របាយការណ៍

របាយការណ៍​ស្រមោល​សម្រាប់​គណកម្មាធិការ​សិទិ្ធមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ពិចារណា​បន្ថែម​លើរបាយការណ៍​លើក​ទី២ របស់​កម្ពុជា

ចេញផ្សាយ ខែមីនា ឆ្នាំ២០១៥
F T M

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួនដាក់​របាយការណ៍​លើក​ទី២​របស់​ខ្លួន ​សម្រាប់​គណកម្មាធិការសិទិ្ធមនុស្ស ជា​ដំបូង​យើង​ត្រូវ​កត់​សម្គាល់​នូវ​បរិបទ​នយោបាយដែល​បាន​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​​នេះ។ អំពើ​ពុក​រលួយ​ នៅ​តែ​មាន​ស្ថាន​ភាព​មិន​ល្អ ហើយ​អំពើ​ហិង្សា​ទៅលើ​អ្នក​រិះ​គន់​រាជ​រដ្ឋា​ភិបាល គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ប្រព័ន្ធយុត្តាធិការ​ជាតិ​ដែល​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ បន្តធ្វើការ​ចោទ​ប្រកាន់​អ្នក​ជំទាស់​នឹង​រាជ​រដ្ឋា​ភិបាលច្រើន​ឡើង​ៗ នៅ​ខណៈ​ដែល​តួ​អង្គ​រដ្ឋ និង​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ទាំង​នោះ ទទួល​បាន​នូវ​និទណ្ឌ​ភាព។ សកម្មជន និង​អ្នក​សារព័ត៌មាន ត្រូវបាន​សម្លាប់ ហើយ​អាជ្ញាធរ​រដ្ឋ​ នៅ​តែ​មិន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​បទ​ល្មើស​ព្រហ្មទណ្ឌ​ទាំង​នោះ និង​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​អនុវត្ត​នៅ​របៀបវីរៈ​នយោបាយ​របស់​ខ្លួន បាន​កើត​ឡើង​កាន់​តែ​អាក្រក់​ទៅៗ ហើយ​ប្រព័ន្ធ​យុត្តិធម៌សម្រាប់​សិទិ្ធដីធ្លី ដីសម្បទាន និង​ការ​រឹបអូស​ដីធ្លី កាន់​តែ​មាន​ស្ថាន​ភាព​វៀច​វេឡើងៗ។ លើស​ពី​នេះ អ្នក​ការ​ពារ​សិទិ្ធមនុស្ស ត្រូវ​បាន​គេ​ដាក់​គោល​ដៅ​ក្នុងការ​រំលោភ​បំពាន គម្រាម​កំហែង ចោទ​ប្រកាន់បទល្មើស​ព្រហ្មទណ្ឌដោយ​មិន​ត្រឹមត្រូវ និង​ទទួល​រង​អំពើ​ហិង្សា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា