ឯកសារ

ការដាក់​របាយ​ការណ៍​ត្រួត​ពិនិត្យ​ជា​សកល និង​ជា​ទៀងទាត់ (UPR) ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ សម្រាប់​ប្រទេស​កម្ពុជា ដោយ​អង្គការសម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ

ចេញផ្សាយ ខែមករា ឆ្នាំ២០១៤
F T M

ការដាក់របាយ​ការណ៍​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល និងជា​ទៀង​ទាត់ (UPR) នេះ គឺផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ចំបងៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​របស់​អង្គការ​លីកាដូ លើ​បញ្ហា​ទាំងអស់​នោះ។ ការ​ពិភាក្សា គឺផ្តោត​ទៅ​លើ​ការ​អនុវត្តន៍​នូវ​អនុសាសន៍​ជាក់​លាក់​មួយ​ចំនួន ដែល​បាន​ទទួល​យក​ពី​រាជ​រដ្ឋាភិបាល ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​របាយការណ៍​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល និង​ជា​ទៀងទាត់ (UPR) ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​មួយ រួម​មាន៖ សិទ្ធិ​ដីធ្លី កា​រំលោភ​បំពាន​ពី​សំណាក់​យោធា បញ្ហា​ពន្ធនាគារ និង​លក្ខខណ្ឌ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ទទួល​បាន​នូវ​យុតិ្តធម៌ និង​ភាព​ខ្វះ​ខាត​នៃ​នីតិរដ្ឋ។ ការ​ដាក់​របាយ​ការណ៍ នេះ គឺគ្រប​ដណ្តប់​លើ​បញ្ហា​ដែល​បាន​កើត​ឡើង ក្នុង​រយៈ​ពេល បួន​ឆ្នាំ​កន្លះ កន្លង​ទៅ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា