ​លេខា​ធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ ឯកឧត្តម បាន គីមូន

ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០១០
F T M

យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោយ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សំណើរ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១០ ក្នុង​ការ​ដក​លោក Christophe Peschoux ចេញ​ពី​តួនាទី​ជា​អ្នក​តំណាង​ប្រចាំ​ប្រទេស​សម្រាប់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (OHCHR) ហើយ​និង​ការ​គម្រាម​កំហែង​របស់​សម្តេច​នាយក​ក្នុង​ការ​បិទ​ការិយាល័យ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចាប់​តាំងពីការ​បង្កើត​ការិយាល័យ​នេះ​នាឆ្នាំ ១៩៩៣ ទៅ​តាម​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​និង​បុគ្គលិក​របស់​ការិយាល័យ បាន​ធ្វើ​ការ​ព្យាយាម​អនុវត្ត​នូវ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ និង​លើក​កំពស់​សិទិ្ធ​មនុស្ស ហើយ​និង​បាន​ធ្វើ​ការ​រួម​ចំណែក​ដ៏គួរឲ្យ​កត់​សម្គាល់​ទៅ​លើ​លទិ្ធ​ប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ខែ​មករា ឆ្នាំ​២០១០ អណត្តិ​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​បន្ត​បន្ថែម​ចំនួន ពីរឆ្នាំ។ ការ​បន្ត​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ស្ថានភាព​សិទិ្ធ​មនុស្ស​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តម្រូវ​ការ​សម្រាប់​បន្ត​វត្ត​មាន​របស់​ការិយាល័យ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​កន្លែង​ដែល​បញ្ហា​ពុក​រលួយ និង​ប្រព័ន្ធ​យុត្តាធិការ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​នយោបាយ បន្ត​ធ្វើ​ការ​រឹប​អូស​ដី​ធ្លី​យ៉ាង​ទូលំ​ទូលាយ​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ យក​ទៅ​ឲ្យ​ក្រុម​អភិជន​នយោបាយ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្នាត​តូច ហើយ​ធ្វើការ​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​អ្នក​មាន​លុយ និង​អំណាច ដាក់​ពន្ធ​នាគារ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា