ឯកសារ

លិខិតទៅកាន់ថ្នាក់ដឹកនាំនានានៃក្រុមទទួលខុសត្រូវ ផ្នែកសង្គមរបស់ក្រុមហ៊ុន សំលៀកបំពាក់ Puma និងក្រុមហ៊ុន ដទៃទៀត

ចេញផ្សាយ ខែឧសភា ឆ្នាំ២០១៣
F T M

យើងខ្ញុំ សូមសរសេរសំនូមពរទៅកាន់ អ្នកទាំងអស់គ្នា សូមមេត្តាផ្តល់នូវ យុត្តិធម៌ជូនដល់ កម្មការីកាត់ដេរកម្ពុជា បីនាក់ គឺ កញ្ញា ប៊ុន ចិន្តា កែវ នា និងកញ្ញា នុត សាខន។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដើរសំដៅ មក ក្រុមកម្មករមួយក្រុម ដែលមានគ្នាប្រមាណ ៦,០០០ នាក់ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ម៉ាន់ហាតាន់ (MSEZ)។ ក្រុមកម្មករទាំងនោះ កំពុងធ្វើការតវ៉ាអំពីការតំឡើងប្រាក់ឈ្នួល និងការកេងប្រវ័ញ្ចកំលាំងពលកម្ម ដែលតែងតែកើតមាន ឡើងនៅក្នុង វិស័យរោងចក្រ នៃប្រទេស។ បុរសម្នាក់នោះ បានបាញ់កាំភ្លើងទៅកាន់ស្ត្រីទាំងបីនាក់ ដែលមានអាយុ ចន្លោះពី១៨ ដល់២៣ ឆ្នាំ សម្រាប់ការទាមទារឲ្យតំឡើងប្រាក់ ២,០០០ រៀល ក្នុងមួយថ្ងៃ។ នៅក្នុងពេលបាញ់ប្រហារ នគរបាលមិន បានជួយ ជនរងគ្រោះនោះទេ។ គឺមានតែ សមាជិកកម្មករដូចគ្នាទេ ដែលបានជួយជនរងគ្រោះលើកដាក់ម៉ូតូ ដើម្បីបញ្ជូន ទៅកាន់ មន្ទីរពេទ្យ។ នគរបាល បែរជាបានជួយខ្មាន់កាំភ្លើង ក្នុងការរត់គេចចូលទៅក្នុងរោងចក្រ ក្បែរនោះទៅវិញ។

យើងខ្ញុំ បានឃើញនៅពេលដែលស្ត្រីរងគ្រោះវ័យក្មេងម្នាក់ក្នុងចំណោមស្រ្តីទាំងបី គឺកញ្ញា ប៊ុន ចិន្តា ដែលមានអាយុ២១ ឆ្នាំ បានព្យាយាមរួចរស់ជីវិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅខណៈដែលលុយត្រូវបានបោះទៅឲ្យនាងដើម្បីឲ្យនាង ឈប់ប្តឹង។

លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤៣ នៅជុំវិញពិភពលោក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា